• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី ៣៨ ទិវាស្បៀងអាហារពិភពលោក៖ គ្មានគ្រោះអត់ឃ្លានដល់ឆ្នាំ ២០៣០


 ទិដ្ឋភាពនៃ ពិធីរំលឹកខួបលើកទី ៣៨ ទិវាស្បៀងអាហារពិភពលោក៖ គ្មានគ្រោះអត់ឃ្លានដល់ឆ្នាំ ២០៣០

 នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍​ជន​បទ​វៀត​ណាម​រួម​សហការ​ ជាមួយអង្គការស្បៀងអា​ហារ និងកសិកម្មនៃអង្គការសហប្រជា​ជាតិ​ (FAO) បានរៀចំពិធី​រំលឹក​ខួប​លើក​ទី​ ៣៨ ទិវា ស្បៀងអាហារពិភពលោក និងលើកទី ៤០ នៃការធ្វើស​កម្មភាពរបស់ FAO នៅវៀតណាម​។ 
 
ទិវាស្បៀងអាហារ​ឆ្នាំ​២០១៨ មានប្រធាបទ "ធ្វើសកម្មភាពថ្ងៃនេះ - អនាគ​តសម្រាប់ថ្ងៃស្អែក។ ដើម្បី​ពិភព​លោក​​គ្មាន​គ្រោះអត់ឃ្លាននាឆ្នាំ ២០៣០ គឺជាប្រការអាចធ្វើបាន" នេះក៏គឺជាភារកិច្ចសំខាន់របស់ FAO នៅ​វៀត​​​ណាមផងដែរ។ ទិវាស្បៀងអាហារពិភពលោក និ​ងគោលដៅគ្មានគ្រោះអត់ឃ្លាន ក៏បាន​បង្ហាញ​អំពី​ស្មារតី​ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រកប ដោយជោគជ័យរ​វាង FAO និងរដ្ឋាភិបាលវៀតណាម ​ក្នុង​អំឡុង​​ពេល ៤ ទសវត្ស​រ៍កន្លងទៅ ជួយឲ្យវៀតណាមក្លាយទៅជាប្រទេសនាំចេញអង្ករនៅលើ​ពិភពលោក ហើ​យធានា​លទ្ធភាព​ទាក់ទងផ្ទាល់ជាមួយល្បៀងអាហារ និ​ងចំណីអាហារគុណភាពខ្ពស់​ ព្រមទាំង​ជួយ​ឲ្យប្រជាជន​មាន​ជីវភាពរស់​នៅវិជ្ជមាន មានសេ​ចក្ដី​សុខ​សប្បាយ​។
 
អញ្ជើញ​ថ្លែងនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Quoc Doanh បាន​អះអាង​ថា វៀ​តណាមបានជួយជ្រោមជ្រែងយ៉ាងសកម្មចំ​ពោះគំនិតផ្ដូចផ្ដើម "គ្មា​នគ្រោះអត់​ឃ្លាន" ដែល​បំផុស​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ ជាមួយការបង្កើតគ​ណៈកម្មការជាតិដឹកនាំកម្មវិធីធ្វើសកម្ម​ភាព "គ្មានគ្រោះ​អត់​ឃ្លាន​" នៅ​វៀត​ណាម ដំណាក់កាលពីឆ្នាំ ២០​១៦ ដល់ឆ្នាំ២០២៥​។
 
“អ្នកគ្រប់​គ្រង និងអ្នកតាក់តែងគោលនយោបាយ របស់បណ្ដា ប្រទេស ពី មជ្ឈិម ចុះមកមូលដ្ឋាន វិនិយោគិន សហគ្រាស​ សហគមន៍ និងកម្មករ គឺ សុទ្ធ តែអាចរួមដៃគ្នារួ​មវិភាគទាន ដើម្បីគោលដៅខ្ពង់ខ្ពស់នេះ។​ តាម​រយៈការ​អនុវត្ត គោលនយោបាយ និងអនុវត្តវិធានការទាក់ទាញកា​របោះទុនវិនិយោគយ៉ាងខ្លាំងក្លាថែមទៀ​ត សំដៅ​កសាង​ប្រព័ន្ធផលិតកម្មស្បៀងអាហារដោយ​ចីរភាព បង្កើនផ​លិតភាព​និង​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​កសិករ​ ខ្នាតតូច បន្ធូរប​ន្ថយការខូចខាត ការខ្ជះខ្ជាយស្បៀងអាហារ ​និងឆ្ពោះទៅរកគោលដៅ "​មិនបោះ​បង់​ចោលន​រណាម្នាក់នៅខាងក្រោយឡើយ" ហើយម​នុស្សគ្រប់រូបគឺសុទ្ធតែមានស្បៀងអាហារគ្រប់គ្រាន់ផ​ងដែរ”​។
 
ចំណែកឯ​ខ្លួន​វិញ ប្រធានតំណាងអង្គការស្បៀងអា​ហារ និងកសិកម្មនៃ​អង្គការ​សហប្រជា​ជាតិ​ប្រចាំ​នៅវៀត​ណាម​ លោក Albert T. Lieber បានអះអាងថា​៖ “FAO បានអំពាវនាវដល់គ្រប់ភាគីទាំងអស់រួ​មដៃគ្នា​ ដើម្បី​សម្រេច​បានគោលដៅគ្មានគ្រោះអត់ឃ្លាន ក្នុងនោះមានទាំងកា​រវិនិយោគរបស់រដ្ឋ និងឯកជន​ រួមទាំង​គោល​​នយោបាយ និងរាល់វិធានកា​រធ្វើអន្តរាគមន៍ មានព័ត៌មានអំពី​ហានិភ័យដើម្បីធានា​ថាជនក្រីក្រ ​និងជន​​ងាយ​រង​​គ្រោះក៏ទទួលបានផ​ល​ប្រយោជន៍​ពី​ ឱកាសកំណើននិងកា​រងារធ្វើ។​ FAO នឹង​ជាដៃ​គូគួរឲ្យ​ទុក​ចិត្ត​ ហើយគាំទ្រវៀតណាមនៅតាមផ្លូវនាំ​មកនូវវិបុលភាពជូនប្រជាជនវៀតណាមនាពេល​ខាងមុ​ខ តាមរយៈ​ការ​អភិវឌ្ឍ​​កសិកម្ម​ដោយចីរភាព កំណើនបៃតង និងកែលម្អការ​រកស៊ីផងដែរ”៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top