• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ព្រឹត្តិការណ៍សំខាន់ៗ ក្នុងទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង

លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc )​ និងភរិយា​បាន​អញ្ជើញ​ចូលរួមកិច្ច​ប្រជុំ​កំពូលអបអរសាទរ​ខួបលើកទី ៣០ ឆ្នាំ​នៃទំនាក់ទំនងសន្ទនាអាស៊ាន - កូរ៉េ​ខាងត្បូង កិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ១ និងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅ​ប្រទេស​កូរ៉េខាងត្បូង​ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី  ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីបញ្ជាក់នូវ​ការ​យក​ចិត្តទុក​ដាក់​ និងការប្តេជ្ញាចិត្ត​ក្នុងការរឹតបន្តឹង​ទំនាក់ទំនង​រវាង អាស៊ាននិងកូរ៉េខាងត្បូង​ ក៏ដូច​ជាភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូង ផងដែរ។

កិច្ចប្រជុំទាំងនោះបានប្រព្រឹត្តទៅក្នុងបរិបទនៃស្ថានភាពពិភពលោកនិងតំបន់ដែលវិវឌ្ឍន៍យ៉ាងស្មុគស្មាញនិងមិនអាចប៉ាន់ស្មានបាន។ ប៉ុន្តែអាស៊ាននៅតែបន្តរក្សាសាមគ្គីភាព ឯកភាពគ្នា ហើយទទួលបានលទ្ធផលជាវិជ្ជមានមួយចំនួនតាមស្មារតី “ជំរុញភាពជាដៃគូសហប្រតិបត្តិការប្រកបដោយចីរភាព” ។ ចាប់តាំងពីបានបង្កើតឡើង នាឆ្នាំ ១៩៨៩ រហូតមកដល់ពេលនេះ ទំនាក់ទំនងរវាងអាស៊ាននិងកូរ៉េខាងត្បូងកាន់តែរីកចម្រើនយ៉ាងខ្លាំង។ នាឆ្នាំ ២០១០ ភាគីទាំងពីរបានលើកទំនាក់ទំនងនេះឡើងដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ដូច្នេះបាន  បើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ។


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម បានអញ្ជើញចូលរួម
ក្នុងសម័យប្រជុំលើកដំបូងនៃកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន - កូរ៉េខាងត្បូង។
រូបថត៖ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ១ ។
រូបថត៖ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ១ ។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំកំពូលនាយកប្រតិបត្តិអាស៊ាន - កូរ៉េខាងត្បូង។
រូបថត ៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងប្រធានគណៈប្រតិភូនៃបណ្តាប្រទេសអាស៊ានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអំពីការចាប់ផ្តើមនូវការធ្វើអាជីវកម្មនិងការតាំងពិពណ៌ស្តីពីការផ្លាស់ប្តូរថ្មី និងការច្នៃប្រឌិត tạo (Innovation Showcase 2019)។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ។
រូបថត៖  ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើដែនសមុទ្រ និងបណ្តុះបណ្តាលនាវិករវាងក្រសួងដឹកជញ្ជូនវៀតណាម និងក្រសួងមហាសមុទ្រនិងជលផល ក្រសួងអប់រំកូរ៉េខាងត្បូង។ រូបថត៖ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើពិធីសារធ្វើវិសោធនកម្មនូវកិច្ចព្រមព្រៀងស្តីពីចៀសវាងការយកពន្ធត្រួតគ្នាទ្វេដងរវាងវៀតណាមនិងកូរ៉េខាងត្បូង។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកប្រធានរដ្ឋសភាកូរ៉េខាងត្បូង Moon Hee - sang ។
រូបថត ៖ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Lee Nak - yeon ។
រូបថត ៖ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីឡាវThongloun Sisoulith ។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះបានកត់សម្គាល់នូវការវិវឌ្ឍន៍យ៉ាងវិជ្ជមាននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអាស៊ាននិងកូរ៉េខាងត្បូង។ ជាពិសេសគឺវិស័យសេដ្ឋកិច្ច និងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន។

ថ្នាក់ដឹកនាំនៃប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ម្តងហើយម្តងទៀតថា ប្រទេសកូរ៉េខាងត្បូងគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងតំបន់និងចូលរួមយ៉ាងសកម្មក្នុងយន្តការនូវកិច្ចសហប្រតិបត្តិការ ដែលលើកឡើងដោយអាស៊ាន​​។ បន្ទាប់ពីចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានប្រកាស“ គោលនយោបាយខាងត្បូងថ្មី” ដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។ នេះជាសក្ខីភាពដែលបញ្ជាក់នូវការយកចិត្តទុកដាក់និងបំណងប្រាថ្នារបស់កូរ៉េខាងត្បូង សំដៅពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងជាមួយអាស៊ាន។

នាបច្ចុប្បន្ននេះ អាស៊ានជាដៃគូពាណិជ្ជកម្មធំទី ២ របស់កូរ៉េខាងត្បូង រីឯកូរ៉េខាងត្បូងវិញគឺជាដៃគូពាណិជ្ជកម្មធំ​ទី ៥ របស់អាស៊ាន។  កិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៣០ ឆ្នាំនៃទំនាក់ទំនងសន្ទនាអាស៊ាន - កូរ៉េខាងត្បូង ដែលគឺជាឱកាសដ៏សំខាន់សម្រាប់ភាគីនានាវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការអាស៊ាន - កូរ៉េខាងត្បូងក្នុងរយៈពេល ៣០ ឆ្នាំ ក៏ដូចជាជំរុញទិសដៅសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងរយៈពេល ៣០ ឆ្នាំក្រោយ។

កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសមេគង្គនិងកូរ៉េខាងត្បូងក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ដែល​ផ្អែកទៅលើភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដើម្បីវិបុលភាពរួម។ តំបន់មេគង្គដើរតួនាទីកាន់តែសំខាន់ក្នុងគោលនយោបាយការទូតរបស់កូរ៉េខាងត្បូង។

ដោយប្រធានបទ “កិច្ចសហប្រតិបត្តិការ នាអនាគតរវាងមេគង្គ - កូរ៉េខាងត្បូង ដើម្បីវិបុលភាពរួម”។  កិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ១ បាន ផ្តោតលើការពិភាក្សាអំពីខ្លឹមសារមួយចំនួន ដូចជា៖ ពិភាក្សាអំពីទិសដៅក្នុងដំណាក់កាលថ្មី ក្នុងនោះមានចក្ខុវិស័យកិច្ចសហប្រតិបត្តិការមេគង្គ - កូរ៉េខាងត្បូងបានលើកឡើងដោយលោកប្រធានាធិបតី Moon Jae-in…


លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងឆ្លាត Busan Eco-Delta។
រូបថត៖ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញមកទស្សនាកំពង់ផែអន្តរជាតិ Busan (ទីក្រុង Busan) ។ រូបថត៖ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ 


T
លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញមកទស្សនាស្តង់ដាក់តាំងផលិតផលវៀតណាម ក្នុងការតាំងពិពណ៍ Korea - ASEAN Invest។ រូបថត ៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួប លោកប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម Choi Young Joo
ដែលចូលជួបនិងសម្តែងការគួរសម។ រូបថត ៖ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងអ្នកតំណាងអញ្ជើញចូលរួមក្នុងពិធីប្រកាសផែនការនូវការបើកជើងហោះហើរថ្មី មកនិងចាកចេញពីរដ្ឋធានី Seoul  ចេញដំណើរពីទីក្រុងដាឡាត(Da Lat) ទីក្រុង កឹនថើ (Can Tho) ទីក្រុងញ៉ាត្រាង (Nha Trang) និងភូក្វឹក (Phu Quoc)នៃក្រុមហ៊ុនអាកាសចរណ៍
Vietjet Air ។ រូបថត ៖ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកអនុប្រធានក្រុមហ៊ុន Samsung គ្រុប  Lee Jae Young ។
រូបថត៖ថុងញ៉ឹត ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួប លោកអនុប្រធានក្រុមហ៊ុន Hyundaiគ្រុប  Kisun Chung ដែលចូលជួបនិងសំដែងការគួរសម។ 
រូបថត៖ថុងញ៉ឹត ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក Nguyen Xuan Phuc) ) បានទទួលជួប លោកអភិបាលរដ្ឋធានី Seoul Park Won - soon ដែលចូលជួបនិងសំដែងការគួរសម។
រូបថត៖ថុងញ៉ឹត ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

 

ទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមនិងកូរ៉េខាងត្បូងត្រូវបានពង្រឹងយ៉ាងខ្លាំង តាមរយៈដំណើរទស្សនកិច្ចនិងការជួបជុំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ កូរ៉េខាងត្បូងចាត់ទុកថា វៀតណាមជាដៃគូសំខាន់មួយក្នុង “គោលនយោបាយភាគខាងត្បូងថ្មី” សហការយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាពជាមួយវៀតណាម ក្នុងវេទិកាពហុភាគីនិងអង្គការអន្តរជាតិជាច្រើន។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចភ្លឺស្វាងមួយក្នុងទំនាក់ទំនងទ្វេភាគី។ ប្រទេសកូរ៉េខាងត្បូងគឺជាដៃគូសេដ្ឋកិច្ចសំខាន់មួយសម្រាប់ប្រទេសវៀតណាម។ យន្តការនូវកិច្ចសហប្រតិបត្តិការបន្តត្រូវបានរក្សា ដូចជា៖ គណៈកម្មាធិការអន្តររដ្ឋាភិបាលអំពីកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រ បច្ចេកទេសរវាងវៀតណាម - កូរ៉េខាងត្បូង  គណៈកម្មការចម្រុះថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការខាងថាមពលនុយក្លេអ៊ែរ ថាមពលនិងឧស្សាហកម្ម ... ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីមកនេះ បរិមាណភ្ញៀវទេសចរណ៍មកពីប្រទេសកូរ៉េខាងត្បូងមកទេសចរណ៍ប្រទេសវៀតណាមកាន់តែកើនឡើង ។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ត្រ - បច្ចេកវិទ្យាកសិកម្មកសិកម្ម ... ក៏ទទួលបានលទ្ធផលល្អជាច្រើនផងដែរ ។/

អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប -
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top