• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ព្រឹត្តិការណ៍ការទូតសភានិងការទូតវ៉ាក់សាំង

លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ទើបបញ្ចប់ដំណើរចូលរួមសន្និសីទប្រធានរដ្ឋ​សភាលើពិភពលោក លើកទី៥ (WCSP5) នៅសាធារណរដ្ឋអូទ្រីស និងដំណើរបំពេញទស្សនកិច្ច ធ្វើការ​ជាមួយនឹងសភាអ៊ឺរ៉ុប (EP) នៅព្រះរាជាណាចក្រប៊ែលហ្សិក និងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅ​សាធារណរដ្ឋហ្វាំងឡង់ ចាប់ពីថ្ងៃទី៥ - ១១ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រកបដោយជោគជ័យដ៏ប្រសើរ។

ដោយមានកាលបរិច្ឆេទបំពេញបេសកកម្មចំនួន៥ថ្ងៃ នៅប្រទេសចំនួន៣ដៃគូចំនួន៥ និងសកម្មភាពសរុបចំនួន៧០លើក ជាលំដាប់លំដោយ  ក្នុងនោះមានកិច្ចជំនួបកំពូលនិងកម្មវិធីរបៀងវារៈជាច្រើនដ៏សម្បូរបែប ដំណើរបំពេញទស្សនកិច្ច បានអះអាងអំពីគោលការណ៍ គោលនយោបាយការទូត របស់បក្ស រដ្ឋវៀតណាម បង្ហាញពីភាពម្ចាស់ការ សកម្ម និងភារកិច្ច, លើកកម្ពស់កិត្យានុភាពរបស់វៀតណាម រួមចំណែកលើភាពប្រឹងប្រែងការទូតរួម របស់បក្ស រដ្ឋ ដើម្បីផលប្រយោជន៍ជាតិ ជនជាតិ។

ជោគជ័យចំនួន៤ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា

 

ដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា នៅប្រទេសនានាទ្វីបអ៊ឺរ៉ុប ប្រព្រឹត្តិទៅបន្ទាប់ពីការិយាល័យនយោបាយ ប្រកាសការសន្និដ្ឋានចំនួន១២ ស្តីពីការបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ៣៦ និងបទបញ្ជាលេខ៤៥នៃការិយាល័យនយោបាយ ស្តីពីបេសកកម្មប្រជាជនវៀតណាមនៅបរទេស។ នេះជាឱកាសសម្រាប់ប្រធានរដ្ឋសភាពិភាក្សា ជាមួយនឹងបងប្អូនអាណិកជន អំពីគោលនយោបាយចំពោះជនជាតិ​វៀត​ណាម នៅបរទេសរបស់បក្សនិងរដ្ឋ អះអាងសហគមន៍ជនជាតិវៀតណាមនៅបរទេស ជាចំណែកមួយមិនអាចកាត់ផ្តាច់បាននៃសហគមន៍បណ្តាជនជាតិ​វៀត​ណាម​។

ផ្តល់ព័ត៌មានរហ័សជាមួយនឹងអ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិណូយបាយ (Noi Bai) លោកអគ្គលេខាធិការរដ្ឋសភា និងជាប្រធានការិយាល័យរដ្ឋសភា ប៊ូយ វ៉ាន់គឿង (Bui Van Cuong) សង្កត់ធ្ងន់អំពីដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ព្រមនឹងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម សម្រេចប្រកប​ដោយ​ជោគជ័យល្អប្រពៃ។ លទ្ធផលដំណើរបំពេញទស្សនកិច្ច អាចស្តែងបង្ហាញពី៤ចំណុច ដូចខាងក្រោម។

បឋម គឺការទូតនយោបាយ ក្រុមការងារបានអនុវត្តភារកិច្ច ដែលបានសំណូមពរភ្ជាប់តាមដំណើរទស្សនកិច្ច និងតាមរយៈនោះរួមចំណែកពូនជ្រំការទូតសភា ក៏ដូចជាកិត្យានុភាពរបស់វៀតណាម នៅលើឆាកអន្តរជាតិ បន្តបានអះអាងនិងលើកម្ពស់។
 


ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានី Vienna (សាធារណរដ្ឋអូទ្រីស) លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា នៅវេទិកាសហគ្រាសវៀតណាមនិងអូទ្រីស។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ (តាមម៉ោងតំបន់) នៅរដ្ឋធានី Vienna (សាធារណរដ្ឋអូទ្រីស) លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ជំនួបលោកប្រធានសហព័ន្ធសភាពិភពលោក (IPU) Duarte Pacheco ។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានី Vienna (សាធារណរដ្ឋអូទ្រីស) លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ជំនួបលោកអគ្គនាយកស្ថាប័នថាមពលនុយគ្លេអ៊ែរអន្តរជាតិ (IAEA) Rafael Mariano Grossi ។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានី Vienna (សាធារណរដ្ឋអូទ្រីស) លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ជំនួបនឹងថ្នាក់ដឹកនាំសកលវិទ្យាល័យ IMC Krem  សម្ពន្ធក្រុម WEFORYOU សម្ពន្ធក្រុម CHRISTOF System និងបងប្អូនអាណិកជនមួយចំនួន បានអញ្ជើញមកប្រគល់ជូនសម្ភារៈ ឧបករណ៍សុខាភិបាល។ រូបថត៖ លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ទទួលជួប លោកសាស្រ្តាចារ្យ បណ្ឌិត Karl C. Ennsfellner  នាយកប្រតិបត្តិការ នៃសកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត IMC Krems នៅសាធារណរដ្ឋអូទ្រីស។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ទទួលសម្ភារៈឧបករណ៍សុខាភិបាល ពីលោក Armin Amirpanah អគ្គនាយកសម្ពន្ធក្រុមហ៊ុន WEFORYOU។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានី Vienna (សាធារណរដ្ឋអូទ្រីស) លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) អញ្ជើញចូលរួមពិធីបើកសន្និសីទប្រធានរដ្ឋសភាលើពិភពលោក លើកទី៥។ ក្នុងរូបថត៖ លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) កំពុងថ្លែងសុន្ទរកថា។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

 

ខាងក្រៅសន្និសីទប្រធានរដ្ឋសភាពិភពលោក លើកទី៥ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានី Vienna  (សាធារណរដ្ឋអូទ្រីស) លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ជំនួបលោក Martin Chungoong អគ្គលេខាធិការសហព័ន្ធសភាពិភពលោក (IPU)។ ក្នុងរូបថត៖ លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ជូនអំណោយជាអនុស្សាវរីយ៍ ដល់ អគ្គលេខាធិការសហព័ន្ធសភាពិភពលោក លោក Martin Chungoong ។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

 

ទីពីរ គឺការទូតសេដ្ឋកិច្ច លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ព្រមនឹងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម បានជំរុញពន្លឿនប្រទេសនានានៃសហព័ន្ធអ៊ឺរ៉ុប បន្តសង្កេតពិនិត្យអនុម័តកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) រួមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA)។

ទី៣ គឺការទូតវ៉ាក់សាំង លោកប៊ូយ វ៉ាន់គឿង (Bui Van Cuong) សង្កត់ធ្ងន់លើការទូតវ៉ាក់សាំង បានពង្រាយដោយប្តេជ្ញាចិត្តខ្ពស់នៅលើរាល់សកម្មភាព តាំងពីការថ្លែងសុន្ទរកថារបស់លោកប្រធានរដ្ឋសភា នៅសន្និសីទប្រធានរដ្ឋសភាពិភពលោក រហូតដល់ជំនួបទ្វេភាគីខាងក្រៅសន្និសីទ និងជំនួបប្រទេសចំនួន៣ ដែលគណៈប្រតិភូ បានធ្វើដំណើរទៅបំពេញទស្សនកិច្ច។

អាទិភាពកន្លែងលើយន្តហោះ សម្រាប់ដឹកជញ្ជូនសម្ភារៈ ឧបករណ៍បង្ការ ប្រឆាំងជំងឺរាតត្បាត

 

ក្រៅពីការចូលរួមសកម្មភាពពហុភាគី ប្រធានរដ្ឋសភានៅចូលរួមថ្លែងសុន្ទរកថាដ៏សំខាន់នៅសម័យប្រជុំពេញអង្គ និងសម័យប្រជុំឯកទេសរបស់ WCSP5 ស្តីពីគោលជំហររបស់វៀតណាម ចំពោះបញ្ហាអន្តរជាតិ តំបន់ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម។ ទន្ទឹមនោះ ក៏មានការជំនួបទ្វេភាគីក្រៅកិច្ចប្រជុំចំនួន១០ ជាមួយដៃគូដ៏សំខាន់លើសកលលោក ដូចជា៖ រុស្ស៊ី ឥណ្ឌា ជប៉ុន កូរេខាងត្បូង អ៊ីតាលី Mozambique គុយបា ជីលេ អង់គ្លេស។ល។

ព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍លេចធ្លោ នៃដំណើរបំពេញទស្សនកិច្ចនៅទ្វីបអ៊ឺរ៉ុបលើកនេះ របស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម គឺប្រព្រឹត្តិទៅ “ការទូតវ៉ាក់សាំង” ពេលយន្តហោះត្រឡប់មកកាន់ប្រទេសវិញ គណៈប្រតិភូបាននាំយកវ៉ាក់សាំងបង្ការជំងឺកូវិដ - ១៩ សម្ភារៈ ឧបករណ៍សុខាភិបាលមួយចំនួនធំ ដើម្បីបម្រើការងារបង្ការប្រឆាំងជំងឺរាតត្បាត។

យន្តហោះរបស់លោកប្រធានរដ្ឋសភា ធ្វើដំណើរទៅបំពេញទស្សនកិច្ចលើកនេះ បានកាត់បន្ថយបុគ្គលិក ដើម្បីផ្តល់កន្លែងសម្រាប់ដឹកជញ្ជូនវ៉ាក់សាំង សម្ភារៈបង្ការ ប្រឆាំងកូវិដ - ១៩។ល។

 


ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅរាជរដ្ឋធានី Brussels (ព្រះរាជាណាចក្រប៊ែលហ្សិក) លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ជួបសវនាការនឹងលោកប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប Charles Michel ។ ក្នុងរូបថត៖ លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) និងលោកប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប Charles Michel។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការសភាអ៊ឺរ៉ុប នៅរាជរដ្ឋធានី Brussels (ព្រះរាជាណាចក្រប៊ែលហ្សិក) លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ជួបពិភាក្សានឹងលោក David Sassoli ប្រធានសភាអ៊ឺរ៉ុប (EP)។ ក្នុងរូបថត៖ លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) និងប្រធានសភាអ៊ឺរ៉ុប លោក David Sassoli ។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

 

រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការសភាអ៊ឺរ៉ុប (EP) នៅរាជរដ្ឋធានី Brussels  (ព្រះរាជាណាចក្រប៊ែលហ្សិក) លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ធ្វើការជាមួយនឹងលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ នៃសភាអ៊ឺរ៉ុប (INTA) និងសមាជិកសភា EP នៃក្រុមសមាជិកសភាមិត្តភាពអ៊ឺរ៉ុបនិងអាស៊ាន (DASE) និងសមាគមសភាមិត្តភាព EP និងវៀតណម។ ក្នុងរូបថត៖ ទិដ្ឋភាពធ្វើការរវាងលោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) និងលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិសភាអ៊ឺរ៉ុប។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅរាជរដ្ឋធានី Brussels (ព្រះរាជាណាចក្រប៊ែលហ្សិក) លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ទទួលជួបលោក Peter R.Lavoy នាយកជាន់ខ្ពស់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក នៃសម្ពន្ធក្រុមហ៊ុនប្រេងឧស្ម័ន ExxonMobil (អាមេរិក)។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅរាជរដ្ឋធានី Brussels លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ជំនួបតំណាងសហគមន៍ជនជាតិវៀតណាម នៅប្រទេសប៊ែលហ្សិក។ ក្នុងរូបថត៖ លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ថ្លែងសុន្ទរកថា។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

 

រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ (តាមម៉ោងតំបន់) នៅរាជរដ្ឋធានី Brussels លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) អញ្ជើញចូលរួមពិធីប្រគល់ជូនវ៉ាក់សាំង សម្ភារៈ ឧបករណ៍សុខាភិបាល បង្ការជំងឺកូវិដ - ១៩ និងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ។ ក្នុងរូបថត៖ លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) អធិបតីធ្វើសាក្សី នៅពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តការ។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

 

រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅរាជរដ្ឋធានី Brussels លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ជំនួបពិភាក្សាជាមួយនឹងសហគ្រាសវៀណាមនិងប៊ែលហ្សិក។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅរាជរដ្ឋធានី Brussels លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ធ្វើការនឹងលោកឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីសេដ្ឋកិច្ចនិងពលកម្មប្រទេសប៊ែលហ្សិក Pierres - Yves Dermagne។ ក្នុងរូបថត៖ លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) និងលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីសេដ្ឋកិច្ចនិងពលកម្មប្រទេសប៊ែលហ្សិក Pierres - Yves Dermagne ។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នៅរាជរដ្ឋធានី Brussels លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ជំនួបពិភាក្សាជាមួយប្រធានសភាជាន់ទាបប៊ែលហ្សិក Elliance Tillieux ។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

 

លទ្ធផលលម្អិតនៃដំណើរបំពេញទស្សនកិច្ចនៅប្រទេសទាំងពីរ ប៊ែលហ្សិក និង Slovakia ប្រទេសទាំងនេះបានឧបត្ថម្ភវ៉ាក់សាំង២០០.០០០ដូស និងសន្យាឧបត្ថម្ភចែករំលែកវ៉ាក់សាំងរាប់លានដួស, អង្គការ សហគ្រាស ឯកជនជាច្រើន បានឧបត្ថម្ភសម្ភារៈឧបករណ៍សុខាភិបាល បំផុតគឺឈុត kit តេស្តជំងឺកូវិដ - ១៩ តម្លៃសរុបជាង១.០២៨ ពាន់លានដុង រួមចំណែកដ៏សំខាន់ក្នុងការបម្រើបង្ការប្រឆាំងជំងឺរាតត្បាត ខណៈពេលខាងមុខ ធានាប្រព័ន្ធផ្គត់ផ្គង់ទំនិញសកលលោក បានរលូន មិនត្រូវរអាក់រអួរ។

ក្នុងរសៀលថ្ងៃទី១២ ខែកញ្ញា បន្ទាប់ពីយន្តហោះត្រឡប់មកដល់ព្រលានយន្តណូយបាយ (Noi Bai) ការិយាល័យរដ្ឋសភាបានធ្វើជាប្រធាន សហការជាមួយនឹងក្រសួងសុខាភិបាល គណៈ​កម្មការ​មជ្ឈិមរណសិ្សមាតុភូមិ​វៀត​ណាម រៀបចំពិធីប្រគល់ជូនវ៉ាក់សាំង សម្ភារៈ ឧបករណ៍សុខាភិបាល និងថវិកា​ឧបត្ថម្ភ ដែលទទួលបានក្នុងដំណើរបំពេញទស្សនកិច្ចនៅទ្វីបអ៊ឺរ៉ុប របស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា​វៀត​ណាម។

លោកប៊ូយ វ៉ាន់គឿង (Bui Van Cuong) ឱ្យដឹងថា ចំនួនវ៉ាក់សាំង សម្ភារៈ ឧបរណ៍សុខាភិបាលលើកនេះ នឹងបានពង្រាយភ្លាមទៅកាន់មូលដ្ឋាន បំផុតគឺតាមខេត្តក្រុង នៅតំបន់ភូមិភាគខាងត្បូងវៀតណាម ដើម្បីបម្រើការងារបង្ការ ប្រឆាំងជំងឺកូវិដ - ១៩។

ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអ៊ឺរ៉ុប

តាមលោកប្រធានគណៈកម្មការការបរទេសនៃរដ្ឋសភា វូ ហាយហា (Vu Hai Ha) សកម្មភាពនៅសភាអ៊ឺរ៉ុប ក្រុមប្រឹក្សាអ៊ឺរ៉ុប ប្រទេសប៊ែលហ្សិក និងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសហ្វាំងឡង់ របស់លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) បានរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវទឹកចិត្តមិត្តភាពនិងជំរុញសហប្រតិបត្តិការរវាងវៀតណាមជាមួយនឹងប្រទេសនានាលើវិស័យនយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា, ផ្លាស់ប្តូរច្នៃប្រតិដ្ឋ, សិក្សាអប់រំ, រួមប្រាស្រ័យវប្បធម៌, បង្ការនិងប្រឆាំងជំងឺកូវិដ - ១៩។


ក្នុងកម្មវិធីអញ្ជើញទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋហ្វាំងឡង់ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានី Helsinki លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម ទៅជំនួបសម្តែងការគួរសមចំពោះលោកប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto ។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសន្និសីទ Finlandia  រដ្ឋធានី Helsinki លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម ចូលរួមពិធីទទួលស្វាគមន៍ជាផ្លូវការនិងជួបពិភាក្សាជាមួយនឹងលោកស្រីប្រធានរដ្ឋសភាហ្វាំងឡង់ Anu Vehvilainen។ ក្នុងនោះ៖ លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) និងលោកស្រីប្រធានរដ្ឋសភាហ្វាំងឡង់ Anu Vehvilainen ថតរូបអនុស្សាវរីយ៍។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) និងលោកស្រីប្រធានរដ្ឋសភាហ្វាំងឡង់ Anu Vehvilainen អធិបតីធ្វើជាសាក្សីពិធីចុះហត្ថលេខា។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានី Helsinki (សាធារណរដ្ឋហ្វាំងឡង់) លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ជួបសវនាការនឹងនាយិការដ្ឋមន្រ្តីសាធារណរដ្ឋហ្វាំងឡង់ Sanna Marin។ ក្នុងរូបថត៖ នាយិការដ្ឋមន្រ្តី សាធារណរដ្ឋហ្វាំងឡង់ Sanna Marin ទទួលជួបលោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue)។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

 

រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានី Helsinki (សាធារណរដ្ឋហ្វាំងឡង់) លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ទទួលជួបសហគ្រាស GERBION  (អាល្លីម៉ង់)។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានី Helsinki លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ចូលរួមពិធីពិភាក្សាសហគ្រាសវៀតណាមនិងហ្វាំងឡង់។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

 

លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) អធិបតីធ្វើសាក្សីការដែលរដ្ឋាភិបាល Slovakia ជូនអំណោយវ៉ាក់សាំង AstraZeneca ១០០.០០០ដូស ដល់ប្រទេសវៀតណាម សម្រាប់បង្ការប្រឆាំងនឹងជំងឺកូវិដ - ១៩។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) អធិបតីភាពធ្វើសាក្សីពិធីចុះហត្ថលេខា លើការបង្វែបច្ចេកវិទ្យាផលិតកម្ម វ៉ាក់សាំងបង្ការកូវិដ- ១៩ នៅប្រទេសវៀតណាម រវាងក្រុមហ៊ុនភាគហ៊ុនឱសថ T&T និងក្រុមហ៊ុន HIPRA Human Health S.L.U (អេស្ប៉ាញ)។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានី Helsinki លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ជំនួបក្រុមសហគ្រាសវៀតណាមវ័យក្មេងមួយចំនួននៅប្រទេសហ្វាំងឡង់ ដឹកនាំដោយស្ថានទូតវៀតណាម នៅប្រទេសហ្វាំងឡង់ លោកស្រី ដាំង ធីហាយតឹម (Dang Thi Hai Tam) ធ្វើជាប្រធាន។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ក្នុងកម្មវិធីអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋហ្វាំងឡង់ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានី Helsinki លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ទទួលជួបលោកស្រី Anna-Kaisa Ikonen  អភិបាលក្រុង Tampere និងតំណាងសហគ្រាសហ្វាំងឡង់មួយចំនួន នៅទីក្រុងនេះ។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ (តាមម៉ោងតំបន់) នៅរដ្ឋធានី Helsinki លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ទទួលជួបលោក Christian Bruch ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកក្រុមហ៊ុន (CEO) សម្ពន្ធក្រុមហ៊ុនថាមពល SIEMENS ENERGY AG ។ រូបថត៖ យ័ន តឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

កាសែតកិត្យានុភាពជាច្រើន របស់ប៊ែលហ្សិកដូចជា៖ Brussels Times, EU Today បានចុះផ្សាយព័ត៌មាន អត្ថបទវាយតម្លៃដំណើរទស្សនកិច្ច របស់លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) បង្កកម្លាំងជំរុញទំនាក់ទំនងវៀតណាមនិងប៊ែលហ្សិក វៀតណាមនិងអ៊ឺរ៉ុប។

ចែករំលែកដោយសង្ឃឹម ទំនាក់ទំនងការទូតរវាងវៀតណាមជាមួយនឹងប្រទេសនានា ដែលលោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនិងធ្វើការជាផ្លូវការ លោកប្រធានគណៈកម្មការការបរទេសនៃរដ្ឋសភា វូ ហាយហា (Vu Hai Ha) ឱ្យដឹងថា ថ្នាក់ដឹកនាំប្រទេសនានាដែលគណៈប្រតិភូបានធ្វើដំណើរទៅបំពេញទស្សនកិច្ចនិងធ្វើការ សុទ្ធតែមានការវាយតម្លៃខ្ពស់ទៅលើដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា វឿង ដិញហ្វែ (Vuong Dinh Hue) ក្នុងតួនាទីជាប្រធានរដ្ឋសភានីតិកាលទី១៥ បង្ហាញពីការយកចិត្តទុកដាក់លើការទំនាក់ទំនងរបស់វៀតណាម រវាងសហព័ន្ធអ៊ឺរ៉ុបនិងប្រទេសជាសមាជិក ក្នុងនាមជាដៃគូជួរមុខរបស់ប្រទេសវៀតណាម នៅគ្រប់វិស័យទាំងអស់ ពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ល។

“យើងខ្ញុំយល់ថាដំណើរបំពេញទស្សនកិច្ចនេះ នឹងធ្វើឱ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងដែលធ្លាប់មានមក និងក្នុងកិច្ចពិភាក្សាជាច្រើន មិត្តភក្តិសុទ្ធតែចង់តាមរយៈបណ្តាញសភា ដើម្បីជំរុញទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធអ៊ឺរ៉ុប ដែលមានអត្ថន័យយុទ្ធសាស្រ្តក្នុងទំនាក់ទំនងទ្វេភាគី”។ លោកវូ ហាយហា (Vu Hai Ha) រៀបរាប់៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង​


លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top