• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

មកទស្សនាចំការដំណាំផ្លែឈើ នៅតំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long)

បណ្តាញទន្លេនិង​ព្រែក​ជាខ្វាត់​ខ្វែង ​​វាល​ស្រែ​ធំ​ល្វឹង​ល្វើយ ចំការ​ដំណាំ​ផ្លែ​ឈើ​​ឲ្យ​បាន​ផ្លែ​ច្រើន។​ហេតុដូច្នេះ តំបន់វាល​ទំនាប​ទន្លេ ​គីវឡុង (Cuu Long) ​បាន​ក្លាយ​ទៅជា​ទីកន្លែង​ទេសចរណ៍​ដ៏​ចាប់​ចិត្ត សំរាប់​ភ្ញៀវ​ទេសចណ៍​អន្តរជាតិ ក្នុង​ដំណើរ​ការ​ស្វែងយល់​នូវ​ជីវភាព​​នៅ​​​ចំការ ​អេកូ​បរិស្ថាន​ និង​​សោភណ្ឌភាព​នៃ​វប្បធម៌​​ នៅតំបន់​នេះ។

​ ផ្លែ​ឈើរបស់​វៀតណាម
 

ស្ថិតក្នុងតំបន់ទន្លមេគង្គក្រោម ដូច្នេះវាលទំនាបទន្លេ គីវឡុង (Cuu Long) មានបណ្តាញទន្លេនិងព្រែកជាខ្វាត់ខ្វែង។ ដីល្បប់មកពីទន្លេ មេគង្គ ផ្គត់ផ្គង់ជីវជាតិដល់ដំណាំ រួមជាមួយអាកាសធាតុល្អពេញមួយឆ្នាំ ដែលជាលក្ខខណ្ឌល្អប្រសើរ សំរាប់ការបង្កើតតំបន់ឯកវប្បកម្មដាំដំណាំផ្លែឈើ។ ហេតុដូច្នេះ វាលទំនាបទន្លេ គីវឡុង (Cuu Long) បានក្លាយជាជង្រុកផ្លែឈើធំបំផុត នៅប្រទេសវៀតណាម និងមានប្រភេទផ្លែឈើជាច្រើន ដូចជា៖សាម៉ាវ ស្វាយ ធុរ៉េន មៀន ត្របែក ក្រូចពោធិសាត់…

យើងអាចរៀបរាប់ចំការដាំផ្លែឈើធំៗ នៅតំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long)  និងល្បីឈ្មោះ ដូចជា៖ ចំការដាំផ្លែឈើ កាយបែ (Cai Be) វិញគីម (Vinh Kim)  ចើហ្វាវ (Cho Gao) (ខេត្ត ទៀនយ៉ាង) (Tien Giang) កាយមើន (Cai Mon) (ខេត្ត បេនត្រែ) (Ben Tre) កោះតូច អានប៊ិញ (An Binh) (ខេត្ត វិញឡុង) (Vinh Long) មីខាញ (My Khanh) (ខេត្ត កឹនថើ) (Can Tho) …


 

ចំការដាំក្រូចឃ្វិត នៅឡាយវូង (Lai Vung) ខេត្ត ដុងថាបមឿយ (Dong Thap Muoi)។
រូបថត៖ ដាំងគីមភឿង



ផ្សារអណ្តែតទឹក កាយរ៉ាំង (Cai Rang) (ខេត្ត កឹនថើ) (Can Tho) ផ្សារលក់ដូរផ្លែឈើ
នៅតំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long) ។ រូបថត៖ ត្រុងជីញ



ហាងលក់ផ្លែម្នាស់ នៅខេត្ត ទៀនយ៉ាង (Tien Giang)។
រូបថត៖ ង្វៀនឡឹន



ត្រសក់ផ្អែមបានដាំ តាមស្តង់ដារ Viet GAP នៅខេត្ត បេនត្រែ (Ben Tre)  ។
រូបថត៖ ដាំងគីមភឿង



ចំការផ្លែជម្ពូ នៅខេត្ត កឹនថើ (Can Tho)។
រូបថត៖ ដាំងគីមភឿង



ប្រភេទផ្លែឈើពិសេសមួយចំនួន នៅតំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long) ។
រូបថត៖ ដាំងគីមភឿង

 

ក្រៅពីតំលៃសេដ្ឋកិច្ចមកពីខឿនកសិកម្ម នាសព្វថ្ងៃនេះ ទម្រង់ផ្ទះចំការរួមផ្សំនឹងទេសចរណ៍បានបង្កើនប្រាក់ចំណូលដល់ប្រជាជនក្នុងតំបន់ ព្រមទាំងនេះគឺជាប្រភេទទេសចរណ៍ដ៏ពិសេសនៃតំបន់ទន្លេទន្លែព្រែក ផងដែរ។
 

តំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long) មានទំហំដាំដំណាំផ្លែឈើប្រហែល ៣០០ ពាន់ហិចតា (ស្មើនឹង ៣៧,៥ នៃទំហំដាំដំណាំផ្លែឈើទូទាំងប្រទេស) បរិមាណផលផ្លែ​ឈើ​ប្រហែល​ ៣.៨ លានតោន ក្នុងមួយឆ្នាំ ស្មើនឹង​ ៧០ % នៃ បរិមាណផលផ្លែឈើទូទាំងប្រទេស។ ខេត្តមួយចំនួនមានទំហំដាំដំណាំផ្លែ​ឈើធំៗ នៅក្នុងតំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long)  ៖ ខេត្ត ទៀនយ៉ាង (Tien Giang) មានទំហំជាង ៨០ ពាន់ ហិចតា ខេត្ត បេនត្រែ (Ben Tre) មានទំហំជាង ២៧ ពាន់ ហិចតា ខេត្ត ដុងថាបមឿយ (Dong Thap Muoi ) មានទំហំជាង ២៥ ពាន់ ហិចតា ខេត្ត កឹនថើ (Can Tho) មានទំហំជាង ១៧ ពាន់ហិចតា…

(តាមស្ថិតិរបស់វិទ្យាស្ថានដំណាំ
ផ្លែឈើនៃខាងត្បូង)

បណ្តាញទន្លេនិងព្រែកជាខ្វាត់ខ្វែង ជីវភាពរស់នៅ និងការលក់ដូរបានប្រព្រឹត្តិឡើងនៅលើទន្លេ។ យូរៗ ទម្លាប់នេះរបស់ប្រជាជនបានបង្កើតផ្សារអណ្តែតលើទឹក។ បណ្តាផ្សារអណ្តែតលើទឹកធំ និងល្បីឈ្មោះ នៅក្នុងតំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long) ៖ ផ្សារ កាយបែ (ខេត្ត ទៀនយ៉ាង) (Cai Be)  (Tien Giang) ផ្សារ កាយរ៉ាំង (ខេត្ត កឹនថើ) (Cai Rang) (Can Tho) ផ្សារ ង៉ាណាំ (ខេត្ត សកត្រាំង) (Nga Nam) (Soc Trang) ផ្សារ ភូងហៀប (ខេត្ត ហៅយ៉ាង) (Phung Hip) ( Hau Giang) ...
 

ប្រជាជនរស់នៅក្នុងតំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long) ពិតជាគោរពរាប់អានភ្ញៀវ រាក់ទាក់ ដូច្នេះភ្ញៀវមកពីគ្រប់ទិសទីបានមកទស្សនា និងស្វែងយល់នូវជីវភាពរស់នៅ និងវប្បធម៌នៅតំបន់ទន្លេព្រែកនេះ។

ការរួមផ្សំរវាងកសិកម្មនិងទេសចរណ៍ចំការ ថែមទាំងមកទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ ដែលក្លាយជាសកម្មភាពទេសចរណ៍ស្នូល នៅបណ្តាខេត្ត ស្ថិតនៅក្នុងតំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long)។ ឧទាហរណ៍៖ ខេត្ត ទៀនយ៉ាង  (Tien Giang) ខេត្ត បេនត្រែ (Ben Tre) ខេត្ត កឹនថើ (Can Tho) ខេត្ត ឡុងអាន (Long An) …    កំពុងអនុវត្តទម្រង់ទេសចរណ៍ចំការ ស្នាក់នៅគ្រួសារកសិករ
និងស្វែងយល់នូវលក្ខខណ្ឌពិសេសនៃតំ​បន់​វាល​ទំនាបទន្លេ គីវឡុង (Cuu Long) តាមរយៈការណែនាំរបស់មគ្គុទេសក៍ទេសចរណ៍ជាកសិករ ក្នុងតំបន់នេះ។
 

ស្វែងយល់នូវជីវភាពរស់នៅ ក្នុងចំកាដែលរស្ថិតនៅសង្ខាងត្រើយទន្លេ ទៀន (Tien)

ពីទីក្រុងហូជីមិញ យើងខ្ញុំធ្វើដំណើរការទៅកាន់ទីក្រុង មី ថ (My Tho) ដោយឡានក្រុង ។ យើងខ្ញុំបានរួមដំណើរជាមួយក្រុមភ្ញៀវទេសចរណ៍របស់ក្រុមហ៊ុនអេកូទេសចរណ៍ មី ថ (My Tho) និងមកទស្សនាកោះតូច ថើយសើន (Thoi Son) ដែលគឺមួយក្នុងចំណោមកោះតូចទាំងបួនដ៏ល្បីឈ្មោះ នៅខេត្ត ទៀនយ៉ាង  (Tien Giang)។

ទូកបានតុបតែងយ៉ាងស្រស់ស្អាត ដែលដឹកជញ្ជូនយើងខ្ញុំធ្វើដំណើរលើទន្លេ ទៀន (Tien) ប៉ុន្តែបានបំពាក់ឧបករណ៍សង្គ្រោះជាគ្រប់គ្រាន់។ មើលពីឆ្ងាយៗ កោះតូច ថើយសើន (Thoi Son) បានលេចចេញពណ៌បៃតងមួយ ដែលមកពីចំការដាំដំណាំផ្លែឈើដ៏ធំល្វឹងល្វើយ។

មកដល់កោះតូច ថើយសើន (Thoi Son) យើងខ្ញុំបានពិសាតែឆុងទឹកឃ្មុំ និងផ្លែសាម៉ាវ មៀន ចេក ល្មុត…  បន្ទាប់ពី យើងខ្ញុំមកទស្សនាចំការដាំដំណាំផ្លែឈើ និងស្វែងយល់នូវមុខរបរសិប្បកម្មមួយចំនួនរបស់ប្រជាជនរស់នៅទីនេះ ៖ ធ្វើស្ករដូង ធ្វើនំបាញ់ត្រាង មុខរបរតម្បាញ ត្បាញកន្ទេល ធ្វើស្ករ socola ពីផ្លែកាកាវ...


អេកូទេសចរណ៍និងស្នាក់នៅកណ្តាលបរិស្ថានធម្មជាតិ ដែលជាលក្ខណៈពិសេសសំរាប់ភ្ញៀវ
នៅពេលលំហែកាយនៅខេត្ត ទៀនយ៉ាង (Tien Giang) ។ រូបថត៖ ង្វៀនឡឹន



ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍បរទេស នៅពេលមកទស្សនានិងស្នាក់នៅមួយយប់ ក្នុងផ្ទះចំការ។
រូបថត៖ ដាំងគីមភឿង



ត្រីផ្ទក់អាំងជាម្ហូបអាហារឈ្ងុយឆ្ងាញ់ នៅក្នុងតំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long)
នៅពេលរដូវទឹកឡើង។ រូបថត៖ ដាំងគីមភឿង



ទឹកឃ្មុំធ្វើពីផ្កាមៀន នៅខេត្តទៀនយ៉ាង  (Tien Giang) ។
រូបថត៖ ង្វៀនឡឹន



ភ្ញៀវពិសានំបាញ់ត្រាងក្តៅ និងសាកធ្វើនំបាញ់ត្រាង នៅពេលមកទស្សនាខេត្ត បេនត្រែ (Ben Tre)។
រូបថត៖ ដាំងគីមភឿង

 


លេងល្បែងកម្សាន្តមួយចំនួន ដូចជា៖ ចែវទូក ចាប់ត្រី ឆ្លងកាត់ស្ពានឫស្សី...  បង្កើតបរិយាកាសសប្បាយរីករាយ។
 

“អភិវឌ្ឍន៍តំបន់ទេសចរណ៍ទាំងបី រួមមាន៖
កោះតូច ថើយសើន (Thoi Son) ទីរួមស្រុក កាយបែ (Cai Be) សមុទ្រ តឹនថាញ (Tan Thanh) បានទាក់ទាញភ្ញៀវមកទស្សនា ខេត្តទៀនយ៉ាង  (Tien Giang) ។ ជាមធ្យម ក្នុងមួយឆ្នាំ ខេត្តនេះបានទទួលបរិមាណភ្ញៀវចំនួន ១,៥ លាននាក់ នាឆ្នាំ២០១៧ បានទទួលបរិមាណភ្ញៀវ ១,៨ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរណ៍បរទេសចំនួន ៧៣៥ ពាន់នាក់ ”

(លោក ង្វៀន តឹនផុង  (Nguyen Tan Phong) នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ខេត្តទៀនយ៉ាង  (Tien Giang))

យើងខ្ញុំចង់ស្វែងយល់បន្ថែមនូវជីវភាពរស់នៅរបស់ប្រជាជន ដែលរស់នៅក្នុងតំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long)។ ដូច្នេះ យើងខ្ញុំបានធ្វើដំណើរការទៅកាន់កោះតូច តឹនផុង (Tan Phong)  ស្ថិតក្នុងភូមិសាស្ត្រស្រុក កាយបែ (Cai Be) ។ នៅទីនោះល្បីឈ្មោះ ដោយចំការដាំសាម៉ាវ រួមនឹងមណ្ឌលលំហែកាយដ៏ឆើតឆាយ ដែលបំរើភ្ញៀវបរទេស។

ទើបមកដល់មណ្ឌលលំហែកាយ Mekong Ecolodge យើងខ្ញុំបានជួបគ្រួសារលោក Ronal Van Den Berg មកពីប្រទេសហូឡង់ដោយចៃដន្យ។ លោកកំពុងត្រៀមខ្លួន ដើម្បីជិះកង់និងស្វែងយល់កោះតូចនេះ។ រួមធ្វើដំណើរជាមួយ Ronal Van Den Berg យើងខ្ញុំបានពិសាពេលព្រឹក នៅហាងមួយដែលស្ថិតចិញ្ចឹមផ្លូវ មុនពេលមកគ្រួសារប្រជាជនម្នាក់ ដើម្បីស្វែងយល់នូវជីវភាពរស់នៅ និងការងាររបស់ពួកគេ។





 ទីកន្លែងមួយ ស្ថិតក្នុងមណ្ឌលទេសចរណ៍ ឡានវឿង  (Lan Vuong)   ខេត្ត បេនត្រែ (Ben Tre)។
រូបថត៖ ង្វៀនឡឹន



ក្រុមសិស្សមកទស្សនាខេត្ត បេនត្រែ (Ben Tre) ក្នុងឱកាសឈប់សំរាកវិស្សមកាល។
រូបថត៖ ដាំងគីមភឿង



ភ្ញៀវសប្បាយរីករាយលេងល្បែងមួយ ដែលឆ្លងកាត់ទន្លេ។
រូបថត៖ ង្វៀនឡឹន



ភ្ញៀវទេសចរណ៍បរទេសសាកធ្វើម្ហូបពិសេសនៃតំបន់ទន្លេព្រែក នៅពេលមកទស្សនាចំការនៃ
ខេត្ត បេនត្រែ (Ben Tre)។ រូបថត៖ ដាំងគីមភឿង




ភ្ញៀវទស្សនាច្រៀងចាប៉ី - សោភណ្ឌភាពមួយក្នុងខឿនវប្បធម៌
នៅតំបន់ខាងលិចនៃភាគខាងត្បូង។ រូបថត៖ ង្វៀនឡឹន



បន្ទប់មួយនៃមណ្ឌលលំហែកាយ នៅខេត្ត ទៀនយ៉ាង (Tien Giang) ។
រូបថត៖ ដាំងគីមភឿង



មណ្ឌលលំហែកាយ MeKong Ecolodge រួមមានបណ្តាផ្ទះប្រក់ស្លឹក ស្ថិតនៅកណ្តាលបរិស្ថានធម្មជាតិ
ដែលភ្ញៀវទេសចរណ៍ចូលចិត្តខ្លាំងណាស់។ រូបថត៖ ង្វៀនឡឹន



អាងហែលទឹកសំរាប់ភ្ញៀវ ស្ថិតនៅបរិវេណផ្ទះចំការ នាំហៀន (Nam Hien)
ស្រុក ចើឡាច (Cho Lach) ខេត្ត បេនត្រែ (Ben Tre)។​ រូបថត៖ ង្វៀនឡឹន


 

បន្ទាប់ពីរ យើងខ្ញុំជិះទូកលើទន្លេ កាយបែ (Cai Be) និងគយគន់ទេសភាពនៃផ្សារអណ្តែតលើទឹក ស្វែងយល់ជីវភាពរស់នៅរបស់ប្រជាជនរស់នៅទីនេះ។

មុនពេលពិសាបាយនៅពេលយប់ សមាជិកទាំងឡាយក្នុងក្រុមគ្រួសារលោក Ronal Van Den Berg ត្រូវបានណែនាំនូវរបៀបធ្វើនំបាញ់ឆែវ។ អាចនិយាយថា៖ នេះគឺជាប្រភេទនំដ៏ឈ្ងុយឆ្ងាញ់និងពេញនិយម សំរាប់ប្រជាជនរស់នៅតំបន់ខាងលិចនៃភាគត្បូង ដូច្នេះភ្ញៀវទេសចរណ៍នរណាក៏ចង់សាកធ្វើប្រភេទនំបាញ់ឆែវនេះ។

សមាជិកទាំងឡាយក្នុងក្រុមគ្រួសារលោក Ronal Van Den Berg ពិតជាចាប់ចិត្តយ៉ាងខ្លាំង នៅពេលរៀននូវរបៀបធ្វើនំបាញ់ឆែវ និងបានធ្វើបាននំបាញ់ឆែវឈ្ងុយឆ្ងាញ់ដោយផ្ទាល់ខ្លួន។

នាពេលយប់ គ្រួសារលោក Ronal Van Den Berg ស្នាក់នៅផ្ទះប្រក់ស្លឹកមួយខ្នង ប៉ុន្តែមានឥវ៉ាននិងគ្រឿងសង្ហារឹមគ្រប់គ្រាន់ ដែលស្ថិតនៅកណ្តាលចំការដាំសាម៉ាវកំពុងឈានចូលរដូវប្រមូលផល។ នាពេលព្រឹក កុមារនៃគ្រួសារលោក Ronal Van Den Berg ចូលក្នុងចំការ និងពិសាផ្លែសាម៉ាវដែលគេទើបបេះ។

លោក Ronal Van Den Berg បាននិយាយឲ្យដឹងថា លោកបានមកតំបន់ជាច្រើននៅប្រទេសវៀតណាម និងចាប់ចិត្តចំពោះតំបន់និងប្រជាជនរស់ ក្នុងតំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long)។ មុនពេលជម្រាបលាយើងខ្ញុំ លោក Ronal Van Den Berg បាននិយាយថា៖ លោករួមនឹងក្រុមគ្រួសារលោកនឹងត្រឡប់មកប្រទេសវៀតណាម សំដៅមកទស្សនានិងស្វែងយល់បណ្តាចំការដាំដំណាំផ្លែឈើផ្សេងៗ ទៀត ស្ថិតក្នុងតំបន់វាលទំនាបទន្លេ គីវឡុង (Cuu Long) ./.


ក្នុងសន្និសីទជំរុញការវិនិយោគមកខេត្ត ទៀនយ៉ាង (Tien Giang) (នាខែសីហា ឆ្នាំ២០១៨) មានការអញ្ជើញចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ខេត្តបានឯកភាព និងដាក់ចេញផែនការទាមទារការវិនិយោគ ក្នុងបណ្តាវិស័យ៖ កសិកម្ម បច្ចេកវិទ្យាខ្ពស់ ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្មកែច្នៃ…ជាពិសេស ក្នុងវិស័យទេសចរណ៍ ខេត្តយកចិត្តទុកដាក់លើការអភិវឌ្ឍបណ្តាញសណ្ឋាគារមានគុណភាពខ្ពស់ បណ្តាទីកន្លែងទេសចរណ៍ និងប្រព័ន្ធចំណតនាវា អភិវឌ្ឍន៍សេវាកម្មនាវាដឹកជញ្ជូនភ្ញៀវ និងនាវាល្បឿនលឿន។

 

អត្ថបទ៖ សើនងា
រូបថត៖ ត្រុងជីញ ដាំងគីមភឿង ង្វៀនឡឹន និងឯកសារ


រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top