• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

មជ្ឈមណ្ឌលត្រួតពិនិត្យ ADN -ទីកន្លែងតភ្ជាប់អំពើល្អប្រសើរនៅប្រទេសវៀតណាម

ប្រទេសវៀតណាមប្រឈមមុខនឹងសង្គ្រាមយ៉ាងសាហាវជាច្រើន ហើយមកដល់ថ្ងៃនេះ ការរកសាច់ញាតិរបស់យុទ្ធជនពលិជីវិតដែលមិន​ស្គាល់ឈ្មោះគឺជាអំពើវប្បធម៌មនុស្សជាតិ។ មជ្ឈមណ្ឌលត្រួតពិនិត្យ ADN បាននិងកំពុងត្រួតពិនិត្យ ADN យ៉ាងស្ងៀមស្ងាត់​នៃអដ្ឋិធាតុយុទ្ធជនដែលបានបញ្ជូនពីគ្រប់ទិសទីនៃទូទាំងប្រទេស។ ដោយការដឹងគុណចំពោះវីរបុរសដែលបានពលិជីវិត និងសង្ឃឹមថាអាចរកសាច់ញាតិរបស់យុទ្ធជនពលិជីវិត។

មជ្ឈមណ្ឌលត្រួតពិនិត្យ ADN ចំណុះវិទ្យាស្ថានបច្ចេកវិទ្យាជីវ (បណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម) បានបង្កើតដំណើរកាវិភាគ ADN នៃអដ្ឋិធាតុ ប្រកបដោយជោគជ័យ ថែមទាំងធានាសមត្ថភាពវិភាគ ADN នៃអដ្ឋិធាតុយុទ្ធជនពលីជីវិត ៤០០០ នាក់ ក្នុងមួយឆ្នាំ ។ នេះគឺជាអង្គភាពមួយដែលបំបែក និងវិភាគ ADN ពីឆ្អឹងបានទុកក្នុងរយៈពេលច្រើនឆ្នាំ ឆ្អឹងក និងឆ្ពោះក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សអន្តរជាតិសម្រាប់ការត្រួតពិនិត្យបន្តពូជ ព្រហ្មទណ្ឌនិងបន្តពូជបុគ្គល។

យើងបានមកដល់មជ្ឈមណ្ឌលត្រួតពិនិត្យ ADN បន្ទាប់ពីថ្ងៃដាក់ឲ្យដំណើរការ ដោយមានបំណងចង់ឃើញទំហំនិងភាពទំនើបនៃអង្គភាពស្ងាត់ស្ងៀម ដែលបានអនុវត្តន៍អំពើមានភាពថ្លៃថ្នូរសម្រាប់ប្រជាជនវៀតណាម៖ ស្វែង​រកឡើងវិញនូវឈ្មោះនិងក្រុមគ្រួសាររបស់យុទ្ធជន និងមនុស្សដែលស្លាប់ក្នុងសង្គ្រាម។ នាពេលបច្ចុប្បន្ននេះប្រទេសវៀតណាមមានអដ្ឋិធាតុយុទ្ធជនដែលពលិជីវិត មិនស្គាល់អត្តសញ្ញាណប្រហែល ៥០០.០០០ នាក់ ក្នុងនោះអដ្ឋិធាតុចំនួន ៣០០.០០០ នាក់បានកប់ នៅភាគខាងត្បូងនៃប្រទេសឡាវ និងប្រទេសកម្ពុជាដែលមិនទាន់គេ​ប្រមូលនិងកប់ ក្នុងទីបញ្ចុះសពយុទ្ធជនពលី។ ក្រៅពីនេះ អដ្ឋិធាតុរបស់យុទ្ធជនពលីចំនួន ៣០០.០០០ នាក់ ដែលបានប្រមូលនិងកប់ នៅក្នុងទីបញ្ចុះសពយុទ្ធជនពលី ប៉ុន្តែព័ត៌មាននៅតែខ្វះនៅឡើយ។ ការត្រួតពិនិត្យ ADN គឺជាដំណើរការវិទ្យាសាស្ត្រ និងការយកចិត្តទុកដាក់អស់កម្លាំងកាយចិត្តរបស់បុគ្គលិក កម្មាភិបាលដែលធ្វើការនៅមជ្ឈមណ្ឌលទីនេះ។ ទន្ទឹមនឹងនេះ បញ្ជាក់ពីកម្រិតខ្ពស់នៃជំនាញ និងបានទទួលស្គាល់ពីអន្តរជាតិ ផងដែរ។


អគារនៃមជ្ឈមណ្ឌលត្រួតពិនិត្យ ADN ។ រូបថត៖ ឯកសារ


អ្នកជំនាញជនជាតិអាល្លឺម៉ង់ណែនាំនូវការប្រើប្រាស់ឧបករណ៍និងម៉ាស៊ីន។ រូបថត៖ ឯកសារ


ប្រព័ន្ធបន្តវិភាគពូជជំនាន់ថ្មី Ion PGM ។ រូបថត៖ ឯកសារ


ធ្វើការនៅគណៈកម្មការបាត់ខ្លួន - - ICMP Bosnia and Herzegovina។ រូបថត៖ ឯកសារ


មជ្ឈមណ្ឌលត្រួតពិនិត្យ AND ចំណុះវិទ្យាស្ថានបច្ចេកវិទ្យាជីវ(បណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម)  រួមមានបន្ទប់ពិសោធន៍ទំនើបចំនួន ១០ ស្ថិតនៅក្នុងតំបន់ស្រាវជ្រាវនិងអនុវត្តន៍បច្ចេកវិទ្យា កូញួវ (Co Nhue) ដែលបំពេញភារកិច្ចនូវការត្រួតពិនិត្យអដ្ឋិធាតុយុទ្ធជនពលីជីវិត។ រូបថត៖ វៀតគឿង


យោងទៅតាមអ្នកបច្ចេកទេស ប្រការពិបាកបំផុតក្នុងដំណើរការវិភាគ ADN នាសព្វថ្ងៃនេះគឺអដ្ឋិធាតុយុទ្ធជនពលីជីវិតដែលបានគេកប់អស់រយៈពេលជាច្រើនឆ្នាំ ថែមទាំងការរលួយជាខ្លាំង ផងដែរ។ រូបថត៖ វៀតគឿង


ទាញយក ADN ពីអដ្ឋិធាតុ។ រូបថត៖ ឯកសារ


កម្មាភិបាលម្នាក់កំពុងត្រួតពិនិត្យ ADN ពីសាច់ញាតិ។ រូបថត៖ ឯកសារ


ម៉ាស៊ីនទាញយក ADN ដោយស្វ័យប្រវត្តិ។ រូបថត៖ ឯកសារ


ការវិភាគគំរូនៅមជ្ឈមណ្ឌលត្រួតពិនិត្យ ADN ចំណុះវិទ្យាស្ថានបច្ចេកវិទ្យាជីវ។ រូបថត៖ វៀតគឿង

កម្មាភិបាលនៃមជ្ឈមណ្ឌលត្រួតពិនិត្យ ADN កំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដោយមានបំណងប្រាថ្នានូវការបង្ហាញលទ្ធផលត្រួតពិនិត្យ ADN ប្រកបដោយលឿននិងត្រឹមត្រូវបំផុត ដើម្បីនាំមកនូវសេចក្តីរីករាយដល់ក្រុមគ្រួសារនិងសាច់ញាតិរបស់យុទ្ធជនពលីជីវិត។ រូបថត៖ វៀតគឿង
 


មជ្ឈមណ្ឌលត្រួតពិនិត្យ ADN មានបន្ទប់ស្អាតចំនួន ១០ ដែលមានមុខងារដោះស្រាយអដ្ឋិធាតុ និងគំរូ ADN  របស់សាច់ញាតិ។បន្ទប់ធ្វើពិសោធន៍សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ទីកន្លែងរក្សាគំរូ ទីកន្លែងធ្វើតេស្ត / ធ្វើតេស្តតាមស្តង់ដារ។ ប្រព័ន្ធសេវាកម្ម និងប្រព័ន្ធការិយាល័យ នៅលើផ្ទៃដី ៧៥០ ម ២ ។ មជ្ឈមណ្ឌលនេះបានប្រើប្រាស់ម៉ាស៊ីននិងឧបករណ៍ជាទំនើបៗ ដើម្បីឆ្លើយតបនឹងកម្រិតត្រួតពិនិត្យ ADN  នៅក្នុងប្រទេស ជឿនលឿន។

អនុប្រធានមជ្ឈមណ្ឌល លោកអនុបណ្ឌិត ហ័ងហា (Hoang Ha) បានមានប្រសាសន៍ថា មជ្ឈមណ្ឌលបានចាត់អ្នកជំនាញល្អ ៗ ចំនួន ៦ នាក់ទៅបណ្តុះបណ្តាល នៅអង្គការអន្តរជាតិដើម្បីស្វែងរកមនុស្សបាត់ខ្លួន (ICMP) (សហព័ន្ធ Bosnia និង Herzegovina) ក៏ដូចជាបន្ទប់ធ្វើពិសោធន៍ នៅទីក្រុង Hamburg - ប្រទេសអាល្លឺម៉ង់។
កម្មាភិបាលទាំងអស់ធ្វើការងារត្រួតពិនិត្យ ADN  សុទ្ធតែចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេល ២ ឆ្នាំ ដែលបង្រៀនដោយអ្នកជំនាញឈានមុខគេក្នុងផ្នែកត្រួតពិនិត្យបន្តពូជព្រហ្មទណ្ឌ នៅសហរដ្ឋអាមេរិក ដែលទៅនិងបង្រៀន នៅប្រទេសវៀតណាម។

រហូតមកដល់ពេលនេះ វិទ្យាស្ថានបច្ចេកវិទ្យាជីវ បានត្រួតពិនិត្យអដ្ឋិធាតុរបស់យុទ្ធជនពលីចំនួនជិត ១.០០០ នាក់ និងបានកំណត់អត្តសញ្ញាណយុទ្ធជនពលីចំនួនជាង ៨០០ នាក់។ ជារៀងរាល់ឆ្នាំ វិទ្យាស្ថាននេះបានកំណត់អត្តសញ្ញាណអដ្ឋិធាតុរបស់យុទ្ធជនពលីចំនួន ៤០០ នាក់។ មិនយកចំណាយនៃការត្រួតពិនិត្យ ADN របស់យុទ្ធជនពលី ពីក្រុមគ្រួសារនិងសាច់ញាតិរបស់គេឡើយ។

អ្នកជំនាញជិត ៥០ នាក់មកពីមជ្ឈមណ្ឌលត្រួតពិនិត្យ ADN នៅតែខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ក្នុងនោះបណ្តាបុគ្គលិកជនជាតិកូរ៉េខាងត្បូងដែលធ្លាប់ធ្វើការពេញយប់។ គេបានខិតខំប្រឹងប្រែងពេញទំហឹង ដើម្បីទទួលបានលទ្ធផលដ៏រីករាយជូនដល់គ្រួសាររបស់យុទ្ធជនពលី។ មិនមានក្តីសុភមង្គលណាទេដែលប្រៀបធៀបនឹងលទ្ធផល ADN បានកំណត់ត្រឹមត្រូវនឹងឈ្មោះរបស់មនុស្ស។ នេះគឺជាអំណោយមនុស្សធម៌ដ៏មានតម្លៃបំផុតដែលមជ្ឈមណ្ឌលត្រួតពិនិត្យ ADN ជូនដល់ប្រជាជនវៀតណាម។

 

នៅឆ្នាំ ២០១៥ នាយករដ្ឋមន្រ្តីបានសម្រេចចិត្តអំពីការត្រួតពិនិត្យ ADN ក្លាយការងារចាំបាច់មួយនៃដំណើរការនៃការកំណត់អត្តសញ្ញាណយុទ្ធជនពលីជីវិត តាមរយៈការវិភាគអដ្ឋិធាតុ។ មជ្ឈមណ្ឌល ត្រួតពិនិត្យ ADN ចំណុះវិទ្យាស្ថានបច្ចេកវិទ្យាជីវ(បណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម) គឺជាមួយក្នុងចំណោមអង្គភាពចំនួន ៣ ដែលវិនិយោគជាង ២០០ ពាន់លានដុង នៅទូទាំងប្រទេស ដើម្បីធានាបាននូវសមត្ថភាពត្រួតពិនិត្យ ADN ចំនួន ៤០០០ គំរូក្នុងមួយឆ្នាំ។ នេះគឺជាជំហានមួយ ដើម្បីគូសចំណាំការ អភិវឌ្ឍដ៏អស្ចារ្យក្នុងការអនុវត្តន៍បច្ចេកវិទ្យា ត្រួតពិនិត្យ ADN អដ្ឋធាតុយុទ្ធជនពលីជីវិត នៅប្រទេសវៀតណាម។

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង ឯកសារ


រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top