• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

ភាពជក់ចិត្តនៃការប្រកួតទោចក្រយានយន្តផ្លូវដី Vietnam Motor Cub Prix

Vietnam Motorbike Festival បានចាត់​ទុកជា​ព្រឹត្តិការណ៍​ម៉ូតូ​ធំបំ​ផុត ​នៅប្រទេស​វៀតណាម។ ក្រោយ​ពីបាន​ប្រារព្ធ​ឡើង​ចំនួន​ពីរ​លើក  ក្នុង​ឆ្នាំនេះ ព្រឹត្តិការណ៍នេះ បាន​ធ្វើឲ្យ​រំភើប​ចិត្ត​អ្នក​ស្នេហា​ល្បឿន​លឿន  ពេល​លើកដំបូង​បង្អស់​ធ្វើឲ្យ “រស់ឡើងវិញ” នូវ​ការ​ប្រកួត​ទោចក្រ​យាន​យន្ត​ផ្លូវ​ដី- Vietnam Motor Cub Prix ដណ្តើម​យក​ពាន​រង្វាន់​កាសែត​កីឡា​ទីក្រុង​ហូ​ជី​មិញ​។ ក្រោយ​​ពី​អវត្តមាន​ជិត១៨​ឆ្នាំមក ការ​ប្រកួត​ទោចក្រ​យាន​យន្ត​ ដ៏​ល្បីឈ្មោះ​មួយ​រយៈពេល ឥឡូវ​​បាន​វិលត្រឡ​ប​មក​នៅលើ “ទីលាន​ល្បឿន​លឿន” ភូថ័រ (ខណ្ឌ១១​ ទីក្រុងហូជីមិញ) ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ គឺថ្ងៃទី​១៥ដល់ថ្ងៃទី​១៦ខែ​សីហា​ឆ្នាំ២០១៥។

ការប្រកួត​​ទោចក្រយានយន្ត​កីឡា Vietnam Motor Cub Prix ដណ្តើម​យកជើង​ឯក ក្នុង​ពីរ​វិញ្ញាសារ​គឺ YS2S (សម្រាប់​តែទោច​ក្រយានយន្ត២តង​ ដែលមាន​កម្លាំង១២៥​សេសេ) និង​ប្រព័ន្ធ​ប្រកួត YE4S (សម្រាប់​តែ​ទោច​ក្រយាន​យន្ត​៤តង​គឺ Yamaha Eciter)។ ក្រុម​ប្រណាំង​ជំនាញ​ទាំង៣២​នាក់​មកពី​ក្លឹប​មូល​ដ្ឋាន​ទាំង២២​ដូច​ជា៖ ទីក្រុង​ហូជីមិញ ប៊ិញយឿង ដុងណាយ កឹនធើ អានយ៉ាង។ល។ ចែក​ជាបួន​វគ្គ​ប្រកួត​យក​ចាញ់​ឈ្នះ​ក្នុង​វិញ្ញា​សារ YS2S។ នៅ​វិញ្ញា​សារ YE4S មាន​កីឡាករ​ប្រកួត​ប្រណាំង​ចំនួន៦៤​នាក់ បាន​បែង​ចែក​ជា​៨វគ្គ​ប្រ​កួត​។  ទស្សនិក​ជន​ស្នេហា​ល្បឿនលឿន នៅលើផ្លូវដី មាន​ឱកាស​ទស្សនា​ផ្ទាល់​នូវ​បណ្តា​ឆាក​ប្រកៀក​ប្រកិត​យ៉ាង​អស្ចារ្យ បង្កើត​ភាពរំជួល​ចិត្ត​និង​គ្រោះថ្នាក់មុន​តិច​ទេ រវាងកីឡាករ​ដែល​មាន​ឈ្មោះល្បី​ដូច​ជា៖ “ស្តេច​ក្រាញ់​ផ្លូវ​ដី” វូត្រុង​បាំង “ស្តេច​ផ្លូវកៅស៊ូ” ត្រឹនត្រុងសាង ផាមជីត្រុង ង្វៀនក្វៀតឡិញ ឬ​កីឡាករ​វ័យ​ក្មេង​ដូច​ង្វៀន​ង៉ុក​ហូ ផាម​វ៉ាន់​ឡុក។ល។

ពានរង្វាន់ Vietnam Motor Cub Prix ក្រកួតយកចាញ់ឈ្នះក្នុងពីរវិញ្ញាសារ គឺ YS2S ​(ទោចក្រ​យានយន្ត២តង)
និង​ប្រព័ន្ធ​ប្រណាំង​ YE4S​ (សម្រាប់តែទោចក្រយានយន្ត៤តង Yamaha Eciter)។

គ្រឿងសម្ភារៈមួយចំនួនរបស់ទោចក្រយានយន្តបានកីឡាករ “កែច្នៃ” ឡើងវិញឲ្យសមស្របជាមួយលក្ខន្តិកៈ និងផ្លួវប្រកួតភូថ័រ ។
កីឡាករមានអារម្មណ៍យ៉ាងស្រស់ថ្លាមុនពេលឈានចូលការប្រកួត។

កីឡាករម្នាក់កំពុងបំរុងប្រដាប់ការពារមុនពេលឈានចូលការប្រកួត។

ផ្នែកបច្ចេកទេសពិនិត្យទោចក្រយានយន្តមុនម៉ោងប្រកួត។

មណ្ឌលតាំងពិព័រណ៍ម៉ូតូនៅ Vietnam Motorbike Festival ២០១៥។

ផ្លូវប្រណាំង​ភូថ័រ​មានរូប​សណ្ឋានបត់​បែន ដោយ​មាន​ចម្ងាយ​ផ្លូវឡើង​ដល់​១២០០​ម៉េត្រ  មាន​ទាំង​ផ្លូវ​កែង​ខាង​ឆ្វេង​និង​ផ្លូវកែង​ខាង​ស្តាំ ដូចជា​ការប្រកួត​អន្តរជាតិ​មួយ​ដែរ។ ប្រការ​នេះបង្កើត​ឲ្យមានការ​លំបាកមួយ​កម្រិត ក៏ដូច​ជាការសាក​ល្បងសមត្ថភាព​របស់កីឡាករ។ បណ្តាការ​ប្រជែងប្រណាំងល្បឿន​នៅលើដីមួយ​ម៉ែត្រៗ  បណ្តា​ក្បាច់​បើក​បន្ទាប​ខ្ឡូន​បត់​ផ្លូវ​កែងយ៉ាង​ជំនាញ បណ្តាការ​ប្រណាំងបង្កើន​ល្បឿន​ផ្លោះទៅមុខ​យ៉ាង​អស្ចារ្យ ក្រោម​ការទស្សនា​ហោរ​កញ្រ្ជៀវ​គាំទ្រ​និងលើក​ទឹកចិត្ត​យ៉ាងខ្លាំង​របស់​ទស្សនិក​ជន ហើយ​មាន​ទាំង​គ្រោះថ្នាក់​មិន​គួរ​កើត​មានឡើង​នៅលើ​ផ្លូវ​ប្រកួត ទាំងនេះ​បាន​នាំមក​នូវ​ចំណី​អារម្មណ៍​ គឺល្បឿន​ដែល​ពោរ​ពេញ​ដោយ​ភាព​ទាក់​ទាញ​ចិត្ត។

បើកកាត់​ឆ្លងបណ្តាកីឡាករ​ល្បីឈ្មោះ កីឡាករ​វ័យក្មេង ង្វៀនង៉ុកហូ (ក្លឹបបង​ប្អូន​ភោគទ្រព) ពូកែ​ឆ្នើម​ដណ្តើម​យក​បាន​ពានរង្វាន់​លេខ​មួយ ក្នុងវិញ្ញាសារ YS2S កីឡាករ​ង្វៀន​មិញទូ (ក្លឹបឡឹងហ្វី YCS) ជា​អ្នក​មក​កាន់​ទីព្រ័ត្រ​ក្នុង​វិញ្ញាសារ YE4S ។ ទោះបី​បានចូល​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កីឡាករ​ល្បីឈ្មោះ ង្វៀន​វៀត​ឡិញ​ឲ្យ​ដឹង​ថា៖ “ការប្រកួតបាននាំមកនូវទីលានកំសាន្ត និងផ្តល់ផលប្រយោជន៍ឲ្យយើងខ្ញុំ។ ខ្ញុំរំ​ភើប​ចិត្ត​ណាស់​ពេល​បាន​ចូល​រួម ហើយមានបំណងចង់ឲ្យការប្រកួតនឹងអាចបន្តជាប្រចាំ ដើម្បី​បង្កើត​ជាទី​លាន​លេង​កំសាន្ត​ជំនាញ​មួយ​ជូន​ដល់អ្នក​ស្នេហា​ល្បឿនលឿន។

 

រូបភាពមួយចំនួនបង្កចំណាប់អារម្មណ៍នៅលើផ្លូវប្រកួតភូថ័រ៖























កីឡាករង្វៀនមិញទូ (ក្លឹបឡឹនហ្វី YCS) យកជ័យជំនះក្នុងវិញ្ញាសារ YE4S។

ក្រៅ​ពីចំណុចសំខាន់គឺការការ​ប្រកួត​ទោចក្រយាន​យន្ត​ផ្លូវ​ដី Vietnam Motor Cub Prix ព្រឹត្តិការណ៍​ឆ្នាំនេះ​នៅមាន​ការ​សម្តែង flat track Rallycross នានា យ៉ាង​ជក់​ចិត្ត​របស់​បណ្តា​កីឡាករ​ប្រណាំង​ជំនាញ មក​ពី​ប្រទេស​ថៃ បណ្តាសកម្មភាពតាំងពិពរ័ណ៍ តាំងពិព័រណ៍គ្រឿងសម្ភារៈ ទោចក្រយាន​យន្តបូរាណ។ល។ ទាក់​ទាញ​ភ្ញៀវ​មកទស្សនា និងអបអរសាទររាប់រយនាក់។

តាមគណៈកម្មការ​រៀបចំ  ពីការប្រកួតទោច​ក្រយានយន្ត​នេះ សហព័ន្ធ​ម៉ូតូ-កង​កីឡាទីក្រុង​ហូជីមិញ នឹង​មាន​ផែន​ការ​បន្តរក្សា​ទៅតាម​ការ​កំណត់ ដើម្បីបង្កើតទីលានលេង​កំសាន្តស្រប​ច្បាប់ អភិវឌ្ឍន៍​ប្រភេទ​កីឡា​ប្រណាំង ទោចក្រយានយន្ត​ត្រូវតាម​ស្តង់ដា និងសម្រេច​កម្រិត​ជំនាញខ្ពស់។

តាមដំណឹង លើកដំបូងបង្អស់ ដែលមន្ទីរវប្បធន៌​កីឡាទីក្រុង​ហូជីមិញ អនុញ្ញាត​ឲ្យ​រៀបចំ​ពាន​រង្វាន់​ជើងឯក​ប្រណាំង ទោច​ក្រយានយន្ត​ហុងដា៦៧ នៅ​ទីលានប្រណាំង​ភូថ័រ នៅឆ្នាំ១៩៨៩។ ការប្រកួត​មួយ​ដែល​មាន​លក្ខណៈ​ប្រវត្តិ​សាស្រ្ត ពេលបាន​រៀបចំ​សារឡើង​វិញ នូវវិញ្ញាសារ​ល្បឿន​លឿន ដែល​ធ្លាប់​បាន​ប្រារព្ធ​ធ្វើនៅ​បណ្តាឆ្នាំ​នៃដើម​ទស្សវត្សរ៍ទី៧០។ នៅឆ្នាំ​១៩៩៨ នាឱកាស​ព្រឹត្តិការណ៍​រំលឹកខួបអនុស្សាវរីយ៍​សាយហ្គន-ទីក្រុង​ហូជីមិញលើក​ទី៣០០ឆ្នាំ ការប្រកូតពានរង្វាន់​ភូថ័រ បានកសាង​ឡើងវិញម្តង​ទៀតសំរាប់​ការប្រកួត “ផ្លូវ​ប្រកួត​ពិសេស​ និងមានតែមួយ​នៅវៀតណាម” អាចឆ្លើយ​តបបានតាម​ស្តង់ដារបស់​ការប្រកួត​អន្តរជាតិ។ សព្វ​ថ្ងៃ ក្រោយ​ពីអវត្តមានជិត​១៨ឆ្នាំ រង្វង់កង់ ទោច​ក្រយាន​យន្ត​ល្បឿន​លឿន​បាន​មាន​ឱកាស​បង្ហាញ​ខ្លួន​ចំពោះ​មុខ​ទស្សនិកជន៕

 

អត្ថបទ៖ សើនងៀ    រូបថត៖ ង្វៀនឡឹង

 

thachdicon

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top