• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

មកទស្សនាបាតបឹង ហ័រប៊ិញ (Hoa Binh)

ចំងាយពី​រដ្ឋធានីហាណូយ (Ha Noi) ​ប្រហែល​ ៧០ គីឡូម៉ែត្រ​ តាម​ទិស​ខាង​លិច បឹង ហ័រប៊ិញ (Hoa Binh)​  គឺ​ជា​​បឹង​ទឹក​សាបមួយ​ក្នុង​ចំណោម​បណ្តា​បឹង​ទឹក​សាប​សិប្បនិម្មិត​​ធំបំផុត​ នៅ​ប្រទេស​វៀតណាម និង​ផ្ទុក​ទឹក ៩,៥ ពាន់​លានម៉ែត្រគុប។ បាន​​ជីក​​​នៅពេល​​​កសាង​រោងចក្រវារី​អគ្គីសនី បឹងហ័រប៊ិញ (Hoa Binh)​ បាន​ចាត់​ទុក​ដូចជា “ឈូង​សមុទ្រ​ហាឡុង (Ha Long) ​ស្ថិត​នៅលើ​ភ្នំ”។ ពី ព្រោះ​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​នៅ​ទីនេះ​ជា​ស្រស់​ស្អាត​អស្ចារ្យ។

ពេលវេលាល្អបំផុតសំរាប់ការមកទស្សាបឹង ហ័រប៊ិញ (Hoa Binh) គឺចុងឆ្នាំ។ ពីទីក្រុង ហ័រប៊ិញ (Hoa Binh) យើងអាចធ្វើដំណើរតាមមធ្យោបាយជាច្រើនបែប។ បើសិនជាធ្វើដំណើរតាមផ្លូវទឹក យើងចាប់ធ្វើដំណើរពីកំពង់ផែ ប៊ិចហា (Bich Ha) (ចំងាយពីទីក្រុង ហ័រប៊ិញ (Hoa Binh) ប្រហែល ៥ គីឡូម៉ែត្រ ឬកំពង់ផែថ្នាក់ទី ៣ ស្ថិតនៅសង្កាត់ ថាយប៊ិញ (Thai Binh))។ ប៉ុន្តែ ធ្វើដំណើរងាយស្រួលបំផុតគឺចាប់ធ្វើដំណើរពីកំពង់ផែ ធូងណាយ (Thung Nai) ស្ថិតនៅភូមិសាស្ត្រស្រុក កាវផុង (Cao Phong)។

ចំពោះភ្ញៀវទេសចរណ៍ណាចង់គយគន់ទេសភាពនៃបឹង ហ័រប៊ិញ (Hoa Binh) ពីខ្ពស់ ថែមទាំង អាចសង្កេតឃើញទេសភាពស្រស់ស្អាតបណ្តោយផ្លូវ ផងដែរ។ ហេតុនេះយើងគប្បីចាប់ធ្វើដំណើរពីកំពង់ផែ បាយសាង (Bai Sang) ស្ថិតក្នុងភូមិសាស្ត្រឃុំ តុងដៅ (Tong Dau) ស្រុកម៉ាយចូវ (Mai Chau)។


ទីកន្លែងមួយនៃបឹងវារីអគ្គសនី ហ័រប៊ិញ (Hoa Binh) មើលពីផ្លូវនាំទៅកាន់កំពង់ផែ បាយសាង (Bai Sang) ស្ថិតក្នុងភូមិសាស្ត្រឃុំ តុងដៅ (Tong Dau) ស្រុកម៉ាយចូវ (Mai Chau)។


ភ្ញៀវទេសចរណ៍អាចស្នាក់នៅមួយយប់លើផ្ទៃបឹង ហ័រប៊ិញ (Hoa Binh) ដើម្បីគយគន់ទិដ្ឋភាពនៃ
ព្រះអាទិត្យរះឡើង និងព្រះអាទិត្យលិច។



ភូមិរបស់ជនជាតិមឿង (Muong)  ស្ថិតតាមបណ្តោយបឹង ហ័រប៊ិញ (Hoa Binh) ដែលកឺជាទីកន្លែងទេសចរណ៍
មួយដ៏ចាប់ចិត្តសំរាប់ភ្ញៀវទេសចរណ៍។



មានប្រវែងជាង ៧០ គីឡូម៉ែត្រ ទេសភាពបឹង ហ័រប៊ិញ (Hoa Binh) ពិតជាមហិមា
ដោយរមណីយដ្ឋានស្រស់ស្អាត។



បឹងស្ថិតលើភ្នំ ក្នុងភូមិសាស្ត្រ ឃុំ ង៉យហ័រ (Ngoi Hoa) គឺជាទីកន្លែងមកទេសចរណ៍ដ៏ចាប់ចិត្ត
ក្នុងដំណើរការស្វែងយល់ផ្ទៃបឹង ហ័រប៊ិញ (Hoa Binh)។



មកទេសចរណ៍ទីនេះ ភ្ញៀវអាចស្វែងយល់ជីវភាពសុខសាន្តរបស់ប្រជាជននៅទីនេះ។


ទីកន្លែងមួយនៃមណ្ឌលលំហែកាយ ដែលមានស្តង់ដាលំដាប់ផ្កាយ ៥ នៅតំបន់បឹង ហ័រប៊ិញ (Hoa Binh)។


... ទីនេះសមស្របនឹងអ្នកណាចង់ប្រើប្រាស់សេវាកម្មល្អអស្ចារ្យ។


នៅរមណីយដ្ឋានទេសចរណ៍ផ្សេងៗ ភ្ញៀវអាចលេងល្បែងជាច្រើនប្រភេទ ដូចជា៖ ចែវទូក ធាក់កង…
ក្នុងទេសភាពធម្មជាតិដ៏សុខសាន្ត។

 

ជិះទូកធ្វើដំណើរតាមបណ្តោយផ្ទៃបឹង ភ្ញៀវអាចគយគន់ទេសភាពភ្នំនិងបឹងស្រស់ស្អាត។ ជួនកាល ទូកនឹង ឈប់សំរាកនៅទីកន្លែងទេសចរណ៍មួយ។ ភ្ញៀវនឹងចាប់ចិត្ត ចំពោះរមណីយដ្ឋានដ៏ស្រស់ស្អាតអស្ចារ្យនៅ ថាកបើ (Thac Bo) រូង ហ័រទៀន (Hoa Tien)  រូង បឹង (Bung)  ឬឈូង ងយ់ហ័រ (Ngoi Hoa)។ ភ្ញៀវមានអារម្មណ៍ដូចជាវង្វេងផ្លូវក្នុងតំបន់ដែលបង្កប់សោភណ្ឌភាពវប្បធម៌របស់ជនជាតិមឿង (Muong)។

តំបន់ផ្ទៃបឹង ហ័រប៊ិញ (Hoa Binh) មានមណ្ឌលលំហែកាយនិងបំរើសេវកម្មទេសចរណ៍ជាច្រើន។ បើសិនជា ភ្ញៀវចង់ប្រើប្រាស់សេវាកម្មល្អអស្ចារ្យ ភ្ញៀវគប្បីជ្រើសរើសមណ្ឌលលំហែកាយ ម៉ាយចូវ (Mai Chau) Hideaway គុណភាពខ្ពស់ តំលៃពីជាង ១០០ ដុល្លារអាមេរិកក្នុងមួយយប់។

ចំពោះភ្ញៀវណាចង់ស្វែងយល់នូវជីវភាពរស់នៅ របស់ប្រជាជននៅទីនេះ ភ្ញៀវគប្បីមកទស្សនាបណ្តាភូមិ ស្ថិតតាមបណ្តោយផ្ទៃបឹង ហ័រប៊ិញ (Hoa Binh) ៖ ភូមិ ដាបៀ (Da Bia) ភូមិ ង៉យ (Ngoi)  ភូមិ កែ (Ke) ជាដើម។
បើសិនជាស្នាក់នៅផ្ទះខ្ពស់ពីដី ភ្ញៀវនឹងចំណាយប្រហែល ១០ ដុល្លារអាមេរិកក្នុងមួយយប់។ ទន្ទឹមនឹងនេះ ភ្ញៀវអាចស្នាក់នៅនិងស្វែងយប់ជីវភាពរស់នៅ របស់ប្រជាជននៅទីនេះ ផងដែរ។ ពិសាម្ហូបអាហារប្រពៃណីធ្វើដោយអ្នកក្នុងស្រុក ដូចជា៖ បាយដំណើប សាច់ក្របី…ជាពិសេសគឺបណ្តាមុខម្ហូបធ្វើពីត្រីដែលបានចាប់នៅបឹងវារីអគ្គីសនី ។

ប្រជាជនរស់នៅភូមិ កែ (Ke) (ឃុំ ទៀនផុង (Tien Phong) ស្រុក ដាបាក (Da Bac) ខេត្ត ហ័រប៊ិញ (Hoa Binh)) ទទួលស្វាគមន៍ភ្ញៀវមកទស្សនាមណ្ឌលទេសចរណ៍នៃសមាគមន៍ជនជាតិមឿង (Muong)។

 


ប្រជាជនរស់នៅភូមិ កែ (Ke) (ឃុំ ទៀនផុង (Tien Phong) ស្រុក ដាបាក (Da Bac) ខេត្ត ហ័រប៊ិញ (Hoa Binh))
ទទួលស្វាគមន៍ភ្ញៀវមកទស្សនាមណ្ឌលទេសចរណ៍នៃសមាគមន៍ជនជាតិមឿង (Muong)។



ភ្ញៀវចង់ស្វែងយល់ និងស្នាក់នៅផ្ទះខ្ពស់ពីដីរបស់ប្រជាជនក្នុងតំបន់ ស្ថិតនៅក្បែរទន្លេ។


ស្នាក់នៅក្នុងផ្ទះខ្ពស់ពីដី ភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពស្រស់ស្អាតផង ស្វែងយល់នូវជីវភាពរស់នៅ
របស់ជនជាតិមឿងដែលរស់នៅបាតបឹង ហ័រប៊ិញ (Hoa Binh) ផង។



ភ្ញៀវទេសចរណ៍ពិសានំប្រពៃណីមួយប្រភេទរបស់ជនជាតិ មឿង (Muong) ដែលធ្វើក្នុងពិធីបុណ្យធំៗ
និងពិធីបុណ្យចូលឆ្នាំថ្មី។



ប្រជាជនរស់នៅភូមិ កែ (Ke) ធ្វើម្ហូបអាហារប្រពៃណី ដើម្បីអញ្ជើញភ្ញៀវទេសចរណ៍។


ក្រៅពីរមណីយដ្ឋានស្រស់ស្អាត ភាពរាក់ទាក់របស់ជនជាតិ មឿង (Muong) ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់ មកទស្សនាភូមិកែកែ (Ke) ។


នារីជនជាតិ មឿង (Muong) ពាក់សម្លៀកបំពាក់ប្រពៃណី និងចូលរួមក្នុងពិធីសែនថ្វាយមួយ
នៅភូមិ ង៉យ (Ngoi)។



នារីជនជាតិ មឿង (Muong) រស់នៅភូមិ ង៉យ (Ngoi) សម្តែងកម្មវិធីសិល្បៈដែលបំរើភ្ញៀវទេសចរណ៍។

 

បន្ទាប់ពី ពិសាម្ហូបអាហារឈ្ងុយឆ្ងាញ់ ភ្ញៀវនឹងទស្សនាកម្មវិធីសម្តែងសិល្បៈពិសេសរបស់ប្រជាជនរស់នៅទីនេះ។ អង្គុយជុំវិញបឺតស្រាពាង ភ្ញៀវបានទាក់ទាញដោយរបាំផ្លិត របាំគោះអង្រែ…ហើយកាន់តែយល់ដឹងយ៉ាងច្បាស់លាស់នូវវប្បធម៌ពិសេសរបស់ជនជាតិមឿង (Muong)./.

 អត្ថបទ និងរូបថាត៖ វៀតគឿង

 

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top