វប្បធម៌ ភូមិ ASEAN ៖ ទីកន្លែងតភ្ជាប់ និងផ្លាស់ប្តូរវប្បធម៌អន្តរជាតិ 04/10/2017 ពិធីនេះបានប្រព្រឹត្តិទៅក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ឆ្នាំនៃថ្ងៃបង្កើតសហគមន៍ ASEAN (១៩៦៧ - ២០១៧) និង ២២ ឆ្នាំ ប្រទេសវៀតណាមជាសមាជិករបស់ASEAN (១៩៩៥ - ២០១៧) ភូមិ ASEAN-ឆ្នាំ២០១៧ បានលើកតំកើងតំលៃវប្បធម៌- សេដ្ឋកិច្ចរបស់បណ្តាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងបញ្ជាក់បេ្តជ្ញាចិត្តនាំទីក្រុងហូជីមិញក្លាយទៅជាទីក្រុងASEAN ទីកន្លែងផ្លាស់ប្តូរវប្បធម៌អន្តរជាតិ ផងដែរ។ ក្នុងភូមិ ASEAN ភ្ញៀវទេសចរណ៍មានឱកាសទស្សនាបណ្តាកម្មវិធីសម្តែងសិល្បៈជាប្រពៃណីនិងគំរូរបស់បណ្តាប្រទេស ដូចជា៖ ឈុតសម្តែងកងឃ្មោះតីង្វៀន (Tay Nguyen) (ប្រទេសវៀតណាម) របាំប្រពៃណីឡាវ របាំ Joget (ប្រទេសម៉ាឡេស៊ី) ឬចូលរួមក្នុងលេងល្បែងប្រជាប្រិយដ៏ចាប់ចិត្តផងដែរ។ មកទស្សនាភូមិ ASEAN ២០១៧ ក៏គឺជាទីកន្លែងដែលប្រជាជននិងភ្ញៀវទេសចរណ៍ទិញទំនិញដែលដាក់តាំងលក់ ក្នុង ១២៦ ស្តង់មកពីបណ្តាសហគ្រាសវៀតណាមនិងបណ្តាសហគ្រាសនៃបណ្តាប្រទេសជាសមាជិកASEAN។ ភូមិ ASEAN - ទីក្រុងហូជីមិញ (Ho Chi Minh) ២០១៧ បានឧទ្ទេសនាមស្តីពីទឹកដី ប្រជាជននិងវប្បធម៌ប្រពៃណីរបស់បណ្តាប្រទេស ASEAN។ របាំប្រពៃណីមួយរបស់ប្រទេសឡាវ។ សិល្បករ Paulini ច្នៃផលិតគ្រឿងអលង្ការ នៅក្នុងស្តង់វប្បធម៌របស់ប្រទេសម៉ាឡេស៊ី។ តម្បាញក្រណាត់ចរបាប់ប្រពៃណីរបស់ជនជាតិចាម រស់នៅខេត្តនិញធួន (Ninh Thuan) នៃប្រទេសវៀតណាម។ សិល្បៈប្រពៃណីគូរដោយទៀនលើក្រណាត់ របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានភ្ញៀវទេសចរណ៍ ស្វែងយល់និងសាកល្បង។ Kratthong របៀបវេចខ្ចប់ផ្កា ដើម្បីអណ្តែតក្បូនលើទន្លេរបស់ជនជាតិថៃ។ គ្រឿងអលង្ការមកពីប្រទេសម៉ាឡេស៊ី ត្រូវបានឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍ នៅពេលមកទស្សនាភូមិ ASEAN។ វត្ថុអនុស្សាវរីយ៍មកពីព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់តាំង ក្នុងភូមិ ASEAN។ ភ្ញៀវមកទស្សនាភូមិ ASEAN ត្រូវបានស្វែងយល់ស្នាមពិសេសនៃសិល្បគូរដោយទៀនលើក្រណាត់របស់ប្រទេសឥណ្ឌូនេស៊ី ។ "ផ្ទះ ASEAN" បានដាក់តាំងបណ្តាវត្ថុវិចិត្រសិល្បៈប្រពៃណី ឧទ្ទេសនាមវប្បធម៌ប្រជាប្រិយនិងវប្បធម៌ពេញនិយmនាសម័យបច្ចុប្បន្ននេះប្រកបដោយអត្តសញ្ញាណជាតិរបស់ប្រទេសនិមួយៗ ឃោសនានិងជំរុញវិស័យទេសចរណ៍ ហើយឧទ្ទេសនាមទីកន្លែងណា ដែលចាប់ចិត្តនិងប្លែកៗចំពោះភ្ញៀវទេសចរណ៍ ផងដែរ។ “ទីក្រុងហូជីមិញបានប្តេជ្ញាចិត្តខិតខំអនុវត្តន៍សកម្មភាពសហប្រតិបត្តិការ បណ្តាកម្មវិធីផ្លាស់ប្តូរវប្បធម៌ បើកទូលាយចំណេះដឹងនិងបង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច រួមចំណែកយ៉ាង សកម្មក្នុងការអនុវត្តន៍បណ្តាគំនិតផ្តួចផ្តើមរបស់ ASEAN កសាងទីក្រុងហូជីមិញក្លាយទៅជាទីក្រុង ASEAN។ ” លោក ឡេថញលៀន (Le Thanh Lien) អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាការទីក្រុងហូជីមិញ ក្នុងភូមិ ASEAN ប្រទេសវៀតណាមបានធ្វើឲ្យលេចចេញឡើងវិញ ភូមិរបរភាជន៍បាវទ្រុក (Bau Truc) ភូមិរបរតម្បាញក្រណាត់ចបាប់របស់ជនជាតិចាម រស់ក្នុងតំបន់និញជួន (Ninh Thuan)។ ភូមិរបរភាជន៍បាវទ្រុក (Bau Truc)នេះគឺមួយក្នុងចំណោមពីរភូមិរបរភាជន៍ដែលបង្កើតពីយូរលង់មកនេះហើយ និងជាបុរាណបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហេតុនេះ ភាជន៍បាវទ្រុក (Bau Truc) មានលក្ខណៈគំរូរបស់វប្បធម៌ចាម។ ខុសនឹងបណ្តាភូមិរបរភាជន៍ផ្សេងៗ គេតែងតែប្រើប្រាស់តុបង្វិលក្នុងដំណាក់កាលសូន រីឯសិល្បករ សិល្បការិនីធ្វើភាជន៍នៅភូមិបាវទ្រុក (Bau Truc) វិញ គេប្រើប្រាស់ដៃមួយគូដ៏ប៉ិនប្រសប់ ដើម្បីសូនដីក្លាយទៅជាផលិតផលស្អាត ទាំងរូបរាង ទាំងក្បួនរចនា ទាំងពណ៌ ផងដែរ។ បើសិនជាភ្ញៀវចង់សាកធ្វើផលិតផលភាជន៍ នៅភូមិបាវទ្រុក (Bau Truc) ដោយផ្ទាល់ខ្លួន សិល្បករ សិល្បការិនី នៅទីនេះនឹងណែនាំយ៉ាងហ្មត់ចត់ តាំងពីដំណាក់កាលរៀបចំវត្ថុធាតុដើម សូនរូប តុបតែងនិងរបៀបដុតផលិតផលនេះ។ ចាកចេញពីតំបន់ធ្វើលេចចេញឡើវវិញភូមិរបរប្រពៃណី ភ្ញៀវបន្តស្វែងយល់នូវម្ហូប អាហរដែលលក់តាមដងផ្លូវ រួមមាន៖ ៥០ ស្តង់ដែលបានដាក់តាំងលក់រាប់សិបមុខម្ហូបផ្សេងៗ។ ក្នុងនោះមានមុខម្ហូបសាមញ្ញនិងពោរពេញលក្ខណៈជនបទរបស់ប្រទេសវៀតណាម ដូចជា៖ នំបាញ់ឆែវ នំបញ្ចុកសាច់ជ្រុកគ្រាប់ បាយដំណើបគ្រប់ប្រភេទ គ្រឿងសមុទ្រ ការី... ធ្វើឲ្យភ្ញៀវទេសចរណ៍បរទេសភ្ញាក់ផ្អើលនិងចាប់ចិត្ត នៅពេលពិសា។ ជាលើកដំបូងមកទីក្រុងហូជីមិញ លោក Joseph Fisher ភ្ញៀវទេសចរណ៍មកពីសហរដ្ឋអាមេរិក បានចែករំលែកថា៖ “ ម្ហូបអាហាររបស់ប្រទេសវៀតណាមមានរសជាតិពិសេសណាស់។ ខ្ញុំបានពិសាញាំនិងនំបាញ់ឆែវរួចហើយ! ពិតជាឈ្ងុយឆ្ងាញ់មែនទែន!” ដោយការសម្តែងវប្បធម៌ប្រពៃណីដ៏គំរូរបស់ប្រទេសនិមួយៗ។ ភូមិ ASEAN បានបង្កើតឱកាស ដើម្បីភ្ញៀវទេសចរណ៍អន្តរជាតិអាចស្វែងយល់ភាពចម្លែកនិងទស្សនាទីស្ថានវប្បធម៌នៅតំបន់អាស៊ីអាគ្នេយ៍នៅពេលទេសចរណ៍ទីក្រុងហូជីមិញ (Ho Chi Minh)./. លិល្បៈភាជន៍ (Bau Truc) របស់ជនជាតិចាម នៅស្តង់វប្បធម៌វៀតណាម។ យុវវ័យសប្បាយរីករាយថតរូបជាមួយ kratthong ប្រភេទអណ្តែតក្បូនផ្ការបស់ប្រទេសថៃ។ បណ្តាមុខម្ហូបអាហារសាមញ្ញនិងពិសេសរបស់ជនជាតិវៀតណាមត្រូវបានឧទ្ទេសនាមក្នុងភូមិ Asean។ ភូមិ Asean គឺទីកន្លែងដែលភ្ញៀវបរទេសស្វែងយល់នូវវប្បធម៌ ម្ហូបអាហារពិសេសរបស់បណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍។ អត្ថបទ៖ ង្វៀនអាញ រូបថត៖ ថុងហាយ

ពិធីនេះបានប្រព្រឹត្តិទៅក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ឆ្នាំនៃថ្ងៃបង្កើតសហគមន៍ ASEAN (១៩៦៧ - ២០១៧) និង ២២ ឆ្នាំ ប្រទេសវៀតណាមជាសមាជិករបស់ASEAN (១៩៩៥ - ២០១៧) ភូមិ ASEAN-ឆ្នាំ២០១៧ បានលើកតំកើងតំលៃវប្បធម៌- សេដ្ឋកិច្ចរបស់បណ្តាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងបញ្ជាក់បេ្តជ្ញាចិត្តនាំទីក្រុងហូជីមិញក្លាយទៅជាទីក្រុងASEAN ទីកន្លែងផ្លាស់ប្តូរវប្បធម៌អន្តរជាតិ ផងដែរ។ ក្នុងភូមិ ASEAN ភ្ញៀវទេសចរណ៍មានឱកាសទស្សនាបណ្តាកម្មវិធីសម្តែងសិល្បៈជាប្រពៃណីនិងគំរូរបស់បណ្តាប្រទេស ដូចជា៖ ឈុតសម្តែងកងឃ្មោះតីង្វៀន (Tay Nguyen) (ប្រទេសវៀតណាម) របាំប្រពៃណីឡាវ របាំ Joget (ប្រទេសម៉ាឡេស៊ី) ឬចូលរួមក្នុងលេងល្បែងប្រជាប្រិយដ៏ចាប់ចិត្តផងដែរ។ មកទស្សនាភូមិ ASEAN ២០១៧ ក៏គឺជាទីកន្លែងដែលប្រជាជននិងភ្ញៀវទេសចរណ៍ទិញទំនិញដែលដាក់តាំងលក់ ក្នុង ១២៦ ស្តង់មកពីបណ្តាសហគ្រាសវៀតណាមនិងបណ្តាសហគ្រាសនៃបណ្តាប្រទេសជាសមាជិកASEAN។ ភូមិ ASEAN - ទីក្រុងហូជីមិញ (Ho Chi Minh) ២០១៧ បានឧទ្ទេសនាមស្តីពីទឹកដី ប្រជាជននិងវប្បធម៌ប្រពៃណីរបស់បណ្តាប្រទេស ASEAN។ របាំប្រពៃណីមួយរបស់ប្រទេសឡាវ។ សិល្បករ Paulini ច្នៃផលិតគ្រឿងអលង្ការ នៅក្នុងស្តង់វប្បធម៌របស់ប្រទេសម៉ាឡេស៊ី។ តម្បាញក្រណាត់ចរបាប់ប្រពៃណីរបស់ជនជាតិចាម រស់នៅខេត្តនិញធួន (Ninh Thuan) នៃប្រទេសវៀតណាម។ សិល្បៈប្រពៃណីគូរដោយទៀនលើក្រណាត់ របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានភ្ញៀវទេសចរណ៍ ស្វែងយល់និងសាកល្បង។ Kratthong របៀបវេចខ្ចប់ផ្កា ដើម្បីអណ្តែតក្បូនលើទន្លេរបស់ជនជាតិថៃ។ គ្រឿងអលង្ការមកពីប្រទេសម៉ាឡេស៊ី ត្រូវបានឧទ្ទេសនាមដល់ភ្ញៀវទេសចរណ៍ នៅពេលមកទស្សនាភូមិ ASEAN។ វត្ថុអនុស្សាវរីយ៍មកពីព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់តាំង ក្នុងភូមិ ASEAN។ ភ្ញៀវមកទស្សនាភូមិ ASEAN ត្រូវបានស្វែងយល់ស្នាមពិសេសនៃសិល្បគូរដោយទៀនលើក្រណាត់របស់ប្រទេសឥណ្ឌូនេស៊ី ។ "ផ្ទះ ASEAN" បានដាក់តាំងបណ្តាវត្ថុវិចិត្រសិល្បៈប្រពៃណី ឧទ្ទេសនាមវប្បធម៌ប្រជាប្រិយនិងវប្បធម៌ពេញនិយmនាសម័យបច្ចុប្បន្ននេះប្រកបដោយអត្តសញ្ញាណជាតិរបស់ប្រទេសនិមួយៗ ឃោសនានិងជំរុញវិស័យទេសចរណ៍ ហើយឧទ្ទេសនាមទីកន្លែងណា ដែលចាប់ចិត្តនិងប្លែកៗចំពោះភ្ញៀវទេសចរណ៍ ផងដែរ។ “ទីក្រុងហូជីមិញបានប្តេជ្ញាចិត្តខិតខំអនុវត្តន៍សកម្មភាពសហប្រតិបត្តិការ បណ្តាកម្មវិធីផ្លាស់ប្តូរវប្បធម៌ បើកទូលាយចំណេះដឹងនិងបង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច រួមចំណែកយ៉ាង សកម្មក្នុងការអនុវត្តន៍បណ្តាគំនិតផ្តួចផ្តើមរបស់ ASEAN កសាងទីក្រុងហូជីមិញក្លាយទៅជាទីក្រុង ASEAN។ ” លោក ឡេថញលៀន (Le Thanh Lien) អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាការទីក្រុងហូជីមិញ ក្នុងភូមិ ASEAN ប្រទេសវៀតណាមបានធ្វើឲ្យលេចចេញឡើងវិញ ភូមិរបរភាជន៍បាវទ្រុក (Bau Truc) ភូមិរបរតម្បាញក្រណាត់ចបាប់របស់ជនជាតិចាម រស់ក្នុងតំបន់និញជួន (Ninh Thuan)។ ភូមិរបរភាជន៍បាវទ្រុក (Bau Truc)នេះគឺមួយក្នុងចំណោមពីរភូមិរបរភាជន៍ដែលបង្កើតពីយូរលង់មកនេះហើយ និងជាបុរាណបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហេតុនេះ ភាជន៍បាវទ្រុក (Bau Truc) មានលក្ខណៈគំរូរបស់វប្បធម៌ចាម។ ខុសនឹងបណ្តាភូមិរបរភាជន៍ផ្សេងៗ គេតែងតែប្រើប្រាស់តុបង្វិលក្នុងដំណាក់កាលសូន រីឯសិល្បករ សិល្បការិនីធ្វើភាជន៍នៅភូមិបាវទ្រុក (Bau Truc) វិញ គេប្រើប្រាស់ដៃមួយគូដ៏ប៉ិនប្រសប់ ដើម្បីសូនដីក្លាយទៅជាផលិតផលស្អាត ទាំងរូបរាង ទាំងក្បួនរចនា ទាំងពណ៌ ផងដែរ។ បើសិនជាភ្ញៀវចង់សាកធ្វើផលិតផលភាជន៍ នៅភូមិបាវទ្រុក (Bau Truc) ដោយផ្ទាល់ខ្លួន សិល្បករ សិល្បការិនី នៅទីនេះនឹងណែនាំយ៉ាងហ្មត់ចត់ តាំងពីដំណាក់កាលរៀបចំវត្ថុធាតុដើម សូនរូប តុបតែងនិងរបៀបដុតផលិតផលនេះ។ ចាកចេញពីតំបន់ធ្វើលេចចេញឡើវវិញភូមិរបរប្រពៃណី ភ្ញៀវបន្តស្វែងយល់នូវម្ហូប អាហរដែលលក់តាមដងផ្លូវ រួមមាន៖ ៥០ ស្តង់ដែលបានដាក់តាំងលក់រាប់សិបមុខម្ហូបផ្សេងៗ។ ក្នុងនោះមានមុខម្ហូបសាមញ្ញនិងពោរពេញលក្ខណៈជនបទរបស់ប្រទេសវៀតណាម ដូចជា៖ នំបាញ់ឆែវ នំបញ្ចុកសាច់ជ្រុកគ្រាប់ បាយដំណើបគ្រប់ប្រភេទ គ្រឿងសមុទ្រ ការី... ធ្វើឲ្យភ្ញៀវទេសចរណ៍បរទេសភ្ញាក់ផ្អើលនិងចាប់ចិត្ត នៅពេលពិសា។ ជាលើកដំបូងមកទីក្រុងហូជីមិញ លោក Joseph Fisher ភ្ញៀវទេសចរណ៍មកពីសហរដ្ឋអាមេរិក បានចែករំលែកថា៖ “ ម្ហូបអាហាររបស់ប្រទេសវៀតណាមមានរសជាតិពិសេសណាស់។ ខ្ញុំបានពិសាញាំនិងនំបាញ់ឆែវរួចហើយ! ពិតជាឈ្ងុយឆ្ងាញ់មែនទែន!” ដោយការសម្តែងវប្បធម៌ប្រពៃណីដ៏គំរូរបស់ប្រទេសនិមួយៗ។ ភូមិ ASEAN បានបង្កើតឱកាស ដើម្បីភ្ញៀវទេសចរណ៍អន្តរជាតិអាចស្វែងយល់ភាពចម្លែកនិងទស្សនាទីស្ថានវប្បធម៌នៅតំបន់អាស៊ីអាគ្នេយ៍នៅពេលទេសចរណ៍ទីក្រុងហូជីមិញ (Ho Chi Minh)./. លិល្បៈភាជន៍ (Bau Truc) របស់ជនជាតិចាម នៅស្តង់វប្បធម៌វៀតណាម។ យុវវ័យសប្បាយរីករាយថតរូបជាមួយ kratthong ប្រភេទអណ្តែតក្បូនផ្ការបស់ប្រទេសថៃ។ បណ្តាមុខម្ហូបអាហារសាមញ្ញនិងពិសេសរបស់ជនជាតិវៀតណាមត្រូវបានឧទ្ទេសនាមក្នុងភូមិ Asean។ ភូមិ Asean គឺទីកន្លែងដែលភ្ញៀវបរទេសស្វែងយល់នូវវប្បធម៌ ម្ហូបអាហារពិសេសរបស់បណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍។ អត្ថបទ៖ ង្វៀនអាញ រូបថត៖ ថុងហាយ
អត្ថបទផ្សេងទៀត រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)14/04/2024វប្បធម៌នៅមណ្ឌលបេតិកភណ្ឌពិភពលោកទីក្រុងបុរាណ ហូយអាន (Hoi An) មានវិចិត្រករម្នាក់ បានចំណាយកម្លាំងកាយចិត្ត និងចំណូលចិត្តជាង៤០ឆ្នាំ សម្រាប់សិល្បៈគូររបាំងមុខលើក្រដាសកាតុង។ របាំងមុខរាប់ពាន់គ្រឿងមានលក្ខណៈរចនាបទរបាំងមុខបែបល្ខោនរបស់លោក ដើរតួនាទីដូចជា “រាជទូតវប្បធម៌”អមដំណើរភ្ញៀវទេសចរទៅគ្រប់ទីកន្លែង ដើម ជីវិតរស់នៅលើកោះ សង់ទឺតី (Song Tu Tay)03/04/2024វប្បធម៌បណ្តុះ “ពន្លកបៃតង” ដល់កុមារកម្សោយប្រៀប15/03/2024វប្បធម៌ការប្រកួតឆ័ត្រយោងវៀតណាមបើកទូលាយលើកទី២10/02/2024វប្បធម៌ហូយអាន (Hoi An) - ទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO 27/12/2023វប្បធម៌វត្តអូជុំនារដូវកាលបុណ្យទាន14/12/2023វប្បធម៌សំឡេងល្ខោនចែវ (Cheo) ភូមិខ្វួក (Khuoc)03/12/2023វប្បធម៌ អត្ថបទផ្សេងទៀត