• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

មាន់ខ្ពង់រាបបាវិ (Ba Vi) ឆ្ពោះទៅរកពាណិជ្ជសញ្ញាបសុសត្វវៀតណាម

ជា​តំបន់​មាន​ចម្ការ​ខ្ពង់​រាប​ធំទូ​លាយ​ ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ អ្នកស្រុក​បាវិ (Ba Vi) (ហាណូយ)​ អភិវឌ្ឍន៍​ទម្រង់​រួបភាព​ចិញ្ចឹម​មាន់ខ្ពង់​រាប​ រួមចំណែក​លើកកម្ពស់​ប្រាក់​ចំណូល​​ជូនប្រជាជន​។ មាន់​ខ្ពង់​រាប​បាវិ (Ba Vi) ​ មាន​គុណភាព​សាច់​ឈ្ងុយ​ឆ្ងាញ់​ ទើប​បាន​​អតិថិជន​​ជាច្រើន​​ក្នុង​និង​ក្រៅ​ទីក្រុង​ពេញ​និ​យម​ តម្រូវ​ការ​​ប្រើប្រាស់​មួយ​ថ្ងៃកាន់តែ​ច្រើនទៅ​។​

តាម​លោក​ត្រឹន​ឌិញ​ថាញ់​ (Tran Dinh Thanh) ប្រធាន​សមាគម​​ចិញ្ចឹម​សត្វ​និង​ចែកចាយ​មាន់​​ខ្ពង់រាប​បាវិ​ (Ba Vi) ដោយសារ​មាន់​ខ្ពង់រាបបាវិ​ (Ba Vi) បាន​ចិញ្ចឹម​ព្រលែង​ធម្មជាតិ​ លើ​តំបន់​ដី​ខ្ពង់រាប​ធំទូលាយ​ មាន​ម្លប់​ត្រជាក់​នៃ​ដើម​រុក្ខជាតិ​។ ចំណី​​សម្រាប់​ឲ្យ​មាន់​ស៊ី​នៅ​ដំណាក់​កាល​ដំបូង​ គឺចំណី​​ដែល​លាយ​ច្របល់​ជាមួយ​ពោត​ សណ្តែក​សៀង​កិន​ ខ្លាញ់​ត្រី កាកស្រា​បៀ​។ ក្រៅពី​នេះ​ មាន់​នៅបាន​ព្រលែង​​​ក្នុង​ចម្ការ​ ហក់លោត​ដោយ​សេរី​ កកាយ​ស្វែងរក​ចំណី​ ដូចជាជន្លេន ចង្រិត​ និង​សត្វ​ល្អិត​...។ល។​ ដោយ​សារ​ហេតុ​នេះហើយ​ សាច់​មាន់​មាន​កម្រិត​ស្វិត​ ឈ្ងុយឆ្ងាញ់​ពិសេស​ ហើយផ្តល់​​អត្រា​សាច់​សុទ្ធ​ខ្ពស់។​
 
ទន្ទឹមនោះ​ រៀងរាល់​ឆ្នាំ​ គ្រួសារ​ចិញ្ចឹម​មាន់​ តែង​បាន​មជ្ឈមណ្ឌល​​អភិវឌ្ឍន៍​​ចិញ្ចឹម​ហាណូយ​​ ហ្វឺក​ហ្វើន​ចំណេះ​ដឹងពី​បច្ចេកទេស​ចិញ្ចឹម​មាន់ ​ព្រលែង​​ក្នុង​ចម្ការ​តាម​បែប​​ VietGap។ នោះគឺ​ជា​ចំណេះដឹង​ចាប់​ពី​ការ​​ជ្រើសរើស​កូនពូជ​ ចំណី​ សំអាតអនាម័យ​ទ្រុង​ និង​បង្ការ​ប្រឆាំង​​ជម្ងឺ​អាសន្នរោគ​ឲ្យ​មាន់។ ហេតុនេះ​ហើយ​ ហ្វូង​មាន់​នៃ​​គ្រួសារចិញ្ចឹម​មាន់ទាំងអស់ ​ដែលមាន​​នៅ​លើ​ភូមិសាស្រ្ត​តែង​មាំ​មួន​ពូកែ មិន​ស្រូវ​មាន​ជម្ងឺ​ដង្កាត់​ រក្សា​បាន​ហ្វូង​មាន់​ចាប់ពី​នាំ​ចូល​ផ្អាប់​ភ្ញាស់​រហូត​ដល់​​នាំ​​ចេញ​ទៅ​លក់​។​​


មូលដ្ឋានភ្ញាស់ពង ផ្គត់ផ្គង់កូនមាន់ពូជ របស់គ្រួសារបងវូវ៉ាន់ង៉ុក (Vu Van Ngoc) នៅបាវិ (Ba Vi)។

មាន់ទើបញាស់នៅឡភ្ញាស់ពង របស់គ្រួសារមួយជំនាញផ្គត់ផ្គង់មាន់ពូជបាវិ (Ba Vi)។

សព្វថ្ងៃ ទម្រង់រូបភាពភ្ញាស់ពូជមាន់ខ្ពង់រាបនៅបាវិ (Ba Vi) ក៏នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​
សត្វបសុសត្វពូជ។


ដើម្បីមាន់ចិញ្ចឹមក្លាយជា ទំនិញពាណិជ្ជកម្មល្អថ្ងៃក្រោយនេះ ការជ្រើសរើសកូនពូជ គឺជាវគ្គសំខាន់​ចំពោះក្រុម​គ្រួសារ​ចិញ្ចឹម​
បសុសត្វនៅបាវិ (Ba Vi)។


កូនមាន់ចិញ្ចឹមក្នុងទ្រុងបិទខ្យល់ជិតរយៈពេលមួយខែ មុនពេលយកព្រលែងទៅធម្មជាតិ។

ស្រុក​បាវិ​ (Ba Vi) សព្វថ្ងៃ​ គឺជា​ស្រុក​​មួយ​ក្នុង​ចំណោម​ស្រុក​​​នៅ​ទីក្រុង​​នាំ​មុខ​ពីការអភិវឌ្ឍចិញ្ចឹមសត្វ​​ ក្នុង​នោះ​មានចិញ្ចឹម​មាន់​ខ្ពង់រាប​។ ឆ្នាំ​២០១៥ សរុប​ហ្វូងមាន់ទូទាំង​ស្រុក​​ សម្រេច​បាន​២,៣​លាន​ក្បាល​​។ ទម្រង់​រូបភាព​ចិញ្ចឹមសត្វ​​មធ្យម​ពី​១០០​ដល់​២០០​ក្បាល​​ក្នុង​គ្រួសារ សំខាន់​​​តាម​ឃុំនៅតំបន់​ខ្ពង់រាបដូចជា៖​​ កឹម​លិញ​ (Cam Linh) ធ្វិអាន​ (Thuy An) បាត្រាយ (Ba Trai) កាម​ថឿន​ (Cam Thuong)។ មាន់​ខ្ពង់រាប​បាវិ (Ba Vi) មាន​គុណភាព​សាច់ឈ្ងុយ​ឆ្ងាញ់​ ទើប​បាន​អតិថិជន​នៅ​ក្នុង​និង​ក្រៅទីក្រុង​ជាច្រើន ពេញ​និយមចូលចិត្ត​ តម្រូវការ​ប្រើប្រាស់​មួយ​ថ្ងៃកាន់តែ​ច្រើនទៅ​។ សព្វថ្ងៃ​ មាន់ខ្ពង់រាប់​បាវិ (Ba Vi) មាន​ឈ្មួញ​ប្រមូលទិញ​ និង​ចែកចាយ​ចម្បង​ទៅ​តាម​​ទី​ផ្សារ​នៅ​ហាណូយ​ ជាមួយ​​តម្លៃ​ពី​៨០.០០០​ដល់​១១០.០០០ដុង​ក្នុង​មួយគីឡូក្រាម​។ នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀតណាម​ មាន់​មិន​គ្រប់គ្រាន់​​ផ្គត់​ផ្គង់​ឲ្យ​ទី​ផ្សារ​ ដំណាក់​កាល​ខ្ពស់​បំផុត​​មាន​តម្លៃ​ពី​១២០​ដល់​១៤០ពាន់​ដុង​ក្នុង​មួយ​គីឡូក្រាម​។​
 
ដើម្បី​ជួយ​ក្រុម​គ្រួសារចិញ្ចឹម​បសុសត្វ ​ដំណោះស្រាយ​នូវ​បញ្ហា​ ដែល​ជាប់ជំពាក់​ក្នុង​ការ​រៀប​ចំ​ចិញ្ចឹម​សត្វ​ ក៏ដូចជា​ការ​​រៀបចំ​ផ្គត់​ផ្គង់សម្ភារៈ​នាំ​ចូល​ ជ្រើស​រើស​មុខ​សញ្ញា​ចិញ្ចឹម​សមស្រប​ មានប្រសិទ្ធភាពសេដ្ចកិច្ច​ខ្ពស់​ ប្រើ​ប្រាស់​ផលិតផល​​ សមាគម​ចិញ្ចឹម​សត្វ​និង​ប្រើប្រាស់​មាន់​ខ្ពង់​រាប​បាវិ (Ba Vi) បង្កើត​នៅ​ឆ្នាំ​២០១៤។ សព្វ​ថ្ងៃ  សមាគម​មាន​សមាជិក​ចំនួន​៦០​នាក់​។ សមាជិក​ចូលរួម​ចម្បង​គឺ​ក្រុម​គ្រួសារ​កសិករ​ចិញ្ចឹម​ផ្ទាស់​ ប្រើប្រាស់​មាន់​ខ្ពង់​រាប​ នៅ​តាម​ឃុំ​ផ្តោត​ចិញ្ចឹម​តែ​មាន់​ នៃ​ស្រុក​ធ្វី​អាន​ (Thuy An) គឹម​ឡិញ​ (Cam Linh) និង​ក្រុម​គ្រួ​សារចិញ្ចឹម​ ភ្ញាស់​ និង​ប្រើប្រាស់​ផលិត​ផល​សាច់​មាន់​ លើ​ភូមិសាស្រ្ត​ស្រុក​។​
 
ដើ​​ម្បី​លើកកម្ពស់​ចំណេះដឹង និង​សិក្សា​បន្ថែម​បទពិសោធន៍ ក្នុង​ការចិញ្ចឹម​មាន់​សម្រាប់​ឲ្យ​​សមាជិក​នៃ​សហគម ឆ្នាំ​២០១៥ សមា​គម​បាន​ចាត់តាំង​នាំ​សមាជិក​ទៅ​ទស្សនា​ថតភាព​ជាក់​ស្តែង​​ នូវ​ទម្រង់​រូបភាព​មួយចំនួន​ នៅតាម​​ស្រុក​វិញ​ភុក​ (Vinh Phuc) ភូថ័រ (Phu Tho) បាក់​យ៉ាង​ (Bac Giang) ...។ល។ ទន្ទឹម​នោះ​ក៏​បាន​ចុះហត្ថលេខា​​ដំបូង​ ជា​មួយ​មូលដ្ឋាន​ជួញ​ដូរ​ លក់​​រាយ និង​ម្ចាស់​សាខា​ចែកចាយ​ ជួយ​ប្រើប្រាស់​ផលិត​ផល​ ឲ្យ​សមាជិក​នៃ​សមា​គម​នៅ​លើ​ភូមិសាស្រ្ត​ហាណូយ​។​


មុខពេញឆ្លងដំណាក់កាលចិញ្ចឹមព្រលែងធម្មជាតិ កូនមាន់បានចាក់ថ្នាំបង្ការដើម្បីជៀសវាងមានជម្ងឺអាសន្នរោគ។

មូលដ្ឋានចិញ្ចឹមមាន់ធម្មជាតិ លើតំបន់ដីខ្ពង់រាបធំទូលាយ មានម្លប់រុក្ខជាតិ ត្រជាក់ក្នុងកសិដ្ឋាន នៃគ្រួសារ​លោក​តា​
ត្រឹនឌិញធ្វី (Tran Dinh Thuy) នៅបាវិ (BaVi) ។


ប្រព័ន្ធដាក់ចំណីឲ្យមាន់បានរចនាដាក់គ្រប់ទីកន្លែង ក្នុងទីចិញ្ចឹមមាន់ព្រលែងធម្មជាតិ។

ជាមួយការប្រើប្រាស់វិធីសាស្រ្តចិញ្ចឹមព្រលែងធម្មជាតិ សាច់មាន់ខ្ពង់រាបបាវិ (BaVi) មានកម្រិតស្វិត ឈ្ងុយឆ្ងាញ់ពិសេសដោយឡែក និងផ្តល់អត្រាសាច់សុទ្ធខ្ពស់។

ក្នុងរយៈពេលខាងមុខ សមាគមចិញ្ចឹមសត្វ និងប្រើប្រាស់មាន់ខ្ពង់រាបបាវិ (BaVi) បន្ត​ជម្រុញ​ការងារ​ផ្សព្វ​ផ្សាយ​ ចល​នាដើម្បី​ក្រុមគ្រួសារ​ចិញ្ចឹមមាន់និ​យាយរួ​ម និ​ងសមាជិក​នៃសមាគមនិ​យាយ​ដោយ​ឡែក យល់​ច្បាស់​ពីតួនា​ទី​សំខាន់ នៃកា​រងារក​សាងសង្វាក់ត​ភ្ជាប់និង​ប្រើប្រាស់។ ​តាមរយៈ​នោះ មួយ​ជំហាន​ទៅមួយ​ជំហាន​ធានាគុណ​ភាព នៃផលិត​ផលនិងសាង​ភាពជោគ​ជ័យពាណិជ្ជ​សញ្ញាមាន់​ខ្ពង់រាបបាវិ (BaVi)៕
 

អត្ថបទ៖ ង៉ឹនហា រូបថត៖ តឹតសើន
 

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ពឹង​ផ្អែក​លើ​គ្រឹះស្ថាន​ និងភាពប្រៀប​របស់វៀតណាម​ខាង​វិស័យ​វេជ្ជឱសថ​សាស្រ្ត​បុរាណ​ បន្ទាប់ពី​ពីរ​ទសវត្សរ៍​អភិវឌ្ឍ ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ផលិតផល​ឱសថ​ FITO PHARMA បានក្លាយ​ជា​ក្រុមហ៊ុន​មួយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​​មាន​កិត្យានុភាព​ឈានមុខ​នៅ​វៀតណាម​ ដែល​មាន​ផលិតផល​នាំចេញ​ទៅកាន់ប្រទេស​ជាច្រើន​លើពិភពលោក​។​

Top