• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្លៀង ទឹកជំនន់នៅមូលដ្ឋានបង្កឲ្យមានផលប៉ះពាល់ដល់មនុស្សនិងទ្រព្យសម្បត្តិ

 
ភ្លៀងទឹកជំនន់នៅមូលដ្ឋានបង្កឲ្យមានផលប៉ះពាល់ដល់មនុស្សនិងទ្រព្យសម្បត្តិ

ស្ថានភាពភ្លៀង ទឹកជំនន់មានភាពស្មុគស្មាញនៅមូលដ្ឋានជាច្រើន ជាពិសេសបណ្ដាខេត្តនៅតំបន់ព្រៃភ្នំ ប៉ែកពាយ័ព្យនិងខេត្តភូមិភាគកណ្តាលវៀតណាម។ គិតដល់ដំណាច់ថ្ងៃទី១១ តុលា នៅខេត្ត Thanh Hoa  Nghe An  Hoa Binh  Son La  Yen Bai  និង Quang Tri មានមនុស្ស ចំនួន ៤០ នាក់ស្លាប់ ២២ នាក់បាត់ខ្លួននិង ១៤ នាក់ទៀត​រង​របួស។ ភ្លៀង និងទឹកជំនន់បណ្ដាលឲ្យលិចផ្ទះចំនួន ៦ ពាន់ខ្នង រួមទាំងដំណាំ ជលផលរាប់ពាន់ហិកតាជាដើម។
នាបច្ចុប្បន្ន អង្គភាពកពទ័ពបានប្រមូលផ្ដុំ កម្មភិបាល យុទ្ធជន សេនាជន ចំនួន ៧ ពាន់នាក់ ជួយឧបត្ថម្ភមូល​ដ្ឋាន​រៀបចំផ្លាស់ប្ដូរទីលំនៅសម្រាប់គ្រួសារចំនួន ៨ ពាន់គ្រួសារមកកន្លែងមានសុវត្ថិភាព។ ក្នុងចំណោមមូលដ្ឋានដែលរងផលប៉ះពាល់ដោយភ្លៀង ទឹកជំនន់នោះ ខេត្ត Yen Bai ជាខេត្តមួយដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយមានមនុស្សចំនួន ២២ នាក់ស្លាប់ បាត់ខ្លួននិងរងរបួស ហើយការខាតបង់អំពីទ្រព្យសសម្បត្តិត្រូវបាន ប៉ាន់ប្រមាណ​ថាគឺ ១២០ ពាន់លានដុង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top