• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មវិភាគទាន ជាក់ស្ដែងសម្រាប់ IPU និងរួម​ចំណែក​ជំរុញ ​បើក​ទូលាយ​កិច្ច​សហប្រតិបត្តិកា​រវៀត​ណាម​- កាហ្សាក់ស្ថាន​

​នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការកិច្ចការបរទេស​រដ្ឋសភាវៀតណាម លោក Nguyen Van Giau បាន​ឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ​ស្ដីពីលទ្ធផលសំខាន់ៗបន្ទាប់ពីប្រធានរដ្ឋសភា ​លោក​ស្រី Nguyen Thi Kim Ngan បញ្ចប់សកម្មភាពចូលរួមមហាសន្និបាត​សហភាពអន្តរសភាពិភពលោក​លើកទី ១៣៧ (IPU- ១៣៧) នៅទីក្រុង ​Saint Petersburg សហព័ន្ធរុស្ស៊ី និង​បំពេញ​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​សាធារណ​រដ្ឋ​កាហ្សាក់​ស្ថាន។  លោក Nguyen Van Giau បានឲ្យដឹងថា គណៈ​ប្រតិភូជាន់​ខ្ពស់​រដ្ឋ​សភា​វៀត​ណាម​បាន​ចូល​រួមរាល់​សកម្មភាព​របស់ IPU-១៣៧ និងបទសុន្ទរកថា​សំខាន់​របស់លោក​ស្រី Nguyen Thi Kim Ngan ក្នុង​ថ្ងៃធ្វើ​ការ​ដំបូង​ ដែ​លបានប្រធានរដ្ឋសភា និងប្រ​ធានគណៈប្រតិភូរដ្ឋសភានៃប្រទេសជា​ច្រើនវា​យតម្លៃខ្ពស់ នៅពេ​ល​លើក​សំណើរ​អំពីដំណោះ​ស្រាយជាក់ស្ដែងចំពោះស្ថាន​ភាពពិភពលោក​។ នៅខាងក្រៅ​សន្និបាតនេះ នៅក្នុង​ជំនួប​សន្ទនា​ទ្វេភាគីជាមួយ​លោកស្រី Nguyen Thi Kim Ngan ​នោះ តំណង​ថ្នាក់ដឹក​នាំសភានៃ​បណ្ដាប្រទេស​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះសមិទ្ធិផល​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់វៀត​ណាម។ បណ្ដា​ប្រទេស​ក៏បាន​លើក​សំណើអំពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​សភា និងផ្លាស់ប្ដូរគណៈប្រតិ​ភូជាប្រចាំ។ លោក Nguye​n Van Giau បានអះ​អាង​ថា នៅ IPU - ១៣៧​នេះ គណៈប្រតិភូវៀតណាមបាន​ចូលរួមសម្មភា​ពច្រើនជាងមុនប្រើប្រៀបនឹង ​លើក​មុន​ៗ។

ស្ដីពីដំណើរទស្សនិច្ចជាផ្លូវការ​នៅសាធារណរដ្ឋកាហ្សាក់ស្ថាន របស់ប្រធានរដ្ឋសភាលោកស្រី ​Nguyen Thi Kim Nganនោះ ​លោក Nguyen Van Giau បានសង្កត់​ធ្ងន់ថាដំណើរ​ទស្សន​កិច្ច​នេះមានលក្ខណៈ​ជាប្រវត្តិសាស្រ្ត​ក្នុងទំនាក់​ទំនង​ទ្វេភាគី។ សកម្មភាព​របស់​ប្រធាន​រដ្ឋសភា​វៀត​ណាម ជាមួយ​ថ្នាក់​ដឹក​នាំកាហ្សាក់ស្ថាន​ប្រកបដោយ​ជោគជ័យ​​។ ដំណើរទស្សនកិច្ចរ​បស់លោកស្រី Nguyen Thi Kim Ngan នឹងបើក​ចេញនូវ​ឱកាស​សហប្រតិបត្តិការថ្មី​រវាង​ប្រទេសទាំង​ពីរ ក៏ដូចជារវាងរដ្ឋសភាទាំងពី​រនាពេលខាងមុ​ខ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top