• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

ភាពផ្លាស់ប្តូរនៅតំបន់ព្រំដែនស៊ីនម៉ឹន (Xin Man)

ជា​ស្រុក​​ព្រំដែន​ ដែល​មាន​​សក្តា​នុភាពសម្បូរ​បែប​ របស់​ខេត្ត​ហាយ៉ាង​  (Ha Giang) ភូមិសាស្រ្ត​​ស្រុក​ស៊ិន​ម៉ឹន​ (Xin Man) ព័ទ្ធ​ជុំវិញដោយ​​ខ្នង​ភ្នំ​ចោត​ខ្ពស់​ ជ្រោះ​ជ្រៅ​ ទើប​គមនាគម​ត្រូវ​កាត់​ផ្តាច់​ ការ​ដោះដូរ​ជាមួយ​តំបន់ជិត​ខាង​ជួប​​​ការ​លំបាក​ខ្លាំង​។ ការ​កសាង​ស្ពាន​កុក​ផាយ (Coc Pai) ​ថ្មី​ ដោយ​ដើមទុនកម្ចី​ពី​ស្ថាបន​សហប្រតិបត្តិការ​អន្តរជាតិ​​ជប៉ុន​(JICA)  និង​ទុន​បដិការរបស់​មូលនីធិ​រដ្ឋាភិបាល​វៀតណាម​ មិនត្រឹមតែ​​ជួយ​​ដោះ​ស្រាយ​​ចរាចរណ៍​ទាំង​​ស្រុង​​ទេ​ នៅទាំង​​ជួយ​​ជម្រុញ​​ការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច-​​​សង្គម​​ឲ្យ​​មូលដ្ឋាន​​។​

ក្តីសប្បាយនៅព្រំដែន

ស៊ីនម៉ឹន (Xin Man) ជាស្រុកព្រំដែន​របស់ខេត្ត​ហាយ៉ាង (Ha Giang) ខាងជើងជាប់​ជាមួយ​ប្រទេស​ចិន មាន​ប្រជា​ជន​ជាង​៥៨.០០០នាក់ ចំណុះនៃ​១៦ជន​ជាតិភាគតិច​ ក្នុ​ងនោះភាគ​ច្រើន គឺជន​ជាតិ​ណុង (Nung) ស្រូប​យក​៤៣% ជន​ជាតិ​ម៉ុង (Mong) ស្រូបយក​២៣% នៅមក​គឺជនជាតិ​ភាគ​តិចផ្សេងៗ​ដូច​ជា៖​ យ៉ាវ (Dao) តៃ (Tay)  ឡាជី (La Chi) គិញ (Kinh) ...។ល។​

កាលពី​មុន ដើម្បីតភ្ជាប់ជាមួយខេត្តក្រុង​ហាយ៉ាង​ (Ha Giang) ឬស្រុក​នៅជិកខាង​ ប្រជាជន​ស៊ិនម៉ឹន​ (Xin Man) ត្រូវ​ធ្វើដំណើរ​ឆ្លង​ទន្លេចាយ​ (Chay) ដោយ​ស្ពានយោល​ចាស់ ផ្ទុកទម្ងន់​ខ្នាតតូច​និង​ខ្សោយ។ យាន​យន្ត រត់​ឆ្លង​ស្ពាន​តែងរង្គើនិង​យោលខ្លាំង​។ បើលក្ខណៈធា​តុអាកាស​ មាន​ភ្លៀវខ្យល់​ធំ គឺការ​ធ្វើដំណើរ​ទៅមក​ឆ្លង​កាត់​ស្ពាន​យោល​ចាស់​ ជួបការ​លំបាក់​យ៉ាង​ខ្លាំង​។

ដើម្បី​កែលម្អសុវត្ថិភាព​ចរាចរណ៍ និ​ងលើកក​ម្ពស់ជីវ​ភាពរស់នៅជូន​ប្រជាជន​ក្នុង​ស្រុក ក្រសួង​​គមនាគម​និងដឹកជញ្ជូន​ បាន​សម្រេ​ច​ចិត្ត​​វិនិយោគ​​កសា​ង​​ស្ពាន​​​កុក​​ផាយ​ (C​oc P​ai) ​ដោយ​​​ថវិកា​​សរុប​​ជាង​​១៥០​ពាន់​លាន​​ដុង​​។

ស្ពានកុក​ផាយ​ (Coc Pai)  បានបើកការដ្ឋាន​សាងសង់​នៅថ្ងៃទី​២៦ ខែមករា​ ឆ្នាំ​២០១៥ មាន​ចម្ងាយ​ពីស្ពាន​យោល​ចាស់ ប្រហែ​ល៦០​ម៉ែត្រ ទៅទិ​សដើមប្រភ​ពទឹក​ជ្រោះ។​ ក្រោយ​២០ខែក​សាង ស្ពាន​បាន​សម្ពោធ​ឆ្លងនិង​បើកឲ្យ​ដំណើរ​ការ​នៅដើ​ម​ខែវិច្ឆិកា​ឆ្នាំ២០១៦។ ស្ពានកុក​ផាយ(Coc Pai) ថ្មី មិនត្រឹម​តែតភ្ជាប់​ចរាចរណ៍​ទៅម​ក រវាង​ស្រុកស៊ីន​ម៉ឹន (Xin Man) និងមូលដ្ឋាន​ជិតខាងនានា​ទេ នៅទាំង​បើកចេញ​ឱកាស​អភិវឌ្ឍន៍​សេដ្ឋកិច្ច វប្បធម៌​ សង្គម​ ជូនមូ​លដ្ឋាន។​ ចាប់ពីថ្ងៃនេះ​ទៅ ផលិត​ផលក​សិកម្ម សេ​វាកម្មទេសចរណ៍​ របស់​បងប្អូន​ជន​ជាតិ​ស៊ិន​ម៉ឹន​ (Xin Man) នឹងមានឱកាស​ឆ្ពោះទៅរ​កភាព​រីកច​ម្រើន។​

បងលី​វ៉ាន់​ហាវ (Ly Van Hao) អ្នកភូមិ​ជុងចាយ​ (Chung Trai) នៅចម្ងាយ​ពីទីរួម​ស្រុកកុក​ផាយ (Coc Pai) ៥គីឡូ​ម៉ែត្រ​ឲ្យដឹ​ង​ថា រៀង​រាល់សប្តាហ៍អ្ន​កស្រុកតែ​ងតែស្ពាយ​រែក ពោត​ ស្រូវ ទៅកា​ន់ផ្សារព្រំ​ដែនដើម្បី​លក់។ “ផ្សារ​នៅឆ្ងាយ​ពីស្រុក៤៥​គីឡូម៉ែត្រ​។ មុ​ននេះ ចង់​ទៅផ្សារត្រូវដើរ​កាត់ស្ពា​នយោល ដែលចា​ប់ឆ្លង​ទន្លេ នៅក្បែ​រទី​រួម​ស្រុក​។ ប៉ុន្តែ​ស្ពានងាយខូច​ណាស់​ ពេល​ខូចម្តងៗ អ្នក​ស្រុកត្រូ​វធ្វើ​ដំណើរ​វៀង​ទៅឆ្លង​ស្ពាន​យោល នៅក្បែរ​ស្រុក​ផ្សេង​ ឆ្ងាយជាង​រាប់សិបគី​ឡូម៉ែត្រ​។ ឥឡូវមានស្ពាន​ថ្មីហើយ បងប្អូន​យើងខ្ញុំ ទៅផ្សារ​ឆាប់​ជាង​” បង​លីវ៉ាន់​ហាវ(Ly Van Hao) រីករាយ​និយាយ​។


លោក Fujita Yasuo  ប្រធានតំណាងស្ថាបនសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)  នៅប្រចាំវៀតណាម រួមជាមួយប្អូនៗសិស្សានុសិស្សជនជាតិស៊ិនម៉ឹន(Xin Man) ចូលរួមពិធីប្រឡងគូររូបគំនូរ “ការផ្លាស់ប្តូរលើស្រុកកំណើតប្អូន”។

សិល្បការិនី ឡានផឿង (Lan Phuong) ទូតសុឆន្ទៈនៃស្ថាបនសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅវៀតណាម មក​សួរសុខ​ទុក្ខ
ប្អូនៗ​និងបងប្អូនជនជាតិម៉ុង (Mong) នៅភូមិចុងត្រាយ (Chung Trai)ទីរួមស្រុកកុកផាយ (Coc Pai)ស្រុក​ស៊ិនម៉ឹន (Xin​Man) ក្នុង​ឱកាស
សម្ពោធឆ្លង​និងបើកទីកន្លែងទេសចរណ៍ស្ពានកុកផាយ (Coc Pai) ។


រូបគំនូរគូរពីស្ពានកុកផាយ (Coc Pai)  បំណងប្រាថ្នាការផ្លាស់ប្តូរស្រុកកំណើតរបស់ប្អូនៗ​នៅសាលាអន្តេវាសិក
ស្រុកស៊ិម៉ឹន (Xin Man) ។


ពិធីតាំងបង្ហាញរូបគំនូរមួយ ដោយសិស្សានុសិស្សជនជាតិទាំងឡាយនៅស្រុកស៊ិនម៉ឹន (Xin Man)  គូរនា​ឱកាស​
ថ្ងៃបុណ្យសម្ពោធឆ្លងស្ពានកុកផាយ (Coc Pai) បានរៀបចំនៅត្រង់ទីលានសាលាអន្តេវាសិកស្រុក។


លោក Fujita Yasuo  ប្រធានតំណាងស្ថាបនសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅវៀតណាម និង​លោក​ហ្វាង​ញីសើន
(Hoang​ Nhi Son) ប្រធានគណៈកម្មការប្រជាជន ស្រុកស៊ិនម៉ឹន (Xin Man)  ប្រគល់​រង្វាន់​ជូនប្អូនៗសិស្សសាលា
ដែលដណ្តើមបានរង្វាន់ក្នុងពិធីប្រឡងគូររូបគំនូរ “ការផ្លាស់ប្តូរលើស្រុកកំណើតប្អូន”។

រីឯបង​ស្រីណុងធីវ៉ា (Nong Thi Va) គ្រូ​បង្រៀន​សាលាបឋមសិក្សា នៅឃុំធែនផាង (Then Phang) នៅថ្ងៃភ្លៀង​ធំ ដីបាក់​ បងស្រី​និងសហការី​ធ្វើដំណើរ​ឆ្លង​ស្ពានយោលយ៉ាង​គ្រោះថ្នាក់​ ឬត្រូ​វកក់​ស្ទះ ដោយ​សារ​ចំនួន​អ្នក​ដំណើរ​ច្រើន​ពេក​។ បង​ស្រី វ៉ា ​និយាយថា​៖ “​មានស្ពាន​កុកផា​យ (​Coc ​Pai) ប​ង​ប្អូន​យើង​ខ្ញុំមាន​អារម្មណ៍​សប្បាយ​ពន់​ពេក​ក្រៃ។​ ខ្ញុំ​ក៏លែងព្រួយ​បារម្ភលើកា​រធ្វើដំណើរ​ទៅមក ពេល​ស្ពានយោល​ខូចឬពេល​ភ្លៀង​ធំ ដើម្បី​ទៅកាន់​ថ្នាក់​បង្រៀន​ជាមួយ​កូនសិស្ស​របស់​ខ្លួន”​។

កុក​ផាយ (Coc Pai) ស្ពានផ្លាស់ប្តូរតំបន់ភ្នំស៊ិនម៉ឹន (Xin Man)

ស្ថិត​នៅទីតាំងព្រៃភ្នំ​មនោរម្យ​របស់ស្រុក​ស៊ិន​ម៉ឹន (Xin Man)  ស្ពានកុកផាយ (Coc Pai) គឺមួយ​ក្នុងចំណោម​ស្ពាន​ចំណុះបរិវេណ​គម្រោង​ការកម្ចី​ទុន​នៃវិស័យ​គមនាគម​ដំណាក់កាល​ទី២ ដោយ​ដើមទុន​កម្ចីពី​ស្ថាបន​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន និងដើ​មទុន​បដិការនៃ​មូលនីធិរដ្ឋាភិបា​លវៀតណាម​។ ស្ពានមាន​ទទឹង​ប្រវែង​៩ម៉ែត្រ​ បណ្តោយ​ប្រវែង៨​៣២,៧៧ម៉ែត្រ រួមមាន​៣៣៧,២៨​ម៉ែត្រនៃស្ពាន​ជាមួយ១១កង់​តគ្នា ក្នុង​នោះ៥​កង់​ជាផ្លូវតភ្ជាប់​ក្បាល​ស្ពាន​មានប្រវែង​៤៩៥,៤៩ម៉ែត្រ ពិសេសសំណង់មាន​បង្គោល​ទ្រ P5 និង  P6 ​កម្ពស់​៦០ម៉ែត្រ។​

 


តំណាងស្ថាបនសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រសួងគមនាគមនិងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំខេត្តហាយ៉ាង (Ha Giang)
កាត់ខ្សែបួ ក្នុងពិធីបើកដំណើរការនិងទទួលស្គាល់ទីកន្លែងទេសចរណ៍ស្ពានកុកផាយ (Coc Pai) ។


តំណាងស្ថាបនសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ក្រសួងគមនាគម និងដឹកជញ្ចូន ជាមួយថ្នាក់ដឹកនាំ
ខេត្តហាយ៉ាង (Ha Giang) អញ្ជើញទស្សនាស្ពានកុកផាយ (Coc Pai) ។
.


ឈុតសម្តែងសិល្បៈ សម្តែងដោយសិស្សានុសិស្សជនជាតិស្រុកស៊ិនម៉ឹន (Xin Man)   ក្នុងពិធីសម្ពោធឆ្លង
ស្ពានកុកផាយ (Coc Pai)។ 


មួយក្នុងចំណោមស្ពាន ក្រោមចំណុះបរិវេណគម្រោងការកម្ចីទុន ផ្នែកគមនាគមដំណាក់កាលទី២ ដោយ​ក្រសួង​គមនាគមនិងដឹកជញ្ជូន
ជាស្ថាបនម្ចាស់ការ ស្ពានកុកផាយ (Coc Pai)ធ្វើសម្រេច បាន​ជួយកែ​លម្អ​តភ្ជាប់​គមនាគមរវាងខេត្តទាំងពីរហាយ៉ាង (Ha Giang)
និងឡាវកាយ (Lao Cai) ក៏ដូចជារវាងស្រុកស៊ិនម៉ឹន (Xin Man)  និងមូលដ្ឋានដែលនៅជិតខាង។


ស្ថិតនៅទីតាំងព្រៃភ្នំមនោរម្យ ស្ពានកុកផាយ (Coc Pai)ជាមួយនឹងបង្គោលស្ពានរចនាស្អាតប្រណិត សម្រប់​នឹង​
សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល របស់ស្រុកព្រំដែនស៊ិនម៉ឹន (Xin Man) ។


ប្អូនៗសិស្ស ថ្នាក់ដឹកនាំស្រុកស៊ិនម៉ឹន (Xin Man)  និងថ្នាក់តំណាង​នៃអង្គភាពសាង​សង់ថតរួប​អនុស្សាវរីយ៍​
នៅលើស្ពានកុកផាយ (Coc Pai) ដែលធ្វើសម្រេចក្រោយ២០ខែសាងសង់។


អ្នកស្រុកស៊ិនម៉ឹន (Xin Man) ប្រជុំគ្នាលេងសប្បាយដូចជាថ្ងៃបុណ្យ ចូលរួមសម្ពោធស្ពានកុកផាយ (Coc Pai) ជាទីកន្លែងបានចាត់ទុកជាចំណុចសំខាន់ដើម្បីរុករកនិងជម្រុញទេសចរណ៍របស់មូលដ្ឋាន។

ប្អូនៗសិស្សានុសិស្សស្រុកស៊ិនម៉ឹន (Xin Man)ទស្សនាស្ពានកុកផាយ​ (Coc Pai) ។


កុកផាយ (Coc Pai) បានចាត់ទុកជាស្ពានតភា្ជប់ជីវភាពសុខដុមរមនារបស់បងប្អូនជនជាតិទាំងឡាយ នៅស្រុកព្រំដែនស៊ីម៉ឹន (Xin Man)។

នឹកសា​ឡើងវិញ​នូវថ្ងៃដំបួង​សាងសង់ស្ពាន​កុកផាយ (Coc Pai) លោក​ផាមង៉ុកបៀន​ (Pham Ngoc Bien) អគ្គនាយក​រង​គណៈកម្មការប្រតិបត្តិការ​គម្រោងការ​ទី៦​ឲ្យដឹង​ថា ពេល​ឡាន​នាំ​សម្ភារៈ​ម៉ាស៊ីន​ចូល​ទៅកាន់​ការដ្ឋាន​ជាលើកដំបូង​ អ្នកអនុវត្ត​គម្រោងការ​ថ្មី ទើបយល់ដឹង​ពីភាពលំបាក​ស្មុគស្មាញ​នៃរូបសណ្ឋានដី​នៅទី​នេះ។​ វ​ត្ថុសម្ភារៈ​ទាំងអស់​ សុទ្ធ​តែត្រូវនាំ​ចូលមក​ពីទិសខេត្ត​ឡាវកាយ​ (Lao Cai) ហើយត្រូវ​បញ្ឈប់​ចម្ងាយ​ពី​ការ​ដ្ឋាន​១៥​គីឡូម៉ែត្រ។​ ជាងនេះ​ទៀតអាកាស​ធាតុមិន​អំណោយផ​ល ក៏ជា​មូល​ហេតុ​ជះឥទ្ធិពល​ដល់ល្បឿន​សាង​សង់​​ការដ្ឋាន​។

ប៉ុន្តែ​ យល់បានពីភាព​លំបាក​ក្នុងជីវ​ភាព​រស់នៅនិង​បំណងប្រាថ្នារ​បស់ប​ងប្អូ​ន ជាង​សាងសង់​បាន​ឆ្លង​កាត់នូវ​ការពិបាក​ ដើម្បីធ្វើ​សម្រេចការដ្ឋា​ននេះ។ លោកបៀ​នរីករាយ​ឲ្យដឹក​ថា “មក​ដល់ពេល​នេះស្ពាន​ពិតជា​ទីកន្លែង​សំខាន់​ស្ថាបត្យ​កម្មរំលេច​បន្ថែមសម្រស់​ នៃទីរួមស្រុកកុកផាយ (Coc Pai)។ ជាមួយយើង​ខ្ញុំ នេះក៏​ជាសក្ខីភាព​សឲ្យឃើញ​ការពង្រីក​ប្រសិទ្ធភាព​វិនិយោគ​ការដ្ឋាន​សំណង់​គមនាគម ដោយដើម​ទុន ODA របស់​រដ្ឋាភិបាល​ជប៉ុន និង​បដិការនៃមូល​នីធិរដ្ឋាភិបាល​វៀត​ណាម​”។

តាមលោក​ហ្វាងញិសើន (Hoang Nhi Son) ប្រធានគណៈកម្មការប្រជាជន​ស្រុកស៊ិន​ម៉ឹន​ (Xin Man) ស្ពាន​កុក​ផាយ​ (Coc Pai) ដាក់​ឲ្យដំណើរ​ការ នឹងតភ្ជា​ប់ស្រុកស៊ិ​នម៉ឹ​ន (Xi​n Man)​ ខេត្ត​ហាយ៉ាង​ (Ha​ Gian​g) និង​ស្រុក​បាក់​ហា ​(Bac​ Ha) ​ខេត្តឡា​វកាយ ​(Lao​ Cai) ហើយ​ជាប់ជាមួយ​វិថីល្បឿន​លឿន​ហាណូយ​-ឡាវកាយ (Lao Cai) ក្នុង​អនាគត​នឹង​តភ្ជាប់​ជាមួយច្រក់​ព្រំដែន​ស៊ិនម៉ឹន (Xin Man) -  ដូឡុង (Do Long) ។​ ប្រការ​នេះ នឹង​រួម​ចំណែក​យ៉ាង​ធំ ក្នុ​ងការអភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម ធានា​សន្និសុខ​ការពារ​ជាតិ របស់ស្រុ​កស៊ិ​នម៉ឹន​ (Xin Man)  ក៏ដូច​ជា​ស្រុក​ទាំងពីរ​នៅទិសខាង​លិចនៃខេត្ត​ហាយ៉ាង (Ha Giang)។

ក្រៅពី​នេះ អាជ្ញាធរស្រុកស៊ិនម៉ឹន (Xin Man) នឹង​ជម្រុញអភិវឌ្ឍន៍​ទេសចរណ៍ស​ហគមន៍ ​ដោយ​ដំណើរ​ការ​ដាំរុក្ខជាតិ​មូលដ្ឋាន​ នៅក្រោ​មជើងស្ពាន​ទាំងពីរសងខា​ង ​ដើម្បីបង្កើត​ជាទេសភាពល្អ​ស្អាតជា​ង។ ភ្ញៀវ​ទេសចរណ៍​​​ពេលអញ្ជើញ​មក​នេះ នឹង​ទទួលបានប​រិយាកាស​ស្ងប់​ស្ងាត់ នៅក​ណ្តាលធម្ម​ជាតិដ៏​ស្រស់ត្រ​កាល ទស្សនា​ពិសោធន៍​ផលិតផល​ទេសចរណ៍ កសិកម្ម ជាមួយអ្ន​កស្រុកដូច​ជា៖ ចាប់​ត្រី បេះបន្លែ​ព្រៃ ដេក​ផ្ទះខ្ពស់​ពីដី​ និង​ពិសារអាហារ​ប្រចាំ​តំបន់​។

សំឡឹងមើល​ទៅស្រុកកំណើត ស្ពានយោលកាលពីមុន បានផ្លា​ស់ទៅជា​ ស្ពានកុ​កផាយ (Coc Pai) រឹង​មាំ សិស្សានុ​សិស្ស​ជន​ជាតិ​១០០នាក់ នៅ​ស្រុកស៊ិនម៉ឹ​ន (Xin M​an) ​ចូលរួមពិ​ធីប្រឡង​គូរគំនូរ​ “ការ​ផ្លាស់​ប្តូរ​លើស្រុក​កំណើត​ប្អូន​”។ ស្នាដៃ​ វិចិត្រក​រ “កុមារ” នេះ បានបង្ហាញ​សាឡើងវិញ​នូវស្ពានកុក​ផាយ (Coc Pai) រឹងមាំ តឆ្លង​ទន្លេ​ចាយ​ (Chay) នៅរាល់ស្នាម​គំនួសផ្ចិត​ផ្ចង់ លើរាល់​ផ្ទាំង​គំនូរ ដូច​ជាក្តីប៉ង​ប្រាថ្នារ​បស់​ខ្លួន ពីការ​ផ្លាស់​ប្តូរ​លើស្រុ​កកំ​ណើត។​

លោក​ Fujita Yasuo ប្រធានតំណាង​នៃ JICA ប្រចាំនៅវៀតណាមចែក​រំលែង៖ “ខ្ញុំសង្ឃឹម​ការ​កសាង​ស្ពាន​កុកផាយ​ (Coc Pai) នឹងជួយអ្នក​ស្រុកស៊ិន​ម៉ឹន (Xin Man)  មានឱកាសយល់​ដឹងបន្ថែម​ពីប្រទេស​ជប៉ុន ទន្ទឹម​នោះក៏ជួយ​ជនជាតិ​ជប៉ុន នឹងយ​ល់ដឹង​បន្ថែមពីស្រុកស៊ិ​នម៉ឹ​ន (Xin​ M​an) និយាយ​ដោយឡែក​ និង​ខេត្ត​ហាយ៉ាង​ (Ha Giang) និយាយ​រួម៕

 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រុងចិញ

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top