ក្នុងប៉ុន្មានឆ្នាំជិតៗនេះ អុកមនុស្សក្បាច់គុនបានមនុស្សម្នាដឹងឮជាច្រើន ។ ល្បែងនេះទាក់ទាញបាន ទស្សនិកជនគ្រប់ជាន់ថ្នាក់ជាច្រើន។ មានអ្នកខ្លះចូលចិត្តមើលអុក អ្នកខ្លះចូលចិត្តមើលការសម្តែង ក្បាច់គុនប្រពៃណី ខ្លះទៀតចូលចិត្តភាពអូអរនៃការលេងអុកនេះនាំមក។ បងឡេហុង ជាទស្សនិកជនម្នាក់
ចូលចិត្តប្រភេទអុកពិសេសនេះឲ្យដឹងថា៖ “ហាក់ដូចជាពេលណាក៏ដោយ ឲ្យតែមានការសម្តែងអុកក្បាច់គុន
ពេលនោះមានខ្ញុំមកមើលទាំងអស់។ ខ្ញុំពេញចិត្តបំផុតរបៀបកូនផាវស៊ីកូនអុក ព្រោះក្បាច់វាយរបស់វាស្អាត
ណាស់។ សម្លេងស្គរញាប់សន្ទុះរួមជាមួយសម្លេងទះដៃរបស់ទស្សនិកជន បាននាំមកនូវបរិយាកាសសែន
ពុះកញ្ជ្រោល”។
បច្ចុប្បន្ននេះ, អុកមនុស្សក្បាច់គុនអភិវឌ្ឍនិងរីកចម្រើនបានបីក្រុមនៅក្នុងទីក្រុងហូជីមិញ។ ក្រុមអុកទាំង
ឡាយ បានអញ្ជើញទៅសម្តែងជាច្រើនកន្លែងពីភាគខាងត្បូងទៅភាគខាងជើង សុទ្ធតែទទួលបានការ
ស្វាគមន៍ ដោយអស់ពីចិត្តនៃទស្សនិកជន។ ល្បែងលេងនេះច្រើនបំរើទស្សនិកជនក្នុងបណ្តាឱកាសបុណ្យ
ទានធំៗ តេតប្រពៃណី បណ្តាមហាសន្និបាតគីឡា ព្រឹត្តិការណ៍វប្បធម៌ក្នុងប្រទេស ក្នុងមណ្ឌលទេសចរណ៍
ទាំងឡាយ ឬតាមតម្រូវការរបស់អតិថិជន។ តំបន់ជាច្រើនបានបង្កើតក្រុមអុកមនុស្សក្បាច់គុនដូច៖ ខាញ
ហ្វាវ ហូយអាន។ល។
អុកមនុស្សក្បាច់គុនជាល្បែងលេងមួយគួរជាទីពេញចិត្តផង រួមវិភាគក្នុងការអភិរក្ស ពង្រឹងនិងពង្រីក នៅភាពល្អប្រសើរនៃក្បាច់គុនប្រពៃណីវៀតណាម៕
អនុវត្តន៍៖ សើនងៀ ង្វៀនវូថាញ់ដាត - រូបថត៖ឯកសារ