• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

មានក្រុងសាយហ្គនមួយ "អណ្តែត” លើទំព័រសៀវភៅ

ក្រោម​ទម្រង់​បែប​ Pop-up ​(​បែប​មួយ​នៃ​គំនូរ​3D) បរិយា​យពី​សាយ​ហ្គន​-ទីក្រុង​ហូជីមិញ​​ សៀវភៅ​ “វិថី​​សាយ​​ហ្គន​” របស់​​​ក្រុម​យុវវ័យ​​ធ្លាប់ជា​និស្សិត​ផ្នែក​រចនា​ក្រាហ្វិក​ នៃ​មហាវិទ្យាល័យ​​វ៉ាន់​ឡាន​ (Van Lang) សព្វ​ថ្ងៃ​បាន​មន្ទី​រ​​ទេសចរណ៍​​ទីក្រុង​​ហូជីមិញ​ ជ្រើសរើស​​​មួយ​​ក្នុង​ចំណោម​​ប្រាំបី​ផលិត​ផល​អនុស្សាវរីយ៍​​​​ពិសេស​ដោយ​ឡែក ​របស់​ទីក្រុងសម្រាប់​​ឧទ្ទេស​នាម​​ដល់​​មិត្ត​ភក្តិ​​ពិភពលោក​។​
 

“វិថីសាយហ្គន” ចាប់​ផ្តើមពី​ការផ្តួចផ្តើម​គិនិត​នៃមុខវិជ្ជា​ក្រា​ហ្វីក​មួយ នៅមហាវិ​ទ្យាល័យ​ របស់​ក្រុម​យុវវ័យ ឌាំង​ហ្វាយ​វូ (Dang Hoai Vu) ផាម​ធី​ប៊ិច​ថាវ (Pham Thi Bich Thao) ឡឿង​ធីថាញ់​ត្រុក (Luong Thi Thanh Truc) ង្វៀន​​វូតឹន​ផាត (Nguyen Vu Tuan Phat)។ ដោយគោល​បំណង​រក្សានិង​ឧទ្ទេសនាម​ដល់​ភ្ញៀវ​ទេសចរណ៍​នូវ​ទី​កន្លែង​ទាក់​ទាញ់អារម្មណ៍​ក្នុងទីក្រុង​ហូជីមិញ សំឡឹ​ងមើលទៅប្រភេទ​សៀវ​ភៅ Po​p-up យ៉ាង​ពេញ​និយម​លើ​ពិភព​លោក​ ប៉ុន្តែមាន​ភាពថ្មីប្លែក​នៅប្រទេសវៀត​ណាមនៅឡើយ​...។ល។​


ក្រុមយុវវ័យ ជាអ្នកនិពន្ធ “វិថីសាយហ្គន”។ រូបថត៖ ថុងហាយ

វិធីសាស្រ្តលាបពណ៌រម្មណីយដ្ឋាន នៅសាយហ្គន ដោយក្រាហ្វិកកុំព្យូទ័រ។ រូបថត៖ថុងហាយ

វគ្គគូរពង្រាងរម្មណីយដ្ឋាននានា...។ល។ រូបថត៖ ថុងហាយ

ចាប់ពីស្នាមគំនូសគូរដោយដៃ។ រូបថត៖ ថុងហាយ

គំនូរពង្រាងវិហារតឹនឌិញ (Tan Dinh)។ រូបថត៖ ថុងហាយ

គំនូរពង្រាងផ្សារបេនថាញ (Ben Thanh)។ រូបថត៖ ឯកសារ

គំនូរគូរសម្រេចពណ៌ដំណាក់កាលដំបូង នៃស្ពានប៊ិញឡើយ (Binh Loi) ដោយក្រាហ្វិកុំព្យូទ័រ។ រូបថត៖ ឯកសារ

កាត់រម្មណីយដ្ឋានល្បីឈ្មោះនីមួយៗ ទៅតាមខ្នាតកំណត់ជាក់ស្តែង ក្រោយមកបិទភ្ជាប់បង្កើតជាទំព័រសៀវភៅ។
រូបថត៖ ថុងហាយ


សៀវភៅ “វិថីសាយហ្គន” ក្រោមទម្រង់បែប Pop-up ជាបែបមួយនៃគំនូរ 3D ជាក់ស្តែង បរិយាយពីសាយហ្គន-ទីក្រុងហូជីមិញ។ រូបថត៖ ថុងហាយ

តាមមត្តិស្រី ផាម​ធីប៊ិចថាវ (Pham Thi Bich Thao) ជាសមាជិក​ម្នាក់ក្នុង​ក្រុម “វិថីសាយ​ហ្គន” មាន​បំណងប្រើប្រាស់​ដូចជាផែន​ទីទេសចរ​ណ៍មួយ ស​ម្រាប់អ្នក​ដែលមិន​ធ្លាប់មក​ដល់ទីក្រុងហូ​ជីមិញ។  យ៉ាង​ណា​មិញ ប្រ​ភេទគំនូ​រគូរ​ធម្មតា ងាយបង្កភាពធុញ​ទ្រាន់ សាំញ៉ាំ និង​ប្រសិទ្ធភាពផ្ស​ព្វផ្សាយ​មិន​ខ្ពស់ ទើប​ក្រុម​ជ្រើស​រើសប្រ​ភេទទ​ម្រង់​បែប Pop-up ដើម្បីផ្សព្វ​ផ្សាយនៃភាព​រស់រវើក​មួយ និងទាក់​ទាញអ្នក​ទស្សនា​ជាង។ ភ្ញៀវ​ទេសចរណ៍​ស្វែងយល់​សាយហ្គន​-ទីក្រុងហូជី​មិញ តាមរយៈសន្លឹក​នៃទំព័​រសៀវភៅ “វិ​ថីសាយហ្គន​” នីមួយ​ៗ នឹង​មាន​អារម្មណ៍ ​ហាក់ដូច​ជា​មានសាយ​ហ្គនដ៏ពិត​មួយ កំ​ពុងលេ​ចចេ​ញពីគូប​នីមួយៗ​ អណ្តែត​​ផ្ទាល់​នៅលើ​ទំព័រ​ក្រ​ដាស​។

រីឯមិត្តឡឿង​ធីថាញត្រុក​ (Luong Thi Thanh Truc) ជាសមាជិក​ម្នាក់ចែក​រំលែក​ថា ដើម្បី​ធ្វើសម្រេច​ “វិថី​សាយ​ហន្គ” មួយ ទៅ​តាមទម្រង់បែ​ប P​op-up​ ក្រុមត្រូវឆ្លង​កាត់នូវ​ដំណាក់​កាលជា​ច្រើន តាំង​ពីការស្វែង​រក ស្រង់​គំនិត​ ប្រមូ​លផ្តុំឯក​សារ រូប​ភាព រៀ​បរៀងខ្លឹ​មសារ រៀប​រៀងគ​ម្រោង​សំណង់​និង​បច្ចេក​ទេសកាត់​ប្រគំ​បង្កើត​ជាទំព័រ​សៀវ​ភៅ រហូតដ​ល់វគ្គ​គូរពង្រាង​ដោយដៃ គូ​រលើម៉ាស៊ីន​កុំព្យូ​ទ័រ ដំ​ឡើង​ពណ៌ រៀបទំ​ព័​រ​គួប​ផ្សំជា​មួយ​រូបភាព​ និង​ខ្លឹមសារ​ដែលត្រូវ​ការ រួចបោះ​ពុម្ភ កាត់​ប្រគំជាទំព័រក្រ​ដាស ហើយ​បានសម្រេច​ជាផលិត​ផល​។

ចុង​ក្រោយគឺ​បច្ចេកទេសបត់​ក្រដាស ដើ​ម្បីបង្កើត​ជាគូបពេ​លសៀវភៅ​បើក​ចេញ និង​រាប​ចុះពេល​សៀវ​ភៅ​បិទ​។ នៅ​ទីនេះ រា​ល់ទំព័រសៀ​វភៅបែរ​ជាមា​នរបៀបបត់​ផ្សេងពី​គ្នា។ “​វគ្គបត់​និងការគូ​រត្រូវស៊ី​គ្នាប្រាកដ​។ អ្នក​គូរ​នឹង​អ្នកបត់​ត្រូវជ្រើស​បានចំណុច​សំខាន់ នៃ​​សំណង់​ស្ថាបត្យកម្ម​ ដើ​ម្បី​ធ្វើឲ្យ​លេច​​អណ្តែត​ឡើង។ ត្រូវ​ធានា​បាន​ខ្នាត​នៃចំណុច​សំខាន់ ធ្វើ​ដូចម្តេចពេល​បើកសៀវភៅគឺ​ចំណុច​សំខាន់​នោះ នឹងអ​ណ្តែត​ឡើង បង្ក​ចំណាប់​អារម្មណ៍​ ហើយ​ពេលបត់​សៀវ​ភៅ​វិញ បែ​រជារាប​ទាំងស្រុង​នៅក្នុង​សៀវ​ភៅ" មិត្តឡឿង​ធីថាញ​ត្រុក​ Luong Thi Thanh Truc) ឲ្យដឹង​បន្ថែម​។

“វិថីសាយ​ហន្គ” បើកចេញជាមួយកថាឧទ្ទេសនាម បរិយាយ​ពីសាយហន្គ-ទីក្រុងហូជីមិញ​សកម្ម សម័យ ប៉ុន្តែបង្កប់​នូវតម្លៃវប្បធម៌​ពិសេសជាច្រើន និងទាក់ទាញ់អា​រម្មណ៍​។ បន្ត​នោះ ផ្ទាំង​ផែន​ទីណែនាំពី​ទីក្រុង​ហូជីមិញ​ ស​ម្រាប់ភ្ញៀវទេសចរណ៍​ងាយស្វែង​រកទីកន្លែង​មួយ ដែល​ខ្លួនត្រូវ​ការស្វែង​យល់។ ខ្លឹម​សារ​សំខាន់​របស់​សៀវភៅ ​គឺជាសំណង់ស្ថា​បត្យកម្ម​ឆ្នើមទាំងដ​ប់ ដែលរចនា​យ៉ាងជក់ចិត្ត និង​ពោរពេញដោយ​គំនិតច្នៃប្រ​ឌិត តាម​ទម្រង់​បែប​Pop-​up​៖

បរិវេណ​បៃតងរបស់រម្មណីយដ្ឋានបឹងអណ្តើក សំឡឹងពី​លើទៅ ស្ថា​បត្យក​ម្មពិសេស​ដោយឡែក នៃកេរ៍​ដំណែល​ប្រវត្តិ​សាស្រ្ត-វប្បធម៌​វិហារ ឌឹក​ប៉ា (Duc Ba) វិហារតឹន​ឌិញ (Tan Dinh) ប្រៃសណីយ៍ទីក្រុង ផ្សារបេន​ថាញ់ (Ben Thanh)​...។ល។ ឬស្ពានចម្លង​ដេក​ទទឹង ដែលមានតម្លៃ​ប្រវត្តិសាស្រ្តពិសេស​ដូច​ជា​៖ ស្ពានម៉ុង (Mong) ស្ពាន​ប៊ិញ​ឡើយ​ (Binh Loi)។ ក្នុង​នោះចំណាប់​អារម្មណ៍ជាង​គេ ត្រូវនិយាយ​ដល់ ឡាន​ក្រុង រថយន្ត​ទេសចរណ៍ កាណូត​។ល។ សុទ្ធតែ​អាចចលនា​បាននៅលើ​ទំព័រក្រដាស បង្កើតមា​នភាព​រស់រវើ​ក និងប្លែកភ្នែ​កចំ​ពោះអ្ន​កទស្សនា​។ រួមជា​មួយ​រូបភាព​ រា​ល់ទំព័រ​សៀវភៅសុទ្ធតែ​មានវគ្គសរ​សេរជាប្រ​វត្តិ​សង្ខែប ​ក៏ដូច​ជាព័ត៌មាន​ពីសំណង់​នៃស្ថាបត្យកម្ម​នីមួយ​ៗ​។ “វិ​ថីសាយហ្គ​ន” ​ក៏ប្រើប្រា​ស់ទ្វេភាសាវៀតណា​ម​និង​អង់គ្លេស យ៉ាង​ងាយ​សម្រាប់​ភ្ញៀវទេសចរណ៍​បរទេស ពេល​មកស្វែងយល់​ពីសាយហ្គន - ទីក្រុង​ហូជីមិញ​។



ក្របសៀវភៅ “វិថីសាយហ្គន” គឺសរុបបញ្ចូលរម្មណីយដ្ឋាននៅសាយហ្គន ដែលបានរចនាសមស្របនឹងគ្នា។
រូបថត៖ ថុងហាយ


សៀវភៅ “វិថីសាយហ្គន” ចំណាប់អារម្មណ៍ ជាមួយរចនាពណ៌បៃតងលេចអណ្តែត...។ល។ រូបថត៖ ថុងហាយ

ហើយមានផែនទីណែនាំរាល់រម្មណីយដ្ឋានល្បីឈ្មោះនៅសាយហ្គន។ រូបថត៖ ឯកសារ

រម្មណីយដ្ឋានវៀតណាមក្វឹកទឺ (Quoc Tu) ស្ថិតនៅផ្លូវលេខ៣៣/២ ខណ្ឌ១០ ទីក្រុងហូជីមិញ។ រូបថត៖ ឯកសារ

ផ្សារបេនថាញ់ (Ben Thanh) លើទំព័រសៀវភៅ “វិថីសាយហ្គន”។ រូបថត៖ ឯកសារ

រម្មណីយដ្ឋានស្ពានម៉ុង (Mong) លើទំព័រសៀវភៅ “វិថីសាយហ្គន”។ រូបថត៖ ថុងហាយ

រម្មណីយដ្ឋានប្រៃសណីយ៍ទីក្រុង លើទំព័រសៀវភៅ “វិថីសាយហ្គន”។ រូបថត៖ ថុងហាយ

រម្មណីយដ្ឋានវិហារតឹនឌិញ(Tan Dinh) លើទំព័រសៀវភៅ “វិថីសាយហ្គន”។ រូបថត៖ ឯកសារ

ស្ពានប៊ិញឡើយ (Binh Loi) លើទំព័រសៀវភៅ “វិថីសាយហ្គន”។ រូបថត៖ ថុងហាយ

អ្នកអានអាចស្វែងរកតម្លៃប្រវត្តិសាស្រ្តនៃរាល់រម្មណីយដ្ឋានក្នុងសៀវភៅ”វិថីសាយហ្គន”។ រូបថត៖ ថុងហាយ

បានដឹង ផលិតផលសៀវភៅ Pop-up “វិថីសាយ​ហ្គន” របស់ក្រុមមិត្ត​យុវវ័យ បាន​មន្ទីរទេសចរណ៍​ទីក្រុង​ហូជីមិញ ជ្រើសរើស​ មួយ​ក្នុងចំណោម​ប្រាំបីផលិត​ផល ​អនុស្សាវរីយ៍​ពិសេស​ដោយឡែក រ​បស់ទីក្រុង​ហូជីមិញ ដើម្បី​ឧទ្ទេស​នាម​​ដល់មិត្តភក្តិ​ពិភពលោក​ ដូ​ចជាទស្សនៈ​វិស័យថ្មី​មួយ បរិយាយ ​ពីទីក្រុង​សកម្ម​បំផុត​មួយ​របស់​ប្រទេស​​វៀត​ណាម តាម​រយៈសំណង់​ស្ថាបត្យកម្មឆ្នើម៕
 

អត្ថបទ៖ ង្វៀនវូថាញដាត   រូបថត៖ ថុងហាយ និងឯកសារ

 

 

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top