• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ភូមិសិ្មតរតនវត្ថុជាតិ នៅទីក្រុងហ្វេ

នរណា​ដែល​ធ្លាប់​ធ្វើ​ដំណើរ​មកដល់​ក្រុង​ហ្វេ​ មិនផុត​នឹងការ​ភ្ញាក់​ផ្អើល​​ចំពោះ​​ស្នាដៃ​សិ្ម​ត​ស្ពាន​​រាប់​តោន​ ជួនកាល​​រហូតដល់​ពាន់​តោន​​ដូចជា​៖​ កម្រង​ឆ្នាំង​​​ស្ពាន​​​ ជួង​ស្ពាន​នៅ​វត្ត​ធៀន​មូ​ (Thien Mu) កម្រង​ផើង​ជើង​ធូប​​​​ទាំង៩ កាំភ្លើង​ធំ​៩ដើម​។ ប្រការ​គួរ​ភ្ញាក់​ផ្អើល​ជាង​ គឺ​ទីកន្លែង​សិ្ម​ត​​រតនវត្ថុ​​ជាតិ ដែល​គ្មានពីរ​​នេះ មិនអ្វី​ឆ្ងាយ​គឺ​នៅ​សង្កាត់ ផឿង​ដុក​ (Phuong Duc) ជា​ភូមិ​របរ​តូចមួយ​ ស្ថិត​នៅ​ខាង​ត្បូង​​មាត់​ទន្លេ​ហឿង​ (Huong) ចម្ងាយ​ពី​រាជវាំង​ហ្វេ​មិនឆ្ងាយ​ប៉ុន្មាន​។​

ស្ថិ​ត​នៅ​ខាងត្បូង​មាត់​ទន្លេ​ហឿង (Huong) ចម្ងាយ​ពី​រាជវាំង​ហ្វេ​ប្រហែ​ល​​៣​គីឡូម៉ែត្រ ​ទៅ​ទិស​​ខាង​បច្ឆិម​ មាន​ភូមិ​របរ​សិ្មត​ប្រពៃណី​មួយ​​ដ៏​ល្បី​ឈ្មោះ​។ អតីត​​ប្រជាជន​​នៅក្នុង​​តំបន់​ ​តែង​ហៅ​ទីនេះ​ថា​សង្កាត់​សិ្មត​ ចង់​​ប្រាប់​ថា​នេះ​​ជា​ទីកន្លែង​ប្រមូល​​ផ្តុំ​អ្នក​រកស៊ី​​នៃ​សង្កាត់​ជាង​សិ្ម​ត​។ ឥឡូវ​​ឈ្មោះ​នោះ ​ក៏បាន​ក្លាយទៅ​​​ជា​ឈ្មោះ​សម្រាប់​​ហៅ​​ជារដ្ឋបាល ​នៃ​សង្កាត់​មួយ​​នៅ​ទី​ក្រុង​ហ្វេ​ នោះ​​ជា​សង្កាត់​ផឿង​ដុក (Phuong Duc)​។​

ប្រវត្តិសាស្រ្ត​បាន​ចែង​ថា របរ​សិ្ម​ត​ស្ពាន​​នៅទី​​ក្រុង​ហ្វេ​ មាន​​តាំងពីសម័យ​ស្តេច​ក្រាញ់​ ង្វៀន (Nguyen) ​មាន​ន័យ​ថា​ប្រហែល​នៅ​ដើមសតវត្សរ៍​​ទី​១៧។ គ្រូ​ដើម​​នៃមុខ​​របរ​នេះ​ គឺ​​លោក​តា ​ង្វៀន វ៉ាន់​ឡឿង​ (Nguyen Van Luong) អ្នក​នៅ​តំបន់​​ខេត្ត​បាក់​និញ​ (Bac Ninh) ​ធ្វើ​ដំណើរ​មករស់នៅ​ទីនេះ​។ ចាប់​ពី​សម័យ​ស្តេចក្រាញ់​​ង្វៀន (Nguyen) ​រហូត​​មក​​ដល់​​សម័យ​​ស្តេច​ង្វៀន​ (Nguyen) ​មាន​ន័យ​ប្រហែល​​នៅ​សតវត្សរ៍​ទី​១៧ ដល់​សតវត្សរ៍​ទី​១៩ ដើម្បី​បម្រើ​​ដល់​ការសាងសង់​រាជវាំង​​​ហ្វេ​​ សិ្ម​តសម្ភារ​​ សិ្មត​កាក់​​ប្រាក់​ និងគ្រឿង​​ប្រើប្រាស់​​សម្រាប់​រាជវាំង​ ស្តេច​ក្រាញ់​ង្វៀន (Nguyen) និង​រាជការស្តេច ​​ង្វៀន​ (Nguyen) កេណ្ឌ​ប្រមូល​ជាង​​សិ្ម​ត​ពូកែ​​លើទូទាំងប្រទេស ​ចូល​​មក​រាងវាំង​។ ចាប់​​ពីនោះ​ ការ​​កកើត​និង​អភិវឌ្ឍន៍​​ទៅ​ជា​មុខ​របរ​សិ្ម​ត​ស្ពាន​​​នៅក្រុង​ហ្វេ​ គំរូ​​គឺការ​កកើតឡើង​​នៅ​សង្កាត់​​ ផឿង​ដុក​ (Phuong Duc)។​



 ទិដ្ឋភាព​​នៅ​ក្បែរ​​រោង​សិ្ម​ត​ស្ពាន​ប្រពៃណី​មួយ​ ​នៅទី​ក្រុង​ហ្វេ​។ រូបថត៖ ង្វៀន​ឡឹន


សីតណ្ហភាព​​​ឡ​ឡើង​ដល់​រាប់​ពាន់​​អង្សាសេ​។ រូបថត៖ ង្វៀនឡឹន


វត្ថុធាតុ​ដើម​​ស្ពាន​ក្រហម​សុទ្ធ ប្រើ​សម្រាប់​សិ្មត​។​ រូបថត៖ ថាញ​ហ្វ័រ


បង្កើត​​ក្បាច់​តុប​តែង​​លើ​ពុម្ព​សិ្មត​​។ រូបថត៖ ថាញ​ហ័រ


 បង​ ង្វៀន វ៉ាន់​ក្វី (Nguyen Van Quy) ​ជា​ជាង​​សិ្មត​ ​មាន​បទពិសោធន៍​ច្រើនឆ្នាំ​ ​នៅ​រោង​សិ្មត​​ស្ពាន​ ង្វៀន​ វ៉ាន់​ណេម (Nguyen Van Niem) នៅ​​សង្កាត់​​ផឿង​ដុក (Phuong Duc)​។ រូបថត៖ ថាញ​ហ្វ័រ​


 កំណត់​ត្រា​​ព័ត៌មាន​ឆ្នាំ​សិ្មត ​នៅលើ​ជួង​ស្ពាន​​ខ្នាត​តូច​។ រូបថត៖ ថាញ​ហ្វ័រ​


 ពុម្ព​​សិ្ម​ត​ស្គរមហោរធឹក​​ខ្នាត​ធំ ​បាន​ពូន​ដោយ​ដី​ឥដ្ឋ និង​គ្រឿង​ផ្សំ​​ពិសេស​។ រូបបថត៖ ថាញ​ហ័រ


 សំបក​​ពុម្ពស្មិត​​​បាន​ហាល​ក្តៅ​ បង្កើន​​កម្រិ​ត​រឹង​ មុនពេល​​ដាក់​ចូល​ឱ្យ​ប្រើប្រាស់​​។ រូបថត៖ ថាញ​ហ្វ័រ​


 សិត​​​ស្ពាន​​​ចូល​ពុម្ពស្មិត​។​ រូបថត៖ ង្វៀន​ឡឹន​


 បច្ចេកទេស​ផ្សា​​ស្ពាន​។ រូបថត៖ ង្វៀនឡឹន​



 ជួង​ស្ពាន​ ផលិតផល​​ប្រពៃណី​នៃសង្កាត់​ ​ផឿង​ដុក​ (Phuong Duc) ទី​ក្រុង​ហ្វេ។​ រូបថត៖ ង្វៀន​ឡឹន​

 

នេះ​​ក៏​ជាសម័យ​កាល ​​ដែលមុខ​​របរ​សិ្មត​​ស្ពាន​​ស្រុក​​ហ្វេ​ មាន​ការ​​អភិវឌ្ឍរុង​រឿង​​បំផុត​។ ផលិតផល​ជាច្រើន​​របស់​ជាង​សិ្ម​ត​​ស្ពានសង្កាត់​​ផឿង​ដុក​ (Phuong Duc) សម័យ​​នោះ​ ឥឡូវ​ក្លាយជា​ស្នាដៃ​​បេតិកភណ្ឌ​នៅ​ក្នុង​ឃ្លាំង​វប្បធម៌​រូបី​​រាជវាំង​ហ្វេ​ ក្នុងនោះ​មាន​ស្នាដៃ ​ដែលបាន​រដ្ឋ​ទទួល​ស្គាល់​​ជា​រតនវត្ថុ​ជាតិ​​ដូចជា​៖ ឆ្នាំង​ស្ពាន​ធំ​នាសម័យ​ស្តេច​ក្រាញ់ ​បានសិ្មត​ចាប់​​ពី​ឆ្នាំ​១៦៥៩ ដល់​ឆ្នាំ​១៦៨៤ ជួង​វត្ត​ធៀន​មូ (Thien Mu) បាន​សិ្មត​នៅ​ឆ្នាំ​១៧១០ កម្រផើង​ជើង​ធំ​ទាំង​​៩ ដាក់តម្កល់​នៅ​មុខប្រាសាទ​ ​ថេម៉េវ​ (The Mieu) បានសិ្មត​នៅ​ឆ្នាំ​១៨៣៥ ដល់​ឆ្នាំ​១៨៣៧ និង​កម្រង​កាំ​ភ្លើង​ធំ​ទាំង​៩ ដាក់​តម្កល់​នៅ​ខ្លោង​ទ្វារ​​ង៉ម៉ោន (Ngo Mon) បានសិ្ម​ត ​នៅ​ឆ្នាំ​១៨០៣ ដល់ឆ្នាំ​​១៨០៤។

ផលិតផល​សិ្មត​ស្ពាន​​ស្រុកហ្វេ​​ល្បី​​ឈ្មោះ​ស្អាត ​រឹង​មាំ ទៅ​​តាម​ពេល​វេលា​។ សព្វថ្ងៃ​​ មុខរបរ​សិ្មត​​ស្ពាន​​ប្រពៃណី​នៅទី​​ក្រុងហ្វេ​ បាន​បោះ​ជំហាន​ដល់​ដំណាក់កាល​​អភិវឌ្ឍន៍​ថ្មី​មួយ​ ជាមួយ​បច្ចេកទេស​​និង​បច្ចេកវិទ្យា​ខ្ពស់ជាង​។ សិប្បករ​​សិ្មត​​ស្ពាន​​នៅ​សង្កាត់ ផឿង​ដុក​ (Phuong Duc) ​សព្វថ្ងៃ​​ស​ឱ្យ​ឃើញ​​​ថ្វី​ដៃ ​និង​ទេពកោសល្យ​​របស់​ពួកគាត់​ មិនចាញ់​​ជំនាន់​ដូនតា​​មុនៗ​។ ស្រទាប់​​សិប្បករ​កើត​ឡើង​​ ហើយ​ក្លាយ​​ជា​​ល្បី​ល្បាញ​​គ្រប់ទិស​ទី​ ទាំង​​ត្បូង​​ជើង និង​ទាំង​បរទេស​ដូចជា៖​​ សិប្បករ​ ង្វៀន ​វ៉ាន​សិញ (Nguyen Van Sinh) ង្វៀន វ៉ាន់​វៀន (Nguyen Van Vien) ង្វៀន វ៉ាន​ធ្វឹន​ (Nguyen Van Thuan) ង្វៀន​ វ៉ាន់​ដេ (Nguyen Van De) ង្វៀន ​វ៉ាន​ត្រៃ​ (Nguyen Van Trai) ង្វៀន ​វ៉ាន​ត្វែ (Nguyen Van Tue) ង្វៀន វ៉ាន​ណេម​ (Nguyen Van Niem) ឡេ វ៉ាន់​សើន (Le Van Son)​។​

ក្រៅ​ពី​ផលិត​ផល​ប្រពៃណី​ល្បី​ឈ្មោះ​តាំងពីដើម​មក ដូចជា ​ជួង​ រូបសំណាក ផើង​ជើង​ធូប ចង្កៀង​​ជាដើម​។ល។​ សិប្បករ​សង្កាត់​ ​ផឿង​ដុក (Phuong Duc) ​​សព្វថ្ងៃបាន​ស្រាវ​ជ្រាវ​សិ្មត​​ជោគជ័យ​ នូវ​ផលិតផល​ពិសេស​ មាន​តម្លៃ​​សិល្បៈ​​ផង​ទាំងសេដ្ឋកិច្ច​ខ្ពស់ផង​​។ គំរូ​​ដូចជា​​​រូប​សំណាក​មេទ័ព ​​ត្រឹន ​ហឹង​ដាវ (Tran Hung Dao) ​កម្ពស់​​១០,២​​ម៉ែត្រ​ ទម្ងន់​២១,៦តោន ដាក់​​តម្កល់​នៅ​សួន​ឧទ្យាន​​វិហ្វាង​ (Vi Hoang) ទីក្រុង​ណាឌិញ​ (Nam Dinh) រូបសំណាក​ព្រះគោតម​​កម្ពស់​​៤,៣​​ម៉ែត្រ​ ដាក់​តម្កល់​នៅ​វត្ត​​គិម​ថាញ​ (Kim Thanh) ទីក្រុងប្លី​គូ​ (Plây cu) ខេត្ត​យ៉ាឡាយ​ (Gia Lai) ស្គរ​មហោរធឹក​​​ដាក់​តម្កល់ ​នៅ​សារមន្ទីរ​​ក្វាង​ត្រុង​ (Quang Trung) (ខេត្ត​ប៊ិញ​ឌិញ - Binh Minh) ​ជាដើ​ម​​។ល។ ពិសេស​នា​​ឱកាស​រំលឹក​​ខួប​១០០០​ឆ្នាំ​​ថាំង​ឡុង (Thang Long) - ​ហាណូយ​ សិប្បករ​ ង្វៀន ​វ៉ាន់​សិន​ (Nguyen Van Sinh) និង​​កូន​​សិស្ស​​បង្កើត​​ឯតទគ្គកម្ម​​ ពេល​សិ្ម​ត​ជោគ​​ជ័យ​ជួង​ធំ​សម្រាប់​​វត្ត​បាយ​ឌិញ (Bai Dinh) ​នៅខេត្ត​​និញ​ប៊ីញ​ (Ninh Binh) ដែល​មាន​ខ្នាត​ធំ​​កម្ពស់​៥,៥ម៉ែត្រ​ អង្កត់​​ផ្ចិត​៣,៧ម៉ែត្រ​ ទម្ងន់​​៣៦​តោន​ ចាត់​ទុក​ជា​ជួង​ធំ​​បំផុត​​នៅ​អាស៊ី​​អាគ្នេយ៍​។



 រតន​វត្ថុជាតិ​ផើង​ជើង​ធូប​​នីមួយ​ៗ​​មាន​ទម្ងន់​​ប្រហែល​២តោន សព្វថ្ងៃ​​តាំង​នៅ​ប្រាសាទ​ ថេម៉េវ​ (The Mieu) ទីក្រុង​ហ្វេ​។ ​រូបថត៖​ ថាញ​ហ្វ័រ​


 បង្កាន់ឆ្នាំង​​ស្ពាន​​ធំ បាន​​សិ្មត​​នៅ​​សម័យ​រាជការ​​ង្វៀន (Nguyen) នៅទីក្រុង​ហ្វេ​​។ រូបថត៖ ថាញ​ហ្វ័រ​





 ជើង​ពាន​តូច​​សម្រាប់​សូណា​ខ្លឹម​​ចន្ទន៍​ ធ្វើអំពី​​ស្ពាន​។ រូបថត៖ ង្វៀន​ឡឹន​


 រូបសំណាក​សត្វ​ទេព​​ធ្វើ​​អំពី​ស្ពាន​។ រូបថត៖ ង្វៀន​ឡឹន​


 ថូ​ស្ពាន។ រូបថត៖ ង្វៀនឹ​ឡឹន​

 

សព្វ​ថ្ងៃ​ នៅ​សង្កាត់​​ផឿង​ដុក​ (Phuong Duc) ​ផ្នូរ​​និង​បូជាដ្ឋាន​​​គ្រូដើម​នៃ​មុខ​របរ​សិ្មត​​ស្ពាន​ បាន​​រដ្ឋ​រាប់​បញ្ចូល​ជា​កេរដំណែល​​ប្រវត្តិសាស្រ្ត​វប្បធម៌​​ថ្នាក់​ជាតិ​។ ទូទាំង​​សង្កាត់​ ​សព្វថ្ងៃ​មាន​គ្រួសារ​ប្រកបមុខ​របរ​សិ្ម​តស្ពាន​​ចំនួន​៦០​ ទាក់ទាញ​ពលករ​​ប្រហែល​​៣០០​នាក់​ អញ្ជើញ​មកធ្វើការ​ជា​ប្រចាំ​ ផលិតផល​មិនត្រឹម​មាន​ទី​ជំហរនៅ​​លើទីផ្សារ​​រឹង​មាំ​​ក្នុង​ប្រទេស នៅ​ទាំង​នាំ​​ចេញ​ទៅ​​ប្រទេសនានា​ ​លើ​ពិភពលោក​​ដូចជា​ អាមេរិក បារាំង ជប៉ុន ចិន ឥណ្ឌា​ ណេប៉ា​ល នាំ​យក​ប្រាក់​ចំណូល​​ជិត​១០​ពាន់​លាន​ដុង​​ក្នុង​មួ​យឆ្នាំ​ (ប្រហែល​៤០០ពាន់​​ដូល្លាអាមេរិក​)។

ឆ្លង​​កាត់​ជាង​​៤​សតវត្សរ៍​កកើត​និងរីក​ចម្រើន​ ជាមួយនឹង​កង​ចក្រប្រវត្តិសាស្រ្ត​​នៃ​ប្រវត្តិដែន​ដីទីក្រុងបុរាណ​ ជាង​​​សិ្ម​ត​ស្ពាន​​ស្រុក​ហ្វេ នៅតែ​​រឹង​មាំ​​បន្តស្នង​រហូត​ដល់​ស​ព្វថ្ងៃ​ បង្កើត​​កិត្យានុភាព​​មុខរបរ​ ច្នៃ​ចេញ​ស្នាដៃ​ដ៏ប្រណិត​​នៃ​រតន​វត្ថុ​ជាតិ​ ដើម្បី​​បង្រៀន​បន្ត​ជូន​​ជំនាន់​​ក្រោយ​៕​

 

អត្ថបទ​៖ ថាញ​ហ្វ័រ​ រូប​ថត៖ ថាញ​ហ្វ័រ​ ង្វៀនឡឹន​​
 

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

គ្មានអាយុកាលជាងរាប់រយឆ្នាំដូចជា៖ ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តំណាលនោះ ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) (ភូមិយ៉ាងកាវ - Giang Cao ឃុំបាតត្រាង - Bat Trang ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ) បែរជាមានកម្លាំងលូតលាស់នៃភូមិរបរមួយដែលមានអាយុ៦០ឆ្នាំ ទើបបានទទួលស្គាល់ជាភូមិរបរប្រពៃណីហាណូយ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរអាយុកាលក្មេង ជួយឱ្យភូមិរបរយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារក្នុងស្រុកនិងបរទេស។

Top