• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ភូមិអឺរ៉ុបនៅលើវិថីថ្មើរជើងហាណូយ

ស្ថិត​នៅ​​​ក្នុង​កម្មវិធី​ទិវាថ្ងៃ​​​អឺរ៉ុបប្រចាំ​​នៅ​វៀតណាម​​២០១៨ ដឹក​នាំ​​ដោយ​គណៈ​ប្រតិភូ​សហព័ន្ធ​អឺរ៉ុប ​ ស្ថានទូត​​ប្រទេស​ដែល​​ជា​សមាជិក​​ និ​ង​មជ្ឈមណ្ឌល​វប្បធម៌​អឺរ៉ុប​​រៀប​ចំ​ភូមិអឺរ៉ុប​នៅ​​កណ្តាល​ក្រុង​ហាណូយ​ បានក្លាយ​ជា​ទី​លាន​​កម្សាន្ត​​វប្បធម៌​ទាក់ទាញ​​និង​ពោរពេញទៅ​ដោយ​ចំណាប់អារម្មណ៍​។

​​ស្តូប​លី​ថៃ​តូ​ (Ly Thai To) និង​មណ្ឌល​ហូ​ហ្គឺម​ (Ho Guom) ​​ហាណូយ​ ជាទីកន្លែង​​ប្រព្រឹត្ត​​នៅ​កម្មវិធី​​ភូមិ​​អឺរ៉ុប ​​តែង​ពោរពេញទៅ​ដោយ​ពណ៌​សម្បុរ ​និង​មនុស្ស​រាប់​ពាន់នាក់អញ្ជើញ​មក​ចូល​រួម​។​ អាច​និយាយ​បាន​ថា​ នេះជា​ព្រឹត្តិការណ៍​តភ្ជាប់ចំណង​​មិត្ត​ភក្តិ​​អន្តរជាតិ​ និង​ប្រជាជន​វៀតណាម​​ទទួល​បាន​ភាព​ជោគ​ជ័យ​​​។ ​មនុស្សគ្រប់​គ្នាធ្វើ​​ដំណើរ​​ប្រជុំ​​មក​ទី​នេះ ​សប្បាយរួម​​ជាមួយ​តន្រ្តី​​ ល្បែង​លេង​ បុណ្យ​​​សៀវ​ភៅ​ ម្ហូប​អាហារ​។ល។
 
ពន្លឺ​ពណ៌​​តន្រ្តី​លើ​វិថី របស់​​ប្រទេស​អឺរ៉ុបទាំង​១៨​​ បានសម្តែង​​​យ៉ាងមហោឡា​រិក​​នៅ​​វិថី​ឌិញ​តៀន​ហ្វាង (Dinh Tien Hoang)​។ មិត្ត​យុវវ័យ​ ប្រជា​ជន​​រដ្ឋធានី​ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​ស្តាប់​នូវ​សូរសៀង​សំនៀង​​​​ដ៏​ពីរោះ​នៃ​តារា​ចម្រៀង​ល្បីៗ​ មកពីប្រទេស​នានានៅ​​​ទ្វីប​អឺរ៉ុប​។ មហាជន​មាន​ចំណាប់​អារម្មណ៍​ពិសេស​​​លើ​ឈុត​សម្តែង​ acapella របស់​ក្រុម​ Berywarm (បារាំង​)​ សម្តែង​​តន្រ្តី​ jazz របស់​​សិល្បករ​​សិល្បការិនី​ប្រទេស​​​ហូឡង់​ សម្តែង​ដើ​រ​ជើង​ទោម​របស់​សិល្បករ​​សិល្បការិនី​ប្រទេស​​​បែលហ្សិក​​ចំនួន​​៥០​នាក់​ វាយ​កូន​គោល​លើ​វិថី​​របស់​សាធារណរដ្ឋ​សែត​ សម្តែង​​ម៉ូត​សម្លៀក​បំពាក់​ Chula (អេស្ប៉ាញ​) មុខ​ត្លុក​​សៀក​​សហសម័យ​​របស់​ក្រុម​ Be Clowns សម្តែង​តន្រ្តី​ប្រជាប្រិយ​របស់​តារាចម្រៀង​ József Terék (ហុង​គ្រី​)​។​ល។​


 ព្រឹត្តិការ​ណ៍​ភូមិ​​អឺរ៉ុប បាន​រៀប​ចំ​នៅ​មណ្ឌល​ហូ​ហ្គឹម (Ho Guom) ​ហាណូយ​ នា​​​ឱកាស​​ចុង​សប្តាហ៍​​​​​ទាក់​ទាញ​មនុស្ស​​មក​ចូល​រួម​យ៉ាង​កុះករ​។​

សិល្បករ​មិន​ជំនាញ​​ជនជាតិ​បារាំង​​​ សម្តែង​​ឈុត​សៀក​​សប្បាយក្រោម​​ខ្លឹម​សារ​ការពារ​បរិស្ថាន​នៅ​​វិថី​ឌិញ​តៀន​ហា្វង (Dinh Tien Hoang)​។

ជ្រុង​មួយ​​នៃ​ទីលាន​​កម្សាន្ត​សម្រាប់តែ​​កុមារ​​នៅ​តំបន់​ស្តូប​លី​ថៃ​តូ (Ly Thai To)​។

 ស្តង់ទំនិញ​​​ប្រទេស​នានា​នៅ​អឺរ៉ុប ក្នុង​ព្រឹត្តិការ​ណ៍​​តែង​​ផ្តល់​បរិយាកាស​​​សម្រាប់​សៀវ​ភៅ​ដូច​ជា៖
វិធី​​មួយ​​ផ្សព្វផ្សាយ​ឧទ្ទេសនាម​នូវ​​​លក្ខណៈ​ពិសេស​នៃប្រទេស​ជាតិ​ខ្លួន​ ទៅ​ដល់​ប្រជា​ជន​វៀតណាម​។​


 កុមារ​ជនជាតិ​​ប៉ូឡូញ​ម្នាក់​ កំពុង​បោះត្រា​ “ទិដ្ឋា​ការ”​​ ឲ្យ​​​​ភ្ញៀវ​​ទៅ​ទស្សនា​ស្តង់​ទំនិញ​នៃប្រទេស​ជាតិ​​​ខ្លួន​។​

ស្តង់​ទំនិញ​​​របស់​​ស្ថានទូត​អឺរ៉ុប​​​ទាំង​១៨ បាន​ប្រើ​នូវ​រូប​ភាព​ឧទ្ទេសនាម​​​ទឹក​ដី​​របស់​ពួក​គាត់ ​ទៅ​ដល់​ភ្ញៀវ​ទស្សនា​។

 ឯកអគ្គរដ្ឋទូត​ស៊ុយអែត Pereric Högberg ទទួលភ្ញៀវមក​ទស្សនាស្ដង់ទំនិញស៊ុយអែត។

 ជនជាតិអឺរ៉ុប​ឧទ្ទេសនាម​នូវលក្ខណៈម្ហូបអាហារ​ពិសេសដល់ភ្ញៀវទស្សនា។

 សិល្បៈករជនជាតិ​​ហុងគ្រីពីរ​នាក់​​បានឧទ្ទេសនាម​អំពីត្រែ​ tárogató ​មានអាយុជាង ៥០០ ឆ្នាំ
ជា​បេតិកភណ្ឌ​​​​វប្បធម៍​​របស់ប្រទេស​ហុងគ្រី នឹង​ប្រជាជនរដ្ឋធានី។


 កុមារ​វៀតណាម​ ចូលចិត្តលេង​វាយ​កូន​គោល​នៅ​លើ​វិថី​ ជាមួយជនជនជាតិ​បរទេស​​មកពីសាធារណ​រដ្ឋ​ឆេក​។​

 ភ្ញៀវ​ទស្សនាថតរូប​​ជាមួយ​អ្នកល្បីឈ្មោះ នៅ​​មុខស្ដង់ទំនិញ​នៃ​ស្ថានទូ​តអង់គ្លេស​។

 ប្រជាជនវៀតណាម កំពុងរួមប្រាស្រ័យ​នឹង​តារា​សម្តែង​របាំ​ មកពីសាធារណរដ្ឋ​អៀរ​ឡង់​។

 ប្រជាជន​វៀតណាម ជាមួយសម្លៀក​បំពាក់​​ជនជាតិ​ប៊ុលហ្គារី មុនពេល​សម្ដែង នៅមណ្ឌល​​ស្ដូប​លីថៃ​តូ (Ly Thai To) ក្នុងព្រឹត្តិការណ៍​។

ភូមិ​​អឺរ៉ុប​​នឹង​​សិល្បៈ​វប្បធម៌​​ប្រណិត​នៃ​ប្រទេស​​នានា បាន​​ទាក់ទាញក្រុម​​​មនុស្ស​​​មកជាមួយ​ព្រឹត្តិការណ៍​ទាំង​​៣០​​ ពិសោធន៍ពិសា​​ម្ហូប​អាហារ​ ផលិត​ផល​ប្រពៃណី​ ល្បែង​ច្នៃប្រឌិត​។ ក្នុងនោះ​ អាចនិយាយ​ដល់​បរិយាកាស​លេង​កម្សាន្ត​​​សម្រាប់តែ​​កុមារ ​បាន​ប្រទេស​ជា​សមាជិក​រៀប​ចំលេច​ធ្លោបំផុត​​​។ នោះ​ជា​សិក្ខាសាលា​អំពី​ល្បែង​ឈើ​សម្រាប់​កុមារ​ (អាល្លឺម៉ង់ បារាំង​) សកម្មភាព​សម្រាប់​កុមារ ​(ប៉ូឡូញ)​ សំណេះសំណាលអំពី​ការ​លេង​​ចង្វាក់​ flamenco និងសកម្ម​ភាព​​​លើកកម្ពស់​ការយល់ដឹង​អំពី​​បរិស្ថាន​ (អេស្ប៉ាញ) គណៈ​ប្រតិភូ​អឺរ៉ុប​នឹង​បរិយាកាស​​ Mini game ​ជា​មួយ​ដើមឈើឱសថ​​។ល។​ 
 

“យើង​ខ្ញុំ​សប្បាយចិត្តណាស់ ពេល​បាន​ឃើញ​ការ​យក​ចិត្ត​ទុកដាក់​​​មួយ​ថ្ងៃ​កាន់​តែ​ទំហំ​​ នៃ​​ប្រជា​ជន​​វៀតណាម​ចំពោះ​កម្ម​វិធី។ “ទិវាអឺរ៉ុប​”។​​ ភូមិ​អឺរ៉ុប​មាន​នៅ​ក្នុង​ដួ​ង​ចិត្ត​ប្រជាជន​វៀត​ណាម ដោយ​​ទំនុក​និង​​ពណ៌សម្បុរ​វប្បធម៌​ ពេញទៅ​ដោយ​​​ចំណងមិត្ត​ភាព​ស្អិត​រមួត​”​ ឯកអគ្គ​​រដ្ឋទូត​ ប្រធាន​គណៈប្រតិ​ភូ​អឺរ៉ុប​ Bruno Angelet បាន​ចែក​​រំលែ​ក​។​

ជ្រុង​នៃម្ហូប​​អាហារ​ ក៏ជា​ទី​កន្លែង​ទាក់ទាញ​មនុស្ស​កុះករ​ មក​ពិសោធន៍​​ ​មុខម្ហូប​ល្បី​ឈ្មោះរាប់​ពាន់លើ​​​ពិភពលោក​ បាន​គណៈប្រតិភូ​ EU រៀប​ចំចម្អិន​ជាមួយ​​វត្ថុធាតុ​ស្អាត​។ ម្ហូប​អាហារ​បាន​​លុប​បំបាត់​របង​បរិយាកាស​និង​នាំ​មក​ភាព​​សប្បាយ​រីក​រាយ​ជូន​មនុស្សគ្រប់គ្នា​​ ទោះបី​រស់​នៅ​ប្រទេសណា​ក៏​ដោយ​។ ពួក​គាត់​មកជាមួយ​ភូមិ​អឺរ៉ុប​​នៅ​កណ្តាល​រដ្ឋធានី​​ហាណូយ​ តែ​​មាន​អារម្មណ៍​ដូច​ជា​បាន​ពិសា​ផលិត​ផល​ពិសេស​ប្រចាំ​តំបន់​​​នៃប្រទេស​នានា​នៅ​អឺរ៉ុប។​
 
សិល្បករ​វៀតណាម​ សម្រប​រួម​នឹង​បរិយាកាស​ថ្ងៃ​អ៊ឺរុប​ប្រចាំ​នៅ​វៀត​ណាម​ ដោយមាន​ពិធី​សម្តែង​តន្រ្តី​នៃ​សិល្បករ​ violon ប៊ូយ​កុង​យ៉ី (Bui Cong Duy) និង​ក្រុម​តន្រ្តីករ​ classic ​វៀតណាម​​សម្តែង​។ ស្នាដៃ​រូមែន​ទិច​នៃ​តន្រ្តីករ​​អឺរ៉ុប​​ដូចជា​៖ Wolfgang Amadeus Mozart, Fritz Kreisler, Peter Warlock, Frederic Chopin và Ludwig Van Beethoven ។ល។​ បញ្ចេញ​សូរសៀងសំនៀង​ទឹក​ដម​ សំឡេង​អឿន​ទាក់​ទាញចិត្ត​មនុស្ស​។
 
ក្នុង​ព្រឹត្តិការណ៍​ភូមិ​អឺរ៉ុប ​ គណៈ​កម្មការ​សហព័ន្ធ​អឺរ៉ុប ​ ផ្តល់​បរិយាកាស​​យ៉ាង​ច្រើន​សម្រាប់​ប្រធានបទ​៖ “សៀវ​ភៅ”។ នេះ​ជា​ទីលាន​ល្បែង​ចំណេះដឹង​វប្បធម៌ដ៏​ចំណាប់​អារម្មណ៍​ ជា​ទីកន្លែង​មនុស្ស​​គ្រប់គ្នា​អាន​នូវ​​​ស្នាដៃ​សៀវភៅ​​ល្បី​ឈ្មោះ​​របស់ពិភពលោក​ មកពីប្រទេសនានាដូច​ជា​​៖​ ​អូទ្រីស​ ដាណឺម៉ាក អាល្លឺម៉ង់ ហ្វាំងឡង់ បារាំង សាធារណរដ្ឋ​ឆេក​ អេស្ប៉ាញ ស៊ុយអែត អ៊ីតាលី បែលហ្ស៊ិក ។ល។ និង​ជំនួប​អ្នក​និពន្ធ​ល្បី​ឈ្មោះ​នៅ​នឹងរដ្ឋធានី​​ហាណូយ​។ ស្នាដៃ​សៀវភៅ​​ពិសេស​ “បេតិ​កភណ្ឌ​វប្បធម៌​អឺរ៉ុប​” បាន​ជ្រើស​​ជា​ទីកន្លែង​​តភ្ជាប់​វប្បធម៌​ប្រណិត​​នៃ​មនុស្ស​​ជាតិ​ ​​និង​​សាយ​ភាយ​​សារដំណឹង​មាន​​តម្លៃ​វិជ្ជា​ពី​សៀវភៅ​។​
 
ភូមិអឺរ៉ុប​​​បា​ន​ជ្រាប​​ទឹក​ចិត្តមិត្ត​ភាព​​ រវាង​ប្រទេសនា​នាដែល​​​មកពី​បញ្ចទ្វីប​ លំហូរ​មក​រដ្ឋ​ធានី​ហាណូយ​៕

 

អត្ថបទ៖ ប៊ិច​វឹន​    រូបថត៖ វៀតគឿង​


រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top