• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ភាពពិសេសនៃនំហឹរសាយហ្គន

អាហារ​សម្រន់​នៅ​សាយ​ហ្គន​មិន​ខ្វះ​ តែ​នំ​ហឹរ​នៅតែ​ជា​អាហារ​គាប់​ចិត្ត​អតិថិជន​។ ​មិនត្រឹម​តែ​មាន​រស​ជាតិ​​ហឹរ​ និង ស្រួយ​​រលាយ​ ពណ៌​លឿង​ក្រហម​ ពេញ​ក្រ​ឳមមាត់​​​ពេល​ពិសា​ នំ​ហឹរ​នៅ​បាន​ជ្រើស​ធ្វើ​ជា​​អាហារ​សម្រន់​​ ពេល​គ្រួសារ​បើកពិធី​ជប់​លៀង​មិត្ត​ភ័ក្រ​ ពីព្រោះ​ការ​ច្នៃ​​ធ្វើ​ងាយ​​ ហើយ​ជា​​ផលិតផល​​​ជាប់​​ចិត្ត​ដិត​អារម្មណ៍​ចំពោះ​អ្នក​ទស្សនា​។​

 នៅ​តាមផ្លូវ​​កែងក្នុង​​ក្រុង​​សាយ​ហ្គន​ ដូច​ជា​ ត្រឹន​ក្វឹក​ថាវ (Tran Quoc Thao) ផ្សារ​បាជេវ (Ba Chieu) ​​​ជាដើម មិន​ពិបាក​នឹង​ជួប​ប្រទះ​នូវ​រូបភាព​ នៃ​ពូ​មីង​លក់​​​អាហារ​ ដៃ​មួយ​ច្របាច់​​ម្សៅ​ ដៃ​មួយ​ទៀត​លំហែ​បន្តិច​ ក៏​មមាញឹកត្រ​​ឡប់​នំ​ហឹរ​ ឈ្ងុយ​ឆ្ងាញ់​នៅ​​​ក្នុង​ខ្ទះ​ក្តៅ​​គគុក។ ពិសា​នំ​ហឹរ ​អស់​ពីរ​ចានទៀប​ក្នុង​ពេលតែ​មួយ​ ​ ជា​ការធម្មតា​ ចំពោះ​សិស្សានុសិស្ស​ណា​ក៏ដោយ​ បន្ទាប់ពី​សម្រាកម៉ោង​​រៀន​សូត្រ​។​ មិត្ត​​ភ័ក្រ​ពិសា​ផង​ និយាយ​សើច​ក្អាក់ក្អាយ​​មិនចេះ​​ចប់​ ក្បែរ​ស្តង់​ទំនិញ​​អាហារ​សម្រន់​ឈ្ងុយ​​ឆ្ងាញ់​ មិនដឹង​មាន​មក​ពីកាល​ណា​ បាន​ក្លាយ​ជា​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​ក្នុង​ការ​ចង​ចាំ​ នា​សម័យ​នៅជា​សិស្ស​ក្រុង​សាយ​ហ្គន​។
 




គ្រឿង​សំខាន់​ នៃ​អាហារ​សម្រន់​​ដែលបាន​​ចូល​ចិត្ត​នេះ រួម​មាន​ម្សៅ​ដំឡូង​មី​ និង ម្សៅខ្សាយ​។ វគ្គ​ចៃ្ន​​ចម្អិន​ដំបូង​ គឺ​បកសម្បក​ដំឡូង​មី ឬ​ហៅថា​មើម​ដំឡូង​ស្រស់។ ដំឡូង​មី​នឹង​បាន​យកទៅ​​ត្រាំ​ទឹក​​ជម្រះ​ស្អាត​ ​ឈូស​ឲ្យ​មដ្ឋ​យក​ម្សៅ​​។ ម្សៅ​​នោះយកទៅ​លាយ​ជាមួយនឹង​ម្សៅ​សាលី​ ម្សៅ​ម្ទេស​ បន្ថែម​ស្លឹក​ខ្ទឹម​ និង ស្លឹក​ dill ច្របាច់​ស្មើ​ដៃ​ រួច​យកម្សៅ​ទៅ​​ចៀន​នឹង​ខ្ទះ ដែល​មាន​ខ្លាញ់ក្តៅ​ភ្លើង​ឆេះ​ស្មើ​ ដល់ពេល​សម្រង់​​នំ​​​ចេញ​ នំ​មាន​ពណ៌​លឿង​​​ស្រួយ​​ឈ្ងុយ​ឆ្ងាញ់​។

នំហឹរ​​​សាយ​ហ្គន នៅ​បាន​អតិថិជន​បរទេស​ពេញចិត្ត​ ពិសេស​គឺ​សំណាក់​យុវវ័យ​កូរ៉េខាង​ត្បូង​ ជប៉ុន​ជាតិ​​ជាដើម ចូល​​​ចិត្ត​​ពិសោធន៍​​​វប្បធម៌​​អាហារ​វៀតណាម​៕​

 

អនុវត្តន៍​៖ ង្វៀន​ឡឹន​

 


Top