• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

ភាពពិសេសនៃស្នៀតក្បាច់គុនមាន់

ផ្អែក​ទៅលើកាយ​​វិការ​សកម្មភាព​​របស់​សត្វ​មាន់ ក្បាច់​​គុន​​បូរាណ​វៀត​​ណាម​ បង្កើតចេញ​​​ក្បាច់​​គុន​​ល្អៗ​​​ជា​ច្រើន ​បង្ហាញបាន​ស្នៀតវាយ​តប ​ចំ​កន្លែង​​ងាយ​​រង​របួស និង​​ជក់ចិត្ត។
 

សព្វថ្ងៃនេះ​ ក្នុង​ប្រ​ព័ន្ធក្បាច់​គុន​បូរាណ​​វៀត​ណាម នៅ​រក្សាបាន​​​កម្ម​សិទ្ធិ​ក្បាច់​គុន ​ដែល​​មានលក្ខណៈ​ពិសេស​ដូច​ជា​៖​ ក្បាច់​មាន់​ ក្បាច់​ជើង​ (Kim ke)  ក្បាច់មាន់​ប្រើ​ខ្នាយ​ (Kim Ke dao)​...។ល។​
 
ក្បាច់​មាន់​ (ក្បាច់មាន់​ជល់) មាន​​ដំ​ណាលថា ​ដោយ​ង្វៀន​​លឺ (Nguyen Lu) (ជា​ម្នាក់​​ក្នុង​ចំណោមអ្នក​ដឹក​នាំ​កុប្បកម្ម​ក្រោក​ឡើង​ទាំង​​បីនាក់​ ​ នៃ​ក្រុម​ទ័ព​​​តី​សើន (Tay Son) នៅសតវត្សរ៍​ទី​១៧) ​បង្កើតឲ្យ​​ពល​ទាហាន​ហ្វឺក​ហាត់។ ​ក្បាច់​គុន​នេះ ​ផ្អែកទៅ​លើកាយវិការ​​ត្រាប់​តាម​​​បច្ចេកទេស​របស់​​​មាន់​ជល់ ក្នុង​ការ​ប្រកួត បាន​ជ្រើសជា​ក្បាច់​​គុន​​មួយ​​ក្នុង​ចំ​ណោម​ក្បាច់​គុន​ទាំង​​​១០​របស់​សម្ពន្ធ​ភាពក្បាច់​​គុន​បូរាណ​វៀត​ណាម​។
 
បក្ស​​​ក្បាច់​គុន​ ឡឹម​​តឹន​ខាញ ​​(Lam Tan Khanh) - បា​ត្រា (Ba Tra) (Takhado) ក៏មាន​ក្បាច់គុន​ហុង​កេ​ ប៉ុន្ដែ​​កាយ​វិ​ការ​ទាំងអស់​ ស្នៀត​​គុនផ្សេង​គ្នា​ទាំងស្រុង​ ជាមួយស្នៀត​​ក្បាច់​គុន​របស់​​សម្ព​ន្ធ​ភាព​ក្បាច់​គុនបូរាណ​​វៀត​ណាម​។



ដូច្នេះ“ក្បាច់ក្រញាំមាន់” ក្នុងក្បាច់គុនមាន់របស់បក្សតឹនខាញ់ (Tan Khanh) – បាត្រា (Ba Tra)។

ក្បាច់គុន “មាន់ផ្ដើមប្រយុទ្ធ” ផ្អែកទៅលើកាយវិការមាន់កំពុងត្រៀមប្រយុទ្ធ។

ក្បាច់គុន “មាន់ប្រើចំពុះចឹក” ផ្អែកទៅលើកាយវិការមាន់យកចំពុះចឹកពីលើក្បាលមាន់ដៃគូ។

ក្បាច់គុន “មាន់ក្រាប” ផ្អែកទៅលើកាយវិការមាន់សំកាំងស្លាបបន្ទាបខ្លួនចុះទាបផ្ទាល់ដី។

ក្បាច់គុន “មាន់ហោះ” ផ្អែកទៅលើកាយវិការមាន់លោតប្រើជើងទាំងពីរ ដើម្បីវាយប្រហារលើមាន់ដៃគូ។

ក្បាច់គុន “មាន់ឈរជើងម្ខាង” ផ្អែកទៅលើកាយវិការមាន់ឈរនឹងដោយជើងម្ខាង។

ក្បាច់គុន “មាន់ឆាបរង្គើភ្នំ” ផ្អែកទៅលើកាយវិការមាន់យកស្លាបក្រវៀសទទឹង ដែលមានកម្លាំងធ្វើផ្អៀងភ្នំ។

ក្បាច់គុន “មាន់វាយបក” ផ្អែកទៅលើកាយវិការមាន់ប្រើខ្នាយបង្វិលខ្លួនដើម្បីវាយសម្រុកពីលើក្បាល។

ដាវឬកាំបិតមួយគូតំណាងឲ្យក្រចកជើងក្នុងស្នៀត “ក្រញាំមាន់” ផ្អែកទៅលើកាយវិការមាន់បន្ទាបខ្លួនចុះ បញ្ចេញ​ក្រចក​
ជើង​ប្រឆាំងតបទៅលើដៃគូវិញ។


កាំបិតមួយគូតំណាងឲ្យខ្នាយមាន់ស្រួចទាំងពីររបស់មាន់ជល់។

ក្បាច់គុន “មាន់ផ្ដើមប្រយុទ្ធ” ជាមួយដាវមួយគូ ផ្អែកទៅលើកាយវិការមាន់ត្រៀមបម្រុងជល់គ្នា សំកាំងស្លាប​ទាំងពីរដូច​ដាវពីរ​ដើម។

ក្បាច់គុន “មាន់សំកាំងស្លាប” ផ្អែកទៅលើកាយវិការមាន់ជល់កំពុងលាស្លាបទាំងសងខាង។

ក្បាច់គុន “មាន់ពីរផ្តើមប្រយុទ្ធ” ផ្អែកទៅលើកាយវិការមាន់ទាំងពីរចាប់ផ្ដើមជល់គ្នា សម្តែងដោយ​ក្បាលមាន់​ទាំងពីរ​ប្រឈម​សំឡឹង​មើលគ្នា សំកាំងស្លាប។

សិស្សគុណឡេមិញហាយ (Le Hai Minh) (ស្ដាំ) បង្ហាញពីកាយវិការចំពុះមាន់ចឹកពីលើក្បាលដៃគូ ត្រង់ចំណុចងាយរងរបួស។

ជើងមាន់ទាំងពីរសងខាងលោតវាយសម្រុកពីលើខ្នងមាន់ដៃគូ។

ក្បាច់គុន “មាន់បោក" ផ្អែកទៅលើកាយវិការមាន់បោកផ្តួលរលំមាន់ដៃគូ។

សិស្សគណពីរនាក់ ង្វៀនវ៉ាន់ត្រង (Nguyen Van Trong) (ឆ្វេង) និងង្វៀនត្រុងណាម (Nguyen Trung nam) បង្ហាញពីការ​
ប្រយុទ្ធរវាងដាវ​និងកាំបិត ផ្អែកទៅលើកាយវិការក្រចកទាំងពីរ របស់ម្រាមមាន់ក្រញាំទៅលើបំពង់ករមាន់ដៃគូ។


សិស្សគណពីរនាក់ នៃបក្សពីរ តឹងខាញ (Tan khanh) - ស៊ងបាត្រា (song Ba tra) បង្ហាញពីឆាកប្រកួតដាវនិងកំបិត ក្នុង​ស្នៀត ​“មាន់ហោះ” មាន់ទះស្លាបលោតឡើងទៅលើ។

តាមគ្រូ​គុន​ហូ​​តឿង (Ho Tuong) បក្ស​​​គុន​​ឡឹម​តឹន​ខាញ (Lam Tan Khanh) -​ បាត្រា (Ba Tra)។ ​ក្បាច់​គុន​មាន់​​​​​តែង​ប្រ​មូល​ផ្តុំ​​​ច្រើន​បំផុត​ នូវ​​លើ​ស្នៀត​​​ប្រើ​​​ជើង​​ ប្រើ​ដៃ​ ​ចលនា​​​រាង​កាយ​ ​ដូចជា​​ស្នៀត​វាយ​ប្រហារ​ ការ​ពារ គេច របស់​​សត្វមាន់​ក្នុង​សមរភូមិ​ប្រ​យុទ្ធ​​​ជល់គ្នា។ រូប​ភាព​ក្រ​ចក​ក្រ​ញាំមាន់ ក្រញាំ​តាមរយៈ​​ម្រាមដៃ​ (​ហៅ​ថាក្រចក)។ ស្នៀត​​ចឹក​ដោយ​ចំពុះ​​ស្រួច​នៃ​សត្វ​​​​មាន់ ​បង្ហាញតាមរយៈ​​ម្រាម​​ដៃ​ប្រាំ​​ជាកញ្ចុំ វាយប្រហារ​​ទៅ​លើ​ភ្នែក​ដៃគូ​។ ស្នៀត​ទាត់​​ដោយ​ជើង​ម្ខាង​ឬ​​​ជើង​ទាំង​ពីរ ​បង្ហាញពី​ក្បាច់​ទាត់​ជាទេពកោសល្យ​​របស់​​មាន់ ដែល​​កំ​ពុង​ប្រយុទ្ធ​​​ជាមួយ​​​ដៃ​គូ​​ ​ស្នៀត​រង​​បង្ហាញពី​ស្នៀត​​​រង​របស់​​មាន់​​ជល់ ឬ​ស្នៀត​​គេច​បញ្ចៀស​វាស​ មុជក្រាប​ ​ប្រ​ជ្រៀត ​​បង្ហាញពី​​របៀបចលនា​​របស់សត្វ​មាន់ ​ក្នុង​ការប្រ​​ជល់​​មាន់។
 
ក្បាច់​គុន​មាន់​សមស្រប់​ផ្លូវ​ប្រហារនៅ​​​ជិតគ្នា​ ចូលទៅ​ជិ​តវាប្រហារ​ចំ​តែមួយ​​កន្លែង ឬ​​វាយ​ប្រហារ​​ពី​ក្រោម​ឡើង​ទៅ​​​លើ ពីលើក្បាល​​ចុះ​​មក​ក្រោម។​កាយ​វិការ​ ស្នៀត​​គុន​មាន់​​មិន​ត្រឹម​តែវាយ​ចំកន្លែង​សំខាន់​ រហ័ស​រហួន ​ចៃ​ដន្យ​ថែម​ទាំងសម្តែង​ចេញ​ភាព​​​ល្អប្រសើរ​​​ មានចំណាប់អា​រម្មណ៍ទៀត​ផង។ ក្រៅ​ពី​ ​ប្រើ​បន្ថែម​​ដាវ ឬកាំបិត​មួយ​គូ​ តំណាង​ឲ្យ​​ខ្នាយ​ស្រូច​​មួយ​គូ​​យ៉ាង​មុត ​របស់​មាន់​ជល់ បង្កើន​បន្ថែម​កម្លាំងប្រយុទ្ធ​។
 
សិស្ស​​គណ​​ក្នុង​ប្រ​ព័ន្ធ​ក្បាច់​គុន​បូរាណ​​វៀត​ណាម ​ចង់​ហាត់ពត់​ក្បាច់​គុន​មាន់ ស្នៀត​​គុន​មាន់​​ត្រូវ​មានកម្រិត​វិជ្ជា​ ចាប់​​ពី​កម្រិត​មធ្យម (ខ្សែ​ក្រវាត់ពណ៌​ផ្កាឈូក​)ឡើង​ទៅ។ ​ពី​ព្រោះ​នៅ​កម្រិតខ្សែក្រវាត់​​នេះ សិស្ស​​គណ​​​ទើប​ចូល​​ថ្មី​ មាន​សភាព​​រហ័ស​រហូន ​រឹង​មាំ ​ដើម្បី​ហ្វឺក​​ហាត់​​​នូវ​​ស្នៀត​​​គុន​មាន់បាន​ល្អប្រសើរ​​បំ​ផុតបាន​។ ​មាន​​ដូច្នេះ​​ ប្រសិទ្ធភាព​​ដែល​​នាំមក​ឲ្យ​​សិស្សគណ ​​នោះគឺប្រើ​ប្រាស់​ស្នៀត​​គុន​មាន់​ ដើម្បី​​ការ​ពារខ្លួន​ ប្រយុទ្ធ​​ជាក់​ស្ដែង​មាន​​​ប្រ​សិទ្ធិ​ភាព​​ខ្ពស់បំផុត​ មិន​មែន​ជា​កាយ​វិការ​ “រាំក្បាច់គុន” ​នោះទេ៕


អត្ថបទ៖​សើន​ងៀ   រូប​ភាព៖ ​ង្វៀនឡឹន
 


ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top