• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

“ព្រះនេត្រ” លើសមុទ្រខាងកើត

ស្ថានីយ៍​រ៉ាដា៤៤ (T៤៤) ចំណុះកងវរសេនាធំ​លេខ២៩២ កង​ពលធំលេខ​​៣៧៧​ ផ្នែក​ទ័ពការពារ​ដែនអាកាស​ កង​ទ័ព​ជើង​អាកាស ​​បោះ​ជំរុំ​លើ​កោះ ​ផាន ​វិញ​អា (Phan Vinh A) ចំណុះ​ស្រុក​កោះ​ទ្រឿង​សា បាន​ប្រៀប​ដូច​ជា​ “ព្រះនេត្រ” លើ​សមុទ្រ​ខាង​កើត​ កំពុង​យប់ថ្ងៃ​ឆ្មាំរក្សាការពារ​តំបន់​សមុទ្រ​ តំបន់​លំហអាកាស​​ពិសិដ្ឋ​នៃ​មាតុភូមិ​។​

ក្នុង​ប៉ុន្មានថ្ងៃ​ធ្វើដំណើរ​រួមនឹង​ក្រុម​បេសកកម្ម​​ចំណុះ​កង​ពលតូចលេខ​​១៤៦​ នៃ​មេបញ្ជាការ​តំបន់​លេខ៤នៃ​កង​​ទ័ព​ជើង​ទឹក​ អនុវត្ត​ភារកិច្ច​ជូន​អំណោយ​ ជូនពរ​បុណ្យ​ចូល​ឆ្នាំថ្មី​វៀតណាម​ ដល់​ទាហាន​ប្រជាជន​នៅ​លើ​ប្រជុំ​កោះ​​ទ្រឿង​សា​ យើង​ខ្ញុំ​​មាន​សំណាង​​បាន​ជួប​សួរ​សុខ​ទុក្ខ​​ កម្មាភិបាល​ យុទ្ធជន​ នៅ​ស្ថានីយ៍រ៉ាដា​​៤៤ លើ​កោះ​ ផាន​ វិញ​អា (Phan Vinh A)។​

វរសេនីយ៍​ត្រី​ វូ វ៉ាន់​វិញ​ (Vo Van Vinh) ប្រធាន​ស្ថានីយ៍​​រ៉ា​ដា​​T៤៤ ឱ្យ​ដឹងថា​​៖ “T៤៤​ មាន​ភារកិច្ច​​តាម​ដាន​ សង្កេត​មើល​ រក​ឃើញ​​មុខសញ្ញាមាន​វត្តមាននៅ​​​លើ​តំបន់លំហ​អាកាស​ ​នៃ​ប្រជុំ​កោះ​ទ្រឿង​សា​ទាំង​យប់​ទាំងថ្ងៃ​។ ទិន្ន​ន័យ​​ តួលេខ​ដែល​បាន​​ក្រុមឆ្មាំនៅ​​ប្រចាំ​កត់​ត្រា ​​របាយការណ៍​​​ទៅ​​​កាន់​ដី​គោក​និង​​​ដាក់ចេញ​ទិសដៅ​​វិនិច្ឆ័យ​​ធានា​រឹង​មាំ​ អធិបតេយ្យភាពតំបន់​​លំហ​​អាកាស​នៃ​មាតុភូមិ​។​

 


 ស្ថានីយ៍រ៉ា​ដា​៤៤ មាន​ភារកិច្ច​រក្សា​​ការ​ពារ​លំហំ​អាកាស ​​និង​ដែន​អាកាស​វៀត​ណាម​។​​


 ទិដ្ឋភាព​​ស្ថានីយ៍រ៉ាដា​ ៤៤ លើ​កោះ ​ផាន វិញ​អា (Phan Vinh A)​។


 យុទ្ធជន​​បំពេញ​ការងារ​នៅ​ស្ថានីយ៍រ៉ា​ដា សង្កេត​តាមដាន​​នៅ​លើ​កោះ​ ផាន​ វិញ​អា (Phan Vinh A) កំពុង​ទាំងយប់ទាំងថ្ងៃ​ធ្វើ​ការ​ជាមួយ​ស្មារតី​ “រលឹក​យប់​ឆ្មាំ​ជូន​ប្រជាជន​គេង​”។​


 បុគ្គលិកកំណត់ត្រា​ជើង​ហោះហើរ​លើផែន​ទី​ កំពុង​កត់ត្រា​ជើង​​ហោះ​ហើរ​​​។


 ចំណុច​​កោះ​​លើស្រុក​កោះ​​ទ្រឿង​សា តែង​​បាន​សង្កេត​តាមដាន​មើល​ នៅ​​លើ​​ផែន​ទី​កំណត់ត្រា​ហោះហើរ​​។


 ស្កែន​គោលដៅ​លើ​រ៉ាដា​។​


 ស្វែងរក​សញ្ញា​និង​បញ្ចូនដំណឹង


 សង្កេត​តាមដាន​ការពារ​លំហអាកាស​។​


 សង្កេត​តាម​ដាន​ដោយ​កញ្ចក់​កែវ​យឺត TZK ​។


 យុទ្ធជន​​តែង​ឆ្មាំ​ដោយស្មារតី​ប្រុង​ប្រយត្ន​​ខ្ពស់​។​

 

ស្ថានីយ៍​រ៉ាដា​ T៤៤ មាន​ភារកិច្ច​​សង្កេត​​តាមដាន​​ទូទាំង​តំបន់​លំហអាកាសក្នុង​​​កាំ​​៣០០​គីឡូម៉ែត្រ​ នៃ​​ប្រជុំ​កោះ​​ទ្រឿង​សានៅ​​លើ​សមុទ្រ​ខាង​កើត​។ ពេល​ឃើញ​យន្តហោះ​ប្លែក​ ឬ​មុខសញ្ញា​លើ​អាកាស​ ​រ៉ាដា​នឹង​ស្កែន​ផ្ញើ​​ភ្លាម​​ទៅ​កាន់​​កង​ការពារ​ដែន​​អាកាស​ជាតិ​​ ដើម្បី​ស្វែងរក​ផែនការ​​វិនិច្ឆ័យ​។ ហេតុនោះ​ហើយ រាល់​វេន​ឆ្មាំ​ទាំង​អស់ ​អង្គភាព​ កម្មាភិបាល ​យុទ្ធជន​ទាំងអស់​ តែង​នៅ​ក្នុង​ស្ថានភាព​​ស្មារតីប្រុង​ប្រយត្ន​​ខ្ពស់​ ត្រៀម​​ប្រយុទ្ធ ​ដើម្បី​ជៀសវៀង​ករណី​ចៃដន្យភ្ញាក់​ផ្អើលទាំងឡាយ​​​។​

បាន​​ឃើញ​ផ្ទាល់​​​ភ្នែក​​នូវ​ម៉ោង​ហ្វឹក​ហាត់​ប្រយុទ្ធ​​នៃ​ស្ថានីយ៍​រ៉ាដា​ យើង​ខ្ញុំ​​ទើប​ដឹក​ច្បាស់​​នូវ​ទុក្ខលំបាក​​របស់​បងៗ​​កងទ័ព​។ នរ​ណា​ក៏ញើស​ទទឹក​​ជោក​អាវ​ ដោយសារកម្តៅ​ ភ្នែក​ព្រឹល​ៗ​បន្ទាប់ពី​ម៉ោង​ផ្តោត​អារម្មណ៍​មើល​តែ​លើ​អេក្រង់​រ៉ាដា​ និង​ពីទី​​ងងឹត​ចេញទៅ​ទី​ភ្លឺផង​​។​

កម្មាភិបាល​យុទ្ធជន​នៃស្ថានីយ៍​រ៉ាដា​ T៤៤ សុទ្ធតែ​ស្ទាត់​ជំនាញ​​របៀប​ប្រើប្រាស់​ រក្សា​ទុក​​នូវ​ឧបករណ៍​ ដើម្បី​រួម​នឹង​អង្គភាព​​​ចំណុះ​កងទ័ព​ផ្សេង​ៗ ​ការពារ​រឹង​មាំ​តំបន់​​លំហ​អាកាស​ តំបន់​សមុទ្រ​ កោះ​សមុទ្រ​ របស់​វៀតណាម​៕​

 

អនុវត្ត​៖ ថុង​ហាយ​
 

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top