• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ភូមិសេរាមិចថាញហា (Thanh Ha)

ឆ្លង​កាត់​៥​សតវត្សរ៍​ មក​ដល់​សព្វថ្ងៃ​ សេរាមិច​ថាញ​ហា (Thanh Ha) (ទីក្រុង​ហូយ​អាន - Hoi An ខេត្ត​ក្វាង​ណាម - Quang Nam​) នៅ​​តែ​រក្សា​បាន​រូប​ភាព​​ផលិត​​សិប្បកម្ម​ ​ហាក់ដូចជា​មាន​តែមួយ​គត់​ នោះគឺ​បង្កើត​រូបរាង​​ដោយ​ដៃ​ឬតុបង្វិល​ធាក់​ដោយ​ជើង​ មិន​ប្រើ​ពុម្ព។ ជា​ពិសេស​ផលិតផល​សេរាមិច​ថាញ​ហា (Thanh Ha)​ មិន​ជ្រលក់កាចា​ ដុត​ដោយ​ឡ​ឱស​ប្រពៃណី​ ​បង្កើត​បាន​ផលិតផល​បន្ទាប់ពី​ដុតតែង​​មានសម្បុរគ្រប់​​​ពណ៌​​ដូចជា៖ ពណ៌​លឿង​ ក្រហម​ ក្រហម​ជាំ ប្រផេះ ពណ៌ផ្កា​ឈូក​ ខ្មៅ​...​។ល។​

ភូមិ​សេរាមិច​ថាញ​ហា (Thanh Ha)​ ស្ថិត​នៅ​តាម​មាត់​​ព្រែក​ធូ​បោន​ (Thu Bon) ​​ចំណុះ​ភូមិសាស្រ្ត​​សង្កាត់ថាញ​ហា (Thanh Ha) ​ មាន​ចម្ងាយ​ពី​ទីក្រុង​ហូយ​អាន (Hoi An) ​ជាង​៣គីឡូ​ម៉ែត្រ​ទៅទិស​ខាង​លិច​។ ប្រវត្តិ​សាស្រ្ត​បរិយាយ​ថា ដើម​សតវត្សរ៍​ទី​១៦​ ប្រជុំជននៅ​​តំបន់​ខេត្ត​ថាញ​ហ្វ័រ​ (Thanh Hoa) ចរនិវេស​ន៍​​ចូល​មក​ ខេត្ត​​ក្វាង​ណាម​- Quang Nam នាំ​តាម​មុខ​របរ​សេរាមិច​បង្កើត​ជា​ភូមិ​ករ​ បង្កើត​ឡ​ ផលិត​មុខ​ទំនិញ​សេរាមិច​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូចជា៖ ឆ្នាំង​ ចាន​ ទៀប​ ប៉ាន់តែ​ បម្រើ​ទូទាំង​តំបន់​ភាគ​កណ្តាល​ដ៏ធំ​ទូលាយ​នេះ​។​
 
សេរាមិច​ថាញ​ហា (Thanh Ha)​​ រីក​ចម្រើនបំផុត​នៅ​អំឡុង​សតវត្សរ៍​ទី​១៧ -​១៨ ផ្សារភ្ជាប់​នឹង​កំពង់​ផែ​ហូយ​អាន​ (Hoi An)។ ផលិតផល​​ភូមិ​សេរាមិច​ បាន​ដឹក​ជញ្ជូន​ទៅ​គ្រប់​ទីកន្លែង​​តាម​បណ្តា​​ខេត្ត​ក្វាង​ណាម (Quang Nam) ធឿ​ធៀន​ហ្វេ  (Thua Thien Hue) ហើយ​បន្ត​ឡើង​នាវា​ឆ្លងកាត់​​មហាសាគរទៅ​ដល់​ប្រទេស​ជប៉ុន​ ចិន​ អេស្ប៉ាញ...។ល។



 វត្ថុធាតុ​សំខាន់​សម្រាប់​ធ្វើ​ចេញ​ផលិតផល​សេរាមិច​ថាញ​ហា​ ​(Thanh Ha) គឺ​ដី​ឥដ្ឋ​ប្រផេះ​នៅ​តាម​បណ្តោយ​ព្រែក​ធូ​បោន​ (Thu Bon)
ដី​ឥដ្ឋ​យក​ពី​ព្រែក​បាន​កិន​ច្របាច់​យ៉ាង​ម៉ដ្ឋ​ រួច​ប្រើ​ចប​ជីក​​ចាក់​ជាដុំ​ពី​៣ទៅ​ដល់​៤ដុំ​។ បន្ទាប់​មក​ ប្រើកម្លាំងជើង​​​ជាន់​ទៅ​មក​ច្រើន​
លើក​ច្រើន​សា
ដើម្បីបង្កើត​ភាព​ជាប់ស្អិត​ មុនពេលយកទៅ​ប្រើ​ប្រាស់​បង្កើតជា​​រូប​រាង​ជា​ផលិតផល​​សេរាមិច​។​ រូបថត៖ តឹត​សើន​។​​


 ដំណាក់​កាល​ក្រឡឹង​ដី​បង្កើតជា​រូប​រាង​ ត្រូវ​បាន​មនុស្សពីរនាក់​ (ភាគច្រើន​​នារី​ជា​អ្នក​រ៉ាបរង​)​ គាត់​ឈរ​ជើង​ម្ខាង​​
ជើង​ម្ខាង​ទៀត​​ជាន់​ឈ្នាន់​បង្វិល​តុ
ទន្ទឹមនោះដៃ​ទាំង​ពីរ​ច្របាច់​ដីបង្កើត​រូប​រាង​។ រូបថត៖ តឹតសើន​

 ពេល​ដីឥដ្ឋ​បាន​ក្រឡឹង​ជា​រូបរាង​ នឹង​បាន​នាំទៅ​ហាល​ថ្ងៃ​។ រូបថត៖ កុង​ដាត​

 តុបតែង​ក្បាច់​រចនានៅ​លើ​ផលិត​តាម​តែ​ចិត្ត​។ រូបថត៖ កុង​ដាត​

ផលិតផល​សេរាមិច​បាន​ប្រសូតចេញ​បន្តបន្ទាប់​គ្នា​ ដោយ​​ថ្វី​ដៃ​ដ៏ប៉ិន​ប្រសប់​​និង​ជំនាញ​របស់​ជាង​សេរាមិច​ថាញ​ហា(Thanh Ha)។
រូបថត៖ តឹតសើន


 សេរាមិច​ថាញ​ហា ​(Thanh Ha) បាន​ដុត​ទាំង​ស្រុង​ដោយ​ឡឱស​ប្រពៃណី​។ ដំបូង​ ដុត​ភ្លើង​កម្រិត​ទាប​ក្នុង​រយៈ​ពេល​ប្រហែល​
ពី​៧ទៅដល់​៨​ម៉ោង​ បន្ទាប់​មក​ ទើប​ចាប់​ផ្តើម​ដុត​ភ្លើ​ង​ពេញ​ទំហឹង​ ដល់​កម្រិត​ដី​ឆ្អិន​គឺ​ពន្លត់​​ភ្លើង​។ រូបថត៖ តឹត​សើន​​


 
កន្លង​៥​សតវត្សរ៍​ មកដល់​សព្វ​ថ្ងៃ​សេរាមិច​ថាញហា ​(Thanh Ha) នៅ​តែរក្សា​បាន​រូបភាព​ផលិត​សិប្បកម្ម​ ហាក់​ដូចជា​មានតែ​មួយ​គត់​៖
បង្កើត​រូបរាង​ដោយ​តុ​បង្វិល​និង​ដៃ​ មិន​ប្រើ​ពុម្ព មិន​ជ្រលក់​កាចា​ និង​ដុតឡ​ឱស​ប្រពៃណី​។​ រូបថត៖ កុងដាត​


 ភូមិ​សេរាមិច​ថាញ​ហា (Thanh Ha) នៅ​ទីក្រុងបុរាណ​ហូយ​អាន​​ (Hoi An) សព្វ​ថ្ងៃ​ជា​ទីកន្លែង​ទេសចរណ៍​ ទាក់​ទាញភ្ញៀវ​ទេសចរណ៍​ក្នុង
និង​ក្រៅ​ប្រទេស​យ៉ាងច្រើន​កុះករ​មកទស្សនា​និង
ទទួលបទពិសោធន៍​។​ រូបថត៖ តឹតសើន​​

អំឡុង​រាប់​រយ​ឆ្នាំ​កន្លង​ទៅ មុខរបរ​សេរាមិច​ថាញ​ហា (Thanh Ha)​ មានរយៈ​ពេល​រីក​ចម្រើន​និង​អន់ថយ​ តែ​មនោសញ្ចេតនា​ កម្លាំង​ច្នៃប្រឌិត​របស់​សិប្បករ​ភូមិ​សេរាមិច​​មិនអាច​កាត់​ផ្តាច់​បាន​។​ មក​ដល់​សព្វថ្ងៃ​ ភូមិ​សេរាមិច​ថាញហា (Thanh Ha)​ នៅតែរក្សាបាន​រូបភាព​ផលិត​សិប្បកម្ម​ ហាក់ដូច​ជា​មានតែ​មួយ​គត់​។ នោះគឺ​ការ​បង្កើត​រូបរាង​ដោយ​ដៃ​ ឬតុបង្វិល​ជាន់​ដោយ​ជើង​ មិន​ប្រើ​ពុម្ព មិនជ្រលក់​កាចា​និង​ដុត​ដោយ​ឡ​ឱស​ប្រពៃណី​។​
 
ពិសេស​ អ្នកស្រុក​ថាញ​ហា ​(Thanh Ha) ដុត​សេរាមិច​ដោយ​បទពិសោធន៍​និង​អារម្មណ៍​ឃើញ​ផ្ទាល់​អំពី​ភ្លើង​ មិន​មែន​ប្រើ​ឧបករណ៍​វាស់​កម្តៅ​។ សិប្បករ​ ង្វៀន​វ៉ាន់​ចិញ (Nguyen Van Chin) ​នៅ​ភូមិ​ណាម​យេវ​ ( Nam Dieu) ឲ្យ​ដឹង​ថា អ្នក​ស្រុក​​ប្រកប​មុខ​របរ​នេះ​យូរ​ឆ្នាំមក​ហើយ​​ គ្រាន់តែ​ឮសន្ទឹកភ្លើង​ឆេះ​ ចំហាយ​កម្តៅ​ពី​ឡ​ចេញទៅ​ខាងក្រៅ​ បូក​ជាមួយ​ពេល​វេលា​ដុតឡ​ គឺអាច​ដឹង​សេរាមិច​មាន​កម្រិត​ឆ្អិនគ្រប់​គ្រាន់​ឬមិន​ទាន់​គ្រប់​។​
 
ប្រការ​ពិសេស​មួយ​ទៀ​ត​ ​សេរាមិច​ថាញហា ​(Thanh Ha) មិន​ជ្រលក់​កាចា​និង​មិនប្រើ​ជាតិ​គីមីណាមួយ​ ​គ្រាន់តែ​ពឹងផ្អែក​ទៅលើ​បទពិសោធន៍​របស់ជាង​ធ្វើ​សេរាមិច​ ពេល​លាយ​ច្របល់ដី​និង​ប្រើប្រាស់​កម្តៅ​ ដូច្នេះ​ផលិតផល​ក្រោយ​ពី​ដុត​តែង​មានសម្បុរ​គ្រប់​ពណ៌ដូចជា៖ លឿង​ ក្រហម​ ក្រហម​ជាំ ប្រផេះ​ ពណ៌ផ្កាឈូក​​ ខ្មៅ​...។ល។​​
 
ដើម្បីឆ្លើយ​តប​​តម្រូវការ​ទីផ្សារ​​ ក្រៅ​ពី​ប្រភេទ​ផលិតផល​ប្រពៃណី​ រោងចក្រ​សេរាមិច​នៅ​ថាញហា (Thanh Ha) កំពុង​​ស្រាវ​ជ្រាវ​ធ្វើ​ផលិតផល​ជាច្រើនដូច​ រូបសំណាកវិចិត្រសិល្បៈ​ សម្រាប់​បម្រើ​ភ្ញៀវទេសចរណ៍​ក៏ដូចជា​តម្រូវ​ការ​តុបតែង​​​លើ​សំណង់​សាង​សង់។​
 
សព្វ​ថ្ងៃ បើ​អ្នក​អញ្ជើញទៅ​លេង​ភូមិ​សេរាមិច​ថាញ​ហា (Thanh Ha) ក្រៅពី​ការជ្រើសរើស​វត្ថុសេរាមិច​ធ្វើជា​​អំណោយ​តាម​ចិត្ត​ ភ្ញៀវ​ទេសចរណ៍​នៅ​បាន​ទស្សនា​ផ្ទាល់​ភ្នែកនូវ​​បច្ចេកទេស​ធ្វើ​សេរាមិច​ប្រពៃណី​ យ៉ាង​សាមញ្ញា តែ​​ស្ទាត់ជំនាញ​របស់ជាង​សិប្បកម្ម​ភូមិ​របរ​នេះ៕


 រូប​សត្វ​ធ្លាប់​ស្គាល់​បាន​សាង​ក្រឡឹង​ដោយ​ហត្ថកម្ម​ទាំង​ស្រុង​។ រូបថត៖ កុង​ដាត​

 សព្វថ្ងៃ​ ផលិត​ផល​សេរាមិច​ថាញ​ហា​ (Thanh Ha) សំខាន់បម្រើ​គោល​ដៅ​តុប​តែង​ តាំង​បង្ហាញ​។ រូបថត៖ កុង​ដាត​

 គ្រឿង​ផ្លុំរូបសត្វ​ មាន​រូបរាង​សត្វ​ធ្លាប់​ស្គាល់​ជិត​ស្និទ្ធ​​ដូចជា៖ ក្របី​​ គោ​ ឆ្មា ជ្រូក​...។ល។​ ខាងក្រោម​ពោះ​សត្វ​មាន​រន្ធ​ខ្យល់​
ផ្លុំ​ចូល​បង្កើត​សម្លេង​ដូច​ជា​ខ្លុយ​។ នេះ​ក៏ជា​ផលិត​ផល​ទេសចរណ៍​ពិសេស​​មួយ​ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។ រូបថត៖​ កុង​ដាត


 ក្អម​តូច​ធ្វើអំពី​ដី​ឥដ្ឋ​ បាន​បង្កើត​រូបរាង​និង​បន្ទុំ​ក្បាច់​រចនា​ដ៏សាមញ្ញ​។ រូបថត៖ កុង​ដាត​

 វត្ត​ស្ពាន​ហូយអាន (Hoi An) ​ជា​ផលិតផល​មួយ​ ដែល​មិនអាច​ខ្វះ​នៅ​ភូមិ​សេរាមិច​ថាញ​ហា​ (Thanh Ha)។ រូបថត៖ កុង​ដាត​

 ផ្លាក​សញ្ញា​នៃ​ហាងកាហ្វេ​នៅ​ទីក្រុង​ហូយអាន​ (Hoi An) បាន​រចនា​និង​ធ្វើ​ពី​សេរាមិច​ថាញ​ហា (Thanh Ha)​។ រូបថត៖ តឹត​សើន

 ចម្ការ​ទំនើប​នៅ​ក្រុង​ហូយអាន ​(Hoi An) សព្វថ្ងៃ​ក៏កំពុង​ប្រើប្រាស់​សេរាមិច​ថាញ​ហា ​(Thanh Ha) សម្រាប់​តុបតែង​បង្កើតទិដ្ឋភាព​ពិសេស​។​ រូបថត៖ តឹតសើន​​


សួន​ដី​ឥដ្ឋ​ថាញ​ហា ​(Thanh Ha) ស្ថិត​នៅ​លើ​ផ្ទៃដី​៦០០០​ម៉ែត្រ​ការេ​ បាន​ជាង​មាន​ថ្វី​ដៃ​ល្អ​នៅ​ភូមិ​សេរាមិច​ថាញហា ​(Thanh Ha) បង្កើត​​ស្នាដៃដ៏​ល្បី​ឈ្មោះ ​នៅ​វៀតណាមនិង​ពិភពលោក​ដូចជា​៖ កំពង់ផែ​ញ៉ារ៉ុង​ (Nha Rong) ទីក្រុង​បុរាណ​ហូយ​អាន​ (Hoi An) មហាវិទ្យាបុរាណ​ ក្វឹក​ទឺយ៉ាម​ (Quoc Tu Giam) ប្រាង្គ​តម្កល់​សពលោក​ប្រធាន​ ព្រលាន​ប្រកួត​រម៉ាំង​ (អ៊ីតាលី) ទីក្រុង​ហាម​ឃាត់ (រាជវាំង​ចិន)​ ពីរ៉ាមីត (អេហ្ស៊ីប) រូបសំណាក​សេរីភាព​ (អាមេរិក)​...។ល។​ឋ

 អនុវត្ត៖ តឹតសើន​ - កុង​ដាត​

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top