• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

ភាពវិសេសនៃរូបសំណាកបញ្ចូលព្រលឹង

ភូមិបាវ​ហ្វា ឃុំដុងមិញ ស្រុក (ហាយផុង)ជា​កន្លែង​​ល្បី​ឈ្មោះ​ដោយ​​ប្រកប​​មុខ​​របរ​​សាង​​រូប​សំ​ណាក ពី​ឈើជាង​៥០០​ឆ្នាំ​មក​ហើយ ជាពិសេស ថ្មី​ៗ​នេះមាន​​មុខរបរ​​សាងរូប​​សំណាក​​បញ្ចូល​ព្រ​​លឹ​ង។ លោក​តា ឌូវ៉ាន់​បឿង សព្វ​ថ្ងៃជាមនុស្ស​​ម្នាក់ក្នុង​​ចំណោម​​មនុស្ស​តិច​នៅ​ក្នុង​​ភូមិ ដែល​មាន​​​ជំនាញ​ខាង​សាង​រូ​បសំណាក​​បញ្ចូល​ព្រលឹង​ពិសេស ដែល​មានមួយ​តែ​គ្មាន​ពីរ​នេះ។ រូប​​សំ​ណាក​ ដែល​​លោកបាន​សាងឡើង​​មិនគ្រាន់​តែ​សុទ្ធ​បេះបិទ​​នឹងរូបភាព​ដើម នៅ​ថែម​​ទាំង​​បន្លេច​ចេញ​​​នូវ​​ភាព​​អង់​អាច របស់​មនុស្ស​ដែល​​បាន​​សាង​ជា​រូប​សំ​​ណាក។

ដោយមាន​ប្រពៃណី​បីជំនាន់ ដែល​ប្រកបមុខ​របរសាង​រូបសំ​ណាក ពី​ឈើនៅភូមិ​បាវហា្វ តាំង​​ពីតូច​​លោក​​តា​ឌូវ៉ាន់​​បឿង បាន​​ឪពុក​បង្រៀន​បច្ចេក​ទេស​សាង​រូបសំណាក​ពី​ឈើ។ នឹក​ឡើង​កាល​ពីជាង​៣០​ឆ្នាំមុន ពេល​លោក​​យាយ​​ខាង​ម្តាយ​​របស់​លោក​បាន​ចែក​ឋាន​ទៅ និង​ត្រូវកា​ររូបសំ​ណាកសម្រាប់​បូជា​មួយ។ ដោយ​​បច្ចេក​ទេស​សាង​​រូប​សំ​ណាក ដែលមានមក​បូកជាមួយ​នឹងទេពកោសល្យ​ខាងវិចិត្រ​សិល្បៈមាន​ពីកំណើត លោក​ចាប់​ផ្តើម​​សាង​​រូបសំណាក​​ដំបូង​បង្អស់​​ក្នុង​ជីវិត ផ្អែក​ទៅលើរូប​ភាព​ចាស់ របស់​​លោក​​យាយ​ខាង​ម្តាយ​​បន្សល់​ទុក​​មក។


លោកតាឌូវ៉ាន់បឿងជ្រើសរើសកំណាត់ឈើដែលសមស្របនឹងការសាងរូបសំណាកបញ្ចូលព្រលឹង។

កំណាត់ឈើបានលោកបឿងគូព្រាងដោយខ្មៅដៃមុនពេលសាងជារូបសំណាក។

ដំណាក់កាលកែស្លាកស្នាមលើផ្ទៃមុខនៃរូបសំណាក។

ស្លាកស្នាមលើផ្ទៃមុខបានលោកកែយ៉ាងហ្មត់ចត់ ដើម្បីរំលេចចេញភាពអង់អាចរបស់មនុស្សបានសាងជារូបសំណាក។

ដំណើរការសាងរូបសំណាកបញ្ចូលព្រលឹងទាកទាញ់អារម្មណ៍របស់កុមារទាំងឡាយ។

រូបសំណាកមួយបានព្រាងតាមរូបភាពដើម។

បាតដៃដ៏ប៉ិនប្រសប់ជាយូរឆ្នាំមកហើយរបស់លោកតាឌូវ៉ាន់បឿង។

រូបសំណាកបានលាបដោយពណ៌ខ្មៅ។

រូបសំណាកបានយកមកប្រៀបធៀបជាមួយនឹងរូបភាពគំរូក្រោយពីសាងរួច។

ដោយឧបករណ៍ ដំបង បន្លាក សាមញ្ញ លោកតាបឿងបង្កើតបានរូបសំណាកបញ្ចូលព្រលឹងយ៉ាងស្អាតនិងដូចបេះបិទនូវរូបភាពដើម ។

ពេលរូប​សំណាកសាង​បានសម្រេច សមាជិក​ក្នុងគ្រួសារ​លោក​តាបឿង នរណាក៏​ភ្ញាក់​ខ្លួន ដោយ​​សារ​​រូប​សំណាក​​ដែល​​ដូចបេះបិទ​ នឹងរូបភាព​ដើមរ​បស់លោក​យាយខាង​ម្តាយ។ ក្រោយ​មក ប្រ​ជាជន​​នៅក្នុង​​តំបន់​មក​​ពឹង​លោក​សាងរូប​សំណាកជូ​នសាច់ញាតិ​ ដែលបានចែក​ឋានទៅ ហើយ​​របរសាង​​រូបសំ​ណាក​​បញ្ចូល​ព្រលឹង​​ក៏ក្លាយ ជាមុខ​របរអាជីវកម្ម​ចិញ្ចឹមជីវិត​ របស់លោកតានិងគ្រួសារ។

ប្រកបមុខរបរសាង​រូបសំណាកបញ្ចូ​លព្រលឹងជិក៣០ឆ្នាំ លោកតាបឿង​បានសាង​រូបសំណាក​ជាង​៥០០០​រូប​តូច​​ធំគ្រប់​ប្រភេទ។ តាម​លោក​តា ដើម្បីសា​ងបានរូបសំ​ណាកបញ្ចូល​ព្រលឹង​មួយ ទាម​ទារ​​ជាង​ចម្លាក់​​ក្រៅពី​មាន​សមត្ថភាព​សាង និង​ឆ្លាក់ឈើដ៏​ប៉ិន​ប្រសប់ គឺត្រូវមាន​អារម្មណ៍​ស្រមើលស្រ​មៃសម្បូរ​បែប រួម​​នឹង​សមត្ថភាព​​ខាងវិចិត្រ​សិល្បៈល្អ​ទៀត។

បណ្តា​អ្នកមកដាក់កក់​ឲ្យសាងរូបសំណាកបញ្ចូលព្រលឹង របស់លោកឌូវ៉ាន់បឿង ច្រើន​តែ​សាង​រូប​សំ​ណាក​ជូន​​អ្នក​ដែល​​ចែក​ឋាន​ទៅ ដោយមា​នទំហំតូច​ធំទៅតាម​តម្រូវការ​របស់​អតិថិជន។ ដើម្បី​ប្រែ​​ក្លាយ​​ឈើ​​ឥត​វិញ្ញាណ​​មួយ​​កំណាត់​ទៅ ជា​រូបសំណាកដូចនឹង​រូបភាព​ដើម គឺយ៉ាងពិបាក​ណាស់ ធម្មតា​​ដើម្បី​​សាង​​ជារូប​សំណាក​​មួយ លោកតា​ត្រូវបង់ពេលមួយ​សប្តាហ៍ ប៉ុន្តែមាន​​រូប​សំណាក​​ពិបាក​គឺ​ត្រូវ​ធ្វើមួយ​​ខែទើប​បាន​សម្រេច​។

ពេលមានលិខិតកក់ទំ​និញ លោក​ត្រូវអង្គុយសញ្ជឹង​គិតមួយរយៈ ដើម្បីស្វែងរករប្រៀបធ្វើ ពីព្រោះ​​សាង​​រូប​សំណាក​​បញ្ចូល​​ព្រលឹង  ក្រៅពីការ​ទាមទារជាង​ចម្លាក់ប្រែក្លាយ​កំណាត់​ឈើនោះ​ ឲ្យសុទ្ធ​ដូចនឹង​រូបភាព​ដើម គឺវា​​ត្រូវ​មាន​ភាពអង់​​អាច​ជូនអ្នក ដែលបា​នសាងជារូប​សំណាក។

ក្រោយមក គឺការជ្រើសរើសឈើនិងបំបែក​ជាកំណាត់​សម្រាប់សាង​រូបសំណាក។ ឈើ​សម្រាប់​​ឆ្លាក់​​ជារូប​សំណាក​​បញ្ចូល​​ព្រលឹង លោកច្រើនតែ​ជ្រើសរើស​​ឈើខ្នុរ ពីព្រោះ​ប្រភេទ​​ឈើនេះ​មា​ន​ភាព​ស្វិត​​និង​ងាយ​ឆ្លាក់​បំផុ​​ត។ ដំណាក់ការ​ពិបាកបំផុត​ដើម្បីសាងរូប​សំណាកគឺ​ឆ្លាក់ផ្ទៃមុខ​។ នៅដំ​ណាក់កាល​នេះ បើមិន​​ប្រុង​ប្រយត័្ន​​រូបសំ​ណាក​អាច​ខូ​ចទៅ ដោយ​សារតែស្លាក​ស្នាមឆ្លាក់​ធ្ងន់ដៃ​ឬមិន​ត្រឹម​ត្រូវ។

ពេលរូប​សំណាកបាន​ឆ្លាក់ជារូប​ភាព​ហើយ បន្ទាប់ទៀតលោកលាប​និងគូដំឡើង​ពណ៌។ ដំណាក់​​កាល​​នេះ​លោក​ត្រូវ​​លាប​ពណ៌​ជា​ច្រើន​​ស្រទាប់។ ពេលលាប​ពណ៌រួច​ស្រេច លោក​យកទៅហាល រួច​​ខាត់​​ផ្ទៃមុខ​​ឲ្យរ​លោង​​ដោយ​ក្រដាស់​​ខាត់ និងកំចាត់ចោល​នូវកម្ទេច​ឈើ។ ចុង​បញ្ចប់ គឺលោក​លាបបន្ត​​ពណ៌​លឿង​​លើ​រូប​​សំ​ណាក និង​​គូរនូវ​ស្នាម​លម្អិត​ដើម្បីសម្រេច​​នៅរូបសំណាកនេះ៕

ផលិតផលរូបសំណាកបញ្ចូលព្រលឹងជាមួយទំហំនិងពណ៌សម្បុរខុសពីគ្នា៖










អនុវត្ត៖ ថាញយ៉ាង - តឹតសើន

thachdicon

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top