• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពនៃបណ្តាក្លឹបអភិវឌ្ឍន៍សមត្ថភាពរបស់កុមារ លើកទី៣

នាថ្ងៃទី ១៩ ខែតុលា នៅខេត្ត Thanh Hoa, អង្គការក្រៅរដ្ឋាភិបាលនៅវៀតណាម  Good Neighbors International (GNI) បានរៀបចំកម្មវិធី “មហោស្រពនៃបណ្តាក្លឹប អភិវឌ្ឍន៍សមត្ថភាពរបស់កុមារលើកទី ៣” ដោយប្រធានបទ “ក្តីសុបិន្តរបស់ប្អូនគឺអ្វីដែរ”។ នេះគឺជាសកម្មភាពស្ថិតក្នុងកម្មវិធីអប់រំដោយ GNI ប្រចាំនៅវៀតណាមរៀបចំឡើងជាប្រចាំឆ្នាំ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់កុមារដែលជួបការលំបាកនៅតាមបណ្តាខេត្តនានារបស់​វៀត​ណាម​។​

លោកស្រី Dao Thien Ly អគ្គនាយិការនៃកម្មវិធី GNI ប្រចាំវៀតណាមបានអោយដឹងថា៖ ចាប់តាំងពីឆ្នាំ ២០១៧ មក មហោស្រពនៃបណ្តាក្លឹបអភិវឌ្ឍន៍សមត្ថភាពរបស់កុមារ បានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានអត្ថន័យបំផុតសម្រាប់កុមារ ស្ថិតក្នុងតំបន់ដែលមានគម្រោងរបស់ GNI។ រហូតដល់ខែកញ្ញាឆ្នាំ ២០១៩  GNI បានជួយឧបត្ថម្ភ  បង្កើតនិងរក្សាសកម្មភាពរបស់ក្លឹបចំនួន ៣៧ ដែលមានសកម្មភាពផ្សេងៗគ្នា ដូចជា បាល់ទាត់ គណិតវិទ្យា វិចិត្រសិល្បៈ អង់គ្លេស វិទ្យាសាស្ត្រ ជាដើម។ តាមរយៈរូបសណ្ឋានក្លឹបនេះ ប្អូនៗកុមារអាចទទួលបានកម្មវិធីអភិវឌ្ឍន៍សមត្ថភាព សំដៅឆ្ពោះទៅធានាភាពយុត្តិធម៌ក្នុងការទទួលបានការអប់រំ សម្រាប់តំបន់ដែលមានស្ថានភាពលំបាក។

យ៉ាងណាមិញ ដោយមានការចូលរួមពីកុមារជិត ១០០០ នាក់ មកពីបណ្តាខេត្ត Hoa Binh, Tuyen Quang និង Thanh Hoa រួមទាំងវត្តមានភ្ញៀវកិត្តយសជិត ៤០០ នាក់ មកពីទីស្ថាប័ននានា គ្រូបង្រៀន ឪពុកម្តាយនិងប្រជាជននៅក្នុងសហគមន៍ កម្មវិធីចង់ប្រែក្លាយក្តីសុបិន្តរបស់កុមារទៅជាការពិត រួមទាំងលើកទឹកចិត្តអោយពួកគេប្រដេញតាមក្តីសុបិន្តរបស់ខ្លួនទាល់តែបានសម្រេច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top