ការប្រែប្រួលដ៏អស្ចារ្យលើខ្ពង់រាបម៉ូកចូវ (Moc Chau)
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ខ្ពង់រាមម៉ូកចូវគឺជាតំបន់ល្បីឈ្មោះ ដែលគេចាត់ទុកដូចជា “ដាឡាត (Da Lat) នៅតំបន់ពាយ័ព្យ ”។ រំលឹកនឹកដល់ប្រហែល ១០ ឆ្នាំមុន ជីវិភាពរស់នៅរបស់ប្រជាជននៅស្រុកម៉ូកចូវជួបការលំបាកខ្លាំងណាស់។ ប្រជាជននៅទីនេះភាគីច្រើនគឺជនជាតិថៃ (Thai) ស៊ីឡា (Si La) ឡាហា (La Ha) បានរុះរើពីបាតវារីអគ្គីសនីឡើងខ្ពង់រាបនេះ ពួគគេស្ទើរតែមិនចេះដាំតែនិងចិញ្ចឹមគោយកទឹកដោះទេ ដូច្នេះពួកគេជួបប្រទះការលំបាកជាច្រើនក្នុងជីវភាពថ្មី។ សូម្បីតែមានអ្នកវិទ្យាសាស្ត្រចុះពិនិត្យស្ថានភាពជាក់ស្តែងបាននិយាយថា៖ ម៉ូកចូវដាំដំណាំតែទុកដូចជាអុសនិងចិញ្ចឹមសត្វគោស្គម មានន័យថាបងប្អូនកសិករដាំដំណាំតែ តែលូតលាស់ដូចអុស រីឯការចិញ្ចឹមគោ ធ្វើឲ្យគោស្គម។
មិនណាយចិត្តចំពោះបរាជ័យ អាជ្ញាធរនិងប្រជាជនស្រុកម៉ូកចូវបានរៀបចំថ្នាក់ណែនាំបច្ចេកទេសនិងរបៀបដាំដំណាំតែនិងចិញ្ចឹមគោ ហើយប្រគល់ដើមទុនទៅដល់ភូមិនិមួយៗ។ ក្រោយការព្យាយាមនិងនឿយហត់អស់ រយៈពេលជាច្រើនឆ្នាំ រហូតដល់នាសព្វថ្ងៃនេះ ចំណាយកម្លាំងជាច្រើនក៏បានទទួលផ្លែផ្អែម ពាណិជ្ជៈសញ្ញាដ៏ល្បីឈ្មោះរបស់ស្រុកម៉ូកចូវជាច្រើនដូចជា៖ តែសានទៀត (San Tuyet) តែអ៊ូឡុងម៉ូកចូវ (O Long Moc Chau) ទឹកដោះគោម៉ូកចូវ (Moc Chau) ដែលដាក់តាំងលក់នៅបណ្តាទីផ្សារទំនើបក្នុងទូទាំងប្រទេស។
កម្មករធ្វើការនៅទីរួមស្រុកណូងទ្រឿង (Nong Truong) បេះនិងប្រមូលផលតែនៅនិទាយរដូវ។ រូបថត៖ ថុងធៀន កម្មករធ្វើការនៅក្រុមហ៊ុនតែកើដោ (Co Do) បែងចែកប្រភេទតែ ដែលទើបបេះ មុនពេលកែច្នៃ។ រូបថត៖ ថុងធៀន |
ស្រុកម៉ូកចូវបានដាំដំណាំតែក្នុងផ្ទៃដី ១.៨២២ ហិចតា ដែលប្រមូលផ្តុំជាច្រើនក្នុង ៥ ស្រុក ទីរួមស្រុក ហើយនាសព្វថ្ងៃនេះមានសហគ្រាសនិងក្រុមហ៊ុនរបស់ចិននិងតៃវ៉ាន់ចំនួន ១០ បានចុះឈ្មោះផលិតនិងធ្វើអាជីវកម្មតែ។ |
មកសួរសុខទុក្ខគ្រួសារលោកដែវវ៉ាន់ណាំ (Deo Van Nam) គ្រួសារជនជាតិថៃមួយ (Thai) ដែលយើងខ្ញុំបានជួបតាំងពីឆ្នាំ២០១៤ នៅពេលដែលពួកគេទើបតែចាកចេញពីគ្វីញញ៉ាយ (Quynh Nhai) ឡើងរស់នៅស្រុកម៉ូកចូវ។ ទ្រព្យសម្បត្តិរបស់លោកណាំ (Nam) នាបច្ចុប្បន្នេះនេះរួមមាន៖ បណ្តាភ្នំដាំដំណាំតែពណ៌បៃតងស្រស់ស្អាតមើលដាច់កន្ទុយភ្នែកនិងហ្វូងគោយកទឹកដោះធំធាត់កំពុងស៊ីស្មៅជាបណ្តើរៗ លើខ្ពង់រាបពណ៌បៃតងស្រស់ស្អាត។
ជួបយើងខ្ញុំ លោកណាំសប្បាយរីករាយនិយាយថា “ស្រុកម៉ូកចូវមានជាតិដីល្អណាស់ ។ បើសិនជាយើងដាំនិងថែរក្សាតាមបទដ្ឋាន ដំណាំអ្វីៗក៏ទទួលផ្កានិងផ្លែដែរ "។
សម្តីរបស់លោកណាំបានឆ្លុះបញ្ចាំងជីវភាពធូរធានាសព្វថ្ងៃនេះរបស់ប្រជាជនរស់នៅស្រុកម៉ូកចូវ។ មិននិយាយឆ្ងាយទេ ចំងាយពីផ្ទះលោកណាំមិនឆ្ងាយប៉ុន្មានគឺកសិដ្ឋានរបស់លោកឡឹមថាញ់ត្រឹន (Lam Thanh Tran) មនុស្សម្នាក់ដែលចាត់ទុកដូចជា“ស្តេចចិញ្ចឹមគោយកទឹកដោះម៉ូកចូវ”។ លោកត្រឹន (Tran) ក៏ជួបការលំបាកនៅពេលចាប់ផ្តើមធ្វើ ប៉ុន្តែនាបច្ចុប្បន្ននេះ ក្នុងមួយឆ្នាំ លោកបានចិញ្ចឹមគោយកទឹកដោះចំនួន ៣០ ក្បាល និងទទួលទឹកដោះគោចំនួន ២០០ តោន ស្មើនឹង ១,៥ ពាន់លានដុង។ នេះគឺជាចំណូលគួរឲ្យចាប់ចិត្តណាស់ដែលប្រជាជនរស់នៅរដ្ឋធានីហាណូយដូចយើងខ្ញុំក៏ចង់ទទួលបានដែរ។
ស្រុកម៉ូកចូវ (Moc Chau)បានអភិវឌ្ឍន៍ហ្វូងគោយកទឹកដោះចំនួន ៥០០០ ក្បាល ហើយគ្រោងក្នុងផែនការរហូតដល់នាឆ្នាំ២០២០ ម៉ូកចូវនឹងអភិវឌ្ឍន៍ក្លាយទៅជាតំបន់ចិញ្ចឹមគោយកទឹកដោះធំបំផុតនៅអាស៊ីអាគ្នេយ៍។ រូបថត៖ វៀតគឿង ខ្សែចង្វាក់រឺកទឹកដោះគោដ៏ទំនើបរបស់រោងចក្រទឹកដោះគោមូកចូវ។ រូបថត៖ ថុងធៀន រោងជាងវេចខ្ចប់ផលិតផលរបស់ក្រុមហ៊ុនភាគហ៊ុនពូជគោយកទឹកដោះម៉ូកចូវ។ រូបថត៖ ទ្រីញបូ |
នារសៀលថ្ងៃដដែល យើងខ្ញុំទៅតាមលោកត្រឹនដឹកជញ្ជូនទឹកដោះគោដល់សាខាប្រមូលទិញ នៅទីនេះយើងខ្ញុំបានជួបលោកត្រឹនកុងជៀន (Tran Cong Chien) យ៉ាងចៃដន្យ អគ្គនាយកក្រុមហ៊ុនភាគហ៊ុនពូជគោយកទឹកដោះម៉ូកចូវកំពុងពិនិត្យគុណភាពទឹកដោះគោ។ លោកជៀន (Chien)ឲ្យដឹងថា នាបច្ចុប្បន្ននេះក្រុមហ៊ុនមានគោយកទឹកដោះពូជអូស្រ្តាលី ពូជអាមេរិកនិងពូជហូឡង់ចំនួន ៥០០០ ក្បាល ដែលកំពុងក្នុងដំណាក់កាលប្រមូលទឹកដោះគោ។ ក្នុងផែនការរយៈពេលខ្លីរហូតដល់ឆ្នាំ២០២០ ក្រុមហ៊ុនបានកំណត់នូវការអភិវឌ្ឍន៍ស្រុកម៉ូកចូវក្លាយទៅជាតំបន់ចិញ្ចឹមគោយកទឹកដោះធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ “ចង់អនុវត្តន៍គោលដៅនេះក្លាយទៅជាការពិត យើងខ្ញុំនឹងជួយឧបត្ថម្ភប្រជាជនចិញ្ចឹមគោយកទឹកដោះនៅស្រុកម៉ូកចូវ ដើម្បីក្លាយទៅជា “ស្តេចចិញ្ចឹមគោយកទឹកដោះ ដូចលោកត្រឹន”។ លោកជៀននិយាយសប្បាយរីករាយ។
នាបច្ចុប្បន្នេះនេះ ស្រុកម៉ូកចូវមិនត្រឹមតែជាតំបន់ឯកវប្បកម្មនៃ“ដំណាំតែមានត្រួយជាច្រើន គោទទួលទឹកដោះជាច្រើន” តែប៉ុណ្ណោះទេ តំបន់នេះក៏គឺជាទីកន្លែងដែលទាក់ទាញសហគ្រាសក្នុងនិងក្រៅស្រុកផង។ ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតពូជដំណាំ Takii វៀតណាម ដែលជាគំរូមួយ និងជាសហគ្រាសបរទេសដំបូងវិនិយោគចូលក្នុងស្រុកម៉ូកចូវ។ លោក Nobuyuki Toyama នាយកក្រុមហ៊ុបានឲ្យដឹងថា ស្រុកម៉ូកចូវមិនត្រឹមតែមានអាកាសធាតុនិងជាតិដីល្អតែប៉ុណ្ណោះទេ ថែមទាំងគោលនយោបាយទាក់ទាញការវិនិយោគក៏បានបើកទ្វារដែរ ដូច្នេះលោកបានជ្រើសរើសនៅទីនេះ ដើម្បីវិនិយោគកសាងក្រុមហ៊ុនជំនាញខាងផលិតគ្រប់ពូជដំណាំ ដែលមានគុណភាពល្អ។ នាបច្ចុប្បន្ននេះ ក្រុមហ៊ុនបានផលិតបណ្តាគ្រាប់ពូជដំណាំដំបូងនាំចេញទៅកាន់ក្រុមហ៊ុនម៉ែនៅប្រទេសជប៉ុនប្រកបដោយជោគជ័យ ដើម្បីផ្គត់ផ្គង់ឲ្យបណ្តាប្រទេសមានខឿនកសិកម្មឈានមុខគេលើពិភពលោកដូចជាអូស្រ្តាលី អាមេរិក រុស្ស៊ី…
“ខេត្តសើនឡាយកចិត្តទុកដាក់លើកសិផលជាច្រើនដូចជា៖ តែ គោយកទឹកដោះ ផ្លែ plum ( ម៉ូកចូវនិងវ៉ឹនហូ) (Van Ho) ផ្លែស្វាយ ផ្លែចេក (អៀនចូវ) (Yen Chau) តែតាស្វូ (បាកអៀន) (Bac Yen)។ ក្នុងរយៈពេលខាងមុខឆាប់ៗនេះ ខេត្តសើនឡាបានអាទិភាពអភិវឌ្ឍន៍បច្ចេកទេសរក្សាក្រោយពេលម្រមូលកសិផលនិងពាណិជ្ជកម្មយ៉ាងទូលាយបណ្តាកសិផលពិសេសនេះទៅដល់ទីផ្សារនានាក្នុងនិងក្រៅស្រុក”។ (លោកផាមវ៉ាន់ធូយ (Pham Van Thuy) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តលើនឡា) |
ចំការបណ្តុះពូជប៉េងប៉ោះរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Takii វៀតណាមនៅទីរួមខេត្តដុងសាង (Dong Sang) ស្រុកម៉ូកចូវ។ រូបថត៖ ថុងធៀន ដោយសារអាកាសធាតុត្រជាក់ ស្រុកម៉ូកចូវក៏គឺជាតំបន់អស្ចារ្យ ដើម្បីដាំដំណាំផ្លែស្ត្រប៊ើរីនិងផ្កាលីលី ដែលទទួលទិន្នផលខ្ពស់។ រូបថត៖ ថុងធៀន ក្នុងតំបន់ម៉ូកចូវមានជ្រលង់ផ្កា plumគឺជាទីកន្លែងទេសចរណ៍គួរឲ្យចាប់ចិត្តភ្ញៀវទេសចរណ៍ដូចជា៖ ឃុំវ៉ឹនហូ (Van Ho) ឃុំឡងលួង (Loong Luong) ទីរួមស្រុកណូងទ្រឿង (Nong Truong)ឃុំតឹនឡឹប ឃុំដុងសាង (Dong Sang) ឃំមឿងសាង (Muong Sang) ស្រុកម៉ូកចូវ (Moc Chau)។ រូបថត៖ ថុងធៀន វាលស្រែដាំបន្លែស្ពៃ ដែលមានផ្កាពណ៌ស ត្រូវដាំលើខ្ពង់រាបម៉ូកចូវដោយបងប្អូនជាជាតិម៉ុង (Mong) ដើម្បីយកប្រេង។ រូបថត៖វៀតគៀង ជនជាតិម៉ុង (Mong) នៅឃុំឡងលួងនារដូវប្រមូលផ្លែ plum ។ រូបថត៖វៀតគៀង |
ដោយសារគុណសម្បត្តិដូចខាងលើនេះ នាឆ្នាំ២០១៤ ស្រុកម៉ូកចូវត្រូវបានរដ្ឋាភិបាលយល់ព្រមនឹងការរៀបចំ ដើម្បីក្លាយទៅជាតំបន់ទេសចរណ៍ជាតិ។ តាមការរៀបចំនេះ តំបន់ទេសចរណ៍ជាតិ នៅពេលដាក់ឲ្យដំណើរការនឹងក្លាយទៅជាកម្លាំងចលករក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសើនឡានិងបណ្តាតំបន់ផ្សេងៗទៀតនៃខាងជើងដោយផលិតផលទេសចរណ៍សម្បូរ ពិសេស ដែលតភ្ជាប់នឹងទេសភាពធម្មជាតិនិងអត្តសញ្ញាវប្បធម៌របស់ជាតិ។
វិរៈបទចម្រៀងនូវទឹកទន្លេនៅតំបន់ពាយ័ព្យ
១២ ឆ្នាំមុន យើងខ្ញុំបានជំនះដោយធ្វើដំណើរទៅតាមក្រុមទូករបស់ពាណិជ្ជករដឹកជញ្ជូនអំបិល អង្ករ ត្រីងៀតពីស្រុកគ្វីញញ៉ាយ (Quynh Nhai) (ខេត្តសើនឡា) ទៅដល់ទីរួមខេត្តមឿងឡៃ (Muong Lay) (ខេត្តឌៀនបៀន) (Dien Bien) តាមដងទន្លេដាយ៉ាង (Da Giang) ។ ដំណើរការនេះបានបន្សល់ទុកក្នុងចិត្តខ្ញុំនូវចំណាប់អារម្មណ៍មិនអាចបំភ្លេចបានអំពីរូបភាពទន្លេដាមានធម្មជាតិ ទេសភាពស្អាតអស្ចារ្យ។
ត្រឡប់មកគ្វីញញ៉ាយវិញលើកនេះ មើលឃើញទេសភាពនៅពេលមុនបានផ្លាស់ប្តូរជាច្រើន។ បងប្រុសដាវជីញហៀន (Dieu Chinh Hien) អនុប្រធានការិយាល័យវប្បធម៌ស្រុកគីញញ៉ាយសប្បាយរីករាយនិយាយថា៖ “អ្នកមកទស្សនាខេត្តសើនឡាលើកនេះ បើសិនមិនមកទស្សនាវារីអគ្គសនីសើនឡាពិតជាសោកស្តាយណាស់ !”។ មួយថ្ងៃក្រោយ បងហៀនបាននាំយើងខ្ញុំមកកំពង់ចម្លងប៉ាអៀន ហើយជិះទូកមកទស្សនាវារីអគ្គសនីសើនឡា។
ទូករបស់យើងខ្ញុំទៅកាន់បាតវារីអគ្គសនីដែលលេចចេញយ៉ាងធំធេង វាលរហោស្ថាននិងស្អាតអស្ចារ្យជាបណ្តើរៗ ។ ជុំវិញបឹងនេះហ៊ុំព័ទ្ធដោយភ្នំខ្ពស់។ ខាងឆ្វេងនៃបឹងគឺភ្នំផាមឿង (Pha Muong) ផាឡាន (Pha Lan) ផាឌិន (Pha Din)។ ខាងស្តាំនៃបឹងគឺភ្នំពូលេច (Pu Lech) និងពូឡាវ (Pu Lao) ដែលមានកំពូលកម្ពស់ ២.០២០ ម៉ែត្រ។
ជាមគ្គុទេសក៍ទេសចរណ៍យ៉ាងចៃដន្យ កម្មាភិបាលម្នាក់ធ្វើការនៅការិយាល័យស្រុកគីញញ៉ាយបានសប្បាយរីក រាយឧទ្ទេសនាមថា៖ ចាប់ពីពេលដែលរោងចក្រវារីអគ្គីសនីសើនឡាដាក់ឲ្យដំណើរការ មិននឹកស្មានថាបឹងវារីអគ្គីសនីរបស់រោងចក្រនេះបានក្លាយទៅជាទីកន្លែងទេសចរណ៍ស្អាតអស្ចារ្យដោយកោះអណ្តែតនិងកោះលិចជាច្រើនដូចនាសព្វថ្ងៃនេះ។
បឹងវារីអគ្គីសនីសើនឡាប្រវែង ១៥០ គីឡូម៉ែត្រនិងផ្ទៃមុខចំនួន ២២៤ គីឡូម៉ែត្រស្ថិតក្នុងភូមិសាស្ត្រ ៣ ខេត្តគឺជា៖ ខេត្តសើនឡា (Son La) ខេត្តឌៀនបៀន (Dien Bien) និងខេត្តឡាយចូវ (Lai Chau)។ រូបថត៖ ឡេហុងហា លោកស្រីវូធីហាញ់ (Vu Thi Hanh Loi) (ពាក់អាវផ្កា) ប្រធានសហករណ៍ហាញ់ឡើយ (Hanh Loi)រួមជាមួយសមាជិកសហករណ៍ប្រមូលផល ដែលចិញ្ចឹមក្នុងបឹងវារីអគ្គីសនីសើនឡាស្ថិតនៅឃុំជៀងបាំង (Chieng Bang)។ រូបថត៖ វៀតគឿង ត្រីឆ្លាំងធាត់មួយក្បាលដែលចិញ្ចឹមក្នុងបឹងវារីអគ្គីសនីសើនឡា។ រូបថត៖ វៀតគឿង គ្រួសារលោកតុងវ៉ាន់ហ័រ (Tong Van Hoa) (ជនជាតិថៃ)អភិវឌ្ឍន៍ទម្រង់រូបភាពចិញ្ចឹមទាមេឃចំនួនរាប់ពាន់ក្បាលនៅលើផ្ទៃទឹកបឹងវារីអគ្គីសនីសើនឡា។ រូបថត៖ វៀតគឿង ពិធីបុណ្យប្រណាំងទូកប្រពៃណីរបស់ជនជាតិថៃ (Thai) នៅស្រុកគីញញ៉ាយ។ រូបថត៖ ដៀវជីញតើយ |
បឹងវារីអគ្គីសនីសើនឡាគឺមួយក្នុងចំណោម ៥ បឹងធំអស្ចារ្យ ដែលបង្កើតដោយមនុស្សស្ថិតក្នុងតំបន់ពាយ័ព្យ។ ផ្នែកបឹងស្ថិតក្នុងភូមិសាស្ត្រស្រុកគីញញ៉ាយប្រវែង ៣០ គីឡូម៉ែត្រ ដែលមានកោះអណ្តែតរាប់រយត្រូវប្រជាជននៅទីនោះដាក់ឈ្មោះតាមការប្រឌិតដូចជា៖ កោះកូនកុក (Con Coc) កោះកូនហ្វា (Con Ga) កោះអូងទៀន (Ong Tien) កោះផឿងហ័ង (Phuong Hoang)។
នៅពេលដែលព្រះអាទិត្យលេចចេញក្រោយភ្នំតាងកែ (Tang Ke) ប្រជាជនថៃ (Thai) រស់នៅក្បែរបឹងវារីអគ្គសនីនេះក៏ចាប់ផ្តើមថ្ងៃរកស៊ីថ្មីផង។ ភ្លឹបភ្លែតក្បែរមាត់បឹង បណ្តាទូកទៅគ្រប់ទីកន្លែងទម្លាក់មងដាក់ទ្រូក្នុងផ្សែងអ័ព្ទ។
បឹងវារីអគ្គីសនីសើនឡាស្ថិតក្នុងភូមិសាស្ត្រ ៣ ខេត្តរួមមាន ខេត្តសើនឡា (Son La) ខេត្តឌៀនបៀន (Dien Bien) ខេត្តឡាចូវ (Lai Chau)។ ផ្ទៃដី ២២៤ គីឡូម៉ែត្រការេ ប្រវែង ១៧៥ គីឡូម៉ែត្រ ទីកន្លែងធំបំផុត ១,៧ គីឡូម៉ែត្រ អាចទុកទឹក ៩,២៦ ពាន់លាន m3 ។ |
នៅពេលរាត្រីចូលមកដល់ ផ្ទៃទឹកភ្លឹបភ្លែតដោយពន្លឺពីភ្លើងរបស់អ្នកនេសាទដូចពន្លឺពីផ្កាយ។ ជនជាតិថៃនៅស្រុកគីញញ៉ាយមានរបៀបនេសាទត្រីនិងនេសាទបង្គាក្នុងបឹងនេះជាពិសេសណាស់។ នៅពេលរាត្រីចូលមកដល់ ពួកគេទម្លាក់សំណាញ់ទំហំ ៣០-៥០ ម៉ែត្រការេនិងបើកភ្លើង ដើម្បីជន្លត្រី។
ភ្ញៀវទេសចរណ៍ជាច្រើននាក់នៅពេលមកទស្សនានៅទីនោះ ដែលបានជ្រើសរើសរបៀបសំរាកជាមួយប្រជានេសាទ ដើម្បីស្វែងយល់មុខរបរនេសាទគួរឲ្យចាប់ចិត្តរបស់ជនជាតិថៃ នាពេលរាត្រីនៅលើបឹងវារីអគ្គសនីសើនឡា។ នៅពេលព្រឹក ប្រជាជនមួយចំនួនបាននេសាទត្រីនិងបង្គាស្រស់នៅទន្លេដា (Da)។
ជាពិសេស នៅពេលរាត្រី បឹងវារីអគ្គីសនីសើនឡាដ៏ធំល្វឹងស្វើយ ភ្ញឿវទេសចរណ៍ក៏ស្តាប់ការរៀបរាប់អំពីរឿងដែលមានលក្ខណៈអាថ៌កំបាំងនូវ “សត្វឧត្បាត”រស់ក្នុងទន្លេដា (Da) នោះគឺជាត្រីឆ្លាំងនិងត្រីក្របី សូម្បីតែមានប្រជាជនមួយចំនួនបានចាត់ទុកថា៖ នៅក្នុងបាតបឹងនេះ ត្រីក្របីមួយចំនួនមានទម្ងន់រាប់រយគីឡូក្រាម ដែលអាចវាយប្រហាក្របីមួយក្បាល។ រឿងរ៉ាវពិតឬរឿងរ៉ាវច្នៃប្រឌិត ដែលមិនដឹងយ៉ាងម៉េច ប៉ុន្តែប្រការនេះបានចាប់ចិត្ត ទាក់ទាញនិងបង្កើតការឆ្ងល់របស់ភ្ញៀវទេសចរណ៍ ដើម្បីមកទស្សនានិងស្វែងយល់តំបន់នេះ។
ក្នុងដំណើរការទស្សនាបឹងវារីអគ្គីសនីសើនឡា បងដាវជីញហៀន (Dao Chinh Hien) បាននាំយើងខ្ញុំមកទស្សនាទីកន្លែងចិញ្ចឹមត្រីសាធឹ (Sa Thu) របស់លោកឡឿងវ៉ាន់ង័រ (Luong Van Ngoa)។ ទីកន្លែងនេះមានអាងចិញ្ចឹមត្រីចំនួន ១៦ ដែលចិញ្ចឹមត្រីជាច្រើនប្រភេទមានតំលៃសេដ្ឋកិច្ច នាបច្ចុប្បន្ននេះ គ្រួសារជាច្រើនក្នុងតំបន់នេះបានវិនិយោគលើអាងចិញ្ចឹមត្រីក្របី។ ក្នុងមួយឆ្នាំគ្រួសារបងហៀន (Hien) បានលក់ត្រីក្របីចំនួន ៦០ តោន ដែលមានតំលៃ ៦០០ ពាន់ដុងមួយគីឡូក្រាម។
នាសព្វថ្ងៃនេះ ក្នុងភូមិសាស្ត្រឃុំជៀងអើន (Chieng On) ឃុំជៀងបាំង (Chieng Bang) ឃុំមឿងជៀន (Muong Chien) ស្ថិតក្នុងស្រុកគីញញ៉ាយ មុខរបរចិញ្ចឹមជលផលកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ រីឯ ឃុំជៀងបាំង(Chieng Bang) មានទំហំចិញ្ចឹមជលផលឡើងដល់ ៧២ ហិចតា រួមមានអាងចិញ្ចឹមចំនួន ១៥៥ របស់ ១០០ គ្រួសារ។
ស្រុកគីញញ៉ាយនិងខេត្តសើនឡាកំពុងអនុវត្តន៍គោលការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច ទេសចរណ៍ នៅតំបន់បឹងវារីអគ្គីសនីសើនឡា។ លោកស្រី ដាវធិយ៉ឹន (Dieu Thi Dan) អុនប្រធានគណៈកម្មាធិការប្រជាជនស្រុកគីញញ៉ាយឲ្យដឹងថាោ៖ ស្រុកនឹងសហការជាមួយស្រុកស៊ីនហូ (Sin Ho) របស់ខេត្តឡាយចូវ (Lai Chau) និងស្រុកមឿងឡៃ (Muong Lay) របស់ខេត្តឌៀនបៀន (Dien Bien) ដើម្បីចុះពិនិត្យនិងកសាងគម្រោងទេសចរណ៍បឹងវារីអគ្គីសនីនេះ។
តាមគម្រោងនេះ ទេសចរណ៍លើផ្លូវទឹកនឹងប្រវែង ១២០ គីឡូម៉ែត្រ ហើយទីកន្លែងទទួលភ្ញៀវដំបូងគឺនៅស្រុកគីញញ៉ាយនិងទីកន្លែងចុងក្រោយគឺនៅស្រុកមឿងឡៃនៃខេត្តឌៀនបៀន។ ក្នុងដំណើរការទេសចរណ៍នៅតំបន់ពាយ័ព្យ ភ្ញៀវទេសចរណ៍នឹងស្វែងយល់សោភ័ណ្ឌភាពរបស់ទេសភាពទឹកដីដ៏មហិមារនិងវាលរហោស្ថាននិងជីវភាពរស់នៅប្រកបដោយអត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិរួមមាន៖ ជនជាតិថៃ (Thai) ជនជាតិខើមូ (Kho Mu) ជនជាតិយ៉ាវ (Dao) ជនជាតិឡាហា (La Ha) ជនជាតិខាង (Khang) ជនជាតិស្វ៊ីញមូន (Xinh Mun) ជាជាតិម៉ាង (Mang) … រស់នៅបណ្តាភូមិស្អាតអស្ចារ្យក្បែរបឹងវារីអគ្គីសនី/.