• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹកខួបលើកទី៤៥ ទិវាដែលលោកប្រធាន Fidel Castro មកបំពេញទស្សន កិច្ចនៅតំបន់រំដោះភាគខាងត្បូងវៀតណាម

 នាល្ងាច​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុង Dong Ha ​ខេត្ត Quang Tri ភាគ កណ្ដាលនៃប្រទេសវៀត​ណាម បាន​ប្រព្រឹត្តទៅ​នូវពិធីរំលឹកខួបលើកទី៤៥ ទិវាដែលលោ​ក ប្រធានគុយបា Fidel ​Castro មក​បំពេញ​ទស្សន​កិច្ច​នៅតំបន់​រំដោះភាគ​ខាង​ត្បូង វៀតណាម​នៃខេ​ត្ត​ Quang Tri។

 ​
តំណាងអចិន្ត្រៃយ៍នសគណៈលេខាវៀតណាមលោក Tran Quoc Vuong

ថ្លែង​នៅពិធីនេះ តំណាងអចិន្ត្រៃយ៍នសគណៈលេខាវៀត​ណាមលោក Tran Quoc Vuong បានសង្កត់ធ្ងន់ថា លោ​ក​ប្រធាន​ Fidel ជាមិត្តដ៏មានឥទ្ធិពលមួយរូប​របស់ ប្រទេសវៀតណាម ជា​អ្នកដែល​បាន​រួមជា​មួយ​លោក​ប្រធាន​ហូជីមិញ​កសាងគ្រឹះ ស្ថាននិងអភិវឌ្ឍន៍ទំនាក់​ទំនងមិត្តភាព សាមគ្គី​ភាពដ៏ស្មោះត្រង់​និងគ្រប់​វិស័យ​រវាងវៀត​ណាមនិងគុយបា។ ដំណើរទស្សនកិច្ចជាប្រ​វត្តិសាស្ត្រនាឆ្នាំ ១៩៧៣ក៏ដូចជា​ដំណើរ​ទស្សន​កិច្ច​ផ្សេងៗ​នៅវៀតណាមរបស់លោកប្រធាន ​Fidel សុទ្ធតែបន្សល់​ទុកមកនូវ​មនោសញ្ចេតនា​ដ៏ជ្រាលជ្រៅបំផុត​ក្នុងដួង​ចិត្ត របស់​ប្រជាជនវៀតណាមគ្រប់រូប។ លោក​ Tran Quoc Vuong បានសង្កត់ធ្ង​ន់ថា៖
 
 “ដំណើរ​ទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធាន Fidel Castro គឺជា និមិត្ត​រូប​មួយ​នៃចំណង​សាមគ្គីភាពនិងការគាំទ្ររបស់ច​លនាអន្តរជាតិចំពោះវៀតណាម។ ​នេះជាឱកាស​ដើម្បីឲ្យយើង​សម្ដែង​នូវ​ការ​ដឹង​​គុណ​ចំពោះលោកប្រធាន Fidel ចំពោះប្រទេសគុយបា ក៏ដូចជាចំ​ពោះមិត្តភក្តិអន្តរជាតិ កម្លាំ​ង ស្នេហា​សន្តិភាព​សេរីភាពនិងយុត្តិធម៌លើពិភពលោក ដែលបានប្រកៀកស្មានិង គាំទ្រវៀត ណាមក្នុង​បុព្វ​ហេតុ​តស៊ូ​រំដោះ​ប្រទេសជាតិ។ ការគាំទ្រនិងចែករំលែក ​របស់គុយបាក៏​ដូចជាមិត្ត​ភក្តិអន្តរជាតិ​ជាកម្លាំងចលករ​សំខាន់នៃជ័យជំនេះរបស់​បដិវត្តន៍វៀតណាមក្នុងស​ម័យកាលសង្គ្រា​មក៏ដូច​ជាក្នុងសម័យ​កាលសន្តិភាព​ផងដែរ​។ បក្ស រដ្ឋ និងប្រជា​ជនវៀតណាមនឹងជានិច្ចកាលចងចាំនិង​គោរពរាល់ មនោសញ្ចេតនា​ដ៏ថ្លៃថ្លាទាំង​អស់​នោះ”​។​

 
លោក Salvado Valdes Mesa អនុប្រធានទីមួយក្រុម ប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបា

ចំណែកឯ លោក Salvado Valdes Mesa អនុប្រធានទីមួយក្រុម ប្រឹក្សារដ្ឋ​និងក្រុមប្រឹក្សារដ្ឋ​មន្រ្តីគុយបាបាន​សម្ដែងការចាប់​អារម្មណ៍ចំពោះ រូបភាពនៃលោកប្រធាន F​idel បក់ទង់​រំដោះក្នុង​ដំណើរទស្សនកិច្ច​នៅវៀត​ណាម​ ដោយចាត់ទុកថា នោះគឺជានិមិត្តរូបនៃចំណ​ងសាមគ្គីភាពដ៏ស្មោះត្រង់រវាង ប្រ​ជាជាតិទាំងពីរ។
​ 
ក្នុង​ឱកាសនេះដែរ នាព្រឹកថ្ងៃទី១៥ កញ្ញា ខេត្ត Quang Tri បានរៀបចំពិធី បើកសម្ពោធឧទ្យាន Fidel។ ដោយ​មាន​ទំហំផ្ទៃដី​ចំនួន​១៦ ហិកតា ឧទ្យាន Fidel ជាសំណង់ដែលបង្ហាញនូវមនោសញ្ចេតនារបស់ប្រជាជន ​Quang Tri ចំពោះ ​លោកប្រធាន ​Fidel Castro៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top