• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

ព្រលឹងជាតិបានបង្ហាញក្នុងគំនូរផ្តិតពីឈើឆ្លាក់របស់វិចិត្រករត្រឹនង្វៀនដាន (Tran Nguyen Dan)

គំនូរផ្តិតពីឈើឆ្លាក់​​របស់វិចិត្រករត្រឹនងៀនដាន(Tran Nguyen Dan) គឺជាការរួមផ្សំ​​រវាងរូបភាពប្រជាប្រិយ ស្រស់ស្អាត​​នឹង​​ទេសភាពធម្មជាតិ ដោយបច្ចេកទេសឆ្លាក់​និង​​ផ្តិត​​​ដ៏ពិសេសពីដើមសតវត្សរ៍ ២០។

ដើម្បី​​សម្រេចគំនូរ​ផ្តិតពីឈើឆ្លាក់​មួយ​ផ្ទាំង តាម​វិចិត្រករ​ ត្រឹន​ង្វៀន​ដាន (Tran Nguyen Dan) ​ឲ្យ​ដឹងថា៖ ដំ ណាក់​កាល​ពិ​បាក​បំ​ផុត​​គឺ​ការ​ស្វែង​រកគំនិត​និង​ប្រធានបទដែល​ធ្វើ​យ៉ាង​ណា ដើម្បី​ចំពោះ​ប្រធានមួយ​អាច​បង្កើត​​​បន្ទះឈើ​ឆ្លាក់មានភាព​ខុសគ្នាជាច្រើន។ គំនូ​រ​ផ្តិត​ពីឈើ​ឆ្លាក់​របស់​លោកដាន​ (Dan) ​មាន​​ពីរ​ប្រធានបទស្នូល​គឺ​​ទេសភាព​និង​​ប្រជាជន​​ធ្វើ​ការងារ។
 
ទស្សនិកជន​​បាន​មើល​ឃើញ​ក្នុង​គំនូរ​របស់​លោក​នូវដោយសម្បូរបែប​និងមានអារម្មណ៍​ថា​រាល់តួអង្គក៏​ដូចជា​ផ្ទះ វាល​ស្រែ បឹង​ទន្លេ ទូក​ក្បួន ភ្នំ សុទ្ធតែរាំ​យ៉ាងស៊ីចង្វាក់គ្នា។ គយ​គន់​គំនូររបស់​វិចិត្រ ត្រឹន​ង្វៀន​ដាន យើង​អាច​​យល់​ថា លោក​បាន​​​​បង្ហាញ​យ៉ាង​ពេញ​លេញ​​​ព្រលឹង​ជាតិ​តាំង​ពី​​ប្រធាន​បទ​រហូត​ដល់​ការ​កកើតជាផ្ទាំង​គំនូរ។

 

មាន​ជំនាញ​ក្នុង​មុខ​របរនេះ​ នៅពេល​ដែល​​ប្រទេសជាតិមាន​សង្គ្រាម​និង​​​​ការ​លក់​ដូរ​ត្រូវ​បាន​កំរិត​ដោយ​រដ្ឋ ដូច្នេះ​វិចិត្រ​ករ ត្រឹន​ង្វៀន​ដាន​នៅ​តែរក្សា​ទម្លាប់​​​ឆ្លាក់​ឈើ សូម្បីតែ​​​ត្រូវត​ភ្ជាប់​​ឈើបញ្ចូលគ្នា ​ដើម្បី​​​​បង្កើតជា​​បន្ទះ​ឈើ​ធំមួយ ។​ លោក​ប្រើ​កាំបិត​ឆ្លាក់មួយ​ឈុតដែល​មាន​​ផ្លែ​​ដូច​​អក្សរ​ V ហើយ​​ដៃមួយ​​​កាន់​​ដង​​កាំបិត​និង​​ ដៃមួយ​​ដាក់​លើ​ផ្ទៃ​មុខ​ឈើ ដើម្បី​បង្កើត​បណ្តាស្នាមឆ្លាក់ឲ្យ​បាន​ច្បាស់​លាល់់។ ទន្ទឹម​នឹង​របៀប​ឆ្លាក់​ឈើ​សំរាប់គំនូរ​ប្រជាប្រិយ លោក​ក៏ប្រើ​បច្ចេកទេស​ឆ្លាក់​យ៉ាង​បត់​បែន​ ដែល​មាន​រចនាបថ​ទំនើប ដើម្បី​បង្កើត​ស្នាមឆ្លាក់​ដ៏សម្បូរ​បែប​​និង​ពោរពេញ​ទៅដោយមនោសញ្ចេតនា​លើ​ឈើ។


បណ្តាស្នាដៃត្រូវបានគូរយ៉ាងលំអិតមុនពេលឆ្លាក់លើឈើ

ដោយឧបករណ៍សាមញ្ញា វិចិត្រករ ត្រឹនង្វៀនដាន បានបង្កើតបណ្តាស្នាដៃពិសេស

ដំណាក់កាលប្រើធ្យូងក្រដាស ដើម្បីចម្លងគំនូរលើឈើ

ឆ្លាក់ឈើគឺដំណាក់កាលចំណាយពេលវេលានិងកម្លាំងជាច្រើនបំផុត

ស្នាដៃឆ្លាក់លើឈើបានសម្រេចនឹងលាបទឹកខ្មៅ មុនពេលផ្តិតលើក្រដាស

នៅពេលលាបទឹកខ្មៅលើបន្ទះឈើឆ្លាក់ត្រូវស្មើគ្នា ដើម្បីផ្តិតលើក្រដាសមិនរលុប

ក្នុងដំណើរការចម្លងលើក្រដាស វិចិត្រករត្រូវប្រើស្រកីននោងនិងត្រដុសលើក្រដាស ដើម្បីបណ្តាស្នាមស្មើគ្នា

ស្នាដៃមួយត្រូវបានសម្រេច

ក្នុងរយៈពេលជិត៥០ ឆ្នាំ ប្រកបមុខរបរផ្តិតគំនូរពីឈើឆ្លាក់ វិចិត្រករ ត្រឹនង្វៀនដាន ត្រូវបានស្គាល់ដូចជាអ្នកជំនាញក្នុងមជ្ឈដ្ឋានធ្វើគំនូរពីឈើឆ្លាក់ពីឈើវៀតណាម

វិចិត្រករ ​ត្រឹន​ង្វៀន​ដាន​ បាន​​បន្សល់​ទុក​​​ចំណាប់អារម្មណ៍​ជាច្រើនក្នុង​ដួង​ចិត្ត​​អ្នក​​ស្រឡាញ់​វិចិត្រ​សិល្បៈ ពីព្រោះ​​ការ​ឆ្លាក់​​​​​ប្រកបដោយ​​ស្រស់​ស្អាត សាមញ្ញនិងពោរ​ពេញ​ទៅដោយមនោសញ្ចេតនា។ បន្ទាប់ពីឆ្លាក់​លើ​ឈើវិចិត្រករ​​ ត្រឹន​ង្វៀន​ដាន ​បាន​​ផ្តិត​លើ​ក្រដាស​យ៉ោ ក្រដាស​ឌៀប​ ឬ​លើសូត្រ ក្រណាត់។ល។​ ជាដើម។
 
នា​ពេលថ្មីៗនេះ គំនូរ​ពី​ឈើ​ឆ្លាក់​​របស់​វិចិត្រករ​ ត្រឹន​ង្វៀន​ដាន ចំនួន ១០០ ផ្ទាំងបានផ្តិត​ក្នុង​ដំណាក់កាល​ពី​ឆ្នាំ១៩៦៧ ដល់​ ឆ្នាំ២០១៥ត្រូវ​បាន​លោក​ស្រី​ង្វៀន​ធិធូ​ហ័រ ​(Nguyen Thi Thu Hoa) ប្រមូល​និង​​ដាក់​តាំង​ពិព័រណ៍​​នៅ ​“ស្នាម​ឆ្លាក់​​ពីសម័យ​​ប្រពៃណី​ទៅដល់​សម័យ​ទំនើប”។

​វាយ​តំលៃ​ចំពោះ​បណ្តាគំនូរផ្តិតពី​ឈើ​ឆ្លាក់​របស់​វិចិត្រករ​ ត្រឹន​ង្វៀន​ដាន ​អ្នក​ស្រាវជ្រាវ​ ង្វៀន​ឌឹក​ហ័រ (Nguyen Duc Hoa) ​បាន​សន្និដ្ឋាន​ថា៖ “គំនូររបស់​វិចិត្រករ ​ត្រឹន​ង្វៀន​ដាន​​តែង​តែ​បង្ហាញ​ស្មារតី​ជនជាតិវៀតណាម​ តាំង​ពី​គំនូស​ផ្នែក​ដិតស្រាល​​និង​ដិត​ច្បាស់ រហូត​ដល់​ស្នាម ពណ៌ សូម្បីតែ​​ភាព​ស្រស់​ស្អាត​ក៏​​បង្ហាញ​​ប្រលឹង​​របស់​ជាតិផង​ដែរ”។
 
រហូត​ដល់​នា​សព្វ​ថ្ងៃនេះ លោក​បាន​ចូល​និវត្តន៍​ហើយ ប៉ុន្តែ​លោក​នៅ​តែ​​ទុក​ពេលវេលា​និង​ប្រាជ្ញា ដើម្បី​​​​​បង្កើត​បណ្តា​គំនូរផ្តិតពី​ឈើ​ឆ្លាក់ ដែល​មាន​តំលៃ។ វិចិត្រករ ត្រឹន​ង្វៀន​ដាន​ បាន​ចែក​រំលែកថា៖ លោកគូរ​ជា​ច្រើន​ ប៉ុន្តែ​លោក​គ្មាន​គំនិត​​ទុក​​គំនូរទាំង​នោះ​​ជា​ទ្រព្យ​សម្បត្តិ​ដោយ​ឡែកទេ ដើម្បី​​​​រៀបចំ​​សារមន្ទីរ​​​របស់​ខ្លូននៅពេលក្រោយ​ លោក​ចង់​​ផ្ញើ​បណ្តា​គំនូរ​នេះ​ទៅ​ដល់​អ្នក​ប្រមូលនិង​បណ្តា​សារមន្ទីរវិចិត្រសិល្បៈ​ក្នុង​និង​ក្រៅ​ប្រទេស ដើម្បី​បន្ត​​រក្សានិងពង្រឹង​តំលៃ​សិល្ប​​របស់​គំនូរ​​ផ្តិត​ពីឈើ​ឆ្លាក់​វៀតណាម./.


ស្នាដៃ"រដ្ឋធានីហាណូយក្នុងកែវភ្នែកខ្ញុំ"

ស្នាដៃ "ទីក្រុងរបស់ផ្កាក្ងោកពណ៌ក្រហម"

ស្នាដៃ "ខ្ញុំស្រឡាញ់រដ្ឋធានីហាណូយ"

 ស្នាដៃ "នារីជនជាតិយ៉ាវដរ (Dao Do)"

ស្នាដៃ  "ថ្ងៃនិទាយរដូវរបស់ច្រៀងប្រជាប្រិយ"

ស្នាដៃ "ហុយអាន (Hoi An)ក្នុងកែវភ្នែកខ្ញុំ"

ស្នាដៃ "ទីក្រុងនៅក្បែរទន្លេ"

 ស្នាដៃ  "គ្វឹកទឹយ៉ាម (Quoc Tu Giam)នៅរដូវស្លឹកឈើជ្រុះ"

ស្នាដៃ  "វត្តកូវហុយអាន (Cau Hoi An) "



ស្នាដៃ​​របស់​វិចិត្រករ​ ត្រឹន​ង្វៀន​ដាន​ បាន​​ប្រគល់​ពាន​រង្វាន់​​​លេខ​មួយ​នៅ​​ការតាំង​ពិព័រណ៍​ក្នុងរយៈពេល​ ១០ ឆ្នាំ​នៃសិល្បៈ​​គូរ​ទូទាំងប្រទេសនា​ឆ្នាំ១៩៨៥ ពានរង្វាន់​លេខ​ ៣ ក្នុង​សមាគមន៍​វិចិត្រសិល្ប​វៀតណាមឆ្នាំ១៩៩៤ ពានរង្វាន់ B ក្នុងការ​តាំង​ពិព័រណ៍​វិចិត្រសិល្ប​តំបន់ ១ (រដ្ឋធានី​ហាណូយ) នា​ឆ្នាំ២០០០។ ជាពិសេស នា​ឆ្នាំ២០០៧ វិចិត្រករ ត្រឹន​ង្វៀន​ដាន​ ត្រូវបាន​ប្រគល់​ពាន​រង្វាន់​រដ្ឋ​អំពី​វប្បធម៌​សិល្បៈ​លើកទី ២ សំរាប់​​គំនូរឆ្លាក់ចំនួន  ៥ ផ្ទាំង “សិល្ប​ហាង​ត្រុង (Hang Trong)” “ឧស្សាហ៍​រៀនសូត្រនិង​ធ្វើការងារ” “ត្រឡប់ទៅ​តាម​បាក​ (Tam Bac) វិញ” “ពិធិបុណ្យអារាម​ស្តេច​ហ៊ុង ( Vua Hung) ” និង“​ថាំងឡុង -ដុង​ដូ - ហាណូយ (Thang Long –Dong Do- Ha Noi)។”

 
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង
 
 
 

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top