• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សរាប់ពាន់នាក់ចូលរួមការដើរថ្មើជើងដើម្បីសុខភាព


 មនុស្សរាប់ពាន់នាក់ចូលរួមការដើរថ្មើជើងដើម្បីសុខភាព (VNA)
 

 នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ មជ្ឈឹម​សមាគន៍​គ្រូពេទ​វ័យក្មេង​វៀត​ណាម បាន​រៀប​ចំ​ពិធី​រំលឹក​ខួបអនុស្សារវីយ៍លើកទី ១០ទិវាបង្កើតហើយ បំផុសការប្រឡង «ដើរថ្មើជើងដើម្បីសុខភាព-Walk for your health»។ មិត្តវ័យក្មេងរាប់ពាន់នាក់រួមជាមួយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃណ៍រដ្ឋាភិបាល លោក Truong Hoa Binh បាន​ចូលរួមពិធីនេះ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃណ៍រដ្ឋាភិបាល លោក Truong Hoa Binh បានស្ងើចសរសើរការរួមចំណែកយ៉ាងសកម្ម របស់​សមាគមន៍​គ្រូពេទ​វ័យក្មេង​វៀតណាម​គ្រប់​ជាន់​ថ្នាក់​ចូល​ក្នុង​កិច្ចការពារ ថៃទាំ និងលើកកំពស់សុខភាពរបស់ប្រជាជនអស់រយៈពេល ១០ ឆ្នាំកន្លងទៅ។ ទន្ទឹម នឹងនោះ​ លោក Truong Hoa Binh ក៏បានស្នើឲ្យសមាគមន៍បន្តពង្រីកតួនាទីរបស់ ខ្លួនក្នុង​ការងារ​ឃោសនា​អប់រំ​ លើកកំពស់ការយោគយល់គ្នារបស់ប្រជាជនអំពី កត្តានិង​គ្រោះអាសន្ន​និង​សារៈ​សំខាន់​របស់​ការ​រក​ឃើញ​ឆាប់​ៗជំ​ងឺ ចលនាប្រជាជនធ្វើការវឹកហាត់លើក​កំពស់កាយសម្បាយជាប្រចាំ ព្រម​ទាំង ពិគ្រោះ​យោគ​បល់​ជាមួយ​​បក្ស រដ្ឋាភិបាលនិងក្រសួងសុខាភិបាលអំពីគោលនយោបាយ​ការពារសុខភាព​ប្រជា​ជន សហការ​ជាមួយ​បណ្ដាក្រសួង​ផ្នែកក្នុងការអនុវត្តចលកាស្ម័គ្រចិត្តដើម្បីសុខ​ភាព សហគមន៍ ទៀតផង៕​​
 

តាម​  VOV5 - វិទ្យុសំឡេងវៀតណាម​
 

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top