• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ពិធីសែនភូមិស្រុករបស់ជនជាតិម្នោង( M'Nong)

ពិធីសែនភូមិស្រុករបស់ជនជាតិម្នោង (M'Nong) គឺ​ជាពិធីបួង​សួងអង្វរ​សុំព្រះ​អាទិទេព ប្រោស​ប្រទាន​​នូវ ធាតុ​អាកាសអំណោយ​ផល ជៀស​វាង​គ្រោះថ្នាក់ ឧបទ្រព​ចង្រៃ មក​លើ​ភូមិ​ស្រុក​ក្នុង​​មួយ​ឆ្នាំ។ តាម​ធម្មតា ពិធីសែន​ភូមិ​​ស្រុក​បាន​​ប្រព្រឹត្ត​ទៅនៅចុង​​ខែ៣ ដើមខែ៤ ច័ន្ទ​គតិ ហើយ​នេះក៏​ជាពិ​ធី​មួយ​ក្នុងចំណោម​ពិធី​ដ៏សំខាន់​បំផុត របស់​ជនជាតិ​ម្នោង ( M'Nong) ក្នុង​មួយ​ឆ្នាំ​។

ពិធីសែនប្រព្រឹត្ត​ទៅនៅពេល​ព្រឹក  ប្រ​ជា​ជន​ក្នុង​ភូមិ​ស្រុក​ប្រមូល​គ្នីគ្នា​ព្រម​ទាំង​លោក​អាចារ្យ​ត្រៀម​គ្រឿង​សំណែន​។ គ្រឿង​សំណែន​ថ្វាល​ដល់ព្រះ​អាទិទេព គឺអង្ករ នំដំណើប ផ្លែឈើ សាច់ និងស្រាអេក។ ក្រៅពី​នោះ​ពួ​ក​គេក៏​បាន​ត្រៀម​បម្រុង​គ្រឿង​បូជាសម្រាប់​ធ្វើពិធី​ដូច​ជា ទៀន សត្វ​ខ្លាមួយ​ក្បាល ភ្លុក​ដំរីមួយ​គូ ស្នែង​រមាស​មួយ បាន​ធ្វើអំពី​ឈើ។

ការងារ​ត្រៀម​បម្រុង​រួច​ស្រេច លោក​អាចារ្យ​នឹងផ្លុំ​ត្រែមួយ​ដង្ហើម​វែង ប្រៀប​ដូចជា​សញ្ញាប្រកាស​ថា ចាប់​ផ្តើម​ពិធី​សែន​ភូមិស្រុក​ហើយ។ ចាប់ពីទីលានធំនៅក្នុងភូមិ​ស្រុក លោក​អាចារ្យ​កៀរ​គរ​នាំក្រុម​អ្នក​ស្រុកចេញ​ទៅមាត់​ផ្លូវ​ចូល​ភូមិ​ស្រុក ធ្វើពិធី​ដ៏សំខាន់​បំផុត។ នៅទីនេះ ចំពោះមុខ​ទីសក្ការៈ​បូជា មាន​ដាក់​គ្រឿង​សំណែន​ថ្វាយ​ដល់​ព្រះអាទិទេព លោក​អាចារ្យ​តំណាង​ជំនួស​អ្នកស្រុក​ទាំង​អស់​គ្នា ធ្វើពិធី​បួងសួង​បន់​ស្រន់​។


ពិធីសែនភូមិស្រុកបានប្រព្រឹត្តទៅ ក្រោយពីបញ្ចប់ សូរសម្លេងត្រែ របស់លោកអាចារ្យ។

បន្តបន្ទាប់ លោកអាចារ្យត្រៀមធ្វើពិធីសែននៅមាត់ផ្លូវចូលភូមិស្រុក។

ជនជាតិម្នោង (M'Nong) ត្រៀមធ្វើពិធីសំខាន់បំផុតក្នុងពិធីសែននៅទីកន្លែងមាត់ស្រុក ។

លោកអាចារ្យនាំក្រុមគងឃ្មោះសម្តែងបើកឆាកឲ្យពិធីសែនភូមិស្រុក។

ថ្លើមជ្រូកសម្រាប់ដោតដាក់ពីលើចានស្រាថ្វាយដល់ព្រះអាទិទេព។

អ្នកស្រុកត្រៀមបម្រុងឲ្យពិធីសែនភូមិស្រុក តែងបានប្រព្រឹត្តទៅនៅចុងខែ៣ ដើមខែ៤ ចន្ទគតិ។

ក្រៅពីគ្រឿងសំណែនថ្វាយដល់ព្រះអាទិទេព គ្រឿងប្រើសម្រាប់ធ្វើពិធីនេះ ក៏បានជនជាតិម្នោង( M'Nong) ត្រៀមជាស្រេចហើយនាំយកទៅទីកន្លែងធ្វើពិធី។

សត្វខ្លាឈើសម្រាប់ប្រើក្នុងពិធីសែន ដែលមានអត្ថន័យប្រដេញឧបទ្រពចង្រៃចេញពីភូមិស្រុក។

ពិធីសែននៅចំពោះមុខដើមស្លាធម៌ដាក់ក្នុងទីលាន របស់ជនជាតិម្នោង ( M'Nong) ក្នុងពិធីនេះ។

ស្រីក្រមុំជនជាតិម្នោង( M'Nong)សម្តែងរបាំបួងស្រួងសុំក្តីសុខសាន្ត។

ឧបករណ៍តន្ត្រីរបស់នារីជនជាតិម្នោង(M'Nong)ក្នុងពិធីសម្តែងរបាំនិងលេងល្បែងប្រជាប្រិយក្រោយពីពិធីសែនរួច។

អ្នកស្រុករួមគ្នាពិសាស្រាអេកក្នុងពិធីសម្តែងរបាំនិងលេងល្បែងប្រជាប្រិយ។

ជាបឋមលោកអាចារ្យ​នឹងរលាយឈាម​ជ្រូក​ ជាមួយស្រា ហើយ​កាត់​បីបន្ទះ​ថ្លើម​ជ្រូក​យក​ឈើដោត​ក្រង​ដាក់​ពីលើ​ពីង​ស្រា។ ក្នុងនា​ទីសំខាន់ អ្នកស្រុកទាំង​អស់គ្នាលើក​ដៃឡើង​ខ្ពស់ ក្រោម​សម្លេង​បួង​ស្រួង​បន់​ស្រន់​របស់​លោក​អាចារ្យ។ ពាក្យបួងស្រួងរបស់អ្នកស្រុក គឺចង់​បាន​ព្រះអាទិទេ​ព​ប្រោស​ប្រទាន​ធាតុ​អាកាស​អំណោយ​ផល ដំណាំ​ស្រស់​ល្អ ជៀស​វាងឧបទ្រព​ចង្រៃ ជម្ងឺស្កាត់ ពេលមួយឆ្នាំ។

ក្រោយពីពិធី​សែន​ភូមិ​ស្រុក អ្នកស្រុកទាំង​អស់គ្នា​វិលត្រឡប់​មកកាន់​ទីលាន​កណ្តាល ដែល​មាន​ដាក់​ដើម​ស្លាធម៌​។ ចំពោះបងប្អូន​ជនជាតិ​ម្នោង (M'Nong) ដើមស្លាធម៌ចាត់ទុក​ជាជាស្ពាន​តភ្ជាប់ រវាង​អ្នក​ស្រុក​ជាមួយ​តួអង្គ​ព្រះអាទិទេព​។ មនុស្សទាំងអស់គ្នាឈរ​ជុំវិញដើមស្លាធម៌ រួមគ្នាធ្វើពិធីសែន​ម្តងទៀត។ ក្រោយមក ពួក​គេយក​ស្រាមាន​លាយឈាម​ជ្រូក ដែលទើប​តែថ្វាយ​រួច យកទៅបាចលើដំបូល​ផ្ទះ លាប​លើជញ្ជាំង​ផ្ទះនៅ​ក្នុង​ស្រុក។ ពិធី​ទាំងអស់ខាងលើ គឺដើម្បីបណ្តេញ បង្ការ​ភាព​អាក្រក់ មកលើ​មនុស្សម្នា​នៅក្នុង​ស្រុក។

ក្រោយ​ពិធីនេះ គឺបញ្ចប់ពីធីសែន ឆ្លងដល់ពិធីរាំរបាំ​និង​លេងល្បែង​ប្រជាប្រិយ មនុស្ស​គ្រប់​គ្នាជ​ក់​ចិត្ត​ពិសាស្រា​អេក។ ក្នុង​សូរសម្លេងគង​ឃ្មោះលន្លង់​លន្លោច កំលោះ ក្រមុំជន​ជាតិ​ម្នោង (M'Nong) សប្បាយ​រីករាយ​ជាមួយ​របាំប្រពៃណី ដែលមានក្បាច់​រាំប្លែកៗ។ របាំរស់រវើក​នេះ ជាឈុតបើក​ឆាក ឲ្យសកម្មភាព​អ៊ូរអ​នៃ​ថ្ងៃបុណ្យ ដែល​អូសបន្លាយ​ពេញមួយ​ថ្ងៃ ក្នុងថ្ងៃពិធីសែនភូមិស្រុក របស់ជនជាតិ​ម្នោង( M'Nong)​។

 

អនុវត្ត៖ វៀតកឿង

 

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top