• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

ភាពទាក់ទាញនៃចំបាប់ប្រពៃណី​

ចាប់ពី​​ល្បែង​ប្រជាប្រិយ​បុរាណ​មួយ ​ដែល​កំពុង​បាន​ពេញ​និយម ​ហើយ​​មាន​​អត្ថន័យ​​ហាត់​ប្រាណ​បំប៉ន​​សុខភាព សម្រាប់​​ការ​ពារ​ភូមិ​ស្រុក​ ឆ្លង​កាត់​ភាព​អន់ថយ​រុង​រឿង​តាម​ពេល​វេលា​ ល្បែង​ចំបាប់​ជន​ជាតិ​​វៀតណាម​ នៅតែរក្សា​​បាន​លក្ខណៈ​ប្រពៃណី​​​ពិសេស​ ទាក់ទាញ​អារម្មណ៍​។​

ភាពពិសេស​បង្កើតជាលក្ខណៈ​​ខុស​ប្លែក ​រវាងចំបាប់​ជនជាតិ​​វៀតណាម​និង​ជាតិ​ដទៃ​ផ្សេង​ ចាប់​ផ្តើម​តាំងពី​​សំឡេង​ប្រកាស​ ការ​សម្តែងចំបាប់​។ ពេល​សូរ​សំឡេង​ស្គរ​លាន់​ឮ​ មនុស្ស​​មក​ជុំ​គ្នា​​ដើម្បី​មើល​​ការ​ប្រកួត​ប្រជែង​។ មិន​​​បញ្ចប់​ត្រឹម​​នោះ សូរ​សំឡេង​​អ៊ូអរ​នេះ​ នឹង​លាន់​ឮ​តាំងពី​ផ្តើមការ​​ប្រកួត​រហូត​ដល់​បញ្ចប់ការប្រកួត​​​ ពីព្រោះ​នៅ​​លើ​សង្វៀន​​​ប្រកួត​តែង​​មាន​អាជ្ញាកណ្តាល​ខាង​ស្គរ​ រក្សា​ចង្វាក់​ស្គរ​ ក្នុងរយៈ​ពេល​ប្រកួត​។ អ្នកលេង​ស្គរ​​ត្រូវជា​អ្នក​​ធ្លាប់​ឆ្លងកាត់ យល់​ច្បាប់​។ យោង​តាម​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ប្រកួត​ អាជ្ញា​កណ្តាល​នេះ​នឹង​រោទ៍​ស្គរ​តាម​ចង្វាក់​​ដូចជា​៖ ស្គរ​អញ្ជើញ ស្គរ​ត្រៀម​​ឬ​ស្គរ​ផ្ទួរ​ៗ និង​ស្គរ​ជ័យ​ជំនះ​ជាដើម​។ សូរ​សំឡេង​​ស្គរ​​លាយ​ឡំ​​​ជាមួយនឹង​​សំឡេង​​​ហូរ​ សំឡេង​ទះដៃ​ នៃ​​ទស្សនិកជន​ បង្កើត​បរិយាកាស​ផុស​ផុល​ សប្បាយ​រីក​រាយ​។​

តាមទំនៀម​ទម្លាប់​ ​​ចំបាប់​ទឹកដំបូង ក្នុង​រង្វាន់​ប្រកួត​ចំបាប់​ប្រពៃណី​មួយ ជានិច្ច​មាន​ការសម្តែង​ប្រការ​ថ្វាយ​គ្រូ​ដើម​។​ ​អ្នកសម្តែង​​ចំបាប់ ជាអ្នក​​មាន​កេរ​ឈ្មោះ​​ បទ​ពិសោធន៍​បំផុត ​នឹងប្រព្រឹត្ត​ទៅ​​ពិធី​កិច្ច​នេះ​។ ពេល​ឡើង​សង្វៀន​​ពួក​គាត់​នឹង​សម្តែង​ក្បាច់​រាំ​សំពះគ្រូដើម​​ សម្តែង​ក្បាច់​ពិសេស​ប្រណិត​សំខាន់បំផុត​នៃ​ក្បាច់​​ចំបាប់​។ អ្នក​ចំបាប់​ដើរ​ក្បាច់​យឺត​ ផ្ចិតផ្ចង់​ ដូច​ចង់​បាន​អ្នក​ទស្សនា​យល់បន្ថែម​អំពី​ចំបាប់​ ដើម្បី​ជ្រាប​ច្បាស់​ និង​ចំណូល​ចិត្ត​​​។ នេះមិន​មាន​ជាការប្រកួត​យក​ចាញ់​ឈ្នះ​ តែ​ជាពិធី​​ត្រូវ​តែមាន​សម្តែង​ជូន​ដំណឹងដល់​​គ្រួដើរ​ ជីដូន​ជីតា​​ ការ​កូន​ចៅ​រៀបចំ​រង្វាន់​ចំបាប់​ និង​សូម​មានភាពងាយ​ស្រួល​សុខ​សប្បាយ​។



 សម្លៀក​បំពាក់​ប្រកួត​របស់​អ្នក​ចំបាប់​ប្រពៃណី​ គឺចងក្បិន និង​ពាក់​ខ្សែវៀល​ខ្នង​។


 អ្នក​ចំបាប់​ប្រព្រឹត្ត​​ពិធី​សំពះគ្រូ​ដើម​មុនពេល​ប្រកួត​។​


 កាយ​វិការ​ ក្បាច់​ដើរ​​សំពះ​គ្រូ​ដើម​ មាន​ភាព​ខុសពីគ្នា​ទៅ​តាម​តំបន់​ តែ​​តែង​គោរព​​ត្រូវតាម​ច្បាប់​ចំបាប់​ប្រពៃណី ​
ដែល​មាន​តាំងពីយូរយាណាស់​មក​ហើយ​។



 
អាជ្ញា​កណ្តាល​នៃ​រង្វាន់​ពាន​ជើង​ឯក​ និង​យុវជន​ចំបាប់​ជនជាតិ​ទូទាំងប្រទេស​លើកទី​២០ កំពុង​សម្តែង​ចំបាប់​
ថ្វាយ​បើកឆាក​ទៅតាម​​​ទំនៀមទម្លាប់​បុរាណ​។​



 ឆ្លងកាត់​ភាព​​អន​ថយ​និង​រុង​រឿង​តាម​ពេល​វេលា​ អ្នក​ចំបាប់​ជនជាតិ​នៅ​រក្សា​បាន​​
លក្ខណៈ​ប្រពៃណី​ពិសេស​ប្លែក​។​



 អាជ្ញាកណ្តាល​ខាង​ស្គរ​ជា​អ្នក​រក្សាចង្វាក់​ស្គរ​ តាមដាន​ការ​ប្រកួត​។​


 អ្នក​ចំបាប់​នឹង​ប្រកួត​ក្រោម​ការ​បញ្ជា​ សង្កេត​មើល​នៃ​អាជ្ញាកណ្តាល​។​


 ការប្រ​កួត​​ចំបាប់​ប្រពៃណី ​តែង​បាន​ប្រព្រឹត្ត​ទៅឆាប់​រហ័ស​ ពិបាក​ប៉ាន​ស្មាន់​ ទើបអ្នក​ចំបាប់​​
ប្រុង​ប្រយ័ត្ន ​មុនពេល​ចេញ​ស្នៀត​។​



 ការ​ប្រកួត​ចំបាប់​ប្រពៃណី ​តែង​មាន​ពីរ​ទឹក​ ទឹក​នីមួយៗ​​មានពេល​វេលា​ប្រហែល​៥​នាទី​។​


 តាម​ច្បាប់​ចំបាប់​ អ្នក​ចាញ់​ជាអ្នក​ដែល​ត្រូវ​ដៃ​គូ​លើក​ជើង​ទាំង​ពីរ​ផុត​ពីរ​សង្វៀន​​ ឬ​ត្រូវ​ផ្តួរ​​ផ្ងា​លើសង្វៀន​​។​


 
ខ្សែ​ក្រវាត់​លើ​សម្លៀកបំពាក់​​ប្រពៃណី​ ជា​ទីកន្លែង​តែង​បាន​អ្នក​ចំបាប់​ យកមកកែរច្នៃ ​
ដើម្បី​បញ្ចេញ​ក្បាច់​​វាយ​ប្រហារ​សម្បូរ​បែប​។​



 ក្នុង​ចំបាប់​ប្រពៃណី​ ​ដាច់​ខាត់​មិន​ត្រូវ​ប្រើ​ស្នៀត​វាយ​សម្លាប់​ ពីព្រោះ​​ខុសពី​ស្មារតី​​អ្នក​គុន​និយម​។​


 
ក្បាច់​វាយ​ពិសេស​ បម្លែង​​ធ្វើ​ឲ្យ​ការ​ប្រកួត​មាន​ការ​ផ្លាស់ប្តូរ​​ឆាប់​រហ័ស​ ពិបាកប៉ាន​ស្មាន់​
បង្កើត​ភាព​ទាក់ទាញ​​នៃ​ចំបាប់​ប្រពៃណី​។​

 

បន្ទាប់ពី​ចំបាប់​ថ្វាយ​គ្រូ​បញ្ចប់ អ្នក​ចំបាប់​មាឌ​ធំ​ ដោះ​អាក្រាតកាយ​​ ចង់​ក្បិន​ ចង់​ខ្សែក្រវាត់​លើចង្កេះ ​ នឹង​ចេញ​ប្រកួត​។ ចាប់ផ្តើម​ការ​ប្រកួត​ អ្នក​ចំបាច់​នឹង​រាំក្បាច់​សំពះ​គ្រូ​។ ក្នុង​វគ្គនេះ អ្នក​ចំបាប់ទាំងពីរ​​​ត្រូវ​អនុវត្ត​ត្រឹម​ត្រូវ​ ត្រូវ​តាម​​ក្បូន​។ អ្នក​ចំបាប់​​ពេល​សំពះ​គ្រូ​​ នឹង​លើកដៃ​រាំ​ លើកជើង​ ដើរ​បី​ជំហាន​ទៅ​មុខ​ បី​ជំហាន​មក​ក្រោយ​។ កាយវិការ​ធ្វើ​ដូចម្តេចធ្វើ​​ឲ្យ​ស្រ​ទន់​ ខ្នង​មិនត្រូវ​​បែរ​ទៅ​កាន់​គណៈ​កម្មការ​​។ មនុស្ស​ជាច្រើន​យល់​ថា នេះ​ជារូប​ភាព​ធ្វើ​កំដៅ​ខ្លួន​ តែ​មិនដូច្នោះ​ទេ​។ រាំ​ក្បាច់​សំពះ​គ្រូ​​នៃជន​ជាតិ​​មាន​លក្ខណៈ​ជា​អរូបី​ មាន​អត្ថន័យ​រលឹក​ដល់​ប្រភព​ដើម​ នឹក​ដល់​អ្នក​បុព្វការីជន​បាន​បង្ហាត់បង្រៀន​ចំបាប់ជនជាតិ​។ ចំពោះ​អ្នក​មើល​ស្គាល់ច្បាស់​​​ គ្រាន់​តែ​សំឡឹង​មើល​ក្បាច់​រាំ​នឹង​ដឹង​អ្នក​ចំបាប់​មកពី​ទីណា​ ពីព្រោះ​ពួកគាត់​នឹង​សម្តែង​កាយវិការ​លក្ខណៈ​ពិសេស​ តាម​តំបន់​ល្បី​ឈ្មោះ​ខាង​ចំបាប់​​។

តាម​ច្បាប់​ អ្នក​ចំបាប់​​ចាញ់​ជាអ្នក​ត្រូវ​ដៃគូ​លើក​ជើងទាំងពីរ​ផុត​ពី​សង្វៀន​​ ឬត្រូវ​បោក​ដេក​ផ្ងា​ “​ខ្នង​ទល់ដី​ ពោះ​ហាល​​មេឃ​”។ ឮពិតជា​ធម្មតា​ តែ​ជាក់ស្តែង​​ការ​ចំបាប់​​តែង​ខ្លាំងក្លា​​ និងមាន​ភាព​​បម្រែបម្រួល​ពិបាក​គិត​មុន​ណាស់​។ ទោះបី​ជា​អ្នក​ចំបាប់​ជើង​ចាស់​ គ្រាន់តែ​ប្រហេះ គឺត្រូវ​ចេញពីសង្វៀន​​ ដោយសារ​ស្នៀត​បម្លែង មាន​ប្រសិទ្ធ​ភាព​​បក​បញ្រ្ចាស់​​មកលើដៃ​គូ​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ នៅ​លើ​សង្វៀន​​ចំបាប់​ប្រពៃណី​ ក៏ហាម​ផ្តាច់​មិន​ឲ្យ​ប្រើ​ស្នៀតក្បាប់​សម្លា​ប់​ ដោយ​សារ​ខុសពី​ស្មារតី​អ្នក​គុន​និយម​។​

ប្រហែល​ហេតុ​តែដើម្បី​រក្សា​លក្ខណៈ​ប្រពៃណី​ពិសេស​កម្រ​នេះ ​​កីឡា​ប្រពៃណី​​នេះ មិនត្រូវ​សាបរលាប​ទៅ​តាម​ពេលវេលា​ទេ​ ​តែ​កំពុង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​​​គ្នា​​​ចូល​​ចិត្ត​៕

 

អត្ថបទនិង​រូបថត៖ វៀតគឿង​
 


ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top