• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិស្រុក Hui Shen

Obikane Yasuo, Ito Mai, Shuto Mika និង Nagase Ippei ជា​អ្នក​ស្មគ្រចិត្ត​គួរ​ជាទី​ស្រឡាញ់​និង​​រាប់អាន​ មកព​ទឹក​ដី​នៅ​ទិស​ថ្ងៃ​រះ។ ឆ្លងកាត់​ឧបសគ្គ​អំពី​​ភាសា​ វប្បធម៌​ និងផ្នត់គំនិតរស់នៅ​​ ពួកគាត់​បាន​ខិត​ខំ​ព្រួត​ដៃពួន​ជ្រំ​​​​ទឹក​ចិត្ត​មិត្តភាព​រវាង​ប្រទេស​ជប៉ុន​និង​​វៀតណាម ​ដោយ​ការ​បំពេញ​ការ​ងារ​​ជាក់ស្តែង​​​​មានអត្ថន័យ​​​នៅទីក្រុង​​ដាណាំ​ង​​និង​​ហ្វេ​។​

ឆ្លងកាត់​អ្នក​ដាក់ពាក្យ​ជា​ច្រើន​ ឆ្នាំ​២០១៨ Obikane Yasuo, Ito Mai, Shuto Mika នៅ​ឆ្នាំ​២០១៩ គឺ​ Nagase Ippei បាន​ធ្វើដំណើរ​មកដល់​​ក្រុង​ហ្វេ​ និង​ទីក្រុង​ដាណាំង​ ចូល​រួម​ការងារ​អ្នក​ស្មគ្រ​ចិត្ត ​ដែលមានអាណាត្តិ​​ពី​រឆ្នាំ​ តាម​រយៈ​កម្មវិធី​បញ្ជូន​​​អ្នក​ស្មគ្រចិត្ត ​នៃ​ទីភ្នាក់​ងារ​សហប្រតិបត្តការ​អន្តរជាតិ​ជប៉ុន​ (Japan International Cooperation Agency សរសេរ​កាត់​ថា JICA ​)។​

ទីក្រុង​ដាណាំង​ Shuto Mika ធ្វើ​ជា​គ្រូបង្រៀង​បង្ហាត់​ភាសា​ជប៉ុន​ នៅ​សាកលវិទ្យាល័យ​ភាសា​ទីក្រុង​ដាណាំង​ រីឯ Ito Mai ​ថែ​ទាំ​និងបង្ហាត់​​កុមារ​ពិការ​ នៅ​មជ្ឈមណ្ឌល​សប្បុរសធម៌​មួយរបស់​​ទីក្រុង​។ នៅ​ក្រុង​ហ្វេ​ Obikane Yasuo ណែនាំ​​និស្សិត​ឧត្តមសិក្សា​ឧស្សាហកម្ម​ហ្វេ​ អំពី​​បច្ចេកទេស​ផលិត​​​យន្ត​ហោះ​​គ្មានអ្នក​បើកបរ​ (UAV) ក្នុង​ពេលនោះ Nagase Ippei ​ធ្វើ​ការងារព្យាបាល​ដោយ​ចលនា​​​នៅ​មន្ទីរ​​ពេទ្យ​ស្តារ​នីតិ​សម្បទា​ខេត្ត​ធឿធៀន​ហ្វេ​ (Thua Thien Hue)។

 ក៏ដូចជា​​​ Shuto Mika និង​​ Obikane Yasuo ភាសា​វៀតណាម​​ពិត​ជា​ការ​ឧបសគ្គ​ធំមួយ​ចំពោះ​ Nagase Ippei។ ភាសា​ថ្មី​នេះ ធ្វើ​ឱ្យ​បងប្រុស​​មាន​អារម្មណ៍​ពិបាក​​ក្នុ​ង​ការ​សន្ទនា​​និងបំពេញ​​ការងារ​។ ហើយ​ដោយ​សារ​ភាព​​កក់ក្តៅ​ ជិតស្និទ្ធ​ ​ស្និទ្ធស្នាល ​នៃ​សហការី​​​វៀតណាម​នៅក្រុង​​​ហ្វេ​ បាន​ជួយ​ឱ្យ​បង​ឆ្លងកាត់​​​ឧបសគ្គ​គ្រប់​យ៉ាង​។ ដោយ​ហេតុនោះ​ បងមាន​ចិត្ត​​លំនឹង​​ ​ អស់ពីចិត្ត​នាំយក​ចំណេះវិជ្ជា​​និង​បទ​ពិសោធន៍​​បាន​សន្សំទុកនា​ប៉ុន្មាន​ឆ្នាំ​កន្លង ដែល​ធ្លាប់​​ធ្វើ​ជា​ប្រធាន​ក្រុម​អ្នក​បច្ចេកទេសព្យា​បា​លដោយ​ចលនា​ ​នៅ​មន្ទី​រពេទ្យ​សកល​វិទ្យាល័យ​សុខាភិបាល​ផ្នែក​ Fujita ជប៉ុន​ ព្យាបាល​ជូន​ជំងឺ​​ ក៏ដូចជា​ជួយ​លើកកម្ពស់​បន្ថែម​កម្រិត​វិជ្ជា​ជំនាញ​ជូន​ដល់​អ្នក​បច្ចេកទេស ​​នៅ​មន្ទីរ​ពេទ្យ​​​ស្តារ​នីតិសម្បទា ​ខេត្ត​ធឿន​ធៀន​ហ្វេ​ (Thua Thien Hue)។

 

 អ្នកស្មគ្រ​ចិត្ត​ Nagase Ippei ព្យាបាល​ស្តារ​នីតិសម្បទា​​សន្លាក់​​​​ជង្គង់​ ជូន​អ្នក​ជំងឺ​ស្រី​ម្នាក់នៅ​ក្រុ​ងហ្វេ​។ រូបថត៖​ ថាញ​ហ្វ័រ


 អ្នក​ស្មគ្រ​ចិត្ត Nagase Ippei ​ ណែនាំ​អ្នក​ជំងឺ​របៀប​​ចលនា​​ស្តារ​នីតិសម្បទា​សន្លាក់​ស្មា​​។ រូបថត៖​ ថាញ​ហ្វ័រ


 ក្តី​រីក​រាយ​សប្បាយ​នៃ​អ្ន​ក​ជំងឺ​ បន្ទាប់ពី​បាន​អ្នក​ស្មគ្រ​ចិត្ត​ Nagase Ippei ព្យាបាល​​ស្តារ​នីតិសម្បទា​សន្លាក់​​ជង្គង់​។​ រូបថត៖​ ថាញ​ហ្វ័រ

 

ទាំង​​ Obikane Yasuo, Ito Mai, Shuto Mika និង​ Nagase Ippei សុទ្ធតែអ្នក​ជាលើក​ដំបូងបាន​អញ្ជើញ​មក​​រស់នៅ​និង​ធ្វើការ​ នៅ​ប្រទេស​​វៀតណាម​ ម្លោះ​ហើយ​ប៉ុន្មាន​ថ្ងៃ​ដំបូង ​ពួកគាត់​បាន​ជួបប្រទះ​​មិនតិច​ នូវការ​លំបាក​ក្នុង​ការងារ​ដោយ​សារ​​ខុ​សប្លែក​អំ​ពី​ភាសា​ វប្បធម៌​ និង​ផ្នត់​គំនិត​រស់នៅ​ទាំងស្រុង​​។​ ប៉ុន្តែ​ ដោយ​ទឹក​ចិត្ត​ ភាព​ស្មោះត្រង់​ ព្រម​​ទាំង​ភាព​ទទួល​​បន្ទុក​​របស់​ខ្លួន​ ពួកគាត់​បាន​ប្រុង​ប្រែង​​​ឆ្លង​កាត់​គ្រប់​ឧបសគ្គ​ ដើម្បី​ធ្វើ​សម្រេ​ចភារកិច្ច​នៃ​អ្នក​ស្មគ្រចិត្ត​ គួរ​ជាទីស្រឡាញ់​និង​រាប់​អាន​ ក៏ដូចជា​រួម​ចំណែក​ចូល​រួម​ការងារ​​ពួន​ជ្រំ​ទឹក​ចិត្ត​មិត្តភាព ​រវាង​ប្រទេស​ទាំង​ពីរ​វៀតណាម​និង​ជប៉ុន​។

Shuto Mika ជា​អ្នកស្មគ្រចិត្ត​ឧត្តម​ម្នាក់​ ប៉ុន្មាន​នៅ​ទីក្រុង​ដាណាំង​ ក្រៅពី​បង្រៀន​​ភាសា​ជប៉ុន​ អ្នកនាង​ក៏​ចំណាយ​ពេលវេលា​ស្វែងយល់​អំពី​វប្បធម៌​នៃ​ជនជាតិ​វៀតណាម​ ហើយ​​ជីវភាព​រស់នៅ​នៅទីនេះ​តែង​​នាំ​មក​ជូន​អ្នកនាង​នូវ​​ការ​ពិសោធន៍​ផ្សង​ព្រេង​ចំណាប់ៗ​។ Shuto Mika ​សំណេះសំណាល​ថា​ អ្នកនាង​ស្រឡាញ់​​អាវផាយ​វៀតណាម​ សែន​ចំណាប់​អារម្មណ៍​ និង​ចង់​រៀន​យក​របៀប​រស់នៅ​​ដោយ​សុទិដ្ឋិនិយម​នៃ​ជនជាតិវៀតណាម​ ទោះបីនៅ​មាន​លំបាក​យ៉ា​ងច្រើន​ ប៉ុន្តែមនុស្ស​គ្រប់​គ្នា​នរណា​ក៏​មាន​សុទិដ្ឋិនិយម​ រីករាយ​សប្បាយ ​ដើម្បី​ឆ្ពោះ​ទៅ​រក​​អនាគត។​

 

 ឯកសារ​ភាសា​ជប៉ុន​ក្នុង​ថ្នាក់រៀន​របស់​អ្នក​នាង​ Shuto Mika ។​ រូបថត៖ ថាញ​ហ្វ័រ​


 សកម្មភាព​សិក្សា​ក្រុម​ផុសផុល​រវាង​អ្នកនាង Shuto Mika ​ និង​មិត្ត​និស្សិត​។​រូបថត៖ ថាញ​ហ្វ័រ​


 អ្នកនាង Shuto Mika ​ សម្តែង​ពិណ​​ ប្រភេទ​ឧបករណ៍​តន្រ្តី​​ប្រពៃណី​វៀតណាម​ ជូន​​និស្សិត​ស្តាប់នា​​ម៉ោង​សម្រាក....។ រូបថត៖ ថាញ​ហ្វ័រ​


...និង​ណែនាំ​និស្សិត​របៀប​លេង​ពិណ​។ រូបថត៖ ថាញ​ហ្វ័រ

 

បណ្ឌិត Obikane Yasuo ​ក៏ជាអ្នក​ស្មគ្រចិត្តឧត្តម​ម្នាក់​​​។ លោក​​ជា​អ្នក​ជំនាញ​សម្បូរ​បទពិសោធន៍​ខាង​វិស័យ​បច្ចេកទេស​អាកាសចរណ៍​​​អវកាស​ ហើយ​​លោក​ធ្លាប់ទៅ​បំពេញ​ការងារ​​អ្នក​ស្មគ្រ​ចិត្ត ​​នៅ​ប្រទេសនានា​លើ​ពិភពលោក​។ Obikane Yasuo ចរិត​​​សាមញ្ញ​ ងាយ​​រាប់អាន​ លោក​ជ្រើស​ក្រុង​ហ្វេ​​ធ្វើជាអាសយដ្ឋាន​ទៅកាន់​សម្រាប់​​​អាណាត្តិ​​ការងារ​ថ្មី​របស់​ខ្លួន​ ជាមួយនឹង​​បំណង​ជាក់ស្តែង​ នោះគឺ​រួម​កម្លាំង​​ជួយ​វៀតណាមអភិវឌ្ឍន៍​​និងវិបុល​ភាព​​ជាង​។ ដោយ​ហេតុនេះ លោក​ស្វាហាប់​​នាំយក​ចំណេះវិជ្ជា​របស់​ខ្លួន បង្រៀន​ដល់​យុវវ័យ​ ដោយ​សង្ឃឹម​ថា​ថ្ងៃណាមួយ​មិនឆ្ងាយ​ ពួកគាត់អាច​​ធ្វើម្ចាស់​​ខាង​វិស័យ​​បច្ចេកវិទ្យា​លំដាប់​​ពិភពលោក​ នោះគឺ​ផលិត UAV។ រស់នៅ​ក្រុង​ហ្វេ​ Obikane Yasuo បានចែក​រំលែក​ពេញ​ដោយ​​ចំណាប់​អារម្មណ៍​៖ “ភាសា​វៀតណាម​ពិបាកណាស់​ រី​ឯម្ហូប​អាហារ​មុខ​ណា​ក៏ឆ្ងាញ់ បំផុត​គឺ​បន្លែមើម​”។​ 
 


 អ្នក​ស្មគ្រចិត្ត​ Obikane Yasuo អ្នកជំនាញ​សម្បូរ​បទពិសោធន៍ខាង​​វិស័យ​បច្ចេកទេស​មេកានិច ​និង​អាកាស​ចរណ៍​អវកាស ​កំពុង​ធ្វើការ​នៅ​សាលា​ឧត្តមសិក្សា​ឧស្សាហកម្ម​​ហ្វេ​។ រូបថត៖ ថាញហ្វ័រ​


 អ្នកស្មគ្រ​ចិត្ត​ Obikane Yasuo ក្នុង​ម៉ោង​បង្រៀន​អំពី​ទ្រឹស្តី​បច្ចេកទេស​​ផលិត​ UAV នៅ​សាលា​ឧត្តមសិក្សា​ឧស្សាហកម្ម​ហ្វេ​។ រូបថត៖ ថាញហ្វ័រ​


 អ្នក​ស្មគ្រ​ចិត្ត​ Obikane Yasuo និង​សិក្ខកាម​នា​​សាលា​ឧត្តមសិក្សា​ឧស្សាហកម្ម​​ហ្វេ​ ក្នុងម៉ោង​អនុវត្ត​ផលិត​ UAV។ រូបថត៖ ថាញហ្វ័រ


 អ្នកស្មគ្រចិត្ត​ Obikane Yasuo ក្នុង​ម៉ោង​បង្រៀន​អំពី​ទ្រឹស្តី​បច្ចេកទេស​ផលិត​ UAV នៅ​សាលា​ឧត្តមសិក្សា​ឧស្សាហកម្ម​ហ្វេ​។ រូបថត៖ ថាញហ្វ័រ

 

 បើប្រៀប​នឹង​​អ្នក​រួម​ស្រុក​ទាំង​បីនាក់​ Ito Mai និយាយ​ភាសា​វៀតណាម​ពូកែ​ជាង​ ម្លោះហើយ​ងាយស្រួល​ជាង​ក្នុង​ការងារ​ថៃទាំ ​និង​បង្រៀន​កុមា​រ​ពិការអន់​​បញ្ញា​នៅ​មូលដ្ឋាន​​សិក្សា​អប់រំ​​បញ្ចូលក្តី​សុបិន្តរួម​​បៃតង​ដាណាំង។ ការងារ​ទោះ​បី​លំបាក​បន្តិច​ ប៉ុន្តែ​ Ito Mai ស្លូត​ត្រង់​ ទ្រាំ​លំបាក​ មិនត្អូញ​ត្អែរ​​ យ៉ាង​នេះ​កុមារ​នរ​ណា​ក៏ស្រឡាញ់​អ្នកនាង​ដែរ​។ ដោយសារ​ទឹក​ចិត្ត​ស្រឡាញ់​របស់​កុមារ​ បាន​ផ្តល់​កម្លាំង​អារម្មណ៍​ ដើម្បី​ Ito Mai អស់ពី​ចិត្ត​ផ្សារភ្ជាប់​នឹង​ការងារ​ ជាមួយ​​ក្រុង​ដាណាំង​ ជា​ទីកន្លែង​ ​ដែល​អ្នកនាង​ដាក់​អារម្មណ៍​ស្រឡាញ់​ ​ចាប់តាំង​ពីថ្ងៃ​ដំបូង​បោះ​ជំហាន​ឈាន​ចូល​មកដល់ទី​នេះ​៕​



 អ្នកស្មគ្រចិត្ត​ Ito Mai អ្នកមាន​បទពិសោធន៍​ជិត​២០​ឆ្នាំ​ ខាង​វិស័យ​ថែទាំ​ ឧបត្ថម្ភ​ ជូន​ជនពិការ​រាង​កាយ​និងអន់​​បញ្ញា​។ រូបថត៖ ថាញ​ហ្វ័រ​


 អ្នកស្មគ្រចិត្ត​ Ito Mai ណែនាំ​កុមារ​របៀប​​ធ្វើ​នំ​ដំឡូង​បារាំង​។ រូបថត៖ ថាញ​ហ្វ័រ​


 អ្នក​ស្មគ្រ​ចិត្ត​ Ito Mai ណែនាំ​កុមារ​របៀប​ធ្វើ​ប្រដាប់លេង​ដោយ​ក្រដា​ស​ពណ៌​។ រូបថត៖ ថាញ​ហ្វ័រ​

 

កម្មវិធី​បញ្ជូន​​អ្នក​ស្មគ្រ​ចិត្ត​របស់​ JICA ចាប់​ផ្តើម​បាន​ពង្រាយ​នៅ​វៀតណាម​ នៅ​ឆ្នាំ​១៩៩៥។ មកដល់​សព្វថ្ងៃ​មាន​អ្នក​ស្មគ្រ​ចិត្ត​ជាង​៦០០នាក់​ បាន​បញ្ជូន​មកធ្វើការ​នៅគ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស​។ សព្វថ្ងៃ​ មាន​អ្នកស្មគ្រ​ចិត្ត​របស់​ JICA កំពុង​ពង្រាយ​សកម្មភាព​លើ​គ្រប់​វិស័យ​ដូចជា​៖ បង្រៀន​ភាសា​ជប៉ុន សុខាភិបាល​ កីឡា សិក្សា​អប់រំ​ ទេសចរណ៍​ សុខុមា​លភាពសង្គម​ កសិរុក្ខ​ជល​ផល​ ឧស្សាហកម្មរណប និង​អភិវឌ្ឍន៍​មូលដ្ឋាន​ជាដើម​។ល។ រួម​ចំណែក​លើ​ការ​អភិវឌ្ឍ​ជីវភាព​រស់នៅ​ មនុស្ស​និង​ដំណោះស្រាយ​បញ្ហា​សង្គម​​នៅវៀតណាម​ ទន្ទឹមនោះ​ក៏ជា​តម្រូវការ​​ពួន​ជ្រំ​​ទឹក​ចិត្ត​មិត្តភាព ​រវាង​វៀតណាម​និង​ជ៉បុន​។

 

 អត្ថបទ​និង​រូបថត៖ ថាញ​ហ្វ័រ​
 

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top