• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

ភាពស្រស់ស្អាតមកពីផ្កាធ្វើពីក្រដាស Flower Farm

Flower Farm គឺជា​ពាណិជ្ជៈសញ្ញា​ចាប់​ផ្តើម​​នូវការធ្វើ​អាជីវកម្ម​ (Startup) វៀតណាមដ៏គំរូ​​ដែល​​​បានបង្ហាញ​ពីសោភណ្ឌភាព​​វប្បធម៌ដ៏ប្រជា​ប្រិយ​វៀតណាម។  Flower Farm បាន​ក្លាយទៅ​ជា​​ក្រុមហ៊ុន​នាំ​ចេញ​​ផ្កា​ធ្វើ​ពី​ក្រដាស​​ទៅ​កាន់​ប្រទេស​មួយ​ចំនួន ដូចជា៖ ប្រទេស​ជប៉ុន ប្រទេស​កូរ៉េខាង​ត្បូង ប្រទេស​សឹង្ហបុរី សហរដ្ឋអាមេរិក ... ប្រកបដោយ​ជោគជ័យ។

នៅ​ផ្សារទំនើប​ធំៗមួយ​ចំនួន នៅ​ប្រទេស​វៀតណាម រូបភាព​ផ្កា​​ធ្វើ​ពីក្រដាសបាន​ជិត​ស្និទ្ធ​នឹង​អ្នក​ទិញ​។ មិន​ត្រឹម​តែ​​ផលិត​​ប្រភេទ​ផ្កា​ជា​ច្រើន​ តែ​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ ផ្កា​ផលិត​ដោយ​ពាណិជ្ជៈសញ្ញា Flower Farm ដ៏ស្រស់​ស្អាតនិង​ផ្ចិតផ្ចង់​ តាំងពី​ស្រទាប់​ផ្កា និងពណ៌ផ្កា ។ ជាពិសេស នា​ពេល​ពិធីបុណ្យ​ធំ​ៗ ខិត​ជិត​មកដល់ ​ផ្កាធ្វើពី​ក្រដាស​របស់​ក្រុមហ៊ុន​​ Flower Farm រាប់​ម៉ឺន​​ប្រភេទ​​​​បាន​បង្ហាញ​ភាព​ស្រស់​ស្អាត និង​ក្លាយទៅ​ជា​កាដូ​​ដែល​មាន​អត្ថន័យ។

ក្រៅពីបណ្តា​ផលិតផល​ដែល​បានដាក់​តាំង​ ក្នុង​បណ្តាទីផ្សារទំនើបធំៗនេះ ក្រុមហ៊ុន Flower Farm នៅតែ​ផលិត​ចេញ​​បណ្តា​ប្រភេទ​ផ្កា​ថ្មី តាម​​ការ​បញ្ជា​ទិញ​របស់​អតិថិជន និង​​ផ្កាបាន​នាំ​ចេញ​​ជា​ទៀង​ទាត់។

ពាណិជ្ជៈសញ្ញា​ ​ Flower Farm បាន​បង្កើត​ដោយ​គំនិត​ផ្តួច​ផ្តើម​នូវ​ការ​ចាប់​ផ្តើម​​ធ្វើអាជីវកម្ម​របស់​ លោក​នាយក ផាម​អាញ់គឿង (Pham Anh Cuong)  ដែល​ធ្លាប់​រៀនសូត្រ​ នៅ​ប្រទេស​ជប៉ុន។ រស់​នៅ​ទីនោះ លោក​គឿង (Cuong) បាន​ចូលចិត្ត​​ផ្កាធ្វើពីក្រដាស ហើយ​នៅ​ពេលត្រឡប់​ទៅ​ស្រុក​កំណើត​វិញ លោកបាន​ដឹង​ថា វៀតណាម​គឺជា​ទីផ្សារ​​មាន​សក្តានុពល​​​ សិប្បកម្មផលិតផ្កាដោយ​ដៃ​ប៉ិន​ប្រសប់ ដែល​អតិថិជន​ចូលចិត្ត​ខ្លាំង​ណាស់។ ដូច្នេះ​ លោកគឿង (Cuong) សម្រេច​ចិត្ត​វិនិយោគ​​ផលិត​​ផ្កា​ក្រដាស​ ​ដើម​ទុនវិនិយោគចំនួន ១៥០០ លាន​ដុង ប៉ុន្តែ​ជា​ដំបូងលោក​បានទទួល​ការ​បរាជ័យ ។

​មិន​នឿយ​ណាយ​ចិត្ត លោក​​​គឿង (Cuong) បាន​ជិត​​ខិត​ដល់​ទីផ្សារ​វៀតណាម​ តាម​ទិស​ដៅ​​ផ្សេង និង​វិនិយោគ​លើ​​ការងារទីផ្សារ សំដៅ​បើកទូលាយ​ទីផ្សារ។ បន្ទាប់ពីពីរ​ឆ្នាំ ក្រុមហ៊ុន Flower Farm ​បានលក់​ផលិតផល​របស់​គេ ​នៅ​ក្នុង​ប្រព័ន្ធផ្សារ​ទំនើប​ជាច្រើន​​និង​នាំ​ចេញ​ទៅ​កាន់ទីផ្សារ​ជប៉ុន​ ហើយ​ទទួល​ប្រាក់​ចំណូល ៦០ ពាន់​លាន​ដុង​ ក្នុង​មួយ​ឆ្នាំ។


លោកឧបនាយករដ្ឋមន្ត្រី វូឌឺកដាម (Vu Duc Dam) អញ្ជើញមកទស្សនាស្តង់ដាក់តាំងផលិតផលផ្កា
ធ្វើពីក្រដាស របស់ក្រុមហ៊ុន Farm Flower។


ផលិតផលផ្កាធ្វើពីក្រដាសរបស់ក្រុមហ៊ុន Farm Flower បានដាក់តាំង ក្នុងផ្សារណាត់សហគ្រាស
ចាប់ផ្តើមនូវការធ្វើអជីវកម្ម ២០១៧។


វត្ថុធាតុដើមក្រដាសរបស់ក្រុមហ៊ុន Farm Flower មានគុណភាពល្អនិងបាននាំចូលពីប្រទេសអ៊ីតាលី។

ផលិតផលផ្កា peach  ជិតបានធ្វើឲ្យសុក្រិត។

កម្មករធ្វើការនៅក្រុមហ៊ុន Farm Flower ជាយុវជនវ័យក្មេង
ដែលកំពុងព្យាយាមផលិតផ្កាធ្វើពីក្រដាស។


គំរូផ្កាកុលាបពណ៌ផ្កាឈូកដែលធ្វើពីក្រដាស បានផលិតដូចផ្កាកុលាបវៀតណាម។

ផលិតផលផ្កាមួយចំនួន ដូចជា៖ ផ្កា peach ផ្កាស្បៃរឿង ផ្កាកុលាប ដែលបានអតិថិជនបញ្ជាទិញ
ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី។


កម្មករធ្វើឲ្យសុក្រិតផលិតផលដែលមានរូបរាងស្អាតនិងសម្បូរ៍បែប។

ស្រទាប់ផ្កា peach ធ្វើពីក្រដាសដ៏ស្អាត ដូចជាផ្កាពិត ដែលបង្ហាញភាពស្រស់ស្អាត ប្រកបដោយវប្បធម៌ប្រពៃណីវៀតណាម។

ដើម្បីធានាបរិមាណកម្មករធ្វើផ្កាក្រដាស លោកគឿង (Cuong) បានបើកថ្នាក់បង្រៀនមុខរបរធ្វើផ្កាក្រដាសនិងក្លឹប​ handmade ដើម្បីទាក់ទាញនិសិត្សចូលរួម។ មិនត្រឹមតែបង្រៀនមុខរបរ បណ្តុះបណ្តាលពលករ តែប៉ុណ្ណោះ លោក​បានផ្តល់ការរំជួលចិត្តស្តីពីសិល្បៈធ្វើផ្កាក្រដាសដែលបង្ហាញសោភណ្ឌភាពវប្បធម៌របស់ប្រជាជនវៀតណាម។ ក្រុម​ហ៊ុន Farm Flower បានបង្កើតទំនាក់ទំនងតាមទម្រង់រូបភាព៖ កម្មករ ផ្សារទំនើប អតិថិជន។

ក្រុមហ៊ុន Farm Flower មានការវត្តមាននៅផ្សារណាត់ធំៗ ក្នុងស្រុកនិងអន្តរជាតិ អតិថិជនមកពីប្រទេស ជប៉ុន ប្រទេសកូរេខាងត្បូង ប្រទេសសឹង្ហបុរី សហរដ្ឋអាមេរិកកាន់តែបង្កើន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Farm Flower បានអនុវត្តន៍គម្រោងការអំពីប្រព័ន្ធជីវសាស្ត្រកសិកម្ម តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិច ចាប់ពីផ្កាស្រស់​ ផ្កាធ្វើពីក្រដាស ផ្កាធ្វើពីសូត្រ បង្កើតឡើងសហគមន៍ Flower Farm  online  ដែលទាក់ទាញការបញ្ជាទិញចំនួន ២៥.០០០០ លើក ប្រកបដោយជោគជ័យ តាមរយៈគេហទំព័រ និងកម្មវិធីដែលដំឡើងសំរាប់ទូរស័ព្ទ។

នាសព្វថ្ងៃនេះ ក្រុមហ៊ុនបានទាក់ទាញពលករនៅទូទាំងប្រទេសបានចុះបញ្ជីឈ្មោះជាសមាជិកចំនួន ១០.០០០ នាក់។ ផលិតផលផ្កាធ្វើពីក្រដាសរបស់ក្រុមហ៊ុន Flower Farm បានដាក់តាំង ក្នុងវេទិកាចាប់ផ្កើតនូវការធ្វើអាជីវកម្ម APEC ។

រោងជាងជាច្រើន ស្ថិតនៅរដ្ឋធានីហាណូយ (Ha Noi) ខេត្តហាទិញ (Ha Tinh) ខេត្តដាណាំង (Da Nang) ទីក្រុងហូជីមិញ (Ho Chi Minh) ក្រុមហ៊ុន Flower Farm បានបង្កើតការងារជាច្រើនសំរាប់យុវវ័យ ដែលមាន​ចំណង់​ចំណូល​ចិត្តធ្វើផ្កាក្រដាស យុវវ័យចង់បង្ហាញសោភណ្ឌភាពវប្បធម៌របស់ផ្កាស្រស់វៀតណាមបញ្ចូលក្នុងផ្កាធ្វើពីក្រដាស ប្រកបដោយចាប់ចិត្ត។ ឈ្មោះកន្ត្រកផ្កាបានដាក់តាមប្រធានបទ ឬតាមព្រឹត្តិការណ៍ដែលអតិថិជនអន្តរជាតិចូលចិត្ត។

មកទស្សនារោងជាងរបស់ក្រុមហ៊ុន Flower Farm នៅរដ្ឋធានីហាណូយ យើងខ្ញុំបានទាក់ទាញដោយបណ្តាប្រភេទផ្កាស្រស់ស្អាត។ កម្មករនៅទីនេះមានដៃប៉ិនប្រសប់ដែលធ្វើស្រទាប់ផ្កាដ៏ស្មើៗ គ្នា។ ថែមទាំង នៅពេលណាមានការបញ្ជាទិញ កម្មករធ្វើការទាំងថ្ងៃទាំងយប់ សំដៅផលិតផ្កាឲ្យទាន់ពេលវេលា។  កម្មករធ្វើការដោយស្មោះត្រង់អស់​ពីចិត្ត ដូច្នេះក្រុមហ៊ុន Flower Farm បានមានអតិថិជននិងសហគ្រាសចំនួន ២៤០០០ អង្គភាព និងបាននាំចេញទៅកាន់ ៤ ប្រទេស ៖ សហរដ្ឋអាមេរិក ប្រទេសជប៉ុន ប្រទេសសិង្ហបុរី ក្រុមហ៊ុន  Flower Farm ក៏ជាប់ឈ្មោះ​ក្នុងបញ្ជីឈ្មោះ គម្រោងចាប់ផ្តើមការធ្វើអាជីវកម្មដ៏ឆ្នើមដែលបានចូលរួម ក្នុងវេទិកា APEC ចាប់ផ្តើមនូវការ​ធ្វើអាជីវកម្ម Startup វៀតណាមដ៏គំរូ ដែលរៀបចំដោយកាសែត VnExpress./.

ផលិតផលផ្កាធ្វើពីក្រដាសមួយចំនួនរបស់ក្រុមហ៊ុន Farm Flower  ផលិត៖


















អត្ថបទ៖ ប៊ិញវ៉ឹន រូបថត៖ ថាញយ៉ាង


HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top