• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

មកទស្សនា“តំបន់ស័ក្តិសិទ្ធិ”នៃខេត្តតីនិញ (Tay Ninh)

សាសនា Caodaism គឺ​សាសនា​មួយ​ដែល​ស្ថាបនីក​ដោយ​ប្រជាជន​វៀតណាម ក្នុងឆ្នាំ ១៩២៦ នៅ​ខេត្ត​តីនិញ (Tay Ninh) និង​រហូត​ដល់​បច្ចុប្បន្ននេះ​​មាន​បរិស័ទ​រាប់​​លាន​នាក់។ ទិស​ស្លោក​​​របស់​សាសនា​នេះគឺ​​​ក្តី​ស្រឡាញ់ ​ចិត្ត​មនុស្សធម៌ និង​សីលធម៌ ការ​រីក​ចំរើន​របស់​សាសនា Caodaism ​បាន​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​សម្បូរ៍​​​ជីវភាព​ជំនឿរបស់​ប្រជាជន​វៀតណាម។

បេះដូង​របស់​តំបន់ស័ក្តិសិទ្ធិ

​នៅពេល​និយាយ​អំពី​“តំបន់ស័ក្តិសិទ្ធិ”នៃ​ខេត្ត​តី​និញ (Tay Ninh) យើង​មិនអាច​​រំលឹក​នឹក​ដល់​ព្រះវិហារ Caodaism ​តីនិញ (Tay Ninh) -សំណង់​​សាសនា​ដ៏ឆើយឆាយ ពិសេស​ និងមាន​តែ​មួយ​​គត់​នៅ​ខាង​ត្បូង​នៃ​ប្រទេស​​វៀតណាម។

ពី​ទីក្រុង​ហូជីមិញ (Ho Chi Minh) ធ្វើ​ដំណើរ​តាម​ទិសពាយ័ព្យ ​តាម​ផ្លូវជាតិ​ ២២ និង​​ផ្លូវជាតិ​ ២២ B  ប្រហែល​ ៨០គីឡូម៉ែត្រ​ យើង​នឹង​មកដល់ព្រះ​វិហារ​​Caodaismតីនិញ (Tay Ninh) ( ស្ថិត​នៅ​ទីរួម​​ស្រុក​ហ័រថាញ (Hoa Thanh) ស្រុក​ហ័រ​ថាញ (Hoa Thanh) ខេត្ត​តីនិញ ( Tay Ninh))។ ​មើល​ពី​ឆ្ងាយ ព្រះវិហារ Caodaism ​តីនិញ (Tay Ninh) លេច​ចេញ​​នៅ​កណ្តាល​​ព្រៃ​ដើម​ឈើ​ស្រស់​​ស្អាត។

ព្រះវិហារ Caodaism ​តីនិញ (Tay Ninh) ស្ថិត​ក្នុង​​បរិវេណ​ធំ​ដែល​មាន​ទំហំ​ប្រហែល​ ១ គីឡូម៉ែត្រ​​ការេ មាន​ច្រក​ទ្វារ​ចេញ​ចូល​ធំ​ចំនួន ១២ ដែល​កសាង​តាមគ្រប់ទិស ថែម​ទាំង មាន​សំណង់​ស្ថាបត្យកម្ម​ធំឬតូច​​ផ្សេង​ទៀតចំនួន ១០០ ផង​ដែរ។


ព្រះវិហារ Caodaism តីនិញ (Tay Ninh) ដែលជាស្នាដៃស្ថាបត្យកម្មប្រកដោយលក្ខណៈសាសនាមួយ
នៅប្រទេសវៀតណាម និងមានការរួមផ្សំរបស់បណ្តាសាសនាធំជាច្រើនទៀតលើពិភពលោក។


ច្រកទ្វារធំមួយចូលទៅក្នុងព្រះវិហារ Caodaism តីនិញ (Tay Ninh)។

ស្ថាបត្យកម្មដំបូលពិសេសរបស់ព្រះវិហារ Caodaism តីនិញ (Tay Ninh) មានការរួមផ្សំរវាងស្ថាបត្យកម្ម
ប្រពៃណីរបស់ប្រទេសវៀតណាមនិងស្ថាបត្យកម្មព្រះវិហារសាសនាឥស្លាមនិងព្រះវិហារព្រះពុទ្ធសាសនា។


ខាងផ្ទៃក្នុងសាលនៃព្រះវិហារ Caodaisim តីនិញ (Tay Ninh) បានដាក់តាំងភូគោលធំមួយ
និងលើនេះបានគូរភ្នែកខាងឆ្វេងធំមួយ គេហៅថា“អាទិទេពភ្នែក ”ដែលនិមិត្តរូបឲ្យអាទិទេពរបស់
សាសនា Caodaism។


និមិត្តរូប“អាទិទេពភ្នែក”ត្រូវបានគូរលើស៊ុមទ្វារចេញចូលនៃសាលរបស់
ព្រះវិហារ  Caodaisim តីនិញ (Tay Ninh)។


និមិត្តរូបនេះត្រូវបានសក្ការៈបូជាក្នុងគ្រួសារនិមួយៗ ដែលកាន់សាសនា Caodaism ។


អ្នកកាន់សាសនា Caodaism មកបួងសួងនៅព្រះវិហារ Caodaisim តីនិញ (Tay Ninh)។

ចាប់​ផ្តើម​កសាង​ពី​ឆ្នាំ១៩២៧ ដាក់​ឲ្យ​ដំណើរ​ការប្រើ​ប្រាស់​ក្នុង​ឆ្នាំ១៩៤៧ ​​ព្រះវិហារ Caodaisim ​តីនិញ​ (Tay Ninh) មានប្រវែង ៩៣ ម៉ែត្រ ទទឹង​ ២២ ម៉ែត្រ​ និង​បាន​កសាង​តាម​​រាង​សត្វ​មួយប្រភេទ​ដែល​ជា​ការរួម​ផ្សំ​រវាង​សត្វ​សេះ​និង​សត្វនាគ​ ​ក្បាល​​​ឆ្ពោះ​តាម​ទិស​ខាង​លិច​និង​ស្នែង​ទាំង​សង្ខាង​​ឆ្ពោះ​ទៅ​កាន់​មេឃ ​ស្នែង​ម្ខាងគឺប៉ម​​ស្គរ​ រីឯស្នែង​ម្ខាង​ទៀតគឺ​​ប៉ម​ជួង​។
 

សាសនា​ Caodaism គឺ​សាសនា​មួយ​សម្រប​សម្រួល​នឹង​សាសនា​ធំមួយ​ចំនួន​លើពិភពលោក​​ដូចជា៖ សាសនា​ព្រះ​ពុទ្ធ សាសនាហិណ្ឌូ សាសនាតៅ (Taosim) សាសនា​ខុងជី សាសនា​គ្រិស្ត​។ ក្រៅពី​ការ​សក្ការៈបូជា​អាទិទេពភ្នែក មាន​ន័យ​​ថា​​​អាទិទេព សាសនា​នេះ​ក៏​​សក្ការៈបូជា​ព្រះ​ពុទ្ធព្រះ​យេស៊ូ លោកគ្រូខុង​ជឺព្រះ​នាង​គង់ ស៊ីអ៊ីន ...
នា​សព្វ​ថ្ងៃនេះ Caodaism ​បរិស័ទ​លើទូទាំង​ពិភព​លោក​​​ ចំនួន ៤ លាន​នាក់​ ក្នុង​​នោះរីឯ​​សមាគមន៍​ព្រះ​វិហារ​ Caodaism តីនិញ ( Tay Ninh) មាន​​ Caodaism ​បរិស័ទ​ចំនួន ២,៥ លាន នាក់។

ព្រះ​វិហារ​ Caodaism តីនិញ ( Tay Ninh) គឺ​ជា​​ស្នាដៃ​​ស្ថាបត្យកម្ម​​​សាសនា​របស់​ប្រទេស​វៀតណាម ពីព្រោះ​​រចនាបទ​ស្ថាបត្យកម្ម​​​បានបង្ហាញ​​លើ​សំណង់​នេះ។ ជាពិសេស សំណង់​នេះមាន​​​ការ​រួម​ផ្សំ​​ជា​ចម្លែក​ៗ​និង​ពិសេស​រវាង​បណ្តា​​រចនា​បទស្ថាបត្យកម្ម​ខុស​គ្នា ប៉ុន្តែ​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​លាស់​អត្តសញ្ញាណវប្បធម៌​របស់​សាសនា​ជា​ច្រើន​​លើពិពភលោក​ផង​ដែរ។ ជា​ជាក់​ស្តែង​គឺសាសនា​ព្រះពុទ្ធ សាសនា​គ្រិស្ត ​សាសនា​តៅ សាសនា​ខុង​ជឺ សាសនា​ឥស្លាមនិង​​សាសនា​ហិណ្ដូ...

មើលពី​ឆ្ងាយ ព្រះ​វិហារ​តីនិញ (Tay Ninh) ដូច​វិហារ​​សាសនា​​កាតូលិកមួយ ប៉ុន្តែ​ប្រព័ន្ធ​សរសរឆ្លាក់​សត្វនាគ​រួម​នឹង​ដំបូល​ក្បឿងដែល​តុបតែង​ស្រដៀង​នឹង​ស្ថាបត្យកម្ម​នៃវត្ត​របស់​សាសនា​ព្រះ​ពុទ្ធ​ នៅ​​ប្រទេស​វៀតណាម។

ក្រៅពីនោះ លើ​ដំបូល​ព្រះវិហារ​ Caodaisim តីនិញ (Tay Ninh) ខាង​មុខ​​គឺរូបសំណាកព្រះពុទ្ធទ្រង់គង់ពែនព្រះបាតលើបល្ល័ង្កផ្កាឈូកនៅ​កណ្តាល​មានងីញ​ផុង​ដាយ (Nghinh Phong Dai)  ថែមទាំងដំបូល​​បាន​កសាង​តាម​ស្ថាបត្យកម្មនៃ​វិហារឥស្លាម ​នៅ​ចុងក្រោយ​នៃប៉ម​បាត​ក្វាយ​ដាយ (Bat Quai Dai)  កម្ពស់​ ៣ ជាន់និង​មាន ៨ ជ្រុងដែល​បាន​គូរ​ប្លង់តាម​ស្ថាបត្យកម្ម​នៃ​​សាសនា​ខុង​ជឺ។

ខាង​ផ្ទៃក្នុង​ព្រះ​វិហារ​​​Caodaisim តីនិញ (Tay Ninh) គឺគីវទ្រុង​ដាយ (Cuu Trung Dai)មានក្រាល​ផ្ទៃ​បែង​ចែក​ជា​ ៩ កាំ ​និង​​កសាង​យ៉ាងខ្ពស់​ជា​បណ្តើរៗ​ ឆ្ពោះ​ទៅ​កាន់​​សាល​​​បួងសួង ដែល​​បង្ហាញ​ទស្សនៈ​​បែង​ចែក​វណ្ណៈ​ក្នុង​សាសនា​ខុង​ជឺ។ ​ក្នុង​សាល​បួង​សួង​នេះ​មាន​​​រូបសំណាក​ភូគោលធំមួយ​ គេ​ហៅ​ថា​ “កានខុន (Can Khon)​​។ លើភូគោលធំ​នេះ​គូរ​អាទិទេពភ្នែក ជុំវិញ​​ភ្នែក​មាន​​ពពក​និង​ផ្កាយ​ចំនួន ​៣.០០០ ដែល​និមិត្តរូប​ឲ្យ​អាទិទេព​-ព្រះវា​ឌឹក​ជីតុន (Duc Chi Ton) ​របស់​សាសនា​ Caodaism ។

ភាពអស្ចារ្យ​​​​នៃសំណង់​​​ព្រះ​វិហារ​​​ Caodaisim តីនិញ (Tay Ninh)នេះគឺបានគូប្លង់​​ដោយ​កសិករ​និង​​អ្នក​មាន​ឋានៈ​​នៃ​សាសនា Caodaisim ដែល​​​​គ្មាន​បទពិសោធន៍​ ឬ​​រៀន​​អំពី​ស្ថាបត្យកម្ម​ទេ។ ​ដំណាក់​កាលកសាង ព្រះ​វិហារ​​​ Caodaisim តីនិញ (Tay Ninh) ទាំងឡាយ​នេះ​​បាន​អនុវត្តន៍​ដោយ​ដៃ។ ជាង​កសាង​​គិត​ដល់​ផ្នែក​ណា​ គេ​ធ្វើ​ដល់​ផ្នែក​នោះ ​គេ​មិន​គូរ​ប្លង់សំណង់​ជា​មុន​ទេ។

​​ជិត​មួយសតវត្សរ៍​កន្លង​ទៅ ព្រះ​វិហារ​​​ Caodaisim តីនិញ (Tay Ninh) នៅ​តែ​​ឋិតថេរ​​យ៉ាង​ឆើតឆាយ​ដែល​សមស្រប​កិត្តនាម​​បេះដូង គឺ​​សំណង់​ស្ថាបត្យកម្ម​សាសនា​​លើ​“តំបន់​ស័ក្តិសិទ្ធិ” ខេត្ត​តីនិញ (Tay Ninh) ហើយក្លាយទៅ​ជាទីកន្លែង​ធម្មយាត្រា​របស់​​​ Caodaisim បរិស័ទលើ​ទូទាំង​ពិភពលោក និង​គឺ​ទីកន្លែង​​ទេសចរណ៍ជំនឿដ៏​ចាប់​ចិត្ត​ចំពោះ​​ភ្ញៀវ​ទេសចរណ៍​​នៅ​ពេល​មកទស្សនា​ខេត្ត តីនិញ (Tay Ninh) ផងដែរ។

 

កម្លាំង​រស់​នៅ​ថ្មី​នៅ​​“តំបន់​ស័ក្តិសិទ្ធិ”
ជា​រៀង​រាល់​ឆ្នាំ នា​ថ្ងៃទី ៨ ​ខែមិគសិរ ​បន្ទាប់ពី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​របស់​ជនជាតិ​វៀតណាម ​ក្រុម​អ្នក​កាន់សាសនា​​​​ Caodaisim ​ធ្វើ​ដំណើរធម្មយាត្រា​និង​ភ្ញៀវទេសចរណ៍​​​មក​ព្រះ​វិហារ​​​ Caodaisim តីនិញ (Tay Ninh)  ដើម្បី​ចូលរួម​ក្នុង​​មហាបុណ្យ​ធំបំផុត​​ក្នុង​មួយឆ្នាំ​របស់ សាសនា​​​​ Caodaisim នេះ​គឺ​មហាពិធីបុណ្យ​ ព្រះវាឌឹក​ជីតុន ( Via Duc Chi Ton) (តាំង​ពី​ថ្ងៃទី៨ ដល់​ថ្ងៃទី១៥ ខែ​មិគសិរ)។

តាម​ទស្សនៈ​របស់​អ្នកកាន់សាសនា Caodaisim ព្រះវាឌឹក​ជីតុន (Via Duc Chi Ton) គឺ​ជា​អាទិទេព​មួយ​អង្គ​ដែល​​បង្កើត​​វត្ថុ​និង​សត្វ​ទាំង​ឡាយ​ក្នុងអវកាស។ ដូច្នេះ ​អ្នក​កាន់​សាសនា Caodaisim គោរព​និង​ហៅថាព្រះ​បិតា​របស់​មនុស្សជាតិ រីឯ​​ព្រះ​មាតា​គឺ​ឌឹក​យៀវ​ទ្រី​គីមមៅ (Duc Dieu Tri Kim Mau)​។

មហាពិធីបុណ្យ​ ព្រះវាឌឹក​ជីតុន (Via Duc Chi Ton) គឺ​ពិធីបុណ្យ​មាន​​​លក្ខណៈពិសេស​​នៃ​វប្បធម៌របស់​អ្នក​កាន់សាសនា Caodaisim រស់​នៅ​ខេត្ត​តីនិញ (Tay Ninh)។ ទោះ​​បី​ពិធីបុណ្យ​នេះ​បាន​រៀបចំ​ជា​រៀង​រាល់​ឆ្នាំក៏ដោយ ប៉ុន្តែ​ Caodaisimបរិស័ទ​តែង​តែ​ចាក់​ទុក​​ថា នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​និង​មាន​អត្ថន័យ​​ក្នុង​ស្មារតី​ ដើម្បី​ថ្លែង​​ទឹក​ចិត្ត​គោរព​រាប់អាន​ចំពោះ​​ព្រះ​បិតា​និង​ព្រះ​មាតារ។

​ក្នុង​​មហាពិធីបុណ្យនេះ រួម​នឹង​ពិធីការ​អូជធួប​ បួងស្រួង​និង​សូត្រមន្ត... Caodaisimបរិស័ទ​​និង​ភ្ញៀវទេសចរណ៍​ពីគ្រប់ទិសគ្រប់​ទី​ក៏​បាន​ចូលរួម​ក្នុង​ការ​លេង​ល្បែង​​ប្រជាប្រិយ សម្តែង​សិល្បៈ ការ​ប្រកួត​ប្រឡង​ក្បាច់គុន​​ប្រពៃណី ការ​ប្រកួត​ប្រឡង​នាគ​និង​ម៉ុងសាយ ពិជា​ពិសេស​ ដែល​បង្កើត​បរិយាកាស​​សប្បាយរីករាយ​និង​ចាប់​ចិត្ត។

ចំពោះភ្ញៀវ​ទេសចរណ៍ ក្រៅ​ការ​ចូល​រួម​ក្នុង​មហាបុណ្យព្រះវាឌឹក​ជីតុន (Via Duc Chi Ton) ​ការធ្វើដំណើរ​ធម្មយាត្រា​​ក៏​គឺជា​ឱកាស​​ដើម្បី​ស្វែងយល់​ស្ថាបត្យកម្មពិសេសព្រះ​វិហារ​​​ Caodaisim តីនិញ (Tay Ninh) ​ដែល​មាន​តែ​មួយ​គត់​​នៅ​ប្រទេស​វៀតណាម។


ការសម្តែងសិល្បៈក្នុងមហាបុណ្យព្រះវាឌឹកជីតុន (Via Duc Chi Ton) បានរៀបចំនៅព្រះវិហារ Caodaisim
តីនិញ (Tay Ninh) ។


បងប្អូនកាន់សាសនា Caodaisim រស់ក្នុងខេត្តតីនិញ (Tay Ninh)  សប្បាយរីករាយចូលរួម
ក្នុងមហាបុណ្យព្រះវាឌឹកជីតុន (Via Duc Chi Ton)។


ជំនាន់ទាំងបីក្នុងគ្រួសារមួយកាន់សាសនា  Caodaisim ចូលរួមក្នុងមហាបុណ្យព្រះវាឌឹកជីតុន
(Via Duc Chi Ton)។


ក្រុមភ្លេងសម្តែងក្នុងមហាបុណ្យព្រះវាឌឹកជីតុន (Via Duc Chi Ton)។

ភ្ញៀវទេសចរណ៍និងប្រជនជនមកទស្សនាស្តង់ដាក់តាំងឧបករណ៍តន្ត្រីប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ
កាន់សាសនា Caodaisim ក្នុងមហាបុណ្យព្រះវាឌឹកជីតុន (Via Duc Chi Ton)។


មុនពេលពេញវ័យ (អាយុ ១៨ ឆ្នាំ) កុមារមានឪពុកនិងម្តាយកាន់សាសនា Caodaisim ត្រូវបាន'
គ្រួសារអប់រំការរស់នៅដោយក្តីស្រឡាញ់និងមនុស្សធម៌ដែលជាគម្ពីរបស់សាសនា  Caodaisim។

ក្នុងមហាបុណ្យព្រះវាឌឹក​ជីតុន (Via Duc Chi Ton) ទោះ​បី​​រវាល់​​យ៉ាង​ណាក៏ដោយ ប៉ុន្តែ​អ្នក​កាន់ឋានៈខ្ពង់​ខ្ពស់​បំផុត​ក្នុង​សាសនា​ Caodaisim និង​​ប្រធាន​សមាគមន៍​អ្នក​កាន់​សាសនា Caodaisim ​បានទទួល​ជួប​យើង​ខ្ញុំ​​។

ចំពោះ​សាសននា Caodaisim  មានមហាពិធីបុណ្យ​​ទាំងពីរ នេះ​គឺជា៖ មហាបុណ្យព្រះវាឌឹក​ជីតុន (Via Duc Chi Ton) និង​មហាបុណ្យហ៊ុយ​អៀន​យៀវ​ទ្រី​គូង​ (Hoi Yen Dieu Tri Cung) រួម​ជាមួយ​ពិធីការ​​អូជធួប បួង​ស្រួងនិង​សូត្រ​មន្ត...​
Caodaisim បរិស័ទ​និង​ភ្ញៀវ​ទេសចរណ៍​ពីគ្រប់​ទិស​គ្រប់ទីកន្លែង​​ធ្វើ​ដំណើរ​ធម្មយាត្រា​​មក​ដល់​ខេត្ត​តីនិញ (Tay Ninh) ក៏​ចូលរួម​ក្នុង​​ល្បែង​​ប្រជាប្រិយ សម្តែង​សិល្បៈ ការ​ប្រកួត​ប្រឡង​​ក្បាច់​គុន​ប្រពៃណី ​​សម្តែង​ការ​​លោត សាយម៉ុង...ជា​ពិសេស ថែមទាំង​​បង្តើត​បរិយាកាស​ជួបជុំ​សហគមន៍​ប្រកបដោយ​សប្បាយរីករាយ​ ពុះ​កញ្ជ្រោល​និង​ចាប់​ចិត្ត។ 


តាម​អ្នក​កាន់ឋានៈខ្ពង់​ខ្ពស់​បំផុត​ក្នុង​សាសនា​ Caodaisim Caodaisim គឺ​ជា​សាសនា​​​មួយ​ដែល​​​សរុប​ទស្សនៈ​​នូវការធ្វើ​អំពើល្អ​​​តក្នុង​ជីវភាព ​ណែនាំ​ Caodaisim បរិស័ទ​​យក​ចិត្តទុក​ដាក់​លើ​កែលំអ​​ជីវភាព​រស់​នៅ រស់​ដោយ​សុខដុមជាមួយគ្នា រួម​គ្នា​រក្សា​ប្រពៃណី​ល្អ​របស់​ប្រទេស​ជាតិ។

ក្រោម​ការ​ដឹកនាំ​របស់​បក្ស រដ្ឋ សមាគមន៍​កាន់​សាសនា ​ Caodaisim បាន​ណែនាំ ជំរុញ លើកទឹក​ចិត្ត​អ្នក​កាន់​ឋានៈ អ្នក​កាន់​មុខ​ងារ​និង​ ​ Caodaisim បរិស័ទគប្បី​អនុវត្តន៍​យ៉ាង​ល្អ​តួនាទី​របស់​ប្រជាពលរដ្ឋ​​ក្នុងបណ្តា​សកម្មភាព​​ជំនឿ តាម​កំណត់
​របស់​ច្បាប់​ រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច - សង្គមកិច្ច​នៃ​តំបន់​​និង​ទូទាំង​ស្រុក។

តាម​ការ​យល់​ដឹង​របស់យើង​ខ្ញុំ នា​សព្វ​ថ្ងៃនេះ ជីវភាព​របស់​បងប្អូនកាន់​សាសនា Caodaisim នៅ​ខេត្ត​តីនិញ (Tay Ninh) បានកែ​លំអ​ជា​បណ្តើរៗ។ ​ក្នុង​ស្រុក​ហ័រ​ថាញ ( Hoa Thanh) មាន ៥៥២​សហគ្រាស​។ ក្នុង​ចំណោម ៥៥២ សហគ្រាសនេះ ​ភាគ​ច្រើន​មាន​ម្ចាស់​ដែលេជាអ្នក​កាន់​សាសនា​ Caodaisim ។

ជា​រៀង​រាល់​ឆ្នាំ ​បណ្តា​សហគ្រាស​នេះ​សហការ​ជាមួយ​អាជ្ញាធរ​តំបន់​​​​​បង្កើត​ការ​ងារ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​សំដៅ​លើកកម្ពស់​ជីវភាព​រស់​នៅ ក៏​ដូច​ជា​អនុវត្តន៍​យ៉ាង​ល្អ​​​សកម្មភាព​សប្បុរសធម៌ ជួយ​ឧបត្ថម្ភ​បណ្តា​គ្រួសារ​មាន​ជីវភាព​លំបាក​ផង​ដែរ។

អាច​និយាយថា នា​សព្វ​ថ្ងៃនេះ ​បើសិនជា​យើងមាន​ឱកាស​មកទស្សនា ​“តំបន់​ស័ក្តិសិទ្ធិ” ខេត្ត​តីនិញ (Tay Ninh)  ភ្ញៀវ​ក៏មាន​ឱកាស​ស្វែង​យល់សាសនា​Caodaisim ផងដែរ - សាសនា​មួយ​ប្រភេទ​ពិសេស​របស់​បងប្អូន​ជន​ជាតិ​វៀតណាមដែល​​រួម​ចំណែក​ក្នុងការ​ឆ្លើយ​តបនឹង​តម្រូវការ​ជំនឿ​របស់​ប្រជាជន។

សាសនា Caodaisim នេះ បានអនុវត្តន៍​​យ៉ាង​ល្អ​នូវ​បេសកកម្ម​បង្រួប​បង្រួម​​ប្រជាជន​មិនត្រឹម​តែ​​ខាង​ស្មារតី​តែ​ប៉ុណ្ណោះទេ ថែម​ទាំង​ជំរុញ​អភិវឌ្ឍន៍សេដ្ឋកិច្ច​  - សង្គមកិច្ច នៅ​ក្នុង​ភាគ​ខាង​ត្បូង​ដ៏​សម្បូរ៍ធនធាន​ធម្មជាតិ​និង​គោរពរាប់​អាន​ភ្ញៀវ​នេះ./

អត្ថបទ៖ ង្វៀន​វូ​ថាញ​ដាត  - រូបថត៖ ង្វៀន​ឡឹន


 

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top