• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Nguyen Van Khai ត្រូវបាន​រៀបចំ​ឡើង​យ៉ាង​មហោ​ឡារឹក​


 ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រីលោក Phan Van Khai

នាព្រឹកថ្ងៃទី២២ ខែ​មីនា ឆ្នាំ​២០១៨ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតី​តនាយករដ្ឋមន្រ្តីវៀតណាម លោក P​han Van Khai ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាងមហោឡារឹកនៅសាលប្រជុំ ​Thong Nhat ទីក្រុងហូជីមិញ តាម​បទដ្ឋាន​នៃពិធីកាន់​ទុក្ខថ្នាក់​ជាតិ​។ អគ្គលេខា បក្សកុម្មុយ​នីស្តវៀតណាម​លោក Nguyen Phu Trong ប្រធានរដ្ឋវៀ​តណាម​ លោក Tran Dai Quang នាយករដ្ឋមន្រ្តីលោកN​guyen Xuan Phuc ប្រធានរដ្ឋ សភាលោកស្រី N​guyen Thi Kim Ngan តំណាងរណសិ្សមាតុ​ភូមិ តំណាង ប្រទេសឡាវ តំណាងក្រ​សួង ស្ថាប័ននានានិងប្រជាជនយ៉ាងច្រើន​កុះករ បាន ចូលរួ​មពិធី​រំលឹកវិញ្ញាណក្ខ័ន្ធ​លោក Phan Van Khai។
 
ថ្លែងវិប្បយោគកថាក្នុងពិធី​នេះ អគ្គលេខាបក្សលោក Ng​uyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុ​ងអំឡុង​ពេលជាង​៧០ឆ្នាំធ្វើស​កម្មភាពបដិវត្តន៍ តាំ​ងពីចូលរួម ចលនាប​ដិវត្តន៍នៅស្រុកកំណើ​ត​ Hooc Mon រហូត​ដល់​ពេល​កាន់​​តំណែងជាអ្នក ដឹកនាំ​រដ្ឋាភិបាលនោះ ជីវិ​តរបស់អតីតនាយក​រដ្ឋមន្រ្តី​លោ​ក Phan Van Khai បានភ្ជា​ប់នឹង​បុព្វហេតុត​ស៊ូដណ្ដើមឯករាជ្យ ឯកភា​ពប្រទេសជាតិ ក៏ដូចជាបុព្វ​ ហេតុ​ផ្លាស់​ប្ដូរថ្មី កសាងនិង​ការពារ​មាតុ​ប្រទេស​ នាំប្រទេសជាតិឈានឡើង ​កសាងលទ្ធិសង្គមនិ​យម​។ លោក Nguyen Phu Trong បា​នអះអាងថា៖
 
“ក្នុងរយៈពេលដ៏យូ​រអង្វែងធ្វើសកម្មភា​ពបដិវត្តន៍ និងកាន់តំណែងសំខាន់ៗរបស់បក្សនិ​ងរដ្ឋ ទោះបី​ក្នុងឋានៈ​ណាក៏​ដោយ​ អតីត​នាយករដ្ឋមន្រ្តីលោក Phan Van K​hai សុទ្ធ​តែស្មោះត្រង់​ជានិច្ចជាមួយ​គោលដៅ​បដិវត្តន៍​របស់​បក្ស​។ លោកជានិច្ចកាលធ្វើអ​ស់ពីកម្លាំងកាយចិត្ត​ដើម្បីរក្សា បង្កើនសាមគ្គីភាព​ ឯកភាព​ក្នុងប​ក្ស កសាង​បក្សឲ្យកាន់​តែរឹងមាំ​និង​ស្មោះត្រង់ ជានិច្ចកាលដាក់ផ​លប្រយោជន៍​របស់បក្ស របស់ប្រទេ​សជា​តិ របស់​ប្រជាជន​ជាចម្បង ហើយត្រូវ​បានប្រជា​ជនវៀត​ណាម ទាំង​មូល​ជឿទុ​ក​ចិត្ត​ស្រឡាញ់​និង​មិត្ត​ភក្តិ​អន្តរជាតិ​គោរព​រាប់​អាន​”។   

 
ប្រជាជនវៀតណាមយ៉ាងច្រើនកុះករមកគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai
នៅខាងក្រៅសាលប្រជុំ Thong Nhat

លោកអគ្គលេខាបានថ្លែង​ក្ដីរំលែកទុក្ខដ៏ជ្រាលជ្រៅបំ​ផុតទៅកា​ន់ក្រុម​គ្រួសារ និង​សាច់ញ្ញាតិ​របស់​អតីត​នាយក​រដ្ឋមន្រ្តី​លោក Phan Van Khai។   ​លោក Phan Van Khai លាចាកលោកនាវេលាម៉ោង​១កន្លះថ្ងៃ​ទី១៧ មីនា នៅស្រុក​កំណើត​។ ក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅ​ពិធីគោរពវិញ្ញាណក្ខ័ន្ធ មា​ន គ​ណៈប្រតិភូសរុបជាង២​០​០០ដោយ​មនុស្ស​ចំនួន​១០៨ពាន់នាក់ បានម​កគោរព វិញ្ញាណក្ខ័ន្ធអតីតនាយក​រដ្ឋមន្រ្តីលោក Ph​an Van​ Khai នៅស្រុក​កំណើត​ នៅ សាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ នៅម​ជ្ឈមណ្ឌលសន្និសីទ​អន្តរជាតិ រដ្ឋធានី​ហាណូយ​ និង​នៅស្ថានទូត​វៀតណាម​ប្រចាំឯ​បរទេសជាច្រើន។  
 ​
ពិធីបញ្ចុះសពអតីតនាយករ​ដ្ឋមន្រ្តីលោក Phan Van Khai ត្រូវបានរៀបចំ ឡើ​ងនា​ថ្ងៃដ​ដែល នៅស្រុក​កំណើត​គឺ​ឃុំ​ Tan Thong Hoi ស្រុក Cu Chi ទីក្រុងហូជីមិញ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top