• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ភាពផូរផងនៃអាវផាយត្រាច់សា (Trach Xa)

ជាមួយ​​ការ​អភិរក្ស​បន្ត​រក្សានូ​វ​ភូមិ​របរ​ប្រពៃណី ក៏ដូច​​ជាការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ហាង​នៅ​តាម​ដង​វិថី​នៃ​មជ្ឈមណ្ឌល​ក្រុង​ហាណូយ  ផលិត​ផល​អាវផាយ​ត្រាច់​សា (Trach Xa) នៅឃុំ​ហ្វ័រ​ឡឹម (Hoa Lam) ស្រុក​អឹង​ហ្វ័រ (Ung Hoa) ក្រុង​ហាណូយ សព្វ​ថ្ងៃ​មាន​អតិថិ​ជន​នៅក្នុង​នឹង​ក្រៅ​ប្រទេស​ពេញ​​និយម​​ប្រើ​​ប្រាស់​ និង​​ដាក់​ឲ្យកាត់​ដេរ​។

អញ្ជើញទៅកាន់​ផ្ទះលោកតាងិម​វ៉ាន់​ដាត (Nghiem Van Dat) ជាអ្នកទទួល​បន្ទុក​រ៉ាប់​រង​សហករណ៍​កាត់​ដេរ​ត្រាច់​សា (Trach Xa) បាន​ស្ដាប់លោកតា​និទាន​រឿង​រ៉ាវតំណាល​តគ្នា​ក្នុង​ប្រជា​ប្រិយ និយាយ​អំពី​មុខ​របរ​កាត់​ដេរ​អាវ​ផាយ​ប្រពៃណី​របស់​ត្រាច់​សា (Trach Xa)។ ​គ្រូ​ដើម​នៃ​មុខ​​របរ​កា​ត់​ដេ​រ​ត្រាច់​​សា (Trach Xa) ​គឺលោក​យាយ​ ង្វៀន​​ធីស៊ែន​ (Nguyen Thi Sen) ជាអ្នក​ម្នាង​ទីបួន​របស់​ស្ដេច​ឌិញ​តៀន​ហ្វាង ​(Dinh Tien Hoang) លោក​​យាយ​បាន​រៀនមុខ​របរកាត់​ដេរនេះ​ពីរាជ​វាំង ហើ​យបង្រៀន​ស្រីស្នំអ្នក​បម្រើទាំ​ងឡាយ​។ ក្រោយ​មក លោក​យាយ ក៏​បាននាំកូនចៅចាក់​ចេញពីរា​ជវាំង វិ​លត្រឡប់ទៅកា​ន់ភូមិ​ត្រាច់សា​ (Trach Xa) ​ហើយ​បង្រៀន​មុខ​របរ​​នេះដ​ល់អ្នកភូមិ​អ្នកស្រុក​នៅទីនោះ​។ តា​មពេលវេលា ក្រុម​គ្រួសារ​ជា​ច្រើន បាន​ផ្សារភ្ជាប់​ជាមួយ​មុខរបរ​កាត់​​ដេរ​អាវ​ផាយ បន្ត​ពីជំនាន់មួយ​ទៅជំនាន់មួ​យ ហើយ​ក្លាយក៏ជា​មុខរបរផ្តើម​អាជីវ​កម្ម របស់​អ្នក​ភូមិ​នៅ​តំបន់​​នេះ។​

ដើរតាម​មុខរបរកាត់ដេរប្រពៃណីរ​បស់​គ្រួសារ បាន​ជាង៣០ឆ្នាំ លោក​តា​ដាត ​(Dat) ឲ្យដឹង​ថា ដើម្បី​កាត់​ដេរ​បាន​​​អាវផាយ​ស្អាត​មួយ​ឈុត ទា​មទារភាពហ្មត់​ចត់ តាំងពី​ការជ្រើសរើ​សរូបរាង​ ពណ៌​សម្បុរ វត្ថុធាតុ​សំពត់ រហូត​​ដល់ក្បាច់​រចនាតុ​​បតែង​។ ប៉ុន្តែ​កត្តាសំខាន់​​បង្កើត​បាន​​ពាណិជ្ជ​សញ្ញាអា​វ​ផាយ​ត្រាច់​​សា (Trach Xa) ដែល​គ្មាន​​​កន្លែង​ណា​មួយមា​នដូចទេ ស្បែអាវ​ពេលណា​​ក៏ស្រទន់​​ល្វត់​ល្វន់​​។ ដំណាក់​​កាលនេះ​​ទាមទា​រជាង​​កាត់​ដេ​រ​ផ្ចិត​ផ្ចង់ ក្នុ​ងការវាស់កាត់​ធ្វើម្ដេចឲ្យ “​ទទឹងស​មល្មម ស​សៃសូត្រតឹង​ស្មើរ​”។ ក្រោ​យម​ក យក​ម្ជិលខ្ទាស់​តាមប​ណ្ដោយ​ជាយ​​ស្បៃអា​វ ដើ​ម្បីកុំឲ្យសំពត់​ងាករេ​បាន ​រួចហើយដេរ​បណ្តោយតា​មជាយស្បៃអា​វ ធ្វើយ៉ា​ងណា​ឲ្យស្មើរ​និង​ស្នាម​ជើង​ចេសតូច​ល្អិត​។ កា​ល​ពីសម័យ​ដើម រា​ល់ដំណាក់​​កាលកាត់​​ដេរ​សុទ្ធ​តែ​​ធ្វើដោយ​​ដៃទាំង​​អស់ ដូច្នោះ​​ចំនួន​ផលិត​​ផល​ធ្វើចេញ​​ក្នុងថ្ងៃ​មិន​បាន​ច្រើន​​ទេ ម​កដល់សព្វថ្ងៃ​នេះ ដោយមានកា​រជំនួយពី​​គ្រឿង​ម៉ាស៊ី​ន ម្លោះ​ហើយ​​ផលិត​ផល​ធ្វើសម្រេច​​ក្នុង​មួយ​ថ្ងៃ​ ប្រ​ហែលពី៣០ដល់​​៤០ផលិត​ផល ដើម្បី​ឆ្លើយ​ត​បនូវ​តម្រូវ​កក់​​ទំនិ​ញ​រប​ស់អ​តិថិ​ជន​។​​



បងងិមវ៉ាន់ដាត (Nghiem Van Dat) ទទួលបន្ទុកអចិន្រ្តៃយ៍សហករណ៍ភូមិរបរកាត់ដេរអាវផាយប្រពៃណី
ត្រាច់សា (Trach Xa)។ សព្វថ្ងៃ បងនៅតែបន្តរក្សាមុខរបរកាត់ដេរប្រពៃណីរបស់គ្រួសារ។


ដើម្បីកាត់ដេរបានអាវផាយស្អាត ជាងកាត់ដេរត្រាច់សា (Trach Xa) ត្រូវធ្វើផ្ចិតផ្ចង់ហ្មត់ចត់ក្នុងដំណាកាលវាស់ ធ្វើយ៉ាងណាឲ្យសមស្រប់នឹងទំហំរាងកាយរបស់អ្នកពាក់។

ថ្មីៗនេះ ជាងកាត់ដេរត្រាច់សា (Trach Xa) ឈានទៅកាន់ភាពច្នៃប្រឌិត ម៉ូតអាវផាយថ្មី ដើម្បីបម្រើចក្ខុរម្មណ៍របស់អ្នកពាក់។

ការបទពិសោធន៍ក្នុងរបរ ជាងកាត់ដេរគ្រាន់តែកាត់ដេរម្តង ហើយយកក្រណាត់ទៅរៀបចំ គឺអាចដេរអាវផាយលើកទីពីរបានហើយ។

ដើម្បីស្បៃអាវមានភាពស្រទន់ល្វត់ល្វន់ ជាងកាត់ដេរត្រាច់សា (Trach Xa)  ត្រូវដេរប៉ាក់ដោយដៃឯង ដើម្បីក្បាច់រចនាបានស្មើរគ្នានិងស្នាមជើងចេសតូចល្អិត។ល។
ពេលដេរប៉ាក់រួចស្រេច ជាងកាត់ដេរត្រូវពិនិត្យមើលសាឡើងវិញ បើស្បៃអាវត្រូវជ្រៀង យកកាំបិត​កាត់សូត្រ​
ហើយដេរប៉ាក់សាឡើងវិញម្តងទៀត។


ក្រោយពេល អាវផាយបានកាត់ដេររួចស្រេច នឹងបានរៀបចំទុកដាក់ត្រង់រ៉ងមុនពេលយកទៅដាក់លក់ក្នុងហាង។

បានបន្តស្នងតាំងពីតូច បងស្រីង្វៀនថាញ់ប៊ិញ (Nguyen Thanh Binh) ជាម្ចាស់ហាងអាវផាយវិញហ្វាវ (Vinh Hoa)
(វិថីកូវហ្គូ - Cau Go ក្រុងហាណូយ) នៅតែរក្សារបៀបវាស់ត្រូវបច្ចេកទេស កាត់ដេរប្រពៃណី បង្កើត​លក្ខណៈ​ដោយ​ឡែក​
សម្រាប់អាវផាយត្រាច់សា (Trach Xa)  ។


អតិថិជនមកដាក់ឲ្យកាត់ដេរ បងស្រីប៊ិញ (Binh) គ្រាន់តែសំឡឹងមើលរូបរាង គឺអាច​ដឹងបានម៉ូដ​រាងដែល​សមស្រប់​
នឹងរាងកាយរបស់អតិថិជននោះ។


ហាងកាត់ដេរអាវផាយទាំងឡាយរបស់អ្នកត្រាច់សា (Trach Xa) មាននៅតាមដងវិថីនៃមជ្ឈមណ្ឌលក្រុងហាណូយ ទាក់ទាញអតិថិជនមកដាក់ឲ្យកាត់ដេរយ៉ាងកុះករ។

តាមស្ថិតិរ​បស់គណៈ​កម្មធិការ​ប្រជាជន ឃុំ​ហ្វ័រឡឹម ​(Hoa Lam) សព្វ​ថ្ងៃត្រាច់​សា (Trach Xa) មាន​ប្រហែល​៧០​%គ្រួសារ​ប្រក​បមុខរប​រកាត់ដេរ​អាវផាយ ព្រ​មទាំងកម្មករប្រហែល​ជា៦០០​នាក់ ប្រាក់​ចំណូលម្នាក់​ៗពី៥ដល់​៦លាន​ដុងក្នុង​មួយខែ។​ ជាមួយ​ការជំនួយ​ឧបត្ថម្ភរបស់​ស្រុកអឹង​ហ្វ័រ (Ung Hoa) នឹង​គោលបំណង​របស់​អ្នក​ភូមិ ចង់​នាំពាណិជ្ជ​សញ្ញាអា​វផាយ​ត្រាច់​សា (Trach Xa) ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃកាន់​តែអភិវឌ្ឍន៍​ឡើង​ ត្រាច់​សា (Trach​ Xa​)  បង្កើត​បានសហករណ៍​ភូមិរ​បរកាត់ដេរ​នៅ​ឆ្នាំ២​០១១ ដោយ​មាន​សមាជិក​ចំនួន​២៧។ តាំង​ពីថ្ងៃ​បង្ក​​បង្កើត​មក​ដល់​សព្វ​ថ្ងៃនេះ​ សហករណ៍​ភូមិរបរកាត់​ដេរ​ត្រាច់​សា (Trach Xa) មាន​សកម្មភាព​យ៉ាង​ច្រើន ដើម្បី​​ផ្សព្វផ្សាយ​មុខរបរ​ប្រពៃណីចំណាស់​យូរលង់​របស់​ភូមិ ទៅកា​ន់ទីផ្សារនៅក្នុ​ងប្រទេស​និង​បរទេស ដូ​ច​ជាចូល​រួមកម្ម​វិធីបុណ្យអា​វផាយ​ឆ្នាំ២០១១​និង​២០១២ មហោ​ស្រព​វប្បធម៌​ទេសចរណ៍​ភូមិ​របរប្រពៃណី​ហាណូយ​ឆ្នាំ២០១៥​ កម្ម​វិធីលំនឹងតម្លៃដោយ​ស្រុកអឹង​ហ្វ័រ ជាអ្ន​ករៀបចំជា​រៀងរាល់​ឆ្នាំ។​ល​។ ប្រការ​នេះបាន​នាំមក​នូវស​ម្ផស្ស​​ថ្មីជូ​នភូ​មិ ទន្ទឹមនោះ​ នៅបង្កើតបានទិស​ដៅមាគ៌ាដែលពោរពេ​ញទៅដោយ​ទស្សន​វិស័យភ្លឺ​ស្វាង ជូន​ភូមិ​របរប្រ​ពៃណីនេះ។​

ដោយមានការបទពិសោធន៍ពី​មុខរបរជាយូរឆ្នាំមក​ហើយ អ្ន​កភូមិត្រាច់​សា (Trach Xa)  ក៏ប​ង្វែ​រចេញ​ទៅកាន់​មជ្ឈមណ្ឌល​ក្រុង​ហាណូយ បើ​កហាងកាត់​ដេរអាវ​ផាយ​។ បច្ចុប្ប​ន្ននេះ ភាគ​ច្រើន​ហាង​កាត់​ដេរ​អាវផាយ​នៅលើ​ដង​វិថី លឿ​ងវ៉ា​ន់​កាន (Luong Van Can) ឃឹមធៀ​ង ​(Kham Thien)​ កូវហ្គូ (​Cau Go) វិថី​ហ្វេ ហាង​ទាំងនេះ​ជាង​កាត់​ដេរ​ត្រាច់​សា (Trach Xa) ​ធ្វើជាម្ចាស់​ទាំង​អស់​។

តាម​ការឧទេ្ទសនាម​របស់​លោក​ដាត (Dat) យើង​ខ្ញុំបានទៅដល់​ហាង​កាត់​ដេរអាវ​ផាយ​វិញហាវ​ (Vinh Hoa) (លេខ​៨២ កូវហ្គ ក្រុង​ហាណូយ)។ តាម​បងស្រីង្វៀន​ថាញ​ប៊ិញ (Nguyen Thanh Binh) ជាម្ចាស់​ហាង​អាវផាយ​វិញហាវ​ (Vinh Hoa) បានឲ្យដឹង​ថា៖ គ្រួសារ​បងស្រីបាន​ផ្សារភ្ជាប់​ជាមួយ​មុខរបរ​កាត់​ដេរអាវ​ផាយ ដែល​បាន​បន្សល់​ពីសម័យ​ជីដូន​ជីតា​ទុកមក​ចំនួន៧០​ឆ្នាំហើ​យ បាន​ឪពុកបង្រៀនតាំ​ងពីតូច ដូច​នេះមកដល់​សព្វ​ថ្ងៃ បង​ស្រីនៅ​តែរក្សា​បច្ចេកទេស​វាស់ ប​ង្កើតលក្ខណៈ​ដោយឡែក​របស់អាវផាយ​ត្រាច់​សា (Trach Xa) ជូន​អតិថិ​ជន​​​មក​ដាក់ឲ្យកាត់​ដេរ។ មា​នអតិថិជន​មកដាក់ឲ្យកាត់ដេ​រ​ បង​ស្រីគ្រាន់​តែក្រ​ឡេកមើល​នៅ​រូបរាង​របស់​អតិថិជន​ គឺបងស្រីអាច​ស្មាន់ដឹងម៉ូត​រាងណា ដែល​សមល្មមនឹងរូប​រាងរបស់​ពួកគេ។​ នេះគឺជាហេតុ​ផល ដែល​នាំឲ្យហាងរបស់​បងស្រី​ទាក់ទាញ​អតិថិជន​មកដាក់ឲ្យ​កាត់ដេរ​យ៉ាង​ច្រើន ក្នុង​និន្នការ​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ មាន​ហាងកាត់​ដេរអាវ​ផាយច្រើ​ន មាន​វត្តមាន​នៅក្រុង​ហាណូយ​។

ជាមួយ​​ការ​អភិរក្សបន្តរក្សាភូមិរបរប្រ​ពៃណី ​និង អភិវឌ្ឍន៍​បើកទូលាយ​ហាង​នៅ​គ្រប់​ទីកន្លែង​តាម​ដង​វីថីនៃ​មជ្ឈមណ្ឌល​ក្រុង​ហាណូយ​ ផ​លិត​ផល​​អាវផាយ​ត្រាច់​​សា ​(Trach ​Xa) ទាក់​​ទាញ​​អតិថិជន​​នៅ​គ្រប់​​ទីក្នុង​​ក្រុង​ហាណូយ​ ខេ​ត្តហាយផុង ​(Hai P​hong​) ទីក្រុងហូ​ជីមិញ​។ល។ ពេញ​និយម​ប្រើ ក្រៅ​ពីនោះ​ នៅបាន​នាំចេញ​ទៅទី​ផ្សារ​​អន្តរជាតិ​ និង ប្រទេសមួយ​ចំនួនដូច​៖ អាមេរិក អូស្ត្រាលី ថៃ ស៊ុយអែត​ជាដើ​ម៕​

 

អ្ថតបទ៖ ង៉ឹនហា​​     រូបថត៖ ខាញ់ឡុង
 

 
 

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top