• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

មហោស្រពគងឃ្មោះបានប្រព្រឹត្តិទៅយ៉ាងសប្បាយរីករាយតាមដងផ្លូវនៅទីក្រុង Pleiku (ខេត្តយ៉ាឡាយ) (Gia Lai)

នា​ពេល​ថ្មីៗ នេះ​ ​លើ​​វិថី​នានា​​នៃទីក្រុង​ Pleiku (ខេត្ត​​យ៉ាឡាយ) (Gia Lai) បាន​ប្រព្រឹត្តិទៅមហោស្រព​​តាម​ដង​ផ្លូវ​  - មួយ​ក្នុង​ចំណោម​បណ្តា​សកម្មភាព​នៃ​​​មហោស្រពគងឃ្មោះ​តី​ង្វៀន ​(Tay Nguyen) ​(នៅខេត្តយ៉ាឡាយ) (Gia Lai) ឆ្នាំ២០១៨។

អញ្ជើញចូលរួមក្នុងមហោស្រពតាមដងផ្លូវនេះមានសិល្បករ សិល្បការិនីចំនួន ១០០០ នាក់មកពី ២៦ ក្រុមសិល្បៈពីខេត្តកុនទុំ (Kon Tum) ខេត្ត ដាក់ឡាក់ (Dak Lak) ខេត្ត ដាក់ណុង (Dak Nong) ខេត្ត ឡឹមដុង (Lam Dong) និង ១៧ ស្រុក ទីរួមស្រុក ទីក្រុងនៃខេ្តត យ៉ាឡាយ (Gia Lai)។ មហោស្រពនេះបានធ្វើឡើង និងដង្ហែតាមដងផ្លូវ។ ដំណើរការនេះចាប់ផ្តើមពីអគារកុមារ ខេត្ត យ៉ាឡាយ (Gia Lai) ឆ្លងកាត់បណ្តាវិថីដូចជា៖ វិថីហ័ង វ៉ាន់ធូ (Hoang Van Thu) វិថី ត្រឹនភូ (Tran Phu) វិថី ត្រឹន ហ៊ឹងដាវ (Tran Hung Dao) វិថី ក្វាងទ្រុង (Quang Trung) វិថី លេឡាយ (Le Lai) ហើយត្រឡប់ទៅវិញទីលាន ដាយ ដ័នគេត (Dai Doan Ket) (ទីក្រុង Pleiku)។

សិល្បករ សិល្បការិនីពាក់សម្លៀកបំពាក់ប្រពៃណីចូលរួមក្នុងមហោស្រពតាមដងផ្លូវ។

សិល្បករ សិល្បការិនីជាកុមារជនជាតិ Bahnarមកពីស្រុក K’Bangខេត្តយ៉ាឡាយ (Gia Lai)។
 
សិល្បការិនីគងឃ្មោះជនជាតិមឿង (Muong) រស់នៅទីក្រុង បួនមេធួត (Buon Me Thuat)
(ខេត្តដាក់ឡាក់) (Dak Lak) កំពុងសម្តែង ក្នុងមហោស្រពតាមដងផ្លូវ។ 

ចូលរួមក្នុងហោស្រពតាមដងផ្លូវមានតំណាងមកពីជនជាតិ E De  Mnong, Bahnar, Chu Ru, J'rai...
ពាក់សម្លៀកបំពាក់ប្រពៃណីនិងកំពុងសម្តែងរបាំគងឃ្មោះ។

ក្រុមសិល្បករ សិល្បការិនីមកពីស្រុក ជឹពឹ (Chu Puh) ខេត្ត យ៉ាឡាយ (Gia Lai) សម្តែងសិល្បៈ
តាមដងផ្លូវនៃទីក្រុង Pleiku។

សិល្បករ សិល្បការិនីជាកុមារពាក់សម្លៀកបំពាក់ពិសេស។
 
ក្រុមសិល្បករ សិល្បការិនី ជនជាតិជូរូ (Chu Ru) ខេត្ត ឡឹមដុង (Lam Dong) សម្តែង
ក្នុងមហោសពតាមដងផ្លូវ។

បណ្តាប្រយុទ្ធជនអង់អាចក្លាហានបានសម្តែងដោយសិល្បករ សិល្បការិនី។
 
សិល្បករ សិល្បការិនីវ័យក្មេង ពាក់សម្លៀកបំពាក់របស់ជនរួមជាតិ
ដែលរស់នៅក្នុងតំបន់តីង្វៀន (Tay Nguyen)។

 
ភាពពិសេសក្នុងពិធីបុណ្យនានារបស់ជនជាតិរស់នៅបណ្តាភូមិនៃតំបន់ តីង្វៀន (Tay Nguyen)
គឺការពាក់សម្លៀកបំពាក់ធ្វើពីឫស្ស ស្លឹកឈើ និងរបាំងមុខធ្វើពីឈើឬបណ្តាវត្ថុធាតុដើមធម្មតា។

 
ទោះបីបណ្តាសិល្បករ សិល្បការិនីវ័យក្មេងក៏ដោយ ប៉ុន្តែពួកគេសម្តែងរបាំគង់ឃ្មោះ
ប្រកបដោយស្ទាត់ជំនាញ។

សិល្បករសម្លៀកបំពាក់ជនជាតិរស់នៅតំបន់​ តីង្វៀន (Tay Nguyen) ជាមួយ
នឹងការសម្តែងរបាំតាមសំលេងគងឃ្មោះ ដែលធ្វើភ្ញៀវចាប់ចិត្តខ្លាំងណាស់។
 
បណ្តាភូមិនៃតំបន់តីង្វៀន (Tay Nguyen) គងឃ្មោះជាឧបករណ៍តន្រ្តីមិនអាចខ្វះខាតក្នុងពិធីបុណ្យនានា។ ស្ត្រីរាំយ៉ាងទន់ភ្លន់ រីឯបរុសវិញរាំយ៉ាងអង់អាចក្លាហាន ដូចជាការប្រយុទ្ធនឹងសត្វកាចសាហាវ…
 
ការលេចចេញរបស់សិល្បករ សិល្បការិនីលើដងផ្លូវនៃទីក្រុង Pleikuបានទាក់ទាញការយកចិត្តទុកដាក់
របស់ប្រជាជននិងភ្ញៀវដែលមកនិងចូលរួមក្នុងមហោស្រពវប្បធម៌គងឃ្មោះ តីង្វៀន
(Tay Nguyen) ឆ្នាំ២០១៨។

 
ក្បាច់រចនាស្រស់ស្អាតលើសម្លៀកបំពាក់រួមផ្សំគ្រឿងអលង្កា និងឧបករណ៍ពិសេសរបស់ជនជាតិនិមួយៗ រស់នៅតំបន់ តីង្វៀន (Tay Nguyen)។


ក្រុមសិល្បករ សិល្បការិនី ជនជាតិ M’Nongមកពីខេត្តដាក់ណុង (Dak Nong)
សម្តែងក្នុងមហោស្រពតាមដងផ្លូវ។


សិល្បករ សិល្បការិនីគងឃ្មោះជាកុមារបង្កើតបរិយាកាសសប្បាយរីករាយលើផ្លូវនៃទីក្រុង Pleiku។
 

លើបណ្តាវិថីដែលក្រុមសិល្បករ សិល្បការិនីឆ្លងកាត់ សម្លេងគងឃ្មោះរួមផ្សំនឹងរបាំរបស់បណ្តាជនជាតិ រស់នៅតំបន់តីង្វៀន (Tay Nguyen) ដែលបង្កើតសភាពអ៊ូអរនិងសប្បាយរីករាយ។ ភ្ញៀវទេសចណ៍និងប្រជាជនឈរនៅសង្ខាងផ្លូវ និងចូលរួមក្នុងមហោស្រពវប្បធម៌គងឃ្មោះ តីង្វៀន (Tay Nguyên) ដ៏សប្បាយរីករាយដែលធ្វើឡើង ជាលើកដំបូង នៅទីក្រុង Pleiku ខេត្តយ៉ាឡាយ (Gia Lai)./.

អនុវត្តន៍៖ ថាញហ័រ និងកុងដាត
 

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top