• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាត ASOSAI 14 - សក្ខីភាពសម្រាប់ការរីកចម្រើនរបស់សវនកម្មរដ្ឋវៀតណាម


 អគ្គសវនកររដ្ឋវៀតណាមលោក Ho Duc Phoc បានអះអាងថា ASOSAI 14 គឺជាសក្ខីភាពនៃការរីកចម្រើននិងការអភិវឌ្ឍន៍របស់ផ្នែកសវនកម្មរដ្ឋវៀតណាម

 សកម្មភាព​ក្នុងក្របខ័ណ្ឌនៃមហាសន្និ បាតអង្គការបណ្តាស្ថាប័នសវនកម្មកំពូលអាស៊ី លើកទី១៤ (ASOSAI 14) ដោយ​មូលបទ “សវនកម្មបរិស្ថានសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព” នឹងបានប្រារព្ធឡើងពីថ្ងៃទី១៩ដល់ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង​ហាណូយ និងទីក្រុង Quang Ninh នៃប្រទេសវៀ​តណាម​។
 
ក្នុង​នោះ ពិធីបើកមហាសន្និបាតនឹង បានធ្វើឡើងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៨ ដោយមានការចូលរួម​របស់​ប្រធាន​រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan រួមទាំងប្រតិភូ២៥០នាក់​មក​ពីស្ថាប័ន​សវន​កម្ម​កំពូល​ នៃបណ្តាប្រទេសក្នុងទ្វីបអាស៊ី ដោយប្រធានប្រតិភូ​កាន់​ដំណែងពីថ្នាក់​រដ្ឋមន្ត្រី​ឡើងទៅ។

នេះជាព័ត៌មានដោយ​សវនកម្មរដ្ឋនាំចេញនៅក្នុងសន្និសីទសារព័ត៌មាន ជូនដំណឹងអំពី ASOSAI 14 និង​ពិធី​បើក​សម្ពោធ​ដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសារព័​ត៌មាន ASOSAI 14 ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៧ខែក​ញ្ញានៅ​ទីក្រុង​ហាណូយ​។

មហា​សន្និបាត ASOSAI 14 ជាព្រឹត្តិការណ៍អន្តរជាតិកំពូល មានទ្រង់ទ្រាយធំបំផុតរបស់ ASOSAI ដែល​បាន​រៀប​ចំ​ឡើង​នៅវៀតណាមជាលើកដំបូង​។ អញ្ជើញថ្លែងមតិក្នុងសន្នី​ សីទសារព័ត៌មាន អគ្គសវនក​រវៀត​ណាម លោក ​Ho Duc Phoc បានអះអាង ថា៖ “ដោយកា​រទទួលរៀបចំហាសន្និបាត​ ASOSAI  លើក​ដំបូង ដែល​ជាព្រឹត្តិការណ៍​នយោបាយការ​ទូតដ៏មានសារសំខាន់នេះ គឺ​ជាសក្ខីភាព​បញ្ជាក់​ពីការរីក​ចម្រើន​របស់​សវនកម្ម​រដ្ឋវៀត​ណាម​ ព្រមទាំងអះអាងនូវតួនាទីនិងឋានៈរបស់សវន​កម្មរដ្ឋវៀត ណាមក្នុងតំបន់និងអន្តរជាតិ។

នេះជា​ឱកាស​ដើម្បីយើងឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីរូបភាព​ ទឹកដី និងមនុស្សវៀតណាមដ៏រួសរាយរាក់​ទាក់​ ស្វា​ហាប់ និងទំនើបជាមួយមិត្តភក្តិអន្តរជាតិ”។ សូម​គូសបញ្ជាក់​ថា មហាសន្និបាត ASOSAI ត្រូវបានប្រារព្ធ​ឡើ​ង៣​ឆ្នាំម្ត​ង ដែលជាឱកាស សម្រាប់ប្រមុខស្ថាប័នស​វនកម្មកំពូល (SAI​) សមាជិក ASOSA​I ជួបជុំ ដើម្បី​ពិភា​ក្សានិងចែករំលែកបទ​ពិសោធន៍លើវិស័យសវនកម្ម​រដ្ឋ ហើយ​បោះឆ្នោត​ជ្រើសតាំង​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​និ​ង​ប្រធាន​ ASOSAI សម្រា​ប់អាណត្តិក្រោយ។

​តាម​រយៈរបៀប​វារៈនៃមហាសន្និបាតលើក​នេះ  ASOSAI បានដាក់ចេញសារមួយសំដៅ អះអាងថា អស់​រយៈ​ពេល​៤០ឆ្នាំចាប់​បដិសន្ធិនិងអភិវឌ្ឍន៍មក  ASOSAI នៅ តែជាអង្គកាឈានមុខក្នុង​វិស័យសវន​កម្មសាធារណៈ អភិបាល​កិច្ច​សាធារណនិងបន្តខិតខំប្រឹង​ប្រែង ឲ្យក្លាយទៅជាអង្គការគំរូ​របស់ INTOSAI ក្នុងគោលបំណង ប​ង្កើន​តម្លៃនិង​ផលប្រយោជន៍សម្រាប់ស្ថាប័នសវនកម្មជាសមា​ជិក(SAI)។ រួមជាមួយគ្នានោះ ​ASOSAI ក៏បាន​ជម្រុញ​ កិច្ចសហប្រតិបត្តិការរវាងសមាជិកជា​មួយតំបន់ដោយឥតឈប់ឈរ ព្រម​ទាំងអះអាងនូវ តួនាទីរបស់​ INTOSAI​ ក្នុងការជម្រុញការអនុវត្តរាល់គោ​លដៅអភិវឌ្ឍន៍ប្រកបដោយចីរ​ភាព ​“SDG” តាម​រយៈគំនិត​ផ្តួច​ផ្តើម​ស្តីពី​ សវនកម្មបរិស្ថាន៕​​

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top