• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ព្រះរាជទស្សនកិច្ចមានលក្ខណៈប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងវៀតណាម - ជប៉ុន

ព្រឹត្តិការណ៍ដែល​ព្រះចៅអធិរាជជប៉ុន​និង​ព្រះ អគ្គមហេសីអធិរាជនីបាន​យាង​ទៅ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​ លើកដំបូង​នៅ​ប្រទេស​វៀតណាម (តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់​ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៧) ត្រូវបាន​មតិសាធារណៈក្នុង​ស្រុក​និង​អន្តរជាតិ​​​យកចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ និង​វាយតំលៃ​ថា នេះ​គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​និង​​មាន​អត្ថន័យ គឺ​តម្រុយ​ប្រវត្តិសាស្ត្រ​ក្នុង​ទំនាក់ទំនង​សហប្រតិបត្តិការ​ មិត្តភាព​រវាងប្រទេស​ទាំងពីរ។

ព្រះរាជទស្សនកិច្ច​នេះ​កាន់តែ​មានអត្ថន័យ​ជាង​នេះទៅទៀត  នៅពេល​ដែល​​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​ស៊ី​ជម្រៅ ពីព្រោះ​សន្តិភាព​និងវិបុលភាព​នៅ​តំបន់​អាស៊ី​រវាង​វៀតណាម​និង​ជប៉ុន​កាន់​តែ​អភិវឌ្ឍន៍លើ​គ្រប់​វិស័យ​​ដូចជា៖ វិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ការពារជាតិ កសិកម្ម ពលកម្ម វប្បធម៌ កីឡា ទេសចរណ៍..


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និងភរិយាបានរៀបចំពិធីព្រះរាជបដិសណ្ឋាកិច្ច
ព្រះចៅអធិរាជជប៉ុន Akihito និងព្រះអគ្គមហេសីអធិរាជនី Michiko. ។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) អញ្ជើញជាអធិបតីក្នុងពិធីព្រះរាជបដិសណ្ឋាកិច្ច
ព្រះចៅអធិរាជជប៉ុន Akihito និងព្រះអគ្គមហេសីអធិរាជនី Michiko។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ពិធីព្រះរាជបដិសណ្ឋាកិច្ចព្រះចៅអធិរាជជប៉ុន Akihito និងព្រះអគ្គមហេសីអធិរាជនី Michiko។ 
រូបថត៖ ង្វៀនយ៉ឹន / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​ដំណើរ​ព្រះ​រាជទស្សនកិច្ច​នេះ ព្រះចៅអធិរាជជប៉ុន Akihito ​និង​ព្រះ​អគ្គមហេសីអធិរាជនី​​ Michiko បាន​យាង​ចូលរួម​ក្នុងពិធីលៀង​សាយ​ភោជន៍​ថ្វាយដោយ​លោក​ប្រធានរដ្ឋ​ ត្រឹន​ដាយក្វាង (Tran Dai Quang) ​និងភរិយាអញ្ជើញ​ជាអធិបតី។ លោកស្រីប្រធាន​រដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) អញ្ជើញ​ទទួលថ្វាយបង្គំ​គាល់ព្រះចៅ​អធិរាជជប៉ុន Akihito និង​ព្រះអគ្គមហេសីអធិរាជនី Michiko ។

អញ្ជើញ​ចូលរួមក្នុងពិធី​លៀងសាយភោជន៍​តែរៀបចំ ដោយ​លោកអគ្គលេខាបក្ស ង្វៀន​ភូត្រុង​ (Nguyen Phu Trong) និង​ភរិយា​អញ្ជើញ​ជាអធិបតី។ ក្នុងឳកាស​នេះ ព្រះ​ចៅអធិរាជជប៉ុន​បានអញ្ជើញយាង​ដាក់​កម្រង​ផ្កានិង​គោរពវិញ្ញាណក្ខន្ធលោក​ប្រធានហូជីមិញយាង​ទៅ​ទស្សនា​អតីត​រាជវាំង - បេតិកភណ្ឌវប្បធម៌​ពិភពលោក​ អតីតរាជវាំងនៃសម័យសក្តិភូមិចុង​ក្រោយបង្អស់​នៅ​ប្រទេសវៀតណានិង​មាន​បណ្តា​សកម្មភាព​សំខាន់ៗ ផ្សេង​ទៀត
...


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និងភរិយា អញ្ជើញទទួលថ្វាយបង្គំព្រះចៅអធិរាជជប៉ុន Akihito
និងព្រះអគ្គមហេសីអធិរាជនី Michiko នៅវិមានប្រធានរដ្ឋ។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោក​ប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និង​ភរិយា ថ្វាយវត្ថុអនុស្សាវរីយ៍​ជូន
ព្រះ​ចៅអធិរាជជប៉ុន Akihito និង ព្រះអគ្គមហេសីអធិរាជនី Michiko។
រូបថត៖ ញ៉ាន​សាង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង  (Tran Dai Quang) រៀបចំ ព្រះរាជពីធីលៀងសាយភោជន៍ថ្វាយជូន
ព្រះចៅអធិរាជជប៉ុន Akihito និងព្រះអគ្គមហេសីអធិរាជនី Michiko។
រូបថត៖ ញ៉ានសាង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងភរិយា អញ្ជើញទទួលថ្វាយបង្គំ
ព្រះចៅអធិរាជជប៉ុន Akihito និង ព្រះអគ្គមហេសីអធិរាជនី Michiko។
រូបថត៖ ទីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងភរិយាអញ្ជើញជាអធិបតីក្នុងព្រះរាជពីធី
លៀងសាយភោជន៍តែថ្វាយជូនព្រះចៅអធិរាជជប៉ុន Akihito និងព្រះអគ្គមហេសីអធិរាជនី Michiko ដែលកំពុង
យាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសវៀតណាម។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) និង​ភរិយា អញ្ជើញទទួល​ថ្វាយបង្គំព្រះ​ចៅអធិរាជជប៉ុន Akihito និង ព្រះ​អគ្គមហេសីអធិរាជនី Michiko។ រូបថត៖ ថុង​ញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកស្រី ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) អញ្ជើញទទួលថ្វាយបង្គំ ព្រះចៅអធិរាជជប៉ុន Akihito
និង ព្រះអគ្គមហេសីអធិរាជនី Michiko។ រូបថត៖ តុងឌឹក/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ព្រះចៅអធិរាជជប៉ុន Akihito និង ព្រះអគ្គមហេសីអធិរាជនី Michiko យាងដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធ
លោកប្រធានហូជីមិញ។ រូបថត៖ ង្វៀនយ៉ឹន/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ឆ្លើយ​បទសម្ភាស​របស់​អ្នក​យក​ព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន​វៀតណាម លោក Hatsuhisa Takashima លេខា​ព័ត៌មាន​របស់​ព្រះ​ចៅអធិរាជ​ជប៉ុន បាន​សង្កត់​ធ្ងន់ ព្រះចៅ​អធិរាជជប៉ុន​គឺ​ជា​និមិត្តរូប​ឲ្យ​ប្រទេស​ជប៉ុន ដូច្នេះ​​លើកដំបូង​ព្រះ​ចៅ​អធិរាជ​ជប៉ុន​និង​ព្រះ​អគ្គមហេសីអធិរាជនី​យាង​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​វៀត​ណាម​ ប្រទេស​មួយ​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ជប៉ុន ចំពោះ​ប្រជាជន​ទាំង​ឡាយ នេះ​គឺជា​ព្រឹត្តិការណ៍​​សំខាន់​និង​គឺ​ព្រះ​រាជទស្សនកិច្ច​​មាន​លក្ខណៈប្រវតិ្តសាស្ត្រ។

ព្រះរាជទស្សនកិច្ច​វៀតណាម​លើកនេះ​របស់​ព្រះ​ចៅអធិរាជជប៉ុន​និង​ព្រះ​អគ្គមហេសីអធិរាជនី​បាន​រួមចំ​ណែក​​ក្នុង​ការបង្កើន​ការ​ជឿ​ជាក់​ទៅ​វិញទៅមក​និង​មនោសញ្ចេតនា​របស់​ប្រជាជន​នៃប្រទេសទាំងពីរ តាម​នោះ​​អភិវឌ្ឍន៍​ថែមទៀត​នូវ​ទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រ​​កាន់តែ​ស៊ី​ជម្រៅ​​រវាង​វៀតណាម - ជប៉ុន​ក្នុង​រយៈពេល​ឆាប់ៗនេះ។


ព្រះចៅអធិរាជជប៉ុន Akihito និងព្រះអគ្គមហេសីអធិរាជនី Michiko  យាងទៅទស្សនកិច្ចអតីតរាជវាំងហ្វេ។
រូបថត៖ ហូកូវ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ព្រះ ចៅអធិរាជជប៉ុន Akihito និងព្រះអគ្គមហេសីអធិរាជនីជប៉ុន Michiko យាងទស្សនាតន្ត្រីដែលសម្តែងនៅ
ក្នុងអតីតរាជវាំងហ្វេ នៅរោងល្ខោនយៀតធីដឿង (Duyet Thi Duong) ស្ថិតក្នុងដាយណូយ ហ្វេ។
រូបថត៖ ហូកូវ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ព្រះ ចៅអធិរាជជប៉ុន Akihito និងព្រះអគ្គមហេសីអធិរាជនីជប៉ុន Michiko យាងចុះសួរសុខទុក្ខប្រជាជនហ្វេ 
នៅពេលយាងទស្សនាអគាររក្សវត្ថុនិងរូបថតទុកជាអនុស្សាវរីយ៍លោក ផានបូយចូវ (Phan Boi Chau)។
រូបថត៖ ហូកូវ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ព្រះ ចៅអធិរាជជប៉ុន Akihito និងព្រះអគ្គមហេសីអធិរាជនីជប៉ុន Michiko យាងទៅទស្សនាអគាររក្សវត្ថុនិងរូបថតទុកជាអនុស្សាវរីយ៍លោកផានបូយចូវ (Phan Boi Chau) អ្នកស្រឡាញ់ជាតិ អ្នកបំផុសចលនាដុងយូ (Dong Du) អំពាវនាវយុវជនវៀតណាមទៅកាន់ប្រទេសជប៉ុន ដើម្បីស្វែងរករបៀបសង្គ្រោះជាតិនាដើមសតវត្សរ៍ទី ២០។
រូបថត៖ ហូកូវ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 

ព្រះ​ចៅ​អធិរាជជប៉ុន​និង​ព្រះ​អគ្គមហេសីអធិរាជនី​គឺ​និមិត្តរូប​ដ៏​ខ្ពង់​ខ្ពស់​របស់​ប្រទេសជាតិ​និង​សម្ព័ន្ធសាមគ្គីភាព​របស់ប្រជាជនជប៉ុន​ទាំងឡាយ។ ព្រះ​ចៅ​អធិរាជជប៉ុន​និង​ព្រះ​អគ្គមហេសីអធិរាជនី​ តែ​បំពេញ​ព្រះ​រាជទស្សនកិច្ច​​ក្នុង​ឳកាស​រំលឹក​ខួបអនុស្សាវរីយ៍​ដ៏ពីសេស​ចំពោះ​បណ្តា​ដៃគូ​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ជប៉ុន។ ព្រះ​ចៅ​អធិរាជជប៉ុន​ Akihito មាន​មនោសញ្ចេតនា​​ពិសេស​ជាមួយ​ប្រទេស​វៀតណាមនិង​គាំទ្រ​បណ្តាសមាជិក​ក្នុង​ព្រះ រាជវង្ស​ជប៉ុន​បង្កើន​​ទំនាក់ទំនង​ជាមួយ​ប្រទេសវៀតណាម។

កាសែតរូបភាពវៀតណាម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top