• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហាសន្និបាតសុខាភិបាលពិភពលោក៖ វៀតណាម​ជំរុញខ្លាំង​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​លើវិស័យ​សុខាភិបាល​


 គណៈប្រតិភូវៀតណាមចូលរួមមហាសន្និបាតសុខាភិបាលពិភពលោក (រូបថត៖ TTXVN)

ក្នុងឱកាសចូលរួមមហាសន្និបាត​សុខាភិបាលពិភពលោកលើកទី​៧១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ​ទី២១ ដល់ទី២៦ ខែ​ឧសភា ឆ្នាំ​២០១៨​នៅទីស្នាក់​ការអ.ស.បនៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីសនោះ អនុរដ្ឋមន្រ្តីក្រសួ​ងសុខា ភិបាល​វៀត​ណាម លោក Le Quang Cuong ដឹកនាំគណៈប្រតិភូ​ក្រសួងសុខាភិបាល បាន​ជួបសន្ទនា និង​ជួប​ធ្វើការ​ជាមួយ​ដៃគូអន្តរជាតិ​ជាច្រើន។

ក្នុង​ជំនួបធ្វើការជាមួយគណៈប្រតិភូក្រ​សួងសុខាភិបាល និងសុខុមាលភាពស​ង្គមកូរ៉េខាង​ត្បូង ភាគី​ទាំងពីរ​បាន​ពិភាក្សា អំពីការសុក្រិតកំណត់ហេតុ​សហប្រតិបតិ្តការលើវិស័យសុ​ខាភិបាល រវាងប្រទេសទាំ​ងពីរ ដែល​គ្រោង​នឹងបានចុះហត្ថលេខា​ក្នុងដំណើរ​ទស្សនកិច្ច​នៅវៀត​ណាម នាពេល​ខាង​មុខ​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​និង​សុខុមាលភាព​សង្គមកូរ៉េ​ខាង​ត្បូង។

គណៈប្រតិភូក្រសួងសុខាភិបាលវៀតណាម​ក៏បានជួប​ធ្វើការជាមួយ​នាយិកាកម្ម​វិធីជំងឺរបេង​ពិភពលោក​របស់ ​WHO លោកស្រី Terez​a Kasaeva ដើម្បីពិភាក្សាអំពីការបង្កើន​កិច្ចសហប្រតិបតិ្តការនាពេលខា​ង​មុខ។ លោក​ស្រី​ Tereza Kasaeva បាន​វាយតំលៃខ្ពស់​ចំពោះលទ្ធផល​ដែល​វៀតណាម​ទទួលបាន​ក្នុងការ​ងារ​បង្ការ​ប្រឆាំង​​​ជំងឺរ​បេង ហើយមានគោលបំណងថា​ វៀតណាមនឹងចែករំលែ​ក បទពិសោធន៍​ជាមួយ​ប្រទេស​នានា​ដែល​​កំពុងរងផ​លប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយ​ជំងឺរបេង​។
 
អនុរដ្ឋមន្រ្តី​លោក Le Quang Cuong ក៏បានចូលរួមកិច្ច​ប្រជុំថ្នាក់រដ្ឋមន្រ្តី អំពីការ​លុបកំចាត់​ជំងឺគ្រុន​ចាញ់​នៅម​ហាអនុតំបន់​ទន្លេមេគង្គ (GM​S) ផងដែ​រ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top