• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ភូមិថ្មខួយគី (Khuoi Ky)

ភូមិ​​ថ្ម​ខួយ​គី​ (Khuoi Ky) ចំណុះ​​​​ឃុំ​ដាម​ធ្វី (Dam Thuy) ស្រុក​ទ្រុង​ខាញ​ (Trung Khanh) ខេត្ត​កាវ​បាំង​ (Cao Bang) ជាមួយ​​នឹង​​ផ្ទះខ្ពស់ពី​ដី​ ដែល​​​មាន​រូប​រាង​​ចំណាស់​ លាប​ទៅដោយ​ពណ៌​​អាថ៌កំបាំងនៃ​ពេលវេលា​ នៅ​​​លើ​​​ដីតំបន់​ព្រំដែន​​ឆ្ងាយ​​ដាច់​ស្រយាល។ នៅ​​កណ្តាលបរិយាកាសដ៏ធំធេង​​ ផ្ទះថ្ម​ខ្ពស់ពីដី​​ឈរ​រឹង​មាំ​ រាំង​របាំង ជា​ជម្រក​នៃ​ប្រជា​​ជនជាតិ​តៃ​ ដ៏ស្លួត​ត្រង់​ ស្មោះសរ​។

ជនជាតិ​​តៃ នៅស្រុក​​ទ្រុង​​ខាញ​ (Trung Khanh) មាន​​ជំនឿ​​បូជា​សិលា​។ ថ្ម​​ជា​ជំនឿ​​អារម្មណ៍​របស់​ពួក​គាត់​ ពិសិដ្ឋ​​ដូចជា​​អាទិទេព​មួយ​ព្រះអង្គ​ តែ​ជួយ​​សន្តោសប្រណី​ រាលរាំង​​នូវ​គ្រោះ​​មហន្តរាយ​​នៃ​ធម្មជាតិ​។ មិនតែ​ប៉ុណ្ណោះ​ទេ ​ក្នុង​ច្បាប់​វិន័យ​​​នៃ​ជនជាតិ​នីមួយ​ៗ ​នៅ​​លើដែនដីខេត្ត​​កាវ​បាំង (Cao Bang) ​នេះ សុទ្ធតែ​​មាន​កំណត់​​ថ្ងៃ​សម្រាប់​​ប្រព្រឹត្តិ​​​កិច្ច​ពិធី​​​អរគុណ​ដល់​​សិលា​​។ ពួក​គាត់​​ចាត់ទុក​​​ថ្ម​​​ជា​ប្រភព​​នៃ​ជីវិត​ និង ជា​មជ្ឈមណ្ឌល​នៃ​​​​ចក្រវាឡ។ មនុស្ស​ប្រសូត​​ចេញ​ពី​​ថ្ម ពេល​​ស្លាប់​ទៅ​នឹង​​ក្លាយ​ជា​ថ្ម​។ ថ្ម​​ជា​សតិអារម្មណ៍​របស់​ពួក​គាត់​ ពិសិដ្ឋ​ដូចជា​អាទិទេព​មួយ​ព្រះអង្គ​ ​សន្តោសប្រណី​​​​ចំពោះ​គ្រោះ​​មហន្តរាយ​​នៃធម្មជាតិ​។

តាម​គណៈ​កម្មការ​គ្រប់​គ្រង​​សួន​ឧទ្យាន​​ភូគព្ភសាស្រ្ត នៃ​​ដែនដី​ខេត្ត​កាវ​បាំង​ ​(Cao Bang) ប្រវត្តិ​ផ្ទះ​ថ្មខ្ពង់ពី​ដី ​បាន​កើត​ឡើង​ចាប់​ពី​ចុង​ឆ្នាំ​នៃ​សតវត្សរ៍​ទី​១៦ ពេល​រាជការ​ម៉ាក់ (Mac) និរាស​​មកកាន់​​តំបន់​ដីខេត្ត​​កាវបាំង​ (Cao Bang) តាំង​ធ្វើ​​បន្ទាយ​​​លំពែង ​ដើម្បី​ការពារ​​ទឹកដី​។ ពេល​នោះ ផ្ទះ​​​ខ្ពស់ពី​ដី​ធ្វើអំពី​ថ្ម បាន​សាងសង់​ឡើង​​ដូចជា​ “បន្ទាយ​” ​​ពិសេសមួយ​​គ្មាន​​ពីរ​។ ជញ្ជាំង​​ថ្ម​រឹង​មាំ​ ​​សាងសង់​ឡើង​​ដោយ​ដុំ​​ថ្ម​ ដែល​មាន​ទំហំ​ផ្សេង​ៗ​​ ​រៀប​ចម្រុះជាជួរ​​ ប្រើប្រាស់​ជាតិ​​ស្អិត​ដែល​​​ធ្វើអំ​ពី​ជាតិ​​កំបោរ​​លាយ​នឹង​ខ្សាច់​។ ពេល​ធ្វើ​សម្រេច​ ជញ្ជាំង​អាច​មាន​កម្រាស់​ជាង​៣០​​​សែនទី​ម៉ែត្រ​ បង្ហាញ​ច្បាស់ពីលក្ខណៈ​ភូមិស្រុក​ ភាព​ច្នៃ​ប្រឌិត​ពិសេស​ នៃ​បងប្អូន​​ជនជាតិ​តៃ។​



ភូមិ​មាន​ផ្ទះថ្ម​ខ្ពស់ពី​ដី​១៤​ខ្នង លាតសន្ធឹងលើ​ផ្ទៃ​ដី​​​១០.០០០ម៉ែត្រ​ការេ​ បង្អែក​​ខ្នងលើ​​ភ្នំ​ថ្ម ​ខាង​មុខជាប់​​​ស្ទឹង​ជ្រោះ​ខួយ​គី​ (Khuoi Ky)​។​ រូបថត៖ កុងដាត


 នៅ​កណ្តាល​បរិយាកាស​ដ៏​ធំធេង​ ផ្ទះថ្ម​​ខ្ពស់ពីដី​ រឹង​មាំ​ គ្របដណ្តប់លើ​​ ប្រជា​ជនជាតិ​​តៃ​ ដ៏​ស្លួត​ត្រង់ ​ស្មោះសរ។​ រូបថត៖ ទ្រិញ​ប៊ូ​


 កាំជណ្តើរ​​ថ្ម​ឡើង​ទៅ​​កាន់​ផ្ទះថ្ម​​ខ្ពស់ពីដី ​នៅ​ភូមិខួយ​គី (Khuoi Ky)។​ រូបថត៖ កុង​ដាត​


 ជនជាតិ​តៃ​នៅភូមិខួយ​គី (Khuoi Ky) បាន​​ផ្សារភ្ជាប់​នឹង​ស្រូវ​ ពួកគាត់​ហាលស្រូវ​​នៅលើ​ផ្ទះថ្ម ​រាល់រដូវ​ប្រមូលផលម្តងៗ​​​។​ រូបថត៖ កុង​ដាត​


 បង្អួច​ផ្ទះថ្ម​​ខ្ពស់ពី​ដី របស់​ជនជាតិ​នៅភូ​មិ​ខួយ​គី (Khuoi Ky)។ រូបថត៖ កុង​ដាត​


ជញ្ជាំង​ថ្ម នៅ​ភូមិ​ខួយគី (Khuoi Ky)​។ រូបថត៖ ទ្រិញ​ប៊ូ


 ជញ្ជាំង​​ថ្ម​ជា​ស្លាកស្នាម​​ពេលវេលា​​នៅភូមិ​ខួយ​គី (Khuoi Ky)​។ សម័យ​សក្តិភូមិ​ ជនជាតិ​តៃ​​នៅភូមិ​ខួយ​គី​ (Khuoi Ky) ចាត់ទុក​ផ្ទះថ្ម​​ខ្ពស់ពីដី​ ដូចជា​បន្ទាយ​មួយ​​សម្រាប់​ប្រឆាំង​​នឹង​ការ​ប្លន់​ វាយ​បំផ្លាញ​​នៃ​ខ្មាំង​សត្រូវ​។ រូបថត៖ ទ្រិញ​ប៊ូ​


 នៅ​មុខ​សំយាប​ផ្ទះថ្ម​​ខ្ពស់ពីដីនៃ​​ភូមិខួយ​គី​ (Khuoi Ky)។ រូបថត៖ ទ្រិញ​ប៊ូ​


 ជ្រុង​មួយ​នៃបរិយាកាស​ដ៏​មនោរម្យ​ នៅ​មុខ​ផ្ទះថ្ម​ខ្ពស់ពីដី​​របស់​ប្រជាជន​ភូមិខួយ​គី (Khuoi Ky)។​ រូបថត៖ កុង​ដាត​

 

នៅ​ភូមិ​ខួយ​គី​ (Khuoi Ky) ថ្ម​បាន​ប្រើប្រាស់​យ៉ាង​ច្រើន​​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ​នៃបងប្អូន​ជនជាតិ​។ ផ្ទះ​បាន​សាងសង់​អំពីថ្ម​ ខឿន​ ជើងសសរ​​ជញ្ជាំង ​សុទ្ធតែបានសាង​ដោយ​ថ្ម​។ ថ្ម​ក៏​បាន​ប្រើប្រាស់​​នៅ​តាម​សំណង់​ផ្សេង​ៗ​ដូចជា ​របង​ ទំនប់ទឹក​ ត្បាលកិន​ ចង្រ្កាន​ជាដើម​។ ផ្ទះ​ទាំង​អស់​សុទ្ធតែ​​បាន​ធ្វើ​អំពី​ថ្ម រឹង​មាំ ​ដូច​​ជា​​បន្ទាយ​​កំផែង​មួយ​។​

​ភូមិ​ថ្មខួយ​គី​ (Khuoi Ky) ស្ថិតនៅ​កណ្តាល​ចំណុច​ទេសចរណ៍​ពីរ​​កន្លែង​ ជ្រោះ​​​បាន​ហ្គក់ (Ban Gioc) និង ល្អាង​​ងើម​ង៉ាវ​ (Nguom Ngao) របស់ស្រុក​ទ្រុង​​ខាញ (Trung Khanh)​​។ ចាប់ពី​ជ្រោះ​បាន​ហ្គក់ (Ban Gioc) ធ្វើ​​ដំណើរ​ទៅកាន់​ភូមិ​ខួយ​គី​ (Khuoi Ky) មានចម្ងាយ​ប្រហែល​​៣គីឡូម៉ែត្រ​ តាម​​ដង​ផ្លូវ​ខេត្ត​លេខ​២០៦​។​ ភូមិ​មាន​​ផ្ទះថ្ម​ខ្ពស់ពី​ដី​​១៤​ខ្នង​ នៅ​​អែប​ខ្លួន​ក្រោម​ជើង​ភ្នំ ​ខាងមុខជាប់​​​ស្ទឹង​​ជ្រោះ​តូច​មួយ ​ហូរ​ស្រិចៗ​ទាំងយប់ទាំងថ្ងៃ​ ដូចជាទំនុក​​ចម្រៀង​រណ្តំពីរោះ​សោតា​។ នៅ​ក្បែរ​​គឺ ​វាល​ស្រែ​សម្បូរ​ស្រូវ​។ មកដល់​ទីនោះ​ នារដូវ​ស្រូវ​ទុំ​ ភ្ញៀវទេសចរ​​នឹង​បាន​ឃើញ​​ផ្ទាល់ភ្នែក​ នូវ​ផ្ទាំងសម្រស់​​ធម្មជាតិ​ដ៏ស្រស់​ត្រកាល​​។ នោះ​គឺ ​វាល​ស្រែ​​ស្រូវ​​ទុំពណ៌មាស​ ដូច​ជា​កម្រាល​​ព្រំ​ដណ្តប់​លើផែន​ដី បង្កើត​ជា​ចំណាប់​អារម្មណ៍មួយ​​នៅ​កណ្តាល​ព្រៃភ្នំ​ រីឯ​និទាឃរដូវ​មកដល់​ ដើម​ពោត​ ដំឡូង​ជាដើម តែង​បញ្ចេញ​សម្រស់​ពណ៌ខៀវ​​ត្រជាក់​ចិត្ត​​។

 ផ្ទះ​ខ្ពស់ពីដី​ សាងសង់​ដោយ​ថ្មនៃ​​​ជនជាតិ​​តៃ នៅ​​ភូមិ​ខួយ​គី (Khuoi Ky) បាន​ក្លាយជា​​និមិត្តរូប​វប្បធម៌​សម្ភារ​ ដ៏​មាន​តម្លៃ​ បង្ហាញ​​ពី​ស្ថាបត្យកម្ម​វប្បធម៌​ពិសេស​ ​និង បង្កប់​​ខាងក្នុង​នៅ​ទំនៀម​​ទម្លាប់​ប្រពៃណី ​ដែល​បានដក​ពិសោធន៍​ឆ្លងកាត់​​ជាច្រើន​ជំនាន់​។ សព្វថ្ងៃ​ ភូមិ​ខួយ​គី (Khuoi Ky) បាន​​ក្រសួង​វប្បធម៌​ កីឡា​​ និង ទេសចរណ៍​ ទទួលស្គាល់​ជា​​ភូមិ​វប្បធម៌​ប្រពៃណី​គំរូ ​នៃ​ជន​ជាតិ​ភាគ​តិច​​៕​

 

អត្ថបទ៖ ទ្រិញ​ប៊ូ      រូបថត៖ កុង​ដាត​ ទ្រិញ​ប៊ូ​ 
 

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top