• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

ពិធីសែនផ្នូរនៃជនជាតិហាញី (Ha Nhi)

ទំនៀប​ទម្លាប់​​សែន​​ផ្នូរ​​​នា​និទាឃ​រដូវ បង្ហាញ​ពី​ស្មារតី​ផឹក​ទឹក​នឹក​ប្រភព​ និង​ភាពជា​សហគមន៍​​នៃ​ជនជាតិ​ហាញី (Ha Nhi)  ដែល​រស់​នៅ​លើ​តំបន់​ភ្នំ​ខ្ពស់​ពោរ​ពេញ​ទៅ​ដោយ​គ្រោះថ្នាក់ ​នៅ​ឃុំ​អិទិ (Y TY) (​បាត​សាត - Bat Xat ខេត្ត​ឡាវ​កាយ - Lao Cai​)​។​

 ពិធី​​សែន​ផ្នូរ​ ជា​​ទំនៀមទម្លាប់មួយ​​ក្នុង​ចំណោម​ទំនៀមទម្លាប់​ចំណាស់​​នៃ​ជនជាតិ​​ហាញី (Ha Nhi) ​តែង​បាន​រៀប​​ចំ​​​នា​និទាឃរដូវ​។ មុន​ថ្ងៃ​ពិធី​សែន​​ផ្នូរ​ ក្រុម​គ្រួសារ​ត្រៀម​គ្រឿង​សក្ការ​បូជា​ផង ជូន​ដំណឹង​ដល់​ភូមិ​ស្រុក​ផង​​ ដើម្បី​ភូមិ​ស្រុក​បាន​ដឹង​និង​អញ្ជើញ​​​​ចូល​រួម​។​ គ្រឿង​បូជា​រួម​មាន​មាន់​ឈ្មោល​ អង្ករ​​ដំណើប​ ស៊ុត​ស្ងោរ​​​ ប្រាក់​ខ្មោច​ ធូប​ទាន​ជា​ដើម​។ គ្រួសារ​ដទៃ​​ទៀត​នៅ​ភូមិ​ក៏បាន​​ត្រៀមនូវ​​ម្ហូប​អាហារ​។  ​​ទូទាំង​ភូមិ​ជុំគ្នា​​​ធ្វើ​សាច់​​ជ្រូក​ធំ​មួយ​​ក្បាល​ យក​ក្បាល​និង​កន្ទុយ​ទុក​ធ្វើ​ពិធី​ថ្វាយ​បុព្វការីជន​ ចំណែក​សាច់​នៅ​សល់​ច្នៃធ្វើ​ជា​ម្ហូប​អាហារ​ប្រពៃណី​ សម្រាប់​​មនុស្ស​ទាំង​អស់​​គ្នា​ពិសា​ បន្ទាបពី​ធ្វើពិធី​សែន​បូជា​រួច​ស្រេច​។​




ជនជាតិ​ហាញី​ (Ha Nhi) រស់​នៅ​ផ្សារ​ភ្ជាប់​ ជុំគ្នា​ ចែក​រំលែក​គ្នាទៅ​វិញ​ទៅ​មក​​ បង្កើត​ជា​សហគមន៍​សាមគ្គីភាព​​។ ពិធី​សែន​ផ្នូរ​ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ស្មគ្រ​ចិត្តរួម​គ្នា​​​នូវ​គ្រឿង​បូជា​​បុព្វការី​ជន​។
រូបថត៖ ត្រឹន​ហ៊ីវ​



  សត្វ​ក្រៀល​ក្រដាស​ ទូក​ក្តោង​ ផ្កា​បង្កប់​ពាក្យ​បួង​សួង​របស់​ជនជាតិ​ហាញី​ (Ha Nhi) ជាមួយ​នឹង​បុព្វការី​។​
រូបថត៖ ត្រឹន​ហ៊ីវ​

 

តាំង​ពេលព្រឹក​ព្រលឹម​ ម្ចាស់​ផ្ទះ​បានដោត​​​លើ​ផ្នូរ​នូវ​ទង់​ព្រលឹង​ នៅ​លើ​ទង់​ព្រលឹង​​មាន​ចង​សត្វ​កៀល​ ទូក​ ​ធ្វើ​ដោយ​ក្រដាស​។ ដល់​ម៉ោង​កំណត់​ បូជា​ចារ្យ​​នឹង​ប្រព្រឹត្ត​ពិធី​ថ្វាយ​បូជា​ អញ្ជើញ​បុព្វការីជន​​មកពិសារ​សេព​សោយ​ភោគ​ផល​អាហារ​។ បូជាចារ្យ​បួងសួង​រួច​ គ្រួសារ​​ក្នុងភូមិ​នីមួយ​ៗ​ ​​​​​អុជ​ធូបមួយ​បាច់​ ​ មក​​ដោត​លើ​ផ្នូរ​ ​ទន្ទឹន​នោះ​បែង​ចែក​បាយ​ដំណើប​ ម្ហូបអាហារ​ ស្រា នំ​ ស្ករ​គ្រាប់ នៅ​មុខ​ផ្នូរ​អ្នក​សម្លាប់​។​

 នៅ​​ថ្ងៃសែន​ផ្នូរ នារី​ហាញី (Ha Nhi)  ពាក់​សម្លៀក​បំពាក់​រ៉ូប​ស្អាត​បំផុត មាន​មួកម្គុដ​​​ ខ្សែ​ក្រវាត់​ចង្កេះ អាវ​ទ្រនាប់ និង​គ្រឿង​អលង្ការ​ប្រាក់​។ សំឡឹង​ពី​ចម្ងាយ​ ​តុង​​ពណ៌​ខ្មៅ​​ នៃ​សម្លៀក​បំពាក់​នារី​ហាញី​ (Ha Nhi) ​លេច​ធ្លោ​លើ​វាល​ស្រែ​កាំ​ជណ្តើរ​ នៅ​កណ្តាល​វេហា​មេឃា​អ៊ីទី​ (Y Ty)​។ សក់​ក្រាស់​​​ក្រង​នឹង​​អំបោះ​​ឡែន​ត្រគួញ​បង្កើត​​ជា​ផ្នូង​សក់​ធំ​។ របៀ​ប​ក្រង​សក់​​​បែប​ដូច​នេះ រក្សា​បាន​កំដៅ​ក្បាល​​​​ពេល​អាកាសធាតុ​ត្រជាក់ផង បង្ហាញ​ពី​លក្ខណៈ​ស្អាត​ប្រណិត​ និង​នាំ​​​មក​នូវ​សំណាង​ជូន​នារី​ផង​។​



ត្រៀម​ពេល​ថ្ងៃត្រង់ លើ​វាល​ស្រែ​កាំ​ជណ្តើរ​។
រូបថត៖ ត្រឹន​ហ៊ីវ​





ទូទាំងភូមិ​នៅពេល​បាយ​ថ្ងៃត្រង់ដ៏​សុខដុមរមនា​នៃ​ជនជាតិ​ហាញី (Ha Nhi)។

 

ពេល​​​ពិសា​អាហារ​​ប្រហែលមាន​​​លក្ខណៈ​ពិសេ​សមួយ​​ក្នុងចំណោម​លក្ខណៈ​ពិសេស​បំផុត​ស្តែង​អំពី​ភាព​ជា​សហគមន៍​​នៃ​ជនជាតិ​ហាញី (Ha Nhi) ។​ទូទាំងភូមិស្រុក​​ជុំគ្នា​លេង​សប្បាយ​នៅលើ​វាល​ស្រែ​កាំ​ជណ្តើរ​​ រួម​គ្នា​ពិសា​បាយ​ជា​សមូហភាព​។ ជនជាតិ​ហាញី​ (Ha Nhi) មាន​ទស្សនទាន​ សែន​ផ្នូរ​​ជាថ្ងៃ​សម្រាប់​មនុស្ស​ចែក​ឋាន​ បង្កើត​​​ផ្ទះ​លំនៅ​ថ្មី រស់​នៅ​សុខ​សាន​នៅ​ពិភពផ្សេង​៕
 

អនុវត្ត៖ ត្រឹន​ហ៊ី​វ


Top