• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិវៀតណាមឆ្នាំ២០១៨


 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ (រូបថត៖ VOV)
 

 អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា ក្នុង​ប៉ុន្មាន​ឆ្នាំក​ន្លងទៅ សារព័ត៌មានវៀត ណាមបានច្បាមជាប់នូវគោលជំហររបស់បក្ស ឆ្លុះបញ្ចាំងយ៉ាង​រស់​រវើក​នូវ​ជីវភាព​ ខាងនយោបាយ សេដ្ឋកិច្ច សង្គម ព្រមទាំងផ្សព្វផ្សាយរូបភាពទឹកដី មនុស្សវៀត ណាមដ៏​ស្រស់​បំព្រង​ទៅកាន់​មិត្ត​ភកត្តិអន្តរជាតិផងដែរ។​ អ្នកកាសែតទាំងឡាយ សុ​ទ្ធតែជាយុទ្ធជន​ដើរជួរមុខ​នៅសម​រភូមិត​ស៊ូប្រយុទ្ធ​ប្រឆាំ​ងនឹងការមូលបង្កាច់ល្បិចកលខុសឆ្គង​ រួមចំណែកការពារឯករា​ជ្យ អធិបតេយ្យ​ភាពនិង​បូរណភាព​ដែនដីដ៏ពិសិដ្ឋរបស់ មាតុប្រ​ទេសក៏ដូច​ជាចូលរួម​យ៉ាងសកម្ម​ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​អំពើ​ពុក​ រលួយភាពខ្ជះខ្ជាយនិងអវិជ្ជមានផងដែរ​។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់​ថា៖​
 
“សារព័ត៌មានបានក្លាយ​ទៅជាកម្លាំងគួរអោយជឿទុកចិត្តរបស់បក្សនិងរដ្ឋនៅសមរភូមិព័ត៌មាន។ ដោយមានជួរ​អ្នកកាសែតចំនួន១៨ម៉ឺននាក់ដែលមានជំនាញ វិជ្ជាជីវៈខ្ពស់ក៏ដូចជាមាន​ការ​អភិក្រម​យ៉ាង​ឆាប់​រហ័ស​ចំពោះបច្ចេកវិទ្យាសារព័ត៌មានទំនើបៗនោះ អ្នកកាសែតវៀតណាម​គឺជាយុទ្ធជន​នៅលើសមរ​ភូមិ​សតិ​ អារម្មណ៍​វប្បធម៌យ៉ាងពិតប្រាកដ”។
 ​
ចំពោះភារកិច្ចនាពេលខាងមុខ នាយ​ករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើអោយវិស័យសារព័ត៌មានទាំ​ងមូល​ត្រូវបង្ហាញ​និងឆ្លុះបញ្ចាំងយ៉ាងត្រឹម ត្រូវអំពីប្រទេ​សវៀតណាមមួយកំពុងអភិវឌ្ឍយ៉ាងស្វា​ហាប់ ដែលមានបរិ​យាកាស​ រស់នៅប្រកបដោយសុវត្ថិភាព ស្និតស្នាល ធ្វើសមាហរណក​ម្មអន្តរជាតិកាន់ តែស៊ីជំរៅ ក៏ដូ​ចជាមាន​ឋានៈ​និងកិត្យានុ​ភាព​កាន់តែខ្ពស់ឡើងពីមួយថ្ងៃទៅមួយ ថ្ងៃលើឆា​កអន្តរជាតិផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top