• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

មុខម្ហូបបាញ់ត្រាងមូរសាច់គោ

អ្នកពិសារជាច្រើននាក់បានសន្និ​ដ្ឋានថា នៅ​ក្នុងពិភពមុខ​ម្ហូបដែល​ធ្វើ​ពី​​សាច់​គោ មាន​មុខ​​ម្ហូបមួយ​ដែល​ឆ្ងាញ់​​បំផុតនោះគឺរ​បាញ់​ត្រាងមូរសាច់​គោ។
 
ម្ហូបនេះត្រូវបានធ្វើពីការជ្រើសរើសសាច់គោបីជាន់ស្រស់ៗ កាត់តាម​សរសៃ​ ហើយ​ចងអំ​បោះរួច យក​ទៅស្ងោរប្រហែល ៣០ នាទី​ដើម្បី​ឱ្យសាច់ទន់តែ​មិន​ស្វិត។ នៅពេលដែលសាច់​គោឆ្អិន​ហើយ ​ហាន់ចំណិត​ស្តើងៗ។ បាញ់ត្រាង​នឹង​មូរ​សាច់​គោ​ជាមួយ​ជីនាងវង ជីរណារ សាឡាត់ ម្នាស់ និង​ត្រសក់ ...។ យើងយក​បាញ់​ត្រាង​មួយសន្លឹក​ហើយ​ដាក់​ជី ម្នាស់ ​ការ៉ុត ត្រសក់ ​​និង​​ចំណិតសាច់គោស្តើងៗ ១ឬ២ ចំណិតទៅលើ រួចហើយមូរៗវិញ។

 


គ្រឿងផ្សំចាំបាច់ដើម្បីធ្វើមុខម្ហូបបាញ់ត្រាងមូរសាច់គោ។


ស្នូលខាងក្នុងមានសាច់គោ និងបន្លែមួយចំនួន។


មុខម្ហូបបាញ់ត្រាងមូរសាច់គោជាមុខម្ហូបមួយឆ្ងាញ់បំផុត ដែលធ្វើពីសាច់គោ។


ជាធម្មតាម្ហូបនេះត្រូវបានបរិភោគច្រើននៅរដូវក្តៅ ដើម្បីនាំមកនូវភាពរីករាយស្រស់ស្រាយនៅពេលបរិភោគ។ ដើម្បីឱ្យមានការចាប់អារម្មណ៍ ហាងលក់មុខម្ហូបបាញ់ត្រាងមូរសាច់គោក៏មានការរចនាប្លែកៗដែរដែលដាក់ម្ហូបនេះក្នុងល្អី ហើយភ្ញៀវអង្គុយហូបនៅក្រោមសួនផ្ការីក។ សាច់គោ បន្លែ និងបាញ់ត្រាងត្រូវបានដាក់ក្នុងល្អីយ៉ាងស្អាតស្អំ ដែលគ្រាន់តែក្រឡេកមើលប៉ណ្ណោះទេគឺចង់ញ៉ាំហើយ ។


អាស័យដ្ឋានពិសាមុខម្ហូបនេះ នៅរដ្ឋធានី ហាណូយ (Ha Noi) ៖
         -លេខ ១០២ វិថី ថាយធីញ (Thai Thinh) សង្កាត់ ទ្រុងលៀត (Trung Liet)  ខណ្ឌ ដុងដា (Dong Da)  ទូរស័ព្ទ ៖ 
094.195.8899
      - វីឡា D ១៧ ភូមិអន្តរជាតិ ថាំងឡុង  (Thang Long) (លេខ ៣ ង្វៀនដូគុង)(Nguyen Do Cung) ទូរស័ព្ទ ៖ 094.165.3399  
- ៥២ ង្វៀនធីឌីញ (Nguyen Thi Dinh) ខណ្ឌ ថាញស្វឹន (Thanh Xuan)
 
ទូរស័ព្ទ ៖ 094. 165. 8899

អត្ថបត៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង



Top