ស្ថានភាពជាក់ស្តែងបានបង្ហាញឲ្យឃើញថា៖ ក្នុងរយៈពេលកន្លងមកនេះ ដើម្បីបំរើការអភិវឌ្ឍន៍សេដ្ឋកិច្ច វៀត ណាមបានអនុវត្តន៍បណ្តាគោលនយោបាយសំដៅទាក់ទាញដើមទុន FDI។ មានគម្រោងមួយចំនួនត្រូវវិនិយោគ ប៉ុន្តែមិនទទួលប្រសិទ្ធិភាពទេ ថែមទាំងបង្កផលវិបាកជាច្រើនទៀតផង ដែលជៈឥទ្ធពលដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិក្នុងពេលអនាគត។ ជាធម្មតាគំរោងយករ៉ែធម្មជាតិបានធ្វើឲ្យកង្វក់បរិស្ថានយ៉ាងខ្លាំង ។ ក្នុងករណីនេះ បានបង្កើតឲ្យមានការខឹងសម្បាយ៉ាងខ្លាំង នៅក្នុងសង្គម ។
រឿងរ៉ាវអំពីគម្រោង FDI Formosa ហាទិញ (Ha Tinh) បានបង្កគ្រោះមហន្តរាយបរិស្ថានសមុទ្រនៅបណ្តាខេត្តនៃភាគកណ្តាល ដែលបានសម្លាប់ត្រីជាច្រើន ហើយប្រជានេសាទរាប់ម៉ឺននាក់ប្រឈមនឹងគ្រោះថ្នាក់មិនអាចទៅសមុទ្រទៀតទេ សេដ្ឋកិច្ចតំបន់ថយចុះយ៉ាងធ្ងន់ធ្ងរ...បានលាន់រំពងសម្លេងជួង ដែលភ្ញាក់រំលឹកចំពោះការងារជ្រើសរើសនិងគ្រប់គ្រងបណ្តាគម្រោង FDI នៅប្រទេសវៀតណាម។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក អះអាង មិនអាចដោយសារសេដ្ឋកិច្ច ការអភិវឌ្ឍន៍ និងការវិនិយោគពីបរទេស
យើងបោះបង់ចោលបញ្ហាបរិស្ថាននោះទេ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ពាក់ព័ន្ធនឹងបញ្ហារ៉ាំរៃនេះ ក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលតាមកាលកំណត់ អំពីបញ្ហា Formosa ហាទិញ ( Ha Tinh) លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក បាននិយាយឲ្យដឹងថា៖“ នេះគឺជាការបំពានបរិស្ថានយ៉ាងធ្ងន់ធ្ងរ ដែលមិនកើតឡើងមុននោះទេ”។
តាមបញ្ហានេះ ទន្ទឹមនឹងការបញ្ជាឲ្យបណ្តាស្ថាប័នមានសមត្ថភាព ដែលចូលរួមក្នុងការស៊ើបអង្កេត ជំនៈផលវិបាកដោយឆាប់រហ័សនិងប្តូរផ្តាច់ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូកក៏បានស្នើបណ្តាក្រសួង ផ្នែក តំបន់ ត្រូវជ្រួតជ្រាប មិនដោយសារការយកវិនិយោគ យើងរំលងចោលបរិស្ថានរស់នៅរបស់ប្រជាជន។ លោកក៏សង្កត់ធ្ងន់ថា៖ "មិនដោយសេដ្ឋកិច្ច ដោយការអភិវឌ្ឍន៍ ដោយវិនិយោគបរទេសនិងក្នុងស្រុក ដែលយើងរំលងចោលបញ្ហាបរិស្ថានទេ។ នេះគឺជាគោលការណ៍ ដែលជ្រួតជ្រាបយ៉ាងជាក់ស្តែង”។
នាពេលថ្មីមកនេះ ធ្វើការជាមួយក្រសួងផែនការ និងវិនិយោគ ឧបនាយករដ្ឋមន្ត្រី វឿងឌីញហ្វេ (Vuong Dinh Hue) ក៏បានស្នើក្រសួងនេះត្រូវការត្រួតពិនិត្យយ៉ាងម៉ត់ចត់ការងារគ្រប់គ្រងវិនិយោគក្នុង និងក្រៅប្រទេស តាមនោះមិនទាក់ទាញ FDI ដោយគ្រប់យ៉ាងទេ ហើយត្រូវការជ្រើសរើសបណ្តាគម្រោង ដើម្បីជួយឧបត្ថម្ភក្នុងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ គម្រោងណាមានបច្ចេកវិទ្យាខ្ពស់ ដោះស្រាយបញ្ហាការងារ បង្កើនប្រាក់ចំណូលសំរាប់ប្រជាជន បង្កើនការនាំចេញនិងធានាតំលៃទំនិញឬទ្រព្យសម្បត្តិ ដែលមិនជៈឥទ្ធពលដោយអត្រាប្តូរប្រាក់បរទេស។
“យើងខ្ញុំត្រូវមានបណ្តាជំហានទាក់ទាញវិនិយោគពីប្រទេស ដែលស្ថិតនៅកំរិតខ្ពស់ជាង ដើម្បីមិនកើតឡើងស្ថានភាពប្រទេសមួយ ប៉ុន្តែមាន ខឿនសេដ្ឋកិច្ចពីរ ម្ខាងគឺបណ្តាសហគ្រាស FDI និង ម្ខាងគឺសហគ្រាសក្នុងស្រុក” លោកឧបនាយករដ្ឋមន្ត្រី វឿងឌីញហ្វេ (Vuong Dinh Hue) បានសង្កត់ធ្ងន់
FDI មានអត្ថន័យសំខាន់ៗ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម។ ក្នុងរូបថត៖ រោងចក្រចម្រាញ់ប្រេងឥន្ធនៈងីសើន
(Nghi Son) គឺមួយក្នុងចំណោមបណ្តាគម្រោង FDI ធំបំផុតនៅប្រទេសវៀតណាម ដែលមានដើមទុនវិនិយោគសរុប
ឡើងដល់ ៩,៣ ពាន់លានដុល្លារអាមេរិក។ រូបថត៖ ក្វៀងក្វៀត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ផលិតគ្រឿងបន្លាស់អេឡិចត្រូនិចនៅក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Bluecom Vina
(មានដើមទុនវិនិយោគពីប្រទេសកូរ៉េខាងត្បូង ១០០%) នៅខេត្តហាផុង (Hai Phong)។
រូបថត៖ យ៉ាញឡាម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ដើមទុនវិនិយោគជាង ៥ ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុនបច្ចេកទេស Samsung នៅខេត្តថាយង្វៀន
(Thai Nguyen) បានទាក់ទាញពលករចំនួន ៦៤០០០ នាក់។
ក្នុងរូបថត៖ ហ័ងង្វៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
តាមយោបល់របស់អ្នកជំនាញ ការទាក់ទាញដើមទុនវិនិយោគគឺចាំបាច់ណាស់ ប៉ុន្តែយើងត្រូវតភ្ជាប់នឹងការរៀបចំនូវការអភិវឌ្ឍន៍ផ្នែកនិងតំបន់សេដ្ឋកិច្ច។ ហើយប្រភពដើមទុន FDI ត្រូវពង្រឹងយ៉ាងប្រសិទ្ធិភាពជាង វៀតណាមត្រូវមានការកំណត់ច្បាស់លាស់ ដើម្បីបង្ខំឲ្យអាជ្ញាធរគ្រប់ជាន់គ្រប់ថ្នាក់នៅតំបន់ដែលគោរពការរៀបចំរួម ជាពិសេសគឺអាកប្បកិរិយាប្តូរផ្តាច់ មិនផ្តល់អាជ្ញាប័ណ្ណជាប្តូរផ្តាច់ ឬដកអូសអាជ្ញាប័ណ្ណនៃគម្រោងណាដែលគ្មានលទ្ធភាពអនុវត្តន៍ ប៉ះពាល់យ៉ាងអាក្រក់ដល់បរិស្ថាន សេដ្ឋកិច្ច - សង្គមកិច្ច សន្តិភាព - ការពារជាតិ...
ក្នុងរយៈយូរអង្វែង និយាយដូចលោកសាស្ត្រាចារ្យរង- បណ្ឌិត ត្រឹនឌីញធៀន (Tran Dinh Thien) នាយកវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាម៖ “ យើងខ្ញុំបានឆ្លងកាត់សម័យខ្វះការវិនិយោគក៏ដូចជាឆ្លងកាត់សម័យដែលពឹងពាក់ទៅលើការធ្វើអាជីវកម្មតាមភាពទូលាយ ដើម្បីឆ្លៀតយកការវិនិយោគបរទេស ប៉ុន្តែយើងត្រូវឆ្ពោះទៅកាន់គុណភាពខ្ពស់ ឆ្ពោះទៅកាន់បណ្តាបច្ចេកវិទ្យាខ្ពស់ ឆ្ពោះទៅកាន់បណ្តាគម្រោង ដែលបង្កើតការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាងទៀត”។
ដូច្នេះលោកសាស្ត្រាចារ្យរង- បណ្ឌិត ត្រឹនឌីញធៀន (Tran Dinh Thien) ក្នុងនាមដៃគូសកម្ម វៀតណាមមានសិទ្ធិជ្រើសរើស មានសិទ្ធិផ្អែតទៅលើការកំណត់ទិសដៅអភិវឌ្ឍន៍របស់ខ្លួន ដើម្បីជ្រើសរើសបណ្តាគម្រោងវិនិយោគណា ដែលទទួលប្រសិទ្ធិភាពបំផុត។ ក្នុងដំណើរការធ្វើអាជីវកម្ម សហគ្រាស FDI មួយចំនួនបានឆ្លៀតយកច្រលោះប្រហោងក្នុងការគ្រប់គ្រងនៅប្រទេសវៀតណាម ដើម្បីអនុវត្តន៍បណ្តាអំពើខុសច្បាប់ គំរូគឺការដែលក្រុមហ៊ុន Formosa ហាទិញ (Ha Tinh) បានបញ្ចូលសំណល់កខ្វក់ទៅកាន់សមុទ្រនិងបង្កគ្រោះមហន្តរាយនូវត្រីស្លាប់ជាច្រើននៅ ៤ ខេត្តនៃភាគកណ្តាល។
ក្នុងរូបថត៖ ក្រុមត្រួតពិនិត្យការប្រមូលនិងបោះចោលត្រីស្លាប់នៅខេត្តក្វាងទ្រី (Quang Tri)។
រូបថត៖ ត្រឹនទិញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ស្ថានប័នមានសមត្ថភាពយកគំរូ ដើម្បីស្វែងយល់នូវមូលហេតុត្រីស្លាប់នៅខេត្តក្វាងទ្រី (Quang Tri)។
រូបថត៖ ត្រឹនទិញ/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ចំពោះមុខបណ្តាភ័ស្តុតាងជាក់ស្តែង លោកត្រឹនង្វៀនថាញ់ (Tran Nguyen Thanh) ប្រធានក្រុមប្រឹក្សាគ្រប់គ្រង
នៃក្រុមហ៊ុនទទួលខុសត្រូវមានកំរិតដែកថែបហ៊ឹងងៀប Formosa (Hung Nghiep) ហាទិញ (Ha Tinh)
បានទទួលខុសត្រូវអំពីការបង្កគ្រោះថ្នាក់បរិស្ថាននៅ ៤ ខេត្តនៃភាគកណ្តាល។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ថ្នាក់ដឹននាំនៃក្រុមហ៊ុនទទួលខុសត្រូវមានកំរិតដែកថែបហ៊ឹងងៀបហាទិញ (Hung Nghiep Ha Tinh)
ឱនមុខ សូមទោស ហើយទទួលខុសត្រូវនិងបង់ការខូចខាតដើម្បីជំនះផលវិបាកនេះ។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
(ប្រភព៖ នាយកដ្ឋានវិនិយោគបរទេស នៃ |
អនុវត្តន៍៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម