• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ពិរោះទំនុកចម្រៀងប្រជាប្រិយ Bai Choi ភូមិភាគកណ្តាលនៃប្រទេសវៀតណាម

ទំនុក​ចម្រៀង​ប្រជាប្រិយ​ Bai Choi ​បានរីក​ចំរើន​និងក្លាយទៅ​ជា​​​ប្រភេទ​សិល្បៈមួយ​ដែលបាន​សម្តេង​លើ​ឆាកសម្តែង​ ​​មហាជន​រស់​ក្នុង​ភូមិភាគ​កណ្តាល​​​ចូល​ចិត្ត​ប្រភេទ​សិល្បៈនេះយ៉ាង​ខ្លាំង​ណាស់។ ទន្ទឹម​នឹង​នេះ​ ​អង្គការ UNESCO កត់ស្គាល់​គឺ​បេតិកភណ្ឌ​អរូបី​​ដែល​តំណាង​ឲ្យ​មនុស្សជាតិ។
ទំនុកចម្រៀងដ៏ច្នៃប្រឌិតរបស់ពលករ

តាមរឿងរ៉ាវនិទាន ចាប់ពីយូរអង្វែងកន្លងទៅ ប្រជាជនរស់ក្នុងភូមិភាគកណ្តាលនៃប្រទេសវៀតណាមបានសង់ខ្ទមលើវាលស្រែ និងព្យួរស្គរ ត្រដោក...សំដៅយាមសត្វសាហាវមកនិងបំផ្លាញដំណាំ។ នៅពេលសត្វសាហាវមកដល់ អ្នកយាមនៅក្នុងខ្ទមទាំងស្រុងវាយត្រដោកបណ្តេញវា ប៉ុន្តែនៅពេលសុខសាន្ត កសិករប្រមូលគ្នានិងច្រៀង សំដៅបង្កើតបរិយាកាសសប្បាយរីករាយ។ អាស្រ័យទៅលើមូលហេតុនេះ សិល្បៈ Bai Choi មានន័យថា អង្គុយនៅក្នុងខ្ទម និងច្រៀងតាមក្រដាស់បៀ។ ចាប់ពីពេលនោះតទៅ ពលកររស់នៅក្នុងភូមិភាគកណ្តាលបានរីក ចម្រើន និងរៀបចំពិធីបុណ្យ Bai Choi ចម្រៀងតាមបទច្រៀងនិងប្រគំតន្ត្រី។

Bai Choi បានក្លាយទៅជាពិធីបុណ្យមួយរបស់ប្រជាជនរស់នៅភូមិភាគកណ្តាល ក្នុងពិធីបុណ្យធំៗ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។ បៀមួយហ៊ូរួមមាន ៣០ សន្លឹក និងសង់ខ្ទមចំនួន ៩។ លោក ហៀវ (Hieu) (ជាឈ្មោះសិល្បរបស់អ្នកសម្តែងក្នុងសិល្បៈ Bai Choi) ជ្រើសរើសសន្លឹកបៀណា សិល្បករនឹងច្រៀងតាមសន្លឹកបៀននោះ។ អ្នក​ណា​យកសន្លឹកបៀទាំងបី អ្នកនោះនឹងឈ្នះទទួលអាំងប៉ាវ និងជូនស្រា ផងដែរ…


ទំនុកចម្រៀងប្រជាប្រិយ Bai Choi គឺសិល្បមួយប្រភេទពិសេសដែលសម្តែងលើឆាក និងមហាជនរស់នៅភូមិភាគកណ្តាលចូលចិត្តខ្លាំងណាស់ ហើយអង្គការ UNESCO បានកត់សម្គាល់គឺបេតិកភណ្ឌអរូបីតំណាងឲ្យមនុស្សជាតិ។ រូបថត៖ តឹតសើន

បំពង់ទុកបន្ទះសញ្ញាកូនអុកជាឧបករណ៍ ដែលលោក ហៀវ (Hieu) ច្រៀងបទចម្រៀងមាន
ឈ្មោះសន្លឹកបៀដែលភ្ញៀវកាន់។
រូបថត៖ ថាញយ៉ាង


អាចនិយាយថា ពិធីបុណ្យ Bai Choi ដូចជាការលេងអុកមួយលើក។ មួយលើករួមមានកូនអុកចំនួន ៣០
ដែលមាន ៣០ ឈ្មោះ  និងបែងចែកជាបន្ទះឈើ ១០ ប្រភេទ (កូនអុកចំនួន ៣ បានបិទលើបន្ទះមួយ)
ហើយអ្នកលេងនឹងទទួលបណ្តាបន្ទះនោះ។  រូបថត៖ ថាញយ៉ាង


បទចម្រៀងឆ្លងឆ្លើយកាន់តែវែង បន្ទះបិទសន្លឹកបៀបកាន់តែលេចចេញជាច្រើន និងទ័ពមានកាតព្វកិច្ចព្យួរកូនអុកចំនួន ៣០ នៅលើខ្ទម ដើម្បីអ្នកលេងមើលឃើញ។ រូបថត៖ ថុងធៀន


ភ្ញៀវលេងល្បែង Bai Choi ក្នុងវិថីបុរាណហុយអាន (Hoi An) –  ខេត្តក្វាងណាម (Quang Nam)។
រូបថត៖ តឹតសើន 

ចំពោះសិល្បៈ Bai Choi សិល្បករជាអ្នកសម្តែងផង និងក៏ជានិពន្ធជាភ្លាមផង ឬចង់ចាំបទចម្រៀងដែលមានឈ្មោះសន្លឹកបៀប ដូចជា៖ គឹវចូវ (Cua Chua) អុងអឹម (Ong Am) ហុកត្រន់ (Hoc Tro) ទឹកាំង (Tu Cang) បាច់ហ្វេ (Bach Hue) ជីនហ្គុយ (Chin Goi) សូវហ្គេ (Sau Ghe) បាហ្គា (Ba Ga) ទឹទឿង (Tu Tuong) ... លោក ហៀវ (Hieu)  ច្រៀងបទចម្រៀងណាក៏បាន ប៉ុន្តែមួយឃ្លាក្នុងបទចម្រៀងនោះមានឈ្មោះសន្លឹកបៀដែលអ្នកលេងកំពុងកាន់ លើដៃ។ ទន្ទឹមនឹងនោះ បណ្តាឃ្លាក្នុងបទចម្រៀងសុទ្ធតែមានខ្លឹមសារសប្បាយរីករាយ និងរិះគន់ទំនៀមទំលាប់អាក្រក់ក្នុងសង្គម។ 

ហេតុនេះ សិល្បករឆ្នើម ង្វៀនគៀម (Nguyen Kiem) (ក្រុមល្ខោន Bai Choi ខេត្តប៊ិញឌីញ (Binh Dinh) បានបញ្ជាក់អះអាងថា៖ “ទំនុកចម្រៀង Bai Choi ចាំក្នុងខួរក្បាលរបស់អ្នកចម្រៀងជានិច្ច ទំនុកនេះមិនចាំបាច់សរសេរលើក្រដាស់ទេ។ ទន្ទឹមនឹងនេះ ចម្រៀង Bai Choi បានប្រែប្រួលតាមកាលៈទេសៈ និងខិតជិតដល់អ្នកចម្រៀងយ៉ាងជិតស្និទ្ធ និងអ្នកស្តាប់យ៉ាងឆាប់រហ័ស ”។

 

កាលពីម៉ោង ១៥ និង ១០ នាទី នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៧ កិច្ចប្រជុំ គណៈកម្មធិការអន្តររដ្ឋាភិបាលសន្ធិសញ្ញា នាឆ្នាំ២០០៣ លើក ទី ១៣ នៃអង្គការ UNESCO បានរៀបចំ នៅប្រទេសកូរ៉េខាងត្បូង។ បេតិកភណ្ឌ Bai Choi បានអង្គការ UNESCO ទទួលស្គាល់គឺបេតិកភណ្ឌអរូបីសំរាប់មនុស្សជាតិ។ 

សិល្បករឆ្នើម ង្វៀនគៀម (Nguyen Kiem) និយាយឲ្យដឹងថា៖ ការសម្តែង Bai Choi លើកន្ទេលបានរីកចំរើនយ៉ាងខ្លាំងក្លា។  ការសម្តែងនេះបានរៀបចំលើកម្ទេលមួយ និងទស្សនិកជនអង្គុយជុំវិញ ហើយលោក ហៀវ (Hieu) អាចសម្តែងបាន។ មានតែម្នាក់គត់ ប៉ុន្តែលោក ហៀវ (Hieu) អាចដើរតួរអង្គជាច្រើន និងសម្តែងខ្លឹមសារ Bai Choi ខុសគ្នា។

ភាពពិសេសបំផុតនៃសិល្បៈ Bai Choi គឺឆ្លើយឆ្លងភ្លាមដោយការច្រៀង និងការសម្តែងដោយម្នាក់ឯង ជួនកាល សិល្បករដើរអ្នកបញ្ជាការ ជួនកាលដើរជាទ័ព ជួនកាលដើរជាលោកតា និងដើរជាចៅផង … ហើយសម្តែងក្នុងកាលៈទេសៈខុសគ្នា។ សិល្បករមិនបាច់សម្តែងលើឆាក តែងមុខ ឬសម្លៀកបំពាក់អីសោះ ទេ…និយាយរួម ការសម្តែង Bai Choi មិនចាំបាច់ឧបករណ៍ស្មុគស្មាញអីទេ តួរអង្គក្នុងរឿងបានរៀបរាប់រឿងដោយការអានកំណាព្យ ឬច្រៀងតាមកាលៈទេសៈនិងតាមការបំផុសគំនិតរបស់សិល្បរករ។
 

សម្តែងទំនុកចម្រៀង Bai Choi ក្នុងភូមិសាស្ត្របេតិកភណ្ឌ

គ្មានម៉ាស៊ីន គ្មានពន្លឺអីសោះ មានតែសូរសម្លេងពពាយនាយលាន់និងឆ្លងកាត់បណ្តាវិថីបុរាណស្ថិតក្នុងបេតិកភណ្ឌហុយអាន (Hoi An) ខេត្តក្វាងណាម (Quang Nam) លេចចេញក្នុងទីស្ថានបុរាណ ក្រោមពន្លឺពីបណ្តាចង្កៀងគោមឆ្លុះមិនច្បាស់។ ភ្ញៀវទេសចរណ៍ប្រមូលផ្តុំយ៉ាងច្រើនកុះករ និងទស្សនាការលេងល្បែងប្រជាប្រិយ Bai Choi។ រាត្រីសម្តែងទំនុកចម្រៀងប្រជាប្រិយ Bai Choi ពីយូរលង់មកនេះបានក្លាយទៅជាសកម្មភាពដែលរៀបចំជារឿយៗ សំរាប់ប្រជាជននិងភ្ញៀវអន្តរជាតិ។ សកម្មភាពនេះបានបង្កើតបរិយាកាសរស់រវើក ប៉ុន្តែនៅរក្សាសោភណ្ឌភាពសុខសាន្តពិសេសនៃវិថីបុរាណហុយអាន (Hoi An)។ ដូច្នេះ រាត្រីសម្តែងទំនុកចម្រៀងប្រជាប្រិយ Bai Choi  បានបង្ហាញនូវជីវភាពនៅ នាសព្វថ្ងៃនេះផង ថែមទាំងរក្សារទុកភាពរាបសារ វប្បធម៌ប្រណៃណីមួយដែលពោរពេញទៅដោយអត្ថន័យរបស់ប្រជាជនរស់ក្នុងតំបន់ក្វាង (Quang) (រួមមានខេត្តក្វាងណាម (Quang Nam) ខេត្តក្វាងង៉ាយ(Quang Ngai))។
 

ភ្ញៀវទេសចរណ៍មានឱកាសមកទស្សនាវិថីបុរាណហុយអាន (Hoi An) អ្នកណាក៏ស្គាល់និងស្តាប់សម្លេងច្រៀងរបស់ “លោកហៀវ (Hieu) វិថីបុរាណ” លឿងដាង (Luong Dang)។ ដោយភាពកំប្លែង របៀបច្រៀងប្រែប្រួលសមស្របនឹងកាលៈទេសៈ និងច្នៃប្រឌិត។ ភ្ញៀវជាច្រើននាក់ដែលបានសិល្បករ  លឿងដាង (Luong Dang) ធ្វើឲ្យគេចូលចិត្ត ចំនៅលើកដំបូងចូលរួមក្នុងពិធីបុណ្យ Bai Choi។


ភ្ញៀវបានស្តាប់ទំនុកចម្រៀងពិរោះពោរពេញទៅដោយទំនុកចម្រៀងប្រជាប្រិយនៃប្រជាជនរស់
ក្នុងតំបន់ក្វាង (Quang) ដែលសម្តែងដោយលោកហៀវ (Hieu) ។
រូបថត៖ តឹតសើន


ទ័ពម្នាក់ប្រគល់ស្លាកបិទសន្លឹកបៀជូនចំពោះអ្នកចូលរួម ហើយរឹមអូសបណ្តាបន្ទះនេះ
នៅពេលការលេងល្បែងបញ្ចប់។
រូបថត៖ ត្រឹនថាញយ៉ាង


ភ្ញៀវទេសចរណ៍មកពីប្រទេសកូរ៉េខាងត្បូងចាប់ចិត្ត ដោយរបៀបលេងនិងច្រៀង
ប្រកបដោយច្នៃប្រឌិតនៃសិល្បៈBai Choi។ រូបថត៖ តឹតសើន


ទ័ពម្នាក់ –សមាជិកមួយក្នុងក្រុមច្រៀង Bai Choi កំពុងណែនាំភ្ញៀវនូវច្បាប់និងរបៀបច្រៀង Bai Choi។
រូបថត៖ ថុងធៀន

សិល្បករ លឿងដាង (Luong Dang) និយាយនូវនិស្ស័យនឹងសិល្បៈ Bai Choi ៖ “នៅពេលខ្ញុំជាកុមារាម្នាក់ ខ្ញុំធ្លាប់ស្តាប់ទំនុកចម្រៀង Bai Choi ពីព្រោះនៅពេលនោះ លើកណាដែលលោកយាយខ្ញុំលេងល្បេង Bai Choi  លោកយាយក៏បីខ្ញុំទៅតាម។ ដល់ពេលខ្ញុំអាយុ ១០ ឆ្នាំ ទំនុកចម្រៀង Bai Choi បានជ្រាបចូលក្នុងខ្លួនខ្ញុំយ៉ាងស៊ីជម្រៅ”។
 

លើពិភពលោកមានប្រភេទសិល្បៈប្រជាប្រិយស្រដៀងនឹង Bai Choi ដូចជា៖ pansori (កូរ៉េខាងត្បូង) ចម្រៀងបុរាណ (ចិន) ច្រៀងតាមរបៀបនិយាយ (Angieri និង ឥណ្ឌា) …ប៉ុន្តែកំណាព្យ ទំនុកចម្រៀង តន្ត្រី…ក្នុងសិល្ប Bai Choi ពិសេស។ ហេតុនេះ សិល្ប Bai Choi ទាក់ទាញការយកចិត្តទុកដាក់ពីអ្នកស្រាវជ្រាវតន្ត្រីប្រជាប្រិយបរទេស។ 

មិនត្រឹមតែនិយាយអំពីនិស្ស័យនឹងសិល្ប Bai Choi តែប៉ុណ្ណោះ លោកក៏ចែករំលែកនូវពេលវេលាដែលលោកកំពុងស្វែងរក និងស្ថាបនាសិល្បៈពិសេសឡើងវិញ ៖  “នាឆ្នាំ១៩៩៨ ជាលើកដំបូងសាក ល្បងការស្ថាបនាលេងល្បេងប្រជាប្រិយ Bai Choi ហុយអាន (Hoi An)។ មុននោះ ខ្ញុំនិងថ្នាក់ដឹកនាំខេត្តបានរកអ្នកវ័យចំណាស់ដែលរស់ក្នុងឃុំកឹមអាន (Cam An) គឹវដាយ (Cua Dai) ហើយមកតំបន់ផ្សេងៗ ទៀត ដើម្បីស្វែងរកសិល្បៈប្រជាប្រិយនេះ។ ”

Bai Choi បានក្លាយទៅជាកម្មវិធីសិល្បៈពិសេសចំពោះភ្ញៀវមកវិថីបុរាណ។ រីឯសិល្បករ លឿងដាង (Luong Dang) វិញ ក្នុងរយៈពេល ៣០ ឆ្នាំ លោកមិនត្រឹមតែពានាំមកក្តីសប្បាយរីករាយតែប៉ុណ្ណោះ ថែមទាំងក្តីមោទនភាពដោយវប្បធម៌ពិសេសនៃមាតុភូមិនៅតែរក្សា និងរីកចំរើន ដែលក្លាយទៅជាបេតិកភណ្ឌវប្បធម៌អរូបីតំ ណាង​ឲ្យមនុស្សជាតិ។
 

មិនត្រឹមតែនៅបេតិកភណ្ឌពិភពលោកហុយអាន (Hoi An) តែប៉ុណ្ណោះ សិល្បៈប្រជាប្រិយ Bai Choi ដែលមិនអាចខ្វះខាតក្នុងពិធីបុណ្យប្រពៃណីរបស់ប្រជាជនក្នុងតំបន់និងភ្ញៀវទេសចរណ៍ទេ គឺមួយពិធីបុណ្យនៃ Festival ហ្វេ (Hue)។

ភូមិ​ថាញ​ធុយ​ចាញ (Thanh Thuy Chanh) ឃុំ​ធុយ​ថាញ (Thuy Thanh) គឺជា​ទីកន្លែងមួយ​គត់​នៃ​ខេត្ត​ធឿ​ធៀន​ហ្វេ​ (Thua Thien Hue) នៅតែ​រៀបចំ​ពិធីបុណ្យ Bai Choi។ Bai Choi គឺ​រតនៈវត្ថុ​ប្រជាប្រិយ​នៃភូមថាញ​ធុយ​ចាញ (Thanh Thuy Chanh) ពាំនាំមក​​ក្តី​សប្បាយរីករាយ ក្តី​ស្រឡាញ់​ទឹក​ដី ​​មនោសញ្ចេតនា​​រវាង​ប្រជាជន​ក្នុង​ភូមិ។


ក្នុងពិធីបុណ្យមួយ ភូមិថាញធុយចាញ (Thanh Thuy Chanh) ឃុំធុយថាញ (Thuy Thanh) ស្រុកហឿងធុយ
(Huong Thuy) បានរៀបចំពិធីបុណ្យ Bai Choi នៅ កូវង៉យថាញទាន់ (Cau Ngoi Thanh Toan)  សំដៅបំរើ
ភ្ញៀវទេសចរណ៍និងប្រជាជនក្នុងភូមិ។
រូបថត៖ តឹតសើន






ពិធីបុណ្យ Bai Choi រួមមាន ៩ លើក ក្នុងមួយលើកអ្នកលេងត្រូវលេងអស់សន្លឹកបៀចំនួន ៥។
បញ្ចប់មួយលើក អ្នកឈ្នះនឹងដោតទង់មួយលើខ្ទមរបស់ខ្លួន។ រូបថត៖ ថាញហ័រ -តឹតសើន


លោក ហៀវត្រឹនយុយជឿ (Hieu Tran Duy Chua) គឺសិល្បករល្បីឈ្មោះច្រៀង Bai Choi នៃខេត្តធឿធៀនហ្វេ (Thua Thien Hue) កំពុងច្រៀងនិងប្រគល់បន្ទះបិទសន្លឹកបៀជូនចំពោះអ្នកលេង។
រូបថត៖ តឹតសើន

លោក ហៀវ ត្រឹនយុយជឿ (Hieu Tran Duy Chua) ) គឺសិល្បករល្បីឈ្មោះច្រៀង Bai Choi នៃខេត្តធឿធៀនហ្វេ (Thua Thien Hue) ។ ខណៈ ពេល ១០ ឆ្នាំកន្លងទៅ មជ្ឈមណ្ឌលវប្បធម៌ -ព័ត៌មានខេត្តធឿធៀនហ្វេ (Thua Thien Hue) អញ្ជើញដើរតួនាទីជា ហៀវ (Hieu) ចូលរួមក្នុងពិធីបុណ្យ Bai Choi ក្នុងឱកាស Festival ឬពិធីបុណ្យប្រពៃណី។ ចំពោះសិល្បករ ត្រឹន យុយជឿ (Tran Duy Chua) ច្រៀង Bai Choi មិនពិបាកទេ ប៉ុន្តែភាពពិបាកគឺធ្វើយ៉ាងម៉្តេច ដើម្បីរំភើបចិត្តអ្នកស្តាប់។ ច្រៀង Bai Choi មានទំនុកចម្រៀងជាច្រើន និងចង្វាក់ភ្លេងខុសគ្នា ជួនកាលរំភើបចិត្ត ប៉ុន្តែជួនកាលបង្ខំ ដូច្នេះអាចបញ្ជូនខ្លឹមសារទាំងស្រុងនៃរឿងនេះ។

ខុសនឹងនៅហុយអាន (Hoi An) នៅទីក្រុងហ្វេ (Hue) ចម្រៀង Bai Choi មានភាពពិសេស ពីព្រោះទំនុកចម្រៀងពិរោះ ពោរពេញទៅដោយមនោសញ្ចេតនា។ ភ្ញៀវចាប់ចិត្ត និងមើលកំសាន្ត ដោយតំលៃវប្បធម៌បានរក្សាទុកក្នុង Bai Choi ។ អ្នកលេងកំពុងស្របខ្លួនក្នុងទំនុកចម្រៀង Bai Choi បានសម្តែងក្នុងស្ថានទីកំពែង ព្រះវាំង នៅក្បែរទន្លេហឿង (Huong) ស្រស់ស្អាត./.

 

អ្នកស្រាវជ្រាវតន្ត្រីប្រជាប្រិយ Ebsjorn Watermark (ប្រទេសស៊ុយអ៊ែត) បានឲ្យដឹងថា  សិល្បៈ Bài Chơi មានពហុបែប និងអាចរួមផ្សំនឹងបណ្តាសិល្បៈផ្សេងៗ ទៀត ដែលជាកម្លាំង មិនមានសញ្ញាឱនខ្សោយ។ ក្នុងនោះ ល្ខោននិងល្ខោនបាសាក់បានជៈឥទ្ធពលដល់សិល្បៈ Bài Chòi ដូចសព្វថ្ងៃនេះ។

 

អត្ថបទ៖ ថុងធៀន រូបថត៖ ថាញហ័រ តឹតសើន ថាញយ៉ាង ថុងធៀន

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top