• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

ភាពពិសេសនៃសិល្បៈចម្លាក់លើសក់របស់យុវជនកើតក្នុងទសវត្សរ៏ ៩០

ដោយ​ទេព​កោលសល​និង​ភាព​ប៉ិន​ប្រសប់ ​​ទឹក​មុខ​អ្នក​ល្បី​ឈ្មោះ​ ឬ​រូបភាព​ទេសភាព ដែល​យើង​ធ្លាប់​មើល​ឃើញ​ ​បាន​អ្នក​រចនា​ម៉ូដ​សក់​ ទ្រឿង​ វ៉ាន់តឹន ​(Truong Van Tuan)  សិល្បៈចម្លាក់លើសក់ និង​ក្លាយទៅ​ជា​​ស្នាដៃ​សិល្បៈពិសេស។​

ស្វែងយល់នូវសិល្បៈចម្លាក់លើសក់នៅគេហទំព័រលើបណ្តាញអ៊ីនធើណិត និងរៀនដោយខ្លួនឯង អ្នករចនាម៉ូដសក់ ទ្រឿង វ៉ាន់តឹន (Truong Van Tuan) ចាប់ផ្តើមចាក់សាក់លើសក់ពី ៣ ឆ្នាំមុន។ រហូតដល់ពេលដែលលោក តឹន (Tan) បានឆ្លាក់លើសក់បណ្តាតួអង្គក្នុងភាពយន្តល្បីឈ្មោះ នៅវៀតណាម៖ “អ្នកកាត់ក្តី“ និង“រស់នៅជាមួយម្តាយក្មេក“ នាឆ្នាំ២០១៧ មនុស្សជាច្រើននាក់បានស្គាល់ និងមកហាងកាត់សក់របស់ លោក តឹន (Tan) ។ យូរៗ ការឆ្លាក់សក់បានពេញនិយមសំរាប់យុវជនវៀតណាម ដូច្នេះនាពេលថ្មីមកនេះ ហាងកាក់សក់ជាច្រើនក្នុងរដ្ឋធានីហាណូយបានចាប់ផ្តើមបំរើសេវាកម្មនេះ។

អ្នករចនាម៉ូដសក់ ទ្រឿង វ៉ាន់តឹន (Truong Van Tuan)  បាននិយាយឲ្យដឹងថា៖ មិនមែនរូបភាពណាក៏ឆ្លាក់លើសក់បានទេ។ ជាពិសេស នៅពេលភ្ញៀវចង់ឆ្លាក់រូបភាពរបស់ខ្លួនលើសក់  ឬសាច់ញាតិរបស់គេ ប្រការនេះពិតជាពិបាកណាស់។ ពីព្រោះដើម្បឆ្លាក់រូបភាពលើសក់ អ្នករចនាម៉ូដសក់ត្រូវសង្កេតឃើញនិងស្វែងរកលក្ខណៈពិសេសនៃរូបភាពនេះ ដើម្បីដឹង តើការឆ្លាក់រូបភាពនេះលើសក់នឹងស្អាតទេ?

 


នាឆ្នាំ២០១៥ អ្នករចនាម៉ូដសក់ ទ្រឿង វ៉ាន់តឹន (Truong Van Tuan)  ចាប់ផ្តើមស្វែងយល់
និងបង្កើតរូបភាពនៃសិល្បៈចម្លាក់លើសក់។



ក្នុងដំណើរការឆ្លាក់លើសក់ លោក ទ្រឿង វ៉ាន់តឹន (Truong Van Tuan)  បានគូរព្រេងរូបភាព។


តាម លោក ទ្រឿង វ៉ាន់តឹន (Truong Van Tuan)  ការឆ្លាក់លើសក់ទាមទារជាងកាត់សក់មានចំណេះដឹង
នូវការកាត់សក់និងលទ្ធភាពគូរ។



នាបច្ចុប្បន្ននេះ លោក ទ្រឿង វ៉ាន់តឹន (Truong Van Tuan) បានបង្រៀនសិក្ខាកាមជាច្រើននាក់

 

ចែករំលែកនូវការឆ្លាក់លើសក់ លោក តឹន (Tuan) បានឲ្យដឹងថា ជាមុនបង្អាស់ យើងត្រូវជ្រើសរើសប្រភេទសក់ការឆ្លាក់លើសក់បានសមស្របនឹងអ្នកមានសក់ច្រើន។ បន្ទាប់ពី គូរព្រាងលើសក់ ជាងកាត់សក់ចាប់ផ្តើមកាត់ និងឆ្លាក់លើសក់។ ក្នុងដំណើរការអនុវត្ត ជាងកាត់សក់ត្រូវធ្វើយ៉ាងម៉ត់ចត់ ដើម្បីចៀសវាងឆ្លាក់រូបភាពខុសលើសក់។

តំលៃស្នាដៃចម្លាក់លើសក់ពី ៣០ ដល់ ៤០ ម៉ឺនដុង សំរាប់រូបភាពតូច និង ៥០ ដល់ ៧០ ម៉ឺនដុង សំរាប់រូបភាពធំ។  រូបភាពចម្លាក់លើសក់បានរក្សាទុកក្នុងរយៈពេលប៉ុន្មានថ្ងៃ អាស្រ័យទៅលើខ្នាតរូបភាព។ មានរូបភាពរក្សាទុកពី ២ ដល់ ៣ ថ្ងៃ ប៉ុន្តែមានរូបភាពរក្សាទុកក្នុងរយៈពេល ១០ ថ្ងៃ។

តាមអ្នករចនាម៉ូដសក់ ទ្រឿង វ៉ាន់តឹន (Truong Van Tuan)  ភាពជោគជ័យរបស់លោកបានបង្ហាញដោយបណ្តាស្នាដៃចម្លាក់លើសក់ និងបង្ហោះរូបភាពស្នាដៃនោះលើបញ្តាញសង្គម នឹងទទួលការយកចិត្តទុកដាក់​ពី​សហគមន៍​។ ហេតុនេះ នាបច្ចុប្បន្ននេះ ភ្ញៀវជាច្រើននាក់បានមកហាងកាត់សក់របស់អ្នករចនាម៉ូដសក់ ទ្រឿង វ៉ាន់តឹន (Truong Van Tuan) ដើម្បីចង់មានស្នាដៃសិល្បៈលើសក់ រីឯមនុស្សមួយចំនួនទៀតមានបំណងប្រាថ្នានូវការរៀនសិល្បៈចម្លាក់លើសក់ពី អ្នករចនាម៉ូដសក់ ទ្រឿង វ៉ាន់តឹន (Truong Van Tuan) ។


ស្នាដៃចម្លាក់លើសក់មួយចំនួនរបស់រចនាម៉ូដសក់ ទ្រឿង វ៉ាន់តឹន (Truong Van Tuan)  ៖


















“ចំពោះស្នាដៃចម្លាក់លើសក់និមួយៗ ដែលខ្ញុំបានអនុវត្តន៍ ខ្ញុំសុទ្ធតែបញ្ជូនការជក់ចិត្ត និងបំផុសគំនិតចូលក្នុងស្នាដៃនេះ។ នាបច្ចុប្បន្ននេះ ការឆ្លាក់លើសក់បានយុវជនចូលចិត្តតែប៉ុណ្ណោះ នាពេលថ្មីឆាប់ៗនេះ ខ្ញុំនឹងឆ្លាក់លើសក់បណ្តាស្នាដៃពិសេស ដើម្បីមនុស្សជាច្រើននាក់នឹងស្គាល់សិល្បៈនេះ”./

អត្ថបទ៖ ង៉ឹនហា រូបថត៖ តឹតសើននិងឯកសារ


រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) អតីតកាល និងបច្ចុប្បន្នតាមរយៈអាវផាយ

រដ្ឋធានី ហាណូយ (Ha Noi) ឈានចូលក្នុងរដូវស្លឹកឈើជ្រុះគឺជារយៈពេលដែលស្រស់ស្អាតបំផុតក្នុងឆ្នាំ។ ទេសភាព​រ៉ូមែន​ទិចនៃរដូវស្លឹកឈើជ្រុះដែលគ្របដណ្តប់ដោយពណ៌ស្រស់ៗសម្រាប់ជ្រុងផ្លូវបុរាណនៃរាជធានី...

Top