• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតតំណាងនៃសហព័ន្ធយុវជនវៀតណាមលើកទី ៨ បានប្រារព្ធយ៉ាងឧឡារិក


 មហាសន្និបាតតំណាងនៃសហព័ន្ធយុវជនវៀតណាមលើកទី ៨ បានប្រារព្ធយ៉ាងឧឡារិក
 

នាព្រឹកថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ២០១៩ មហាសន្និបាតតំណាងទូទាំងប្រទេសនៃសហព័ន្ធយុវជនវៀតណាម លើកទី ៨ អាណត្តិ​ ២០១៩ - ២០២២ បានប្រារព្ធយ៉ាងឧឡារិកនៅទីក្រុងហាណូយ។ ភ្ញៀវកិត្តយសជាង ៤០០ នាក់ ជាថ្នាក់​ដឹក​នាំ​ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ; តំណាងវីរៈអ្នកម្តាយ វៀតណាម វីរៈបុរសពលកម្ម, កងកម្លាំងប្រដាប់អាវុធ, តំណាង​អតីតកម្មាភិបាលសហភាព និងយុវជនឆ្នើមវ័យក្មេងវៀតណាមជាច្រើនរូប បានចូលរួម​ក្នុង​មហា​សន្និបាត​ផងដែរ។
 
នៅក្នុង​សុន្ទរកថាបើក លោក Le Quoc Phong លេខាទី ១ នៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងជា​ប្រធាន​មជ្ឈឹមសហព័ន្ធយុវជនវៀតណាមបានសង្កត់ធ្ងន់ ថា៖ អស់រយៈពេលជាង ៦៣ ឆ្នាំនៃការ​កសាង​និង​អភិវឌ្ឍន៍​មក សហព័ន្ធយុវជន វៀតណាម កាន់តែសក្តិសម ក្លាយជាអង្គការ​សង្គម​ទូលំទូលាយ​របស់​យុវជន​និង​បណ្តា​អង្គការយុវជនវៀតណាមស្នេហាជាតិ ដែលតែងតែរួមចំណែក សាមគ្គីភាពយុវជន វៀត​ណាម​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​ក្នុងនិងក្រៅប្រទេសទាំងអស់  ដោយខិតខំដើម្បីបុព្វហេតុឯករាជ្យជាតិនិងសង្គមនិយម។
 
ក្នុង​រយៈពេល ៥ ឆ្នាំកន្លងមកនេះ កម្មវិធីនិងសកម្មភាពថ្មីៗ មានការ​ច្នៃប្រឌិត​ជាច្រើន​ត្រូវបាន​អនុវត្ត​យ៉ាង​ទូលំទូ​លាយ​។ លោក Le Quoc Phong បានលើកច្បាស់ថា៖ “បដិវត្ត ៤.០ និងការ​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លានៃ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា ចាប់ផ្តើមអាជី វកម្មច្នៃប្រឌិត កំពុងជានិន្នាការដ៏សំខាន់មួយ ដែលជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លាដ​ល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ដោយនាំមកនូវទាំងឱកាសនិងបញ្ហាប្រឈមផង។ បរិបទនិង​ស្ថានភាព​ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ តម្រូវអោយសហព័ន្ធយុវជនវៀត ណាមចាំបាច់​ត្រូវ​កែលំ​អរ​ទាំង​ខ្លឹម​សារក៏ដូច​ជារបៀបប្រតិបត្ដិការ ដើម្បីលើកកម្ពស់នូវគុណភាពនិងប្រសិទ្ធភាពនៃចលនាជាពិសេស បង្កលក្ខណៈ​ងាយស្រួល  សម្រាប់យុវ ជនហត់ពត់លត់ដំខ្លួន ចូលរួមវិភាគទាននិងរីកចម្រើន”។
 
អញ្ជើញថ្លែង​នៅក្នុងពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៨ សហព័ន្ធយុវជនវៀតណាម លោក Tran Quoc Vuong លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបានមានប្រសាសន៍ថា៖ “រាល់ចលនា កម្មវិធី​សកម្មភាព​របស់​សហព័ន្ធ​យុវជនវៀត ណាមនាអាណត្តិខាងមុខ គឺត្រូវលើកកម្ពស់ស្មារតីច្នៃប្រឌិតរបស់យុវជន រួមចំណែក​លើក​កម្ពស់សេចក្តីស្រឡាញ់មាតុភូមិសម្រាប់យុវជនជំនាន់ក្រោយ រួមទាំងកសាង​គំរូយុវ​ជន​ក្នុង​យុគ​សម័យ​ថ្មីនិង​ការស្ម័គ្រចិត្តរបស់យុវជនវៀតណាម។ ទន្ទឹមនឹងនេះ ត្រូវថែ​រក្សា​ជីវភាព​ទាំងខាង​សម្ភារៈ​និង​ខាង​ស្មារតី​ជានិច្ច​ ព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់យុវជន។ ដើម្បីធ្វើបានដូចនេះ សកម្មភាព​របស់​សហព័ន្ធយុវជន ត្រូវតែអនុវត្តជាក់ស្តែង និងត្រូវបានជ្រួតជ្រាបក្នុងយុវជន ដើម្បីយុវជនជឿជាក់ផង និងត្រៀម​ខ្លួន ​ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់សហព័ន្ធ”។
 
ក៏នាព្រឹកថ្ងៃដដែល អង្គមហាសន្និបាត​បានប្រគល់​គម្រោង​អាគារ​វប្បធម៌​សហគមន៍​សម្រាប់​យុវជន​ជនជាតិ​ភាគតិ​ចចំនួន​ ១៦ នាក់ ក៏ដូចជាស្តាប់​បទអន្តរាគមន៍​របស់តំណាង​មួយចំនួន​ដែល​ចូល​រួម​មហា​សន្និ​បាត​នេះ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

Top