• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការទំនាក់ទំនងវៀតណាម - កូរ៉េខាងជើង

ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម របស់លោកប្រធានកូរ៉េខាងជើង Kim Jong-un  កំណត់​​ត្រា​​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ក្នុង​ការ​ទំនាក់​ទំនង​ រវាង​បក្ស ​រដ្ឋ ទាំងពីរ​លើ​គ្រប់​វិស័យ​សម​ស្រប​នឹង​ផល​ប្រយោជន៍ កំណត់ច្បាប់ និង កិច្ចសន្យាអន្តរ​ជាតិនៃប្រទេសនីមួ​យ​ៗ រួម​ចំណែក​រក្សា​សន្តិភាព​ សហប្រតិបត្តិការ អភិវឌ្ឍន៍​នៃតំបន់​។

 ពិធី​​ទទួល​​ស្វាគមន៍​ជាផ្លូវ​ការ​​​​​លោក​ប្រធាន​កូរ៉េ​​ខាង​ជើង Kim Jong-un  ​បាន​​រៀបចំ​យ៉ាង​​មហោឡារិក​​តាម​​​វិធី​កិច្ច​​ខ្ពង់​ខ្ពស់​សម្រាប់​​ប្រមុខ​រដ្ឋ​​​ ដឹក​នាំ​​អធិបតី​ភាព​ដោយ​លោក​​អគ្គ​លេខា​ធិការ​​បក្ស​ ប្រធាន​​រដ្ឋ​ ង្វៀន​ ភូត្រុង (Nguyen Phu Trong)​​។​ ក្នុង​​កិច្ច​​​ពិភាក្សា​ លោក​អគ្គលេខា​ធិការ​​បក្ស​​ ប្រធាន​​រដ្ឋ​ ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) ស្វាគមន៍​​យ៉ាង​កក់​​ក្តៅ ​លោក​ប្រធាន Kim Jong-un  ​អញ្ជើញ​​បំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅ​​​វៀតណាម​ អះអាង​ដំណើរ​ទស្សនកិច្ច នៅ​​វៀត​ណាម​​លើកនេះ របស់​លោក​ប្រធាន​ Kim Jong-un  ​ជា​​ព្រឹត្តិការណ៍​ថ្មី​​សំខាន់​ក្នុង​ប្រវត្តិសាស្រ្ត​​​ទំនាក់ទំនង ​រវាង​បក្ស រដ្ឋ​ទាំងពីរ​។​

លោក​អគ្គលេខាធិការ​បក្ស ប្រធាន​រដ្ឋ​ ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) ជូនពរ​​​​​​​សមិទ្ធផល​ធំធេង​ ដែល​​ប្រជាជន​កូរ៉េខាង​ជើង​ សម្រេច​បាន​ក្នុង​បុព្វហេតុ​កសាង​ អភិ​ឌ្ឍន៍​ប្រទេស​ជាតិ​។ ទុក​ចិត្ត​​​ក្រោម​ការ​ដឹក​នាំ​​​នៃ​បក្ស​​ពលកម្ម​កូរ៉េខាង​ជើង​ ​នាំ​មុខ​​​​គឺ​​សម​មិត្ត​​លោក​ប្រធាន​ Kim Jong-un  ​ប្រជាជន​​កូរ៉េខាង​​ជើង នឹង​បន្ត​​សម្រេច​​បាន​សមិទ្ធផល​ថ្មី ធំធេង​​ជាងនេះ​​ទៀត ក្នុង​បុព្វហេតុ​កសាង​​សង្គម​និយម​។​

 

លោកអគ្គលេខាធិការ​បក្ស ប្រធានរដ្ឋ​ ង្វៀន​ ភូត្រុង (Nguyen Phu Trong) និង លោក​ប្រធាន​ Kim Jong-un  ​ត្រួត​​កងពល​កិត្តិយស​ ​នៃ​កងទ័ព​ប្រជា​ជន​​វៀត​ណាម​។ រូបថត៖ វ៉ាន់​ឌេប​/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង​ (Nguyen Phu Trong) ឧទ្ទេសនាម​នឹង​លោក​​​ប្រធាន​កូរ៉េខាង​ជើង​ Kim Jong-un  ​សមាជិក​​ជាផ្លូវការ ​នៃ​​គណៈ​ប្រតិភូ​​វៀត​ណាម​ អញ្ជើញមក​​ចូល​រួម​​ពិធី​ទទួល​ស្វាគមន៍​។ រូបថត៖ ទ្រីយុង​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម



 លោកអគ្គ​លេខាធិការបក្ស​ ប្រធាន​​រដ្ឋ​ ង្វៀន​ ភូត្រុង​ ​(Nguyen Phu Trong) ​ចាប់​​ដៃ​សមាជិក​​ជា​ផ្លូវ​ការ​នៃ​គណៈប្រតិភូ​​កូ​រ៉េខាង​ជើង​​។ រូបថត៖ ទ្រីយុង​/​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​​



 លោក​អគ្គ​លេខាធិការបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) ​និង​ លោក​ប្រធាន​​កូរ៉េខាង​ជើង​ Kim Jong-un  ​លើ​ក​ដៃ​ស្វាគមន៍​​ក្រុម​កុមារ​ក្រុង​​ហាណូយ​​​។ រូបថត៖ ទ្រីយុង​/​​ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម


 ប្រជាជន​​រដ្ឋធានី​​ស្វាគមន៍​​ លោក​ប្រធាន​​កូរ៉េខាង​ជើង​ Kim Jong-un  ​បាន​​បំពេញ​​​​​ទស្សន​កិច្ច​​​មិត្តភាព​​​ជាផ្លូវការ​​​នៅវៀតណាម​​។ រូបថត៖ ផឿង​ហា្វ​/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​


 លោក​អគ្គ​លេខាធិការបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន​ ភូ​ត្រុង​ (Nguyen Phu Trong) ចាប់​ដៃ​និង​ថត​រូប​រួម​​នឹង​​លោកប្រធាន​កូរ៉េខាង​ជើង Kim Jong-un ​។ រូបថត៖ ទ្រីយុង/​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​


 លោក​​អគ្គ​លេខាធិការ​បក្ស​ ប្រធាន​រដ្ឋ​ ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) ​​ជួប​ពិភាក្សា​​នឹង​​លោក​​ប្រធាន​​កូរ៉េខាង​ជើង Kim Jong-un ​។ ​រូបថត៖ ទ្រីយុង/​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម​



 លោកអគ្គ​លេខាធិការបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) និង លោក​ប្រធាន​កូរ៉េខាង​ជើង​ Kim Jong-un  ​ឧទ្ទេសនាម​​​​និង​​ជូន​អំណោយ​។ រូបថត៖ ទ្រីយុង/​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀត​ណាម


 លោកអគ្គ​លេខាធិការបក្ស​ ប្រធាន​រដ្ឋ​ ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) បើក​ពិធី​ជប់​លៀង​លោក​ប្រធាន​កូរ៉េខាង​ជើង​​ Kim Jong-un  ​បំពេញ​ទស្សនកិច្ច​​មិត្តភាព​​ជាផ្លូវ​ការ​​នៅ​វៀតណាម​។ រូបថត៖ ទ្រីយុង​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោក​​ប្រធាន​កូរ៉េខាងជើង​ Kim Jong-un  ​ដេញ​​​ឧបករណ៍​តន្រ្តី​​ពិណខ្លោក​​ របស់​វៀតណាម​​ ​ក្នុងពិធី​​ជប់​​​លៀង​​។ រូបថត៖ ទ្រីយុ​ង/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​​
 

 ក្នុង​កិច្ច​​ជំនួប​​សវនាការ​​​​នឹង​លោកប្រធាន​​​កូរ៉េខាង​ជើង Kim Jong-un  ​លោក​នាយក​រដ្ឋ​មន្រ្តី​ ង្វៀន​ ស្វឹន​ភុក ​(Nguyen Xuan Phuc) ជូនពរ​​សមិទ្ធផល​​សំខាន់ៗ​​​ ដែល​​ប្រជា​ជន​​កូរ៉េខាង​ជើង​ សម្រេច​បាន​ក្នុង​បុព្វហេតុ​​​កសាង​​ទឹក​ដី​​។ ស្តី​ពី​​​ស្ថានភាព​​ឧបទ្វីប​​កូរ៉េខាង​ជើង លោក​នាយក​​រដ្ឋមន្រ្តី​ ង្វៀន ស្វឹន​ភុក​ (Nguyen Xuan Phuc) អះ​អាង​ វៀត​ណាម​​​ឯកភាព​គាំ​ទ្រ​​ឧបទ្វីប​​កូរ៉េខាង​ជើង​​មួយ​​សន្តិភាព​ ស្ថិរភាព​ សហប្រតិបត្តិការ​ ​​អភិវឌ្ឍន៍​​ ​និង​ ស្វាគមន៍​​ការ​​ខិតខំ​​​​​របស់​កូរ៉េខាង​ជើង  និង ​អាមេរិក នៃ​កិច្ច​​ប្រជុំ​កំពូល​​អាមេរិក - កូរ៉េខាង​ជើងលើកទីពីរ​។ វៀតណាម​​បាន​នឹង​បន្ត​គាំទ្រ​ រួម​ចំណែក​​សកម្ម​​ចូល​​បទដ្ឋាន​​នោះ​។

ក្នុង​​កិច្ចជំនួប​សវនាការ​​​នឹង​លោក​ប្រធាន​រដ្ឋ​​សភា ង្វៀន​ ធី​គីង៉ឹន​ (Nguyen Thi Kim Ngan) លោកប្រធាន​កូរ៉េខាង​ជើង​ Kim Jong-un  អះអាង​​គោល​ជំហរ​​តែមួយ​​ នៃ​​​​បក្ស រដ្ឋាភិបាល​​​​​​កូរ៉េ​ខាង​​​​ជើង​​ គឺ​បន្ត​ពង្រឹង​ពង្រីក​ និង​ អភិវឌ្ឍន៍​ទំនាក់​ទំនង​មិត្តភាព​​ប្រពៃណី​ រវាង​ប្រទេស​ទាំងពីរ​​ ក្រោម​ដឹក​នាំ​ការដឹក​នាំ​នៃ​​លោកប្រធាន​ Kim Il-sung និង​​ លោក​​ប្រធាន​​ ហូ​ជីមិញ​ កសាង​និង ពួន​ជ្រំ​ សង្កត់​ធ្ងន់​ដំណើរ​​បំពេញទស្សនកិច្ច​ដើម្បី​​នាំ​ទំនាក់ទំនង​ឡើង​​មួយ​​កម្រិត​​ថ្មី​ ​យល់​ឃើញ​ការ​ទទួល​​បដិសណ្ឋារកិច្ច​ដ៏​​ស្មោះ​ស​ ​​នៃ​ប្រជាជន​​​វៀត​ណាម​គ្រប់​​ទីកន្លែង​ ចាប់​តាំង​ពី​បោះ​​ជំហាន​​​អញ្ជើញ​​​មក​ដល់​​វៀតណាម​។​

 


 ក្បួន​​​ឡាន​នាំលោក​​ប្រធាន​កូរ៉េខាង​ជើង​ Kim Jong-un​ អញ្ជើញ​​មក​​ជួប​​សវនាការ​​នឹង​លោក​​នាយករដ្ឋមន្រ្តី​ ង្វៀន​ ស្វឹនភុក​ (Nguyen Xuan Phuc) នៅ​​ទីស្តីការ​​គណៈ​រដ្ឋមន្រ្តី​​។ រូបថត៖ ឡឹម​ខាញ​/​ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​


លោក​​នាយក​រដ្ឋមន្រ្តី ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) ​ជួប​​សវនាការ​​នឹង​លោក​ប្រធាន​​កូរ៉េខាង​ជើង Kim Jong-un ។ រូបថត៖ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម


លោក​​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) និង ​លោកប្រធាន​កូរ៉េខាង​ជើង Kim Jong-un​ លើក​ដៃ​​​ស្វាគមន៍​​ប្អូន​ៗ​​កុមារ​​ក្រុង​ហាណូយ​។ រូបថត៖ ថុ​ងញ៉ឹត/​ទីភ្នាក់ងារសារព័ត៌​មានវៀតណាម


 លោក​​នាយករដ្ឋមន្រ្តី ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) ជួប​​សវនាការ​​នឹង​លោក​ប្រធាន​កូរ៉េខាង​ជើង Kim Jong-un ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌​មានវៀតណាម​


លោក​ស្រី​ ប្រធាន​រដ្ឋសភា​ ង្វៀន ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួ​ប​​សវនាការ​​នឹង​លោក​​ប្រធាន​​កូរ៉េខាងជើង Kim Jong-un ​។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម



 លោក​ស្រី​ ប្រធាន​រដ្ឋ​សភា ង្វៀន​ ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) ជួប​សវនាការ​លោក​ប្រធាន​​ Kim Jong-un។ រូបថត៖ ត្រុង​ឌឹក​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​


 លោក​​នាយករដ្ឋមន្រ្តី ង្វៀន ស្វឹន​ភុក (Nguyen Xuan Phuc) ឧទ្ទេសនាម​​នឹង​លោក​ប្រធានកូរ៉េខាង​ជើង​ Kim Jong-un  ​ នូវ​រូបភាព​​​គំ​នូរ​​​​ស្តីពី​ទំនាក់ទំនង ​រវាង​ប្រទេស​ទាំងពីរ​ ក្នុងអំឡុង​​​៦៩​​ឆ្នាំ​​​កន្លង​ ចាប់តាំង​​ពី​ការ​​បង្កើត​​ទំនាក់ទំនង​​ការ​ទូត​ នា​ថ្ងៃទី​៣១ ខែ​មករា​ ឆ្នាំ​១៩៥០ ថតរូប​ដោយ​​​អ្នក​​យក​ព័ត៌មាន​រូបភាព ​របស់​ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម​​។ រូបថត៖ ថុងញ៉ឹត/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​



 លោកប្រធានកូរ៉េខាង​ជើង Kim Jong-un  ​រួម​នឹង​​សមាជិក​​​គណៈ​ប្រតិភូ​​​ជាន់​ខ្ពស់​​កូរ៉េខាង​ជើង ​ដែល​អញ្ជើញ​​មកដាក់​កម្រង​ផ្កា​​នៅ​ស្តូប​បូជា​វិរជនពលី​​ ​លើ​ផ្លូវ​បាក់​សើន (Bac Son) ខណ្ឌ​បាឌិញ​ (Ba Dinh) (ក្រុង​​ហាណូយ)​។ រូបថត៖ ថាញ​ដាត​/​ទីភ្នាក់ងារសារព័ត៌មានវៀតណាម


មុន​ពេល​ចាក​ចេញ​​​​ពី​ក្រុង​ហាណូយ ​ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​ឡាន​សើន (Lang Son) លោក​​ប្រធាន​​កូរ៉េខាង​ជើង​ Kim Jong-un  ​អញ្ជើញ​មក​ដាក់​កម្រងផ្កា​ និង ចូល​វិមាន​តម្កល់​សព​លោក​​ប្រធាន​​ហូជីមិញ​។ រូបថត៖ វ៉ាន់​ឌិប​ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 រថភ្លើង​​​​ពិសេស​​​នាំ​​លោកប្រធាន​ Kim Jong-un  និង គណៈ​​ប្រតិភូ​​រំកិល​​​កង់​​ចេញពី​ទី​ចំណត់​​រថភ្លើង​ ដុង​ដាំង​ (Dong Dang) (ឡាងសើន - Lang Son​​) ពេល​ម៉ោង​១២ ៥០​​​នាទី​​ ​បញ្ចប់​​​ដំណើរ​​​ទស្សនកិច្ច​ដោយ​ជោគជ័យ​​នៅ​វៀតណាម​។ រូបថត៖ ញ៉ាន​សាង់/​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​
 

 លោក​ប្រធាន​កូរ៉េខាង​ជើង Kim Jong-un បាន​​ធ្វើ​ដំណើរ​​​ទៅ​​ទស្សនា​​នៅ​តាំង​​ពិព័រណ៍​​រូបថត​៖ ទំនាក់ទំនង​វៀតណាម​ - ​កូរ៉េខាង​ជើង​ អនុវត្តន៍​​ដោយ​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​។ លោក​នាយករង​ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម​ វូ វៀត​ត្រាង​ (Vu Viet Trang) ​ឧទ្ទេសនាម​​​​នឹង​​​​លោក​​ប្រធាន​​កូរ៉េខាង​​ជើង​ Kim Jong-un ​ នៅ​​រាល់​​ផ្ទាំងរូប​​​​ដែល​បាន​ដាក់​តាំង​ពិព័រណ៍​​​។ លោក​​ប្រធាន​កូរ៉េខាង​ជើង​​ Kim Jong-un​ បាន​​បង្អង់​​នៅ​​យ៉ាង​យូរ​ពី​​មុខ​រូប​ថត​៖ លោក​​​ប្រធាន​ហូជីមិញ និង លោក​នាយក​​​រដ្ឋមន្រ្តី​ Kim Il-sung នៅ​រដ្ឋធានី​ Pyongyang​​ ក្នុង​ដំណើរ​បំពេញ ទស្សនកិច្ច​​មិត្តភាព​ជាផ្លូវការ​លើក​ដំបូង ​នៃ​លោក​ប្រធាន​ហូជីមិញ​ មកដល់​​កូរ៉េ​ខាង​ជើង​ ​ចាប់​បី​​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃទី​១២ ខែ​កក្កដា​​ ឆ្នាំ​១៩៧៥។ លោក​ប្រធាន​​ Kim Jong-un  ​រំភើប​និយាយថា៖ “រូបភាព​នេះ​កម្រ​មាន​តម្លៃ​ណាស់​”៕​

 តម្លៃ​​ពាណិជ្ជកម្ម​​ទ្វេភាគី​វៀតណាម - ​កូរ៉េខាង​ជើង ​​ឆ្នាំ​២០១៤ សម្រេច​បាន​៨​លាន​ដូល្លា​អាមេរិក​។ ​ឆ្នាំ​២០១៥ សម្រេច​​បាន​១១,៦​លាន​ដូល្លាអាមេរិក​​។ ឆ្នាំ​២០១៦ វៀតណាម​នាំចេញ​ទៅ​កូរ៉េ​ខាង​​ជើង​ ២,៩៩ ​លាន​ដូល្លាអាមេរិក។ ឆ្នាំ​​២០១៧ នាំចេញ​ទៅ​​កូរ៉េខាង​ជើង ៧,៣២២​លាន​​ដូល្លាអាមេរិក​ (ចម្បង​គឺ​ស្បៀង​អាហារ​ នំ​ គ្រាប់​ស្ករ)។ ៩​ខែដើម​ឆ្នាំ​២០១៨ នាំ​ចេញ​ទៅ​កូរ៉េខាង​ជើង ​​៤៩៧.០០០​ ដូល្លា​អាមេរិក​។

 អត្ថបទ៖ កាសែតរូបភាព​វៀតណាម​​បូក​សរុប​ រូបថត៖ ទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម​​
 

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top