• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

ភុងក្វាងអ្វាញ (Phung Quang Oanh) - សិប្បករ​នាំយក​ល្ខោន​អាយ៉ង​ស្រុក​ភាគខាង​ជើង​ចូលមក​ភាគ​ខាង​ត្បូង​

ឃ្លាត​ពី​ក្រុង​ហាណូយ​​ចូល​មក​ទីក្រុង​ហូជីមិញ​​ឆ្នាំ​២០០៧ សិប្បករ​ភុង​ក្វាង​អ្វាញ​ (Phung Quang Oanh) នាំ​យក​​ល្ខោនអាយ៉ង​របស់​ខ្លួន​ ឧទ្ទេសនាម​នៅ​តំបន់​ដី​ភាគ​ខាង​ត្បូង​។​ ​ថ្ងៃ​ដំបូង​គ្មាន​នរណា​ដឹង​ស្គាល់ ឥឡូវ​​សិប្បករ ​​ភុង​ក្វាង​អ្វាញ (Phung Quang Oanh) ​អាច​មាន​មោទនភាព​ជា​មនុស្ស​​កម្រ​ម្នាក់​នៅ​សាយ​​ហ្គន​ ប្រកប​មុខ​របរ​ច្នៃ​​​អាយ៉ង​ទឹក​​ ​ល្ខោនអាយ៉ង​របស់​លោក​បាន​អតិថិជន​យ៉ាង​ច្រើន​ទុក​ចិត្ត​ និង​កក់​ឲ្យ​ធ្វើ​។​

​សិល្បៈ​​សម្តែង​ល្ខោនអាយ៉ង​ទឹក​ តែងបាន​​​រំលឹក​នៅ​ភាគខាង​ជើង​ តែ​តិច​បាន​រំលឹក​​​នៅ​ភាគ​ខាង​ត្បូង​ ទីកន្លែង​ដែល​​មាន​លក្ខណៈ​វប្បធម៌​ដោយ​ឡែក​ បង្កប់​រឿង​រ៉ាវ​ល្អៗ​​។ ដោយ​គោល​បំណង​និង​ប្តេជ្ញា​ចិត្ត​នាំ​យក​វប្បធម៌​​ភាគ​ខាង​ត្បូង​ បញ្ជូល​ទៅ​ក្នុង​ការ​​សម្តែង​ល្ខោនអាយ៉​ង​ទឹក​ សិប្បក​រ​ ភុង​ក្វាង​អ្វាញ ​(Phung Quang Oanh)  ឃ្មាត់​ខ្មី​កែច្នៃ​បង្កើតឈុត​​អាយ៉ង​ទឹក​ ដែល​មាន​លក្ខណៈ​​វប្បធម៌​ភាគ​ខាង​ត្បូង​ដូចជា​៖ ឈុត​សម្តែង​ពិធី​បុណ្យ​​ផ្សារ​អណ្តែត​នៅ​លើ​ព្រែក​កាយ​រាំង (Cai Rang) (កឹន​ធើ - Can Tho) ពិធី​ប្រណាំង​គោ​ (អាង​យាង - An Giang) ពិធីបុណ្យ​គង​ឃ្មោះតី​ង្វៀន​ (Tay Nguyen) និង​បាន​សាល​ចម្រៀង​​ អង្គភាព​​សម្តែង​​ល្ខោនអាយ៉ង​ទឹក​កក់​ទំនិញ​​និង​សម្តែង​។​
 
មក​ដល់​សព្វថ្ងៃ​ ស្ទើរទាំង​អស់​អង្គភាព​សម្តែង​ល្ខោនអាយ៉ង​​ទឹក​នៅ​ទីក្រុង​ សុទ្ធតែ​កក់​ទំនិញ​និង​ប្រើប្រាស់​​ផលិតផល​​របស់​លោក​តា​អ្វាញ (Oanh) ​ផលិត​ចេញ​។ អាយ៉ង​ទឹក​ដែល​លោកតា​​បង្កើតចេញ ​បាន​​ធ្វើ​ដំណើរ​ផ្សង​ព្រេង​​ចាប់​ពី​ភាគខាង​ត្បូង​រហូត​​ភាគ​ខាងជើង​ តែង​បាន​មនុស្ស​គ្រប់គ្នា​ពេញ​ចិត្ត​។​



 សិប្បករល្ខោន​អាយ៉ង​ទឹក​ ភុង​ក្វាង​អ្វាញ (Phung Quang Oanh) ​។​

ឈើ​ដើម​ល្វា​ជា​វត្ថុធាតុ​សម្រាប់​ធ្វើ​អាយ៉ង​ទឹក​។

 ឧបករណ៍​បង្កើត​​អាយ៉ង​ទឹក ​របស់​សិប្បករ​ភុង​ក្វាង​អ្វាញ (Phung Quang Oanh) ​។​

 ថ្វី​ដៃ​ដ៏​ប៉ិន​ប្រសប់​ឆ្លាក់​​ស្នាម​លម្អិត​ នៅ​លើ​ផលិត​ផល​អាយ៉ង​ទឹក​។​

 លោក​តា​អ្វាញ (Oanh) ​ ផ្ចិត​ផ្ចង់​ឆ្លាក់​បង្កើត​​ស្នាម​​លម្អិត​លើ​​អាយ៉ង​ទឹក​។

 អាថ៌កំបាំង​នៃ​ការ​បង្កើតរូប​រាង​​អាយ៉ង​ទឹក​ តាម​លោក​តាអ្វាញ (Oanh) ​ត្រូវ​មាន​លក្ខណៈ​កំប្លុក​កំប្លែង​បន្តិច​
ដើម្បី​បង្កើត​សំណើច​ ទាក់ទាញ​អ្នក​ទស្សនា
​។​


 ដំណាក់​កាល​លាប​ពណ៌​ តុបតែង​​ផលិតផល​អាយ៉ង​ទឹក ដែល​បាន​ធ្វើ​សម្រេច​​។​


 ផលិតផលអាយ៉ង​ទឹក​​មួយ​ចំនួន​​ បាន​ដាក់​តម្កល់​នៅ​ទីកន្លែង​ធ្វើការ​របស់​លោកតាអ្វាញ ​(Oanh)។​

 លោកតា​អ្វាញ​ (Oanh)​ និង​ផលិតផល​អាយ៉ងទឹក​ដ៏ប្រណិតរបស់​ខ្លួន​។

ធ្លាប់​តាម​រៀន​វគ្គ​ចម្លាក់​ (​សាលាឧត្តមសិក្សា​​តន្រ្តី​វិចិត្រសិល្បៈ​នៅ​ហាណូយ​) លោកតា​ភុង​ក្វាង​អ្វាញ​ (Phung Quang Oanh) ពេល​នៅ​តែង​មាន​ឱកាស​​បាន​ទៅ​​ទស្សនា​ពិធី​បុណ្យ​ប្រជា​ប្រិយ​ ជា​ពិសេស​ តាម​មូលដ្ឋាន​ដែល​​មាន​រៀប​ចំ​កម្មវិធី​សម្តែងល្ខោន​អាយ៉ង​ទឹក​។ បញ្ចប់​ការ​សិក្សា​ លោក​ដើ​រតាម​អ្នក​ឯកទេស​​មួយ​ចំនួន​ ដែល​ជំនាញ​ស្រាវ​ជ្រាវ​អំពី​ល្ខោនអាយ៉ង​ទឹក ការ​សម្តែង​ល្ខោនអាយ៉ង​ទឹក​ ដើម្បី​ស្វែង​យល់​ស៊ី​ជម្រៅ​ថែម​​ទៀត​​។ មក​ដល់​ឆ្នាំ​១៩៩៤ លោក​បើក​រោង​ផលិត​​អាយ៉ង​ទឹក​នៅ​ស្រុក​កំណើត​ ​ ​​លោក​ជា​អ្នក​បង្កើត​តួ​អង្គ​ល្ខោនអាយ៉ង​ទឹក​ដោយ​ផ្ទាល់​ដៃ​។
 
ដោយសារ​រៀន​វគ្គ​ចម្លាក់​ ទើប​លោក​តា​មាន​ទេព​កោសល្យ​​​ក្នុង​ការ​ផលិត​ចេញ​​អាយ៉ង​ទឹក​។​ ប៉ុន្តែ​តាម​លោកតា​​អ្វាញ​ (Oanh) ដើម្បី​អាច​បញ្ចូល​លក្ខ​ណៈ​វប្បធម៌​ប្រជាប្រិយ​​ចូល​ទៅ​ល្ខោនអាយ៉ង​ សិប្បករ​ត្រូវ​យល់ច្បាស់​អំពី​វប្បធម៌​ជនជាតិ​ ពីព្រោះ​វា​បង្ហាញពី​លក្ខណៈ​​វប្បធម៌​ប្រជាប្រិយ​​​ជនជាតិ​ ទើប​អាច​បញ្ចូល​ព្រលឹង​ទៅលើ​ល្ខោនអាយ៉ងទឹកនីមួយៗ​​បាន​។​
 
​វត្ថុ​ធាតុ​ច្នៃ​ប្រឌិត​​ គឺ​ឈើ​ដើម​ល្វា​ សិប្បករ​​ចាប់​ផ្តើ​ម​គូរ​ទម្រង់​តួអង្គ​ដោយ​ប្រើ​ពន្លាក ដាប់​ បង្កើត​រូបរាង​ស្នាម​លម្អិតលើ​​​អាយ៉ង​ទឹក ​ឲ្យ​សម​ស្រប់ វិចិត្រ​ប្រណិត​ និង​មាន​ភាព​កំប្លុក​កំប្លែង​។ អាថ៌កំបាំង​បង្កើត​រូបរាង​​អាយ៉ង​ តាម​លោក​តាអ្វាញ​ (Oanh) តួ​អង្គ​ដទៃ​ដែល​​បាន​បង្កើត​​រូបរាង ​ត្រូវ​មាន​លក្ខណៈកំប្លុកកំប្លែង​បន្តិច​ ដើម្បី​បង្កើត​​សំណើច​ទាក់ទាញ​អ្នក​ទស្សនា​។​
 
តាមលោក​​ថៃ​ងុក​ហាយ (Thai Ngoc Hai) ​ប្រធា​ន​ក្រុម​សម្តែងល្ខោន​អាយ៉ង​ទឹក​ នាគ​ភាគ​ខាង​ត្បូង​ (ទីក្រុង​ហូជីមិញ​)មាន​ប្រសាសន៍ថា៖​ “ក្រុម​បាន​សហការ​ជាមួយ​សិប្បករ​​ ភុង​ក្វាង​អ្វាញ ​(Phung Quang Oanh) រាប់​សិប​ឆ្នាំ​ហើយ​។ ផលិតផល​​អាយ៉ង​ទឹក​​ធ្វើ​ឡើង​ដោយ​លោកតា​អ្វាញ​ (Oanh) តែង​បាន​ធានា​គុណ​ភាព​ រួម​​ផ្សំ​​​រូបរាង​អាយ៉ង​និង​ថ្នាំ​ពណ៌សមស្រប់​​ សម្រប់​​នឹង​តម្រូវ​ការ​សម្តែង​របស់​ក្រុម​”។​



 តួអង្គ​ក្នុង​រឿង​“របាំហង្ស​” សម្តែង​ល្ខោន​អាយ៉ង​ទឹក​ ។​

 តួអង្គ​ក្នុង​រឿង ​“ស្គរ​បុណ្យ​”​ សម្តែង​ល្ខោនអាយ៉ង​ទឹក។​

 តួអង្គ​ក្នុង​រឿង​ “មាន​សក្តិយស​ ត្រឡប់​មក​គោរព​ដូន​តា​​​” សម្តែង​ដោយ​ល្ខោនអាយ៉ង​ទឹក។​

 តួអង្គ​ក្នុង​រឿង “ទេពធីតា​ទាំង​​ប្រាំបី” សម្តែង​ដោយល្ខោន​អាយ៉ង​ទឹក។

 ឈុត​“ចែវ​ទូក​”សម្តែងដោយល្ខោន​អាយ៉ង​ទឹក​។

 តួអង្គ​ក្នុងរឿង “​បុរស​កង្កែប​” សម្តែង​ដោយ​ល្ខោនអាយ៉ង​ទឹក​។​

 ផលិត​ផល​​ក្បាល​នាគ​ទើបនឹង​​ធ្វើ​សម្រេច​ របស់​លោក​តា​អ្វាញ (Oanh)​។​

 អាយ៉ង​ទឹក​របស់​សិប្បករ​អ្វាញ​ (Oanh)​ សម្រេច​ភាព​ប្រណិត​ តុល្យភាព​ សមស្រប​នឹង​តម្រូវ​ការ​របស់​អង្គភាព​សម្តែង។​

ជាង​២៣ឆ្នាំ​ ផ្សារភ្ជាប់នឹង​មុខ​របរ​ សិប្បករ ​ភុង​ក្វាង​អ្វាញ​ (Phung Quang Oanh) សព្វថ្ងៃ​លោក​តា​បាន​ចាត់ទុក​ជា​មនុស្ស​កម្រម្នាក់​​នៅ​សាយ​ហ្គន​ ប្រកប​មុខ​របរ​ច្នៃ​​​អាយ៉ង​ទឹក​។ សព្វថ្ងៃ​លោកតា​​មាន​ផែន​ការ​ទៅ​អនាគត​ជិត​នេះ ​នឹង​កសាង​ទីកន្លែង​មួយ​សម្រាប់​​ច្នៃ​​ផលិត​ និង​សម្តែង​ល្ខោនអាយ៉ង​ទឹក​ ដើម្បី​មហាជន​ភ្ញៀវទេសចរណ៍​​ អាចស្វែង​យល់​​ទស្សនា​ លោកតា​អ្វាញ ​(​Oanh) សម្តែងល្ខោនអាយ៉ង​ទឹក​ដោយ​ផ្ទាល់​ភ្នែក​។ ពីព្រោះ​លោក​តា​មាន​បំណង​ចង់​ឧទ្ទេសនាម​​ ទៅ​ដល់​មនុស្ស​គ្រប់គ្នា​ រួម​ដៃ​លើក​កម្ពស់​ អភិរក្ស​លក្ខណៈ​វប្ប​ធម៌​​​ពិសេស​របស់​ជនជាតិ​៕​

សម្តែ​ង​ល្ខោនអាយ៉ង​ទឹក​ ជា​ប្រភេទ​សិល្បៈ​ប្រជាប្រិយ​​លើ​ឆាក​​ពិសេស​របស់​ជនជាតិ​វៀតណាម​ មាន​វត្ត​មាន​នៅ​វាល​ទំនាប​​ភាពខាងជើង​ ចាប់ពី​សតវត្សរ៍​ទី​១១ ហើយ​​បាន​ចាត់ទុក​ជា​លក្ខណៈ​វប្បធម៌​អរូបី​​វិសេស​។ ប្រភេទ​រូបភាពនេះ សម្តែង​ល្ខោនដោយ​វិធី​ប្រើ​អាយ៉ង​ជា​តួ​សម្តែង​ នៅ​លើ​មុខ​ទឹក​ តែង​បាន​សម្តែង​នៅ​ក្នុង​ឱកាស​​បុណ្យ​ភូមិ​ ថ្ងៃ​​មង្គល​ ថ្ងៃចូល​ឆ្នាំ​​។ សម្តែង​​ល្ខោនអាយ៉ង​​​មាន​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​ ប៉ុន្តែ​សម្តែង​ល្ខោនអាយ៉ង​​ទឹក​ មាន​តែ​ប្រទេស​វៀតណាម​ទើប​មាន​។ (តាម​ប្រភព Wikipedia)

 

 អត្ថបទ៖ សើន​ងៀ រូបថត៖ ង្វៀន​ឡឹន​

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top