• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ភាពផ្អែមពីរដូវប្រមូលផ្លែក្រូចគ្មានគ្រាប់

គុណសម្បត្តិ​របស់​ប្រភេទ​ក្រូចគ្មានគ្រាប់​គឺមិនបាន​បំផ្លាញ​ដោយ​​ដង្កូវ មានទឹក​ជា​ច្រើននិង​ភាពជូរ​ល្មម ថែម​ទាំង​​ទន្នផល​ខ្ពស់ផង​ដែរ​ ដូច្នេះគ្រួសារ​កសិករ​ជា​ច្រើន​រស់​នៅ​ស្រុក​ខ័យចូវ (Khoai Chau)  (ខេត្ត​ហ៊ឹងអៀន) (Hung Yen) បាន​ជ្រើស​រើស​ដំណាំ​ប្រភេទ​ក្រូច​នេះ​ ដើម្បី​ដាំ​ដុះ​តាម​បទដ្ឋាន​ VietGap ​ដែល​កំពុង​ទទួលបាន​រដូវកាលប្រមូលផលផ្អែម និង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​កសិកម្ម​ ក្នុងតំបន់។

ជាម្នាក់កសិករ​ក្នុង​ចំណោម​​បណ្តាកសិករ ដែល​ចាប់​ផ្តើម​​​ការ​ដាំដុះ​ប្រភេទ​ក្រូច​​គ្មាន​គ្រាប់ តាំង​ពី​ឆ្នាំ​២០១២​ បងប្រុស ង្វៀន​ហ៊ឹវ​ហា (Nguyen Huu Ha) រស់​​ក្នុងឃុំតឹន​យ៉ឹន (Tan Dan) ស្រុក​ខ័យចូវ (Khoai Chau) ខេត្ត​ហ៊ឹង​អៀន (Hung Yen) បាន​ឲ្យ​ដឹង​ថា៖ ដោយ​ជំនួយ​របស់​មិត្តភក្តិ​ បង​ប្រុស​​ហា (Ha)បាននាំចូល​ក្រូច​ប្រភេទមួយ​ចំនួន​​​ពី​ប្រទេស​អូស្ត្រាលី​និង​ប្រទេស​អាមេរិក​​និង​​ផ្សាំ​មែក​លើ​ដំណាំ​ក្រូច​ថ្លុង។ នៅក្នុង​ឆ្នាំ២០១២ ​បង​ប្រុស​​ហា (Ha) បាន​ផ្សាំ​មែក​លើដំណាំ​ក្រូច​ថ្លុង​ចំនួន ១៧៥ ដើម​ ប៉ុន្តែបង​ហា (Ha) ទើប​ទទួល​ប្រាក់​ចំណូល​ ១៥ លាន​ដុងតែប៉ុណ្ណោះ​ រហូត​ដល់​ដើម​ឆ្នាំ២០១៣ គាត់​បាន​ប្រមូល​ផ្លែ​ក្រូច​ចំនួន ១,៨ តោន​ ​ស្មើនឹង​ ៣០ លាន​ដុង។ ​
 
​ខុស​នឹង​ប្រភេទ​ក្រូច​ធម្មតា​ តាំង​ពី​ពេល​ដាំ​​រហូត​ដល់​រដូវ​ប្រមូល​ផ្លែ​ ចំណាយខណៈពេល ១៥ ខែ​និង​ទទួល​បានចាប់ពី ១០ ដល់ ២០ គីឡូ​ក្រាមតែប៉ុណ្ណោះ​ នាខែ​កក្កដា​និង​ខែ​សីហា រីឯប្រភេទ​ក្រូច​គ្មាន​គ្រាប់​នេះ​វិញ កសិករ​​ចំណាយពេលដាំដុះ​តែ​ពី ៣ ដល់ ៥ ខែ ហើយអាច​​ប្រមូលផ្លែ​​​ពី​ខែកុម្ភៈ​ដល់​ខែ​មិថុនា​ជា​បន្ត​បន្ទាប់។ ​ ​ ជាមួយទឹកដមដ៏ពិសេសនិង​ភាព​ជូរ​ល្មម​​ប្រភេទ​ក្រូច​គ្មាន​គ្រាប់​នេះ​​មិនត្រឹម​តែ​​ប្រើប្រាស់​ដូចជា​​គ្រឿង​ទេសមួយ​ប្រភេទ​តែ​ប៉ុណ្ណោះ​ ទេ​ថែមទាំងធ្វើ​ជា​ទឹក​ជ្រលក់ ទឹក​ក្រូច​ និង​ស្រា​ក្រូច​ផងដែរ។


ពេលដាំដំណាំក្រូចក្នុងចំការក្នុងរយៈពេលពី ២៥ ថ្ងៃ ដល់ ៣០ ថ្ងៃ កសិករនឹងរោយលើគល់ក្រូចនិមួយៗនូវម្សៅសណ្តែតសៀង ដែលអាចជំនួសជីគីមីបាន ដើម្បីបង្កើនលទ្ធភាពប្រឆាំងនឹងដង្កូវ។

ការ​រោយ​ម្សៅ​សណ្តែត​សៀង​​លើ​គល់​ឈើក្រូច​ដែលកសិករ​​ចាត់​ទុក​ដូច​ជា​​ ​"ឲ្យចំណី​សំរាប់ដំណាំ​ក្រូច​”។

ចំពោះដំណាំក្រូចដែលធ្វើដូចជាឈើតាំងលំអ ក្រៅពីការស្រោចទឹកដ៏ស្វ័យប្រវត្តិ…

…កសិករក៏ប្រើប្រាស់បំពង់ស្រោចទឹក ដើម្បីធានាសន្សើមសំរាប់ដំណាំ។


បងប្រុស ង្វៀនហ៊ឹវហា  (Nguyen Huu Ha) បង្កើតទម្រង់ដើមនិងពត់មែកដើមឈើក្រូចតាំងលំអ។

ជ្រុងមួយនៃចំការបណ្តុះដើមក្រូចតាំងលំអរបស់គ្រួសារបងប្រុស ង្វៀនហ៊ឹវហា (Nguyen Huu Ha)រស់នៅ
ឃុំតឹនយ៉ឹន (Tan Dan) ខ័យចូវ (Khoai Chau) ខេត្តហ៊ឹវអៀន (Hung Yen) ។


ជ្រុងមួយនៃកសិដ្ឋានដាំក្រូចគ្មានគ្រាប់របស់បងប្រុស ង្វៀនហ៊ឹវហា (Nguyen Huu Ha)នៅឃុំតឹនយ៉ឹន
(Tan Dan) ខ័យចូវ (Khoai Chau) ខេត្តហ៊ឹវអៀន (Hung Yen) ។


ក្រៅពីយកផ្លែ ពូជក្រូចគ្មានគ្រាប់ក៏បានអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយការអនុវត្តន៍ទម្រង់រូបភាដើមក្រូច
តាំងលំអនិងដំណាំក្រូចក្នុងចំការ។


នៅរដូវក្តៅ ប្រជាជនត្រូវរាយសំណាញ់ នៅខាងលើ ដើម្បីកាត់បន្ថយភាពក្តៅ ធ្វើឲ្យដំណាំត្រជាក់។

ការរីកចំរើនការដាំដុះក្រូចគ្មានគ្រាប់បានបង្កើតការងារសំរាប់ប្រជាជនដែលមានសុខាភាពមិនសូវល្អ
ឆ្លៀតធ្វើពលកម្មមានអាយុពី ៥០ ដល់ ៦០ ឆ្នាំ គេអាចកាត់ស្មៅ បេះផ្លែនិងទទួលប្រាក់ខែ ១៣ ម៉ឺនដុង
ក្នុងមួយថ្ងៃ។

ការ​រីកចំរើន​ការ​ដាំដុះ​ក្រូច​គ្មាន​គ្រាប់​​បាន​បង្កើត​ការ​ងារ​សំរាប់​​ប្រជាជន​ដែល​មាន​សុខាភាព​​មិន​សូវល្អ ឆ្លៀត​ធ្វើពលកម្ម​មាន​អាយុ​ពី​ ៥០ ដល់ ៦០ ឆ្នាំ គេអាច​កាត់ស្មៅ បេះ​ផ្លែ​និង​ទទួល​​ប្រាក់ខែ​ ១៣ ម៉ឺន​ដុង​ក្នុង​មួយ​ថ្ងៃ។
 
មុន​ពេល​ដាំដុះ​ដំណាំ​ក្រូច​គ្មាន​គ្រាប់ កសិករ​​ត្រូវ​ធ្វើ​ដី ដីត្រូវបានធ្វើឲ្យ​ស្ងួត​និង​ផុយ រោយកំបោរ​ម្សៅ ជីក​ប្រឡាយ​ទឹកដើម្បី​​បញ្ចេញ​ទឹក ពីព្រោះ​​ដំណាំផ្លែឈើ​មិនអាច​លិចទឹក​ទេ។ បន្ទាប់មក កសិករនឹង​​ដាំដុះ​ដំណាំនិង​ស្រោចទឹក។ ​ក្នុងរយៈពេលពី ២៥ ដល់ ៣០ ថ្ងៃ កសិករ​នឹង​រោយ​លើ​គល់ដើមក្រូចនូវម្សៅ​សណ្តែតសៀង​​ទំងន់ ១ ក្រាម ព្រមទាំង​ចាក់ជីលាមកសត្វផង​ដែរ។ ទោះ​បី​ដំណាំ​ក្រូច​គ្មាន​គ្រាប់​មិន​សូវ​បាន​បំផ្លាញ​ដោយ​ដង្កូវក៏ដោយ ប៉ុន្តែក្នុង​ដំណើរ​លូត​លាស់របស់​ដំណាំកសិករ​នៅតែ​បង្ការ​​ដង្កូវ​​ប្រភេទ​មួយ​ចំនួន។ ក្នុងរយៈ ២៥ ថ្ងៃ មុនពេល​​ប្រមូល ផល កសិករ​នឹង​បាញ់​ទឹក​ ដើម្បី​លាង​ដំណាំឲ្យ​ស្អាត ថែមទាំង​កាត់​បន្ថយបាក់តេរីនិងសត្វ​ល្អិតដោយ​ប្រព័ន្ធស្រោច​​តាម​តំណក់ផងដែរ។

ដំណាំក្រូច​គ្មាន​គ្រាប់ឲ្យផលសរុបប្រហែល ១០០ គ.ក​ ក្នុង​មួយ​ឆ្នាំ។ នាបច្ចុប្បន្ននេះ ​ក្រូច​គ្មាន​គ្រាប់​​ ដាំដុះនៅ​ស្រុក​ខ័យ​ចូវ (Khoai Chau) ត្រូវបាន​ចែក​ចាយ​​និងលក់​ក្នុង​ប្រព័ន្ធ​ផ្សារទំនើប​សោយបៀន (Soi Bien) (រដ្ឋធានីហាណូយ) (Ha Noi) និងក្រុមហ៊ុន​ទទួល​ខុសត្រូវមាន​កំរិត​ផលិតពាណិជ្ជកម្ម​និង​សេវាកម្មលាន​អាញ (Lien Anh) តំលៃ​ក្រូចគ្មាន​គ្រាប់​នេះ​​​ពី ៥ ម៉ឺន​ ដល់ ៦ ម៉ឺន​ដុងសំរាប់មួយ​គីឡូ​ក្រាប។

ទន្ទឹម​នឹង​ការពិសា​​ក្រូច​គ្មាន​គ្រាប់ ពូជ​ក្រូចនេះ​​ក៏​​អភិវឌ្ឍន៍​​សេដ្ឋកិច្ច ដោយ​សារការ​ដាំ​ដុះ​​ក្នុង​​សួនច្បារ។ នា​សព្វ​ថ្ងៃនេះ ដោយ​តម្រូវការ​បស់​ម្ចាស់​វិឡា​និង​ផ្ទះ​សួន​ច្បារ គ្រួសារ​កសិករ​ដាំ​ដំណាំ​ក្រូចគ្មាន​គ្រាប់​​បាន​ផ្តល់​សេវាកម្មពីដំណាក់កាល​ដាំដំណាំ​រហូតដល់​ដំណាក់​កាល​ថែទាំ នៅនឹងផ្ទះតែម្តង ហើយ​មាន​តំលៃ ២ លាន ដល់ ៦ លាន​ដុង​សំរាប់ដើមតូចមួយ​និង​ ១០ លាន ដល់ ៥០ លាន​សំរាប់​ដើមធំមួយ។

​នា​សព្វថ្ងៃនេះ បងប្រុស ង្វៀន​ហ៊ឹវ​ហា (Nguyen Huu Ha) បាន​សហការ​និង​ណែនាំសមាជិក​នៃ​​សមាគមន៍​ដាំដំណាំ​ក្រូចគ្មាន​គ្រាប់​ចំនួន ៦០ នាក់ ដែល​រស់​​ក្នុង​ស្រុកមួយ​ចំនួន​នៃ​ខេត្ត​ហ៊ឹង​អៀន (Hung Yen) ដូចជា៖ ស្រុក​វ៉ាន​យ៉ាង (Van Giang) ស្រុក​អីន​ធី (An Thi) ស្រុក​គីមដុង (Kim Dong) និង​ខេត្ត​មួយ​ចំនួន​ទៀត​ដូចជា៖ ខេត្ត​ហាយយឿង (Hai Duong) ខេត្ត​ហាណាម (Ha Nam) ខេត្ត​ថាយ​ប៊ិញ (Thai Binh) ខេត្ត​ក្វាង​និញ (Quang Ninh)។

បណ្តា​សមាជិក​ក្នុង​​សមាគមន៍​ដាំ​ដំណាំក្រូចគ្មាន​គ្រាប់នេះ​កំពុង​ធ្វើឲ្យសុក្រិត​បែបបទ​​បង្កើត​សហករណ៍​ភូគ្វី (Phu Quy) ដើម្បី​កសាងពាណិជ្ជៈសញ្ញា​ក្រូច​គ្មាន​គ្រាប់ បើកទូលាយ​ទីផ្សារ​ទូទាំង​ប្រទេស ព្រមទាំង​បង្កើន​​​បរិមាណ​ក្រូ​ច​ដែល​បាន​លក់សំរាប់​គ្រួសារ​កិសករ។


​បណ្តាផ្លែក្រូច​កំពុង​ក្នុង​ដំណើរ​លូត​លាស់ ជិត​ដល់​រដូរ​ប្រមូល​ផល។

ក្រូចគ្មានគ្រាប់ពណ៌លឿងមួយផ្លែជាពូជមួយដែលនាំចូលពីប្រទេសអូស្ត្រាលី នៅពេលធំឡើង
ផ្លែក្រូចធំជាពីដង ប្រៀបនឹងផ្លែក្រូចធម្មតា។


ជាមួយនឹងទឹកដមនិងភាពជូរល្មម ក្រូចគ្មានគ្រាប់មិនត្រឹមតែធ្វើគ្រឿងទេសក្នុងពេលពិសាអាហារបាន ។

ថែមទាំងធ្វើទឹកជ្រលក់ ទឹកក្រូច ស្រាក្រូច…នាសព្វ​ថ្ងៃនេះ ក្រូច​​គ្មានគ្រាប់​បាន​ចែកចាយ​ទៅ​ដល់​អ្នក​ប្រើប្រាស់​ តាមរយៈផ្សារទំនើប​សោយ​បៀន​ (Soi Bien)  (រដ្ឋធានីហាណូយ) (Ha Noi) ក្រុមហ៊ុន​ទទួល​ខុសត្រូវមានកំរិត​ផលិត​ពាណិជ្ជកម្ម​​និងសេវាកម្ម​លានអាញ (Lien Anh) មានតំលៃ​ពី ៥ ម៉ឺន ដល់ ៦ ម៉ឺន​ មួយ​គីឡូ​ក្រាម​។​

អំពី​ការ​ជួយឧបត្ថម្ភ​របស់​ថ្នាក់ដឹកនាំ​នៅ​តំបន់​ក្នុង​ការ​បង្កើត​សហករណ៍​ភូគ្វី (Phu Quy) លោក ង្វៀន​ថាញ់គ្វៀត (Nguyen Thanh Quyet) អនុប្រធាន​ការិយាល័យកសិកម្ម ស្រុក​ខ័យចូវ (Khoai Chau) ខេត្ត​ហ៊ឹង​អៀន (Hung Yen) ​បាន​ឲ្យដឹង​ថា នា​បច្ចុប្បន្ននេះ ស្រុក​បាន​ជួបឧបត្ថម្ភ​បណ្តា​​សមាជិកក្នុង​សមាគមន៍​ដាំ​ដំណាំក្រូច​គ្មានគ្រាប់​​ធ្វើ​ឲ្យសុក្រិតបែបបទច្បាប់ ដើម្បី​​ទទួលបាន​លិខិតចុះបញ្ជី​ធ្វើអាជីវកម្ម។ ព្រមទាំង ស្រុក​ខ័យចូវ (Khoai Chau) សហការជាមួយ​មន្ទីរ​កសិកម្ម​និងអភិវឌ្ឍន៍ជនបទ​ខេត្ត ​ហ៊ឹង​អៀន (Hung Yen) បណ្តុះបណ្តាល​និង​បំប៉ន​ចំណេះដឹង​គ្រប់គ្រង​សហករណ៍។

ទម្រង់រូបភាព​ដាំ​ដំណាំក្រូចគ្មាន​គ្រាប់​បានរួម​ចំណែក​ផ្លាស់ប្តូរ​​ការ​ដាំដុះប្រភេទដំណាំ បង្កើន​ប្រាក់​ចំណូល​និង​កំពុង​ប្រគល់​​រដូវ​ម្រមូលផ្លែ​ផ្អែម​សំរាប់​កសិករ​រស់​ក្នុងភូមិសាស្ត្រ​ស្រុក ខ័យចូវ (Khoai Chau)./.

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ កុង​ដាត


របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top