• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព្រឹទ្ធសភាកម្ពុជានីតិកាលទី៤ បើកសម័យប្រជុំជាលើកដំបូង

 ព្រឹទ្ធសភាកម្ពុជានីតិកាលទី៤ បើកសម័យប្រជុំលើកទីដំបូង

នៅរាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី ២៣ ខែមេសា ​ព្រឹទ្ធសភាកម្ពុជានីតិកាលទី៤ ​បានបើក​សម័យ​ប្រជុំជា​លើកដំបូង​ក្រោមអធិ​បតីភាពរបស់ ព្រះករុណាព្រះបាទស​ម្តេចព្រះ បរមនាថ ន​រោត្តម​ សីហមុនី ព្រះមហា​ក្សត្រនៃព្រះ​រាជាណាច​ក្រក​ម្ពុជា។​

ព្រឹទ្ធសភា​កម្ពុជាអនុវត្តការបោះឆ្នោត​ជ្រើសតាំងថ្នាក់ដឹកនាំ​។ អនុប្រធាន​គណ បក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​ (CPP) សម្តេចវិបុលសេនាភក្តី ​សាយ ឈុំ ​ត្រូវបាន​ជ្រើស តាំង​ឡើង​វិញ​ជាប្រធាន​ព្រឹទ្ធស​ភាកម្ពុ​ជានីតិកាល​ទី៤ ជាថ្មី​ម្ដងទៀត។ មន្រ្តីជាន់ខ្ពស់ទាំងពីររូបទៀត រ​បស់គណបក្សប្រជាជនកម្ពុជា ​គឺ លោក​ ណៃ ប៉េណា ​ត្រូវបានជ្រើសតាំង ​ជាអនុប្រធានទី១ នៃព្រឹទ្ធស​ភា និង លោក ទេព ង​ន ត្រូវ​បានជ្រើសតាំ​ងជា​ អនុ​ប្រធាន​ទី២នៃ​ព្រឹទ្ធសភា។

គួរបញ្ចាក់​ដែរថា ព្រឹទ្ធសភាកម្ពុជា​នីតិកាលទី ៤ មានអាសនៈសរុបចំ​នួន ៦២  ដែលក្នុងនោះ ​មានអាស​នៈចំនួ​ន ​៥៨ ត្រូវបានជ្រើសតាំងដោយព្រឹ​ទ្ធសភា អាសនៈចំ​នួន ២ ត្រូវបានជ្រើសដោយព្រះ​មហាក្ស​ត្រ ​នរោត្តម សីហមុនី​ រីឯ អាសនៈ​នៅសល់ចំនួន ២ ​ត្រូវបានជ្រើសតាំងដោយរដ្ឋ​សភា៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top