• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី ២៣០ ទិវាជ័យជំនះ Dong Da ប្រវត្តិសាស្ត្រ

នាយប់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០១៩ (ពោលគឺថ្ងៃទី ៥ តេតប្រពៃណី) គណៈចាត់តាំងបណ្ដាទិវាបុណ្យធំៗទីក្រុងហូជីមិញបានរៀបចំកម្មវិធីរំលឹកខួបលើកទី ២៣០ ទិវាជ័យជំនះ Dong Da  ប្រវត្តិសាស្ត្រ (១៧៨៩ - ២០១៩) ដោយមានប្រធានបទ "សូរសម្លេងលាន់រំពងនិទាឃរដូវ"

 ពិធីរំលឹកខួបលើកទី ២៣០ ទិវាជ័យជំនះ Dong Da  ប្រវត្តិសាស្ត្រ

កម្មវិធីនេះ បានរំលឹកនូវប្រវត្តិសាស្ត្រតស៊ូប្រយុទ្ធប្រឆាំងពួកខ្មាំងសត្រូវរបស់ប្រជាជាតិវៀតណាម ដោយមានពីរវគ្គគឺទីកន្លែងនៃក្បាច់គុន និងវៀតណាមទទួលស្វាគមន៍បណ្ដានិទាឃរដូវថ្មី។ ក្នុងការវាយប្រយុទ្ធ  Ngoc Hoi – Dong Da នោះ កងទ័ពវៀតណាមបានវាយបរាជ័យកងព៍ព Qing ចំនួន ២០ ម៉ឺននាក់ រំដោះរាជធានី Thang Long ដណ្ដើមបានឯករាជ្យ សេរីភាពឡើងវិញជូនប្រជាជាតិ។ ជ័យជំនះនេះបានអះអាងនូវស្មារតីសាមគ្គីគ្នាដ៏អង់អាចក្លាហាន ឆន្ទៈដ៏មោះមុត ហើយក្លាយទៅជាព្រឹត្តិការណ៍អមតៈនៅក្នុងប្រវត្តិសាស្ត្រតស៊ូកសាង និងការ​ពារ​ប្រទេសជាតិដ៏មហិមារបស់ប្រជាជាតិវៀតណាម៕
 

តាម VOV5- វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top